• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

OECD បន្ទាបការព្យាករណ៍កំណើនសកលដោយសាររបាំងពាណិជ្ជកម្ម និងអស្ថេរភាព

នាថ្ងៃទី១៧ ខែមីនា អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានបន្ទាបការព្យាករណ៍កំណើនពិភពលោករបស់ខ្លួនសម្រាប់ឆ្នាំនេះ។

ក្នុងនោះ ផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពី ៣,២% កាលពីឆ្នាំមុនមកត្រឹម ៣,១% នៅឆ្នាំនេះ ហើយបន្តធ្លាក់ចុះដល់ ៣,០% នៅឆ្នាំក្រោយ។ យោងតាម OECD តម្រូវការកែធ្លាក់ចុះបើធៀបនឹងការព្យាករណ៍ កាលពីមុន គឺដោយសារការកើនឡើងនៃរបាំងពាណិជ្ជកម្មនៅក្នុងចំណោមប្រទេសសមាជិកG២០  ក៏ដូចជាការកើនឡើងនៃភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយ និងគោលនយោបាយដែលដាក់សម្ពាធលើការវិនិយោគ និងការចំណាយគ្រួសារ។ អង្គការនេះក៏បានព្យាករណ៍ថាអតិផរណានឹងបន្តកើនឡើងខ្ពស់ជាងការរំពឹងទុកពីមុននោះ។

ទីស្នាក់ការ OECD នៅទីក្រុងប៉ារីស ប្រទេសបារាំង។ រូបថត៖ OECD

OECD ក៏បានព្យាករណ៍ថាការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក Donald Trump នឹងអូសបន្លាយកំណើនសេដ្ឋកិច្ចនៅប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកផ្ទាល់ ខណៈពេលដែលជំរុញអតិផរណាឡើងខ្ពស់ កាត់បន្ថយយថាទស្សន៍សេដ្ឋកិច្ចពិភពលោក ហើយបានព្រមានថាសង្រ្គាមពាណិជ្ជកម្មកាន់តែទូលំទូលាយនឹងធ្វើឱ្យកំណើនធ្លាក់ចុះបន្ថែមទៀត។ ផ្ទុយទៅវិញ សេដ្ឋកិច្ចដូចជាប្រទេសចិន ដែលមិនសូវប៉ះពាល់ដោយផ្ទាល់ទៅនឹងផលប៉ះពាល់នៃពន្ធគយ ត្រូវបានគេរំពឹងថានឹងកើនឡើង ជាមួយនឹងការព្យាករណ៍កំណើន ៤,៨% ក្នុងឆ្នាំ ២០២៥។ សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូក៏ត្រូវបានគេរំពឹងថានឹងងើបឡើងវិញនូវសន្ទុះជាមួយនឹងការព្យាករណ៍កំណើន ១,០% នៅឆ្នាំ ២០២៤ ដែលទាបជាងការប៉ាន់ស្មានពីមុនបន្តិច៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អង់គ្លេស​ត្រៀម​ខ្លួន​ជួយ​វៀតណាម​ក្នុង​ការ​កសាង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ

អង់គ្លេស​ត្រៀម​ខ្លួន​ជួយ​វៀតណាម​ក្នុង​ការ​កសាង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ

នាថ្ងៃទី ១៧ មីនា ក្នុងដំណើរទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានជួបសន្ទនាជាមួយលោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងជាប្រធានវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI)។

Top