នាប៉ុន្មានឆ្នាំកន្លងមកនេះ តំបន់ដុងថាបមឿយ (Dong Thap Muoi) បានតភ្ជាប់នឹងតំលៃវប្បធម៌ ប្រវត្តិសាស្ត្រ ចិត្តគោរពរាប់អានភ្ញៀវ ចិត្តស្មោះត្រង់របស់បងប្អូនប្រជាជនដែលរស់នៅទីនោះ។ ទន្ទឹមនឹងនេះ តំបន់នេះមានប្រព័ន្ធអេកូធម្មជាតិពិសេសនៃតំបន់ទន្លេណាមបូ (Nam Bo)។ យើងខ្ញុំមានឱកាសមកទស្សនា និងស្វែងយល់តំបន់អេកូធម្មជាតិនេះ ស្ថិតក្នុងតំបន់អភិរក្សដីលិចទឹក ឡាង សែន ( Lang Sen) - តំបន់ Ramsar ទី ៧ នៅប្រទេសវៀតណាម ដែលបានទទួលស្គាល់ នាខែវិច្ឆិកា ឆ្នាំ២០១៥។
តំប់អភិរក្សដីលិចទឹក ឡាងសែន (Lang Sen) មានរុក្ខជាតិធម្មជាតិចំនួន ១៥៦ ប្រភេទ បក្សីកម្រចំនួន ១៤២ ប្រភេទ រួមជាមួយប្រភេទត្រី ថនិកសត្វ សត្វលូន ជាដើម។
|
នាម៉ោង ៥ ព្រឹក លោក ង្វៀនវ៉ាន់កួក (Nguyen Van Cuoc) កម្មាភិបាលម្នាក់នៃការិយាល័យទេសចរណ៍ឡាងសែន (Lang Sen) បានហៅយើងខ្ញុំឲ្យភ្ញាក់ពីគេង ដើម្បីមើលឃើញបក្សីមក និងជ្រកនៅទីនេះ“ចំអំឡុងពេលនេះ វាចូលចិត្តប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករ”។ លោក កួក (Cuoc) ជិះម៉ូត្រ និងឌុបយើងខ្ញុំឆ្លងកាត់ផ្លូវតូចដែលសងខាងផ្លូវដាំដើមស្មាច់ ជុំវិញផ្លូរគឺវាលស្រែលិចទឹកមានរុក្ខជាតិពិសេស។ នាពេលព្រឹក រូបភាពបក្សីរាប់ពាន់ក្បាលហោះឡើង ក្នុងទីស្ថានទឹកដីធំល្វឹងស្វើយ ដែលជារយៈពេលចាប់ចិត្ត និងមិនអាចបំភ្លេចបានទេចំពោះអ្នកណាមកទស្សនាតំបន់អភិរក្សដីលិចទឹក ឡាងសែន (Lang Sen)។
លោកកួក (Cuoc) បន្តដឹកនាំយើងខ្ញុំដោយកាណូត សំដៅទស្សនាស្រះផ្កាឈូក ក្នុងតំបន់ អភិរក្សដីលិចទឹក ឡាងសែន (Lang Sen)។ នាពេលព្រះអាទិត្យរះខ្ពស់ឡើង ហ្វូងកុក ហ្វូងប្រវឹក ហ្វូងសត្វចចាត... កំពុងព្យាយាមរកស៊ី។ លោកបាននិយាយបន្ថែមថា៖ នាសព្វថ្ងៃនេះតំបន់អភិរក្សដីលិចទឹក ឡាងសែន (Lang Sen) កំពុងរក្សា និងអភិរក្សស្រះផ្កាឈូកទំហំ ៥០ ហិចតា និងវាលស្រែទំហំ ៤០ ហិចតា រួមជាមួយប្រភេទសត្វមួយចំនួនកំពុងបានស្តារឡើងវិញ…ប្រការនេះបានបង្កលក្ខណៈងាយស្រួលសំរាប់សត្វបក្សី និងប្រភេទសត្វមួយចំនួនទៀតដែលជម្រកនិងរស់នៅទីនេះ។
ពីយូរលង់មកនេះហើយ នៅពេលនិយាយអំពីតំបន់ដុងថាបមឿយ (Dong Thap Muoi) គេនឹកដល់តំបន់ពោរពេញទៅដោយធនធានធម្មជាតិជាសម្បូរ៍ កសិផលពិសេសនៃតំបន់ទន្លេព្រែកណាបូ (Nam Bo)។ ជាពិសេស នារដូវទឹកឡើង គេនឹងគិតដល់តំបន់ដុងថាបមឿយ (Dong Thap Muoi) ក្នុងនោះមានខេត្តអានយ៉ាង (An Giang) យ៉ាងហោចណាស់គេគិតដល់ខេត្តឡុងអាន (Long An)។
ប៉ុន្តែតាមការពិត នាពេលរដូវទឹកមកដល់ កសិផលពិសេសនៃតំបន់ដុងថាបមឿយ (Dong Thap Muoi) មកពីតំបន់ អភិរក្សដីលិចទឹក ឡាងសែន (Lang Sen) ស្ថិតក្នុងភូមិសាស្ត្រខេត្តឡុងអាន (Long An)។ ប្រការនេះនឹងជួយភ្ញៀវទេសចរណ៍ស្គាល់ និងមកទស្សនាខេត្ត ឡុងអាន (Long An) ជាច្រើន សំដៅស្វែងយល់តំបន់មួយ ស្ថិតនៅវាលទំនាបគីវឡុង (Cuu Long) ចាប់ពីប៉ុន្មានឆ្នាំមកនេះហើយ នៅតែរក្សាបណ្តាតំលៃវប្បធម៌ ទេសចរណ៍ជាពិសេសនៃតំបន់ដុងថាបមឿយ (Dong Thap Mươi) ហើយជាគំរូគឺតំបន់អភិរក្សដីលិចទឹក ឡាងសែន (Lang Sen) ./
អត្ថបទ៖ ង្វៀនវូថាញដាត រូបថត៖ ង្វៀនឡឹន