Pépé la Poule ភោជនិយដ្ឋានល្បីឈ្មោះមួយនៅក្រុងហាណូយ បើកដោយមិត្តទាំងពីរគឺ Pépé (បារាំង) និង Yu Masuda (ជប៉ុន) បង្កើតឡើងជាមួយគោលបំណង ទីនេះនឹងក្លាយទៅជាអាសយដ្ឋានតំណភ្ញៀវអន្តរជាតិ រួមគ្នាពិសាអាហារ ស្វែងយល់នូវសម្រស់ស្រស់ស្អាតនៃវប្បធម៌វៀតណាម។ ទោះបីមិត្តទាំងពីរមានសញ្ជាតិខុសគ្នា ប៉ុន្តែមានរួមក្តីស្រឡាញ់មួយ យក Pépé la Poule ធ្វើជាទីកន្លែងតំណក្តីស្រឡាញ់សហគមន៍ និងបំណងចង់ឱ្យអាសយដ្ឋាននេះ ក្លាយទៅជាភោជនិយដ្ឋានមេត្រីភាពមួយ ។
Yu Masuda (កើតឆ្នាំ១៩៨០) ជាចុងភៅធ្លាប់ធ្វើដំណើរលេងគ្រប់ប្រទេសចុងក្រោយបងប្រុស បានជ្រើសយកវៀតណាម ជាទីកន្លែងផ្សារភ្ជាប់យូរអង្វែង។ រីឯបងស្រី Pépé (កើតឆ្នាំ១៩៨៩) ជាប្រធានតំណាងអង្គការ School on the boat របស់បារាំង នៅប្រទេសវៀតណាម ជាទីកន្លែងដែលបងស្រីមានមនោសញ្ចេតនាពិសេស ចំពោះប្រទេសវៀតណាម ពីព្រោះមនុស្សនៅទីនេះមានភាពសាមញ្ញនិងចិត្តទូលាយ។ នៅពេលធ្វើដំណើរចូលរួមសកម្មភាពជំនួយកុមារក្រីក្រ បងស្រី Pépé បានស្គាល់ បងប្រុស Yu Masuda មិត្តទាំងពីរមានរួមមនោសញ្ចេតនាស្រឡាញ់ទឹកដីវៀតណាមនេះ បានសម្រេចចិត្តបើកភោជនិយដ្ឋានយកឈ្មោះថា Pépé la Poule។
នេះជាគំនិតបច្ចុប្បន្នភាពចំណូលចិត្តរបស់អ្នកទាំងពីរ បានរួមគ្នាបង្កើតអាសយដ្ឋានតំណមិត្តភាពអន្តរជាតិ អ្នករស់នៅនិងធ្វើការនៅប្រទេសវៀតណាម សុទ្ធតែអញ្ជើញមកពិសានិងស្វែងយល់ អំពីវប្បធម៌វៀតណាម។ ប្រាថ្នាដ៏សាមញ្ញរបស់ Yu នៅទាំងបង្កើតបានបរិស្ថានធ្វើការអំពីម្ហូបអាហារមួយ ដើម្បីបណ្តុះបណ្តាលចុងភៅវ័យក្មេងវៀតណាម នាំយកការងារនិងប្រាក់ចំណូលលំនឹងមកជូនប្អូនៗ។ ក្នុងពេលនោះ បងស្រី Pépé បានជួយមិត្តយុវវ័យរៀនភាសាបរទេស សន្ទនាស្និទ្ធស្នាល និងជំនាញចំពោះភ្ញៀវបរទេស។ បងប្រុស Yu Masuda និង បងស្រី Pépé អ្នកទាំងពីរបានបើកភោជនិយដ្ឋាន Pépé la Poule ជាមួយនឹងបំណង នេះនឹងជាតំណមនោសញ្ចេតនាស្រឡាញ់ទឹកដីវៀតណាមមកពីមិត្តភក្តិអន្តរជាតិ។