Réhahn Croquevielle កើតឆ្នាំ១៩៧៩ នៅក្រុង Normandy ជាតំបន់មួយក្នុងចំណោមរម្មណីយដ្ឋានប្រវត្តិសាស្រ្តនៅប្រទេសបារាំង។ បងជាមនុស្សម្នាក់ក្នុងចំណោមអ្នកថតរូបជំនាញអន្តរជាតិលេចធ្លោបំផុត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បងតែងចូលតួជា “តួអង្គពិសោធន៍” ក្នុងកម្មវិធីទូរទស្សន៍របស់ National Geographic, BBC, Travel Live។ ក្នុងដំណើរការនិពន្ធ បង Rehahn បានដើរឆ្លងកាត់ប្រទេសចំនួន៣៥ មុនពេលជ្រើសយកវៀតណាមជាស្រុកកំណើតទីពីរ។
ឆ្នាំ២០០៨ បង Rehahn ទៅសាប៉ា (Sapa) ថតទេសភាព ប៉ុន្តែបន្ទាប់ពីការធ្វើដំណើរនេះ បងមានបន្ថែមនូវរូបថតរាប់ពាន់ស្លឹកអំពីជនជាតិភាគតិចនៅតំបន់ពាយព្យវៀតណាម ។ រូបថតពិតៗអំពីមនុស្សនិងសម្លៀកបំពាក់ប្រពៃណីពិសេសរបស់ពួកគាត់ ទាំងនេះបានធ្វើឲ្យអ្នកថតរូបវិលត្រឡប់មកកាន់វៀតណាម ហើយសម្រេចចិត្តអនុវត្តគម្រោងការថតរូបមិនត្រឹមតែសម្រាប់បងតែម្នាក់ នៅទាំងសម្រាប់មហាជនជំនាន់ក្រោយ។ បង Rehahn ចាត់ទុកនោះជាការតបស្នងចំពោះមនុស្សស្លូតត្រង់ ដែលបងបានជួបនិងថតរូបនៅគ្រប់ទីកន្លែងក្នុងប្រទេសវៀតណាម។
ជិតដប់ឆ្នាំមមាញឹកថតរូប អ្នកថតរូបជនជាតិបារាំង បានថតរូបអ្នកតំណាងជនជាតិ៤៥រូប ក្នុងចំណោម៥៤ជនជាតិនៅវៀតណាម។ ថ្មីៗនេះ បងបានរៀបចំតាំងពិព័រណ៍រូបថតឈ្មោះ “កេរដំណែលមិនអាចកាត់ថ្លៃ” នៅសារមន្ទីរជនជាតិសាស្រ្តវៀតណាម ដើម្បីឧទ្ទេសនាមដល់មហាជននូវការស្វែងយល់ថ្មីៗរបស់បង បរិយាយពីមនុស្សនិងជីវភាពរស់នៅនៃជនជាតិភាគតិចនៅវៀតណាម។ តាំងពិព័រណ៍នឹងអូសបន្លាយដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧។
អ្នកថតរូប Rehahn ឧទ្ទេសនាមចំពោះភ្ញៀវទេសចរណ៍ដែលអញ្ជើញមកទស្សនាតាំងពិព័រណ៍រូបថត “កេរដំណែលមិនអាចកាត់ថ្លៃ”។ រូបថត៖ ហាមី សាស្រ្តារង បណ្ឌិត វ៉ក្វាងត្រុង (Vo Quang Trong) - នាយកសារមន្ទីរជនជាតិសាស្រ្តវៀតណាម ជូនបាច់ផ្កាដល់អ្នកថតរូប Rehahn ក្នុងពិធីបើកតាំងពិព័រណ៍រូបថត “កេរដំណែលមិនអាចកាត់ថ្លៃ”។ រូបថត៖ ហាមី ![]() អ្នកថតរូប Rehahn សំណេះសំណាលជាមួយមាមីងជនជាតិភាគតិចនៅក្នុងតាំងពិព័រណ៍ “កេរដំណែលមិនអាចកាត់ថ្លៃ”។ រូបថត៖ហាមី ភ្ញៀវទេសចរណ៍យ៉ាងច្រើនបានអញ្ជើញមកទស្សនាតាំងពិព័រណ៍រូបថត “កេរដំណែលមិនអាចកាត់ថ្លៃ” របស់បង Rehahn។ រូបថត៖ ហាមី ![]() អ្នកថតរូប Rehahn ថតរូបជាមួយជនជាតិភាគតិចក្នុងតាំងពិព័រណ៍ “កេរដំណែលមិនអាចកាត់ថ្លៃ” បានប្រព្រឹត្តទៅនៅសារមន្ទីរជនជាតិសាស្រ្តវៀតណាម។ រូបថត៖ ហាមី |
ពេលទស្សនារូបថតទាំង៣៥ផ្ទាំងរបស់ បង Rehahn ដែលកំពុងតាំងបង្ហាញក្នុងសារមន្ទីរជនជាតិសាស្រ្ត មហាជនហាក់ដូចជាឃើញខ្លួនកំពុងសាសងជាមួយអ្នកតំណាង នៃជនជាតិភាគតិចនីមួយៗនៅប្រទេសវៀតណាម ដូចបានឃើញផ្ទាល់ភ្នែកនូវឈុតសម្លៀកបំពាក់ពិសេសដាច់ដោយឡែករបស់ពួកគាត់។ រូបថតនេះ មិនត្រឹមតែរួមចំណែកផ្សព្វផ្សាយនិងលើកស្ទួយខឿនវប្បធម៌សម្បូរបែប របស់វៀតណាម នៅទាំងជាសារដំណឹងចង់ឲ្យមនុស្សគ្រប់គ្នា យកចិត្តទុកដាក់ និងរួមដៃរក្សាលក្ខណៈវប្បធម៌របស់ជនជាតិភាគតិច។
ព្រឹត្តការណ៍ចំណាប់អារម្មណ៍របស់ បង Rehahn៖ |
បង Rehahn ឲ្យដឹងថា៖ បន្ទាប់ពីការធ្វើដំណើរស្វែងយល់លើកដំបូងអំពីតំបន់ភ្នំភាគខាងជើងវៀតណាម បងបានឃើញផ្ទាល់ភ្នែកភាពស្មុគស្មាញ សម្បូរបែបផ្លាស់ប្តូរអន្តរកម្ម និងអត្ថិភាពស្តួចស្តើងនៃកេរដំណែលវប្បធម៌របស់ក្រុមជនជាតិភាគតិច។ ព្រួយបារម្ភពីកត្តាទាំងឡាយនៃលក្ខណៈជនជាតិ និងភាពសាបសូន្យទៅតាមពេលវេលា បង Rehahn យកអស់កម្លាំងកាយចិត្តដើម្បីធ្វើសម្រេចឆាប់រហ័សនូវគម្រោងការ "កេរដំណែលមិនអាចកាត់ថ្លៃ”។ ពីព្រោះ តាមបង វិធីមានប្រសិទ្ធភាពបំផុត ដើម្បីអភិរក្សវប្បធម៌នៃក្រុមជនជាតិ គឺឲ្យពួកគាត់ឃើញនូវភាពគោរព ស្រឡាញ់ ពីសហគមន៍ខាងក្រៅ ធ្វើឲ្យពួកគាត់មានអារម្មណ៍មោទនៈ អំពីកេរដំណែលនិងទំនៀមទម្លាប់បុរាណរបស់ខ្លួន។
នៅរាល់ផ្ទាំងរូបថតរបស់បង Rehahn សុទ្ធតែមានរឿងរ៉ាវដោយឡែកមួយភ្ជាប់ជាមួយនឹងអនុស្សាវរីយ៍ ពេលធ្វើដំណើរទៅដល់ភូមិជនជាតិនីមួយៗ។ បងចង់ចាំយ៉ាងច្បាស់នូវអារម្មណ៍រំភើប ពេលបានប្រធានភូមិជនជាតិចើរ៉ (Cho Ro) ជនជាតិកើទូ (Co Tu) ជូនសម្លៀកបំពាក់ប្រពៃណីចុងក្រោយបង្អស់របស់ពួកគាត់។ ដើម្បីថតរូបជនជាតិរើម៉ាំ (Ro Mam) បង Rehahn ត្រូវរងចាំបីឆ្នាំបន្តបន្ទាប់។ ឬពេលជួបជនជាតិឡាហូ (La Hu) បងភ្ញាក់ផ្អើលពីព្រោះគ្មាននរណាម្នាក់ចេះភាសាវៀតណាម...។ ប៉ុន្តែសំខាន់បំផុត គឺអារម្មណ៍សុភមង្គលពេលអ្នកថតរូប ថតបាននូវស្លឹករូបថតដ៏គាប់ចិត្ត ហើយប្រមូលផ្តុំបានកម្រងឯកសារកម្រមាន។
ពិបាកនឹងរៀបរាប់អស់នូវជំហានជើងរបស់បង Rehahn ដែលធ្វើដំណើរទៅកាន់ភូមិឆ្ងាយដាច់ស្រយាលចំនួន១០០កន្លែង របស់វៀតណាម ដើម្បីថតរក្សាទុកនូវរឿងរ៉ាវអំពីជនជាតិភាគតិច។ បងកំពុងនឹងបន្តធ្វើដំណើរស្វែងរកជំនួបគ្រប់ជនជាតិ ក៏ដូចជាក្រុមតូចដើម្បីគម្រប់កម្រងប្រមូលផ្តុំ “កេរដំណែលមិនអាចកាត់ថ្លៃ” តាំងពិព័រណ៍នៅសារមន្ទីរឯកជនរបស់បងក្នុងក្រុងហូយអាន (Hoi An)។ បង Rehahn បង្ហើបដំណឹងថា សំបុត្រចូលនឹងមិនបានគិតថ្លៃ ដើម្បីភ្ញៀវទេសចរណ៍យ៉ាងច្រើនអាចមានឱកាសចូលមកស្វែងយល់បន្ថែម ពីវប្បធម៌សម្បូរបែបរបស់វៀតណាម។ ក្រៅពីនោះ អ្នកថតរូបជនជាតិបារាំង កំពុងឡើងផែនការនាំអ្នកតំណាងទាំង៥៤ជនជាតិនៅវៀតណាម ទៅសម្តែងវប្បធម៌ប្រពៃណីរបស់ពួកគាត់នៅទីក្រុងហូយអាន (Hoi An)។
បង Rehahn និងគ្រួសារកំពុងរស់នៅក្រុងហូយអាន (Hoi An)ហើយរៀងរាល់ថ្ងៃបងនៅតែមមាញឹកធ្វើការងាររបស់ខ្លួន - ថតរូប។ វៀតណាមបានក្លាយទឹកដីដែលបងស្រឡាញ់រាប់អាន មានមនោសញ្ចេតនាកាន់តែកើនឡើង បន្ទាប់ពីជំហានដំណើរដើរលើទឹកដីរូបអក្សរ S ៕
![]() កុមារនិងមិត្តភក្តិជនជាតិម្នុង (Mnong) នៅក្នុងភូមិ។ រូបថត៖ Rehahn ![]() នារីចងសក់ ជាលក្ខណៈពិសេសដោយឡែករបស់ជនជាតិហ្មុង (Hmong) (ខ្មៅ)។ រូបថត៖ Rehahn ![]() រូបថតនារីជនជាតិបូអ៊ី (Bo Y)។ រូបថត៖ Rehahn ![]() កុមារជនជាតិ Bahnar។ រូបថត៖ Rehahn ![]() ជនជាតិហ្រេ (Hre)។ រូបថត៖ Rehahn ![]() សម្លៀកបំពាក់របស់ជនជាតិឡោៗ (Lo Lo)។ រូបថត៖ Rehahn ![]() សម្លៀកបំពាក់ជនជាតិយ៉ាវ (Dao) ក្រហម។ រូបថត៖ Rehahn ![]() រូបថតជនជាតិស្ទៀង។ រូបថត៖ Rehahn ![]() កញ្ញាជនជាតិឡោៗ(Lo Lo)។ រូបថត៖ Rehahn |
អត្ថបទ៖ ប៊ីវឹន រូបថត៖ ហាមីនិង Rehahn