• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

S&P Global Ratings រៀបចំណាត់ថ្នាក់វៀតណាមនៅកម្រិត “BB+/B” ជាមួយនឹងយថាទស្សន៍ស្ថិរភាព

យោងតាមគេហទំព័រ disclosure.spglobal.com (អាមេរិក) នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ អង្គការវាយតម្លៃកិត្យានុភាព S&P Global Ratings (អាមេរិក) បានរៀបចំណាត់ ថ្នាក់កិត្យានុភាពជាតិសម្រាប់ប្រទេសវៀតណាមក្នុងរយៈពេលវែងនៅកម្រិត "BB+" និងក្នុងរយៈពេលខ្លីនៅកម្រិត "B"។
រោងចក្រកែច្នៃកសិផលសម្រាប់បម្រើការនាំចេញ។ (រូបថត៖ TTXVN)

យថាទស្សន៍សម្រាប់ការរៀបចំណាត់ថ្នាក់កិត្យានុភាពរយៈពេលវែងគឺស្ថេរភាព។ S&P Global Ratings ព្យាករណ៍ថា សេដ្ឋកិច្ចរបស់វៀត ណាមនឹងបង្កើនល្បឿនអភិវឌ្ឍន៍ក្នុងរយៈពេល ១២ ខែខាងមុខ នៅពេលដែលតម្រូវ ការសកលងើបឡើងវិញ ហើយវៀតណាមដោះស្រាយការលំបាកក្នុងស្រុកបន្តិច ម្តងៗ។ អង្គការនេះបានបញ្ជាក់យ៉ាងច្បាស់ថា ចំណាត់ថ្នាក់កិត្យានុភាពជាតិខាងលើឆ្លុះ បញ្ចាំងពីយថាទស្សន៍កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់វៀតណាម បំណុលរដ្ឋាភិបាល មានកម្រិតសមរម្យ និងឋានៈខាងក្រៅមានស្ថិរភាពជាទូទៅ។ S&P Global Ratings ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹង សម្រេចបាន ៥,៨% ក្នុងឆ្នាំនេះ ហើយនៅតែជាគោលដៅទាក់ទាញសម្រាប់វិនិយោគិន បរទេស ជាពិសេសក្នុងវិស័យផលិតកម្ម ដោយសារអង្គភាពអាជីវកម្មបន្តធ្វើពិពិធកម្ម ប្រតិបត្តិការនៅក្នុងតំបន់។

ក្នុងរយៈពេល ៣-៤ ឆ្នាំខាងមុខ S&P Global Ratings រំពឹងថា អត្រាកំណើន GDP ពិតប្រាកដរបស់វៀតណាមនឹងវិលត្រឡប់ទៅនិន្នាការរយៈពេលវែងពី ៦,៥-៧% ហើយយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមនៅតែមានភាពវិជ្ជមាន។ S&P Global Ratings វាយតម្លៃថា វៀតណាមមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបណ្តាញឡូជីស្ទីក បម្រើការនាំចេញកាន់តែប្រសើរឡើងៗ ធ្វើឱ្យឧស្សាហកម្មផលិតកម្មមានភាពទាក់ ទាញចំពោះសាជីវកម្មសកលក្នុងឧស្សាហកម្មអេឡិចត្រូនិក ទូរស័ព្ទចល័ត និង វាយនភណ្ឌ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសវនាការជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសវនាការជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសន្និសីទអ្នកត្រួសត្រាយលើកទី ១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Dalian និងធ្វើការនៅប្រទេសចិន (ថ្ងៃទី ២៥-២៧ ខែមិថុនា) នាថ្ងៃទី ២៦ មិថុនា នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសវនាការជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនលោក Xi Jinping។

Top