ពាណិជ្ជសញ្ញាវៀតណាម Lucy’s Dream - ភាពរស់រវើកមកពីក្បាច់វិចិត្រសិល្បៈ 06/03/2020 Lucy’s Dream នាំយកគោលបំណងនៃជនជាតិវៀតណាមវ័យក្មេង គឺនាំចេញនូវម៉ូដសម្លៀកបំពាក់ទៅសកលលោក។ នៅលើផលិតផលជរ (Lace) សំពត់របស់ Lucy’s Dream គឺជាស្នាដៃសិល្បៈប្រពៃណីវៀតណាម ព្រមនឹងការរួមប្រាស្រ័យវប្បធម៌នៃជាតិនីមួយៗ ឆោងប៉ះកម្រិតកំពូលនិងប្រណិតភាព។ បង្កើតនៅឆ្នាំ២០១២ ផ្តើមឡើងពីហាងសម្លៀកបំពាក់ប្រពៃណីមួយ ស្ថិតនៅផ្លូវហាងយ៉ី (Hang Giay) ក្រុងហាណូយ។ Lucy’s Dream បង្កចំណាប់អារម្មណ៍នឹងភ្ញៀវទេសចរបរទេស ដោយផលិតផលសម្លៀកបំពាក់ ដែលមានក្បាច់វិចិត្រសិល្បៈប្រពៃណី ពោរពេញទៅដោយដង្ហើមវប្បធម៌វៀតណាម។ បងស្រី ណុង ម៉ាយត្រឹម (Nong Mai Tram) នាយកក្រុមហ៊ុន Lucy’s Dream ចែករំលែកថា៖ ជាមួយនឹងបេសកកម្មអភិវឌ្ឍន៍និងរក្សាសិល្បៈប្រពៃណីវៀតណាម ដែលមានការរួមប្រាស្រ័យពីវប្បធម៌អន្តរជាតិ Lucy’s Dream ច្នៃប្រឌិតបង្កើតបានកម្រងសម្លៀកបំពាក់ជាច្រើន នៅលើវត្ថុធាតុព្រីនសិល្បៈនិងជរសិល្បៈ (Lace)។ ចំណុចថ្មីនៃវិស័យនេះគឺប្រធានបទ ក្បាច់វិចិត្រសិល្បៈមានភាពប្រាស់ចាកគន្លងដើម បង្ហាញបានពីលក្ខណៈវិសេសនៃជនជាតិនីមួយៗ នៅលើរាល់សម្លៀកបំពាក់។ ក្បាច់វិចិត្រសិល្បៈ មានភាពរស់រវើកពាំនាំនូវរឿងរ៉ាវបេតិកភណ្ឌ នៅតាមតំបន់ភូមិភាគនីមួយៗ ចាប់ពីតំបន់អាមេរិក អូស្រ្តាលី ទ្វីបអ៊ឺរុប រហូតដល់ទ្វីបអាមេរិក។ មិនបញ្ឈប់នៅត្រឹមនោះ រៀងរាល់ថ្ងៃ ក្រុមច្នៃប្រឌិតនៃក្រុមហ៊ុន Lucy’s Dream បានវិវត្តន៍គោលគំនិតរបស់ខ្លួន ដើម្បីច្នៃប្រឌិតបង្កើតជារឿងរ៉ាវវប្បធម៌រាប់រយ នៃជាតិនីមួយៗ នៅលើរាល់ផលិតផលដើម្បីបង្កើតបានភាពខុសប្លែក នៃសម្លៀកបំពាក់សំពត់និងជរ (Lace)។ ក្បាច់វិចិត្រសិល្បៈវៀតណាមបូរាណ ជាមួយនឹងពណ៌ទំនើប បានស្តែងបង្ហាញតាមបែបផ្សេងៗ ចំពោះនិមិត្តរូបវប្បធម៌នៃតំបន់ភូមិភាគ ទីក្រុងលើពិភពលោក ក៏បាននាំមកប្រឌិតនៅលើសម្លៀកបំពាក់ បង្កើតជាកម្រងរឿងរ៉ាវដ៏ចំណានៗ។ បងស្រី ណុង ម៉ាយត្រឹម (Nong Mai Tram) នាយកក្រុមហ៊ុន Lucy’s Dream ធ្លាប់បានរៀនខាងវិស័យសិល្បៈនៅប្រទេសអង់គ្លេស ក្រោយធ្វើមាតុភូមិនិវត្តន៍ បងស្រីនាំយកទឹកចិត្តប្តេជ្ញា បង្កើតនូវសម្លៀកបំពាក់ជរ (Lace)។ ក្រុមបុគ្គលិកក្រុងហ៊ុន Lucy’s Dream សុទ្ធតែជាយុវវ័យ មានទឹកចិត្តស្រឡាញ់ការងារ ផលិតបានសម្លៀកបំពាក់ច្នៃប្រឌិត សម្រាប់នាំចេញទៅទីផ្សារខាងក្រៅ។ វិចិត្រករនៃក្រុមហ៊ុន Lucy’s Dream គូរពង្រាយគំនួសដំបូងលើក្រដាស។ វិចិត្រករនៃក្រុមហ៊ុន Lucy’s Dream ធ្វើការនឹងអ្នកបង្ហាញម៉ូដសម្លៀកបំពាក់។ Lucy’s Dream ពិនិត្យគុណភាពសំពត់ ពណ៌នាអំពីរឿងខ្លែងកាលវ័យកុមារ ដែលបានផ្សារភ្ជាប់នឹងប្អូនៗជនជាតិវៀតណាម។ សម្លៀកបំពាក់នៃ Lucy’s Dream បានធ្វើអំពីសូត្រ ជរ (Lace) សុទ្ធតែបានយុវវ័យវៀតណាមពេញនិយមចូលចិត្ត។ រោងកាត់ដេរសម្លៀកបំពាក់របស់ Lucy’s Dream។ គំរូដូចជាក្បាច់រចនាបក្សីចម្រុះទៅដោយ ផ្កា ស្លឹកឈើ តម្បាញមួយលិចមួយអណ្តែត ក្បាច់ផ្កាស្លឹកមានតុល្យភាពនៅក្នុងរង្វង់មូលតូចធំ ក្បាច់ផ្កាស្មៅអ៊ឺរុប បំពេញពេញកន្លែងដែលមិនទាន់មានក្បាច់ដាំ។ ប្រណិតជាងនេះទៅទៀត គឺយកគំនិតច្នៃចេញពីក្បាច់វិចិត្រសិល្បៈឥណ្ឌា ផ្ទាំងក្បាច់បានរចនាគ្រប់ទិសទី រូបសណ្ឋានស្មុគសាមញ្ញ។ ក្បូរក្បាច់សង្ហារិមបង្កប់ប្រភេទរុក្ខជាតិ ឬតារាលើផ្ទៃមេឃ ក្បាច់ក្រពុំឈូកសម្តែងភាពរឹងមាំតាមរយៈស្នាមគំនូស។ ក្បូរក្បាច់រូបតំណក់ទឹកភ្នែកចម្រុះនឹងក្បាច់រូបគូថខ្យងលំដាប់លំដោយគ្នា។ រូបវិមាននិងឍាមរាហែលទឹកក្នុងព្រែក។ ភាពបដិបក្ខរវាងសំណង់ស្កឹមស្កៃនៃមនុស្សលោក និងលក្ខណៈស្រទន់នៃសត្វធម្មជាតិ រហូតទៅដល់រចនាបទ Ronoco សភាពទន់ភ្លន់ ប្រណិត និងរ៉ូមែនទិក។ ចាប់ផ្តើមពីក្បាច់គំនូរនេះ ក្រុមហ៊ុន Lucy’s Dream ធ្វើបង្កើតជាកម្រងប្រមូលផ្តុំតាមប្រធានបទដូចជា៖ សុបិនជនជាតិវៀតណាមបុរាណ ក្បាច់វិចិត្រសិល្បៈចេះពោលនិយាយ សម្រស់ជនជាតិវៀតណាម សម័យកាលរបស់វៀតណាម ទីក្រុងនានាលើពិភពលោក ទេសភាពស្រស់ស្អាតរបស់វៀតណាម។ល។ជាដើម។ កម្រងសម្លៀកបំពាក់ជរ (Lace) របស់ក្រុមហ៊ុន Lucy’s Dream ពេលសម្តែងនៅលើឆាកទំនើបបត់បែនផង ស្រទន់ទន់ភ្លន់ផង ពេលវិលត្រឡប់ចូលមកនឹងជីវិតរស់នៅ ក៏សក្តិសមសមស្រប់នឹងពិធីជប់លៀងឆើតឆាយ បង្កើតបានរចនាបទវ័យក្មេងសម្រាប់នរណាម្នាក់បានពាក់វា។ រីឯផលិតផលសូត្រធ្វើឱ្យអ្នកពាក់មានសភាពរាបសារ ស្អាតឥតខ្ចោះ។ វត្ថុធាតុសូត្របង្កើតបានភាពត្រជាក់ មាំនិងងាយប្រើប្រាស់។ លោក Marc Rondo ជនជាតិអូស្រ្តាលី បានកក់ទំនិញរបស់ Lucy’s Dream នាំចេញវាយតម្លៃថា៖ “ផលិតផលសំពត់ (សូត្រនិងជរ(Lace)) មានកំណត់សម្គាល់ដោយឡែក ពេលទើបសំឡឹងមើលប្លែកភ្នែក និងជក់ចិត្តតែម្តង។ ពេលស្វែងយល់អំពីរឿងរ៉ាវបង្កប់ខាងក្នុងស្នាដៃនីមួយៗ និងស្និទ្ធស្នាលជាមួយក្រុមការងារ ដែលបង្កើតស្នាដៃរឱ្យក្រុមហ៊ុន Lucy’s Dream យើងខ្ញុំមានបំណងនាំយកស្នាដៃទាំងនោះ ឧទ្ទេសនាមដល់អតិថិជនរបស់ខ្លួន”។ បងស្រី ណុង ម៉ាយត្រឹម (Nong Mai Tram) នាយកក្រុមហ៊ុន Lucy’s Dream ឧទ្ទេសនាមម៉ូដសម្លៀកបំពាក់របស់ Lucy’s Dream នៅ tradeshow (Tokyo, ជប៉ុន)។ ម៉ូដសម្លៀកបំពាក់ជរ (Lace) ថ្មីបំផុតរបស់ Lucy’s Dream ដែលមានរចនាក្បាច់វិចិត្រសិល្បៈ ជានិមិត្តរូបវប្បធម៌ទីក្រុងនានាលើពិភពលោក។ ផលិតផលសូត្រ Lucy’s Dream ជាមួយនឹងក្បាច់វិចិត្រសិល្បៈអំពីគំនូរប្រជាប្រិយ ហាងត្រុង (Hang Trong)។ ស្នាដៃសម្លៀកបំពាក់ជរ (Lace) មួយរបស់ Lucy’s Dream ជាមួយនឹងក្បាច់វិចិត្រសិល្បៈពោរពេញទៅដោយភាពរស់រវើក។ សម្លៀកបំពាក់សូត្ររបស់ Lucy’s Dream បានមិត្តភក្តិអន្តរជាតិចូលចិត្ត ដោយសារក្បាច់វិចិត្រសិល្បៈរចនាបែបវប្បធម៌ បាននាំចេញទៅកាន់ប្រទេសអូស្រ្តាលី និងម៉ារ៉ុក។ សព្វថ្ងៃសម្លៀកបំពាក់ Lucy’s Dream បាននាំចេញជរ (Lace) ទៅកាន់ប្រទេសអូស្រ្តាលី និងម៉ារ៉ុក ដោយចំនួន៥០.០០០ពាន់ម៉ែត្រការ៉េក្នុងមួយឆ្នាំ និងកម្រងសម្លៀកបំពាក់១០០០ឈុត។ ផលិតផលជរ (Lace) សូត្រទាំងនេះ បានព្រីនលើវត្ថុធាតុធម្មជាតិ ម្លោះហើយមានតុងពណ៌ពិសេស។ លិខិតកក់ទំនិញនៃអតិថិជនអន្តរជាតិ ដាក់នៅ Lucy’s Dream មួយថ្ងៃកាន់តែច្រើនឡើង ក្រុមហ៊ុនបើកទូលាយនាំចេញទៅកាន់ទីផ្សារអាមេរិក អ៊ឺរុប៕ អត្ថបទ៖ ប៊ិចវឹន រូបថត៖ វៀតគឿង

Lucy’s Dream នាំយកគោលបំណងនៃជនជាតិវៀតណាមវ័យក្មេង គឺនាំចេញនូវម៉ូដសម្លៀកបំពាក់ទៅសកលលោក។ នៅលើផលិតផលជរ (Lace) សំពត់របស់ Lucy’s Dream គឺជាស្នាដៃសិល្បៈប្រពៃណីវៀតណាម ព្រមនឹងការរួមប្រាស្រ័យវប្បធម៌នៃជាតិនីមួយៗ ឆោងប៉ះកម្រិតកំពូលនិងប្រណិតភាព។ បង្កើតនៅឆ្នាំ២០១២ ផ្តើមឡើងពីហាងសម្លៀកបំពាក់ប្រពៃណីមួយ ស្ថិតនៅផ្លូវហាងយ៉ី (Hang Giay) ក្រុងហាណូយ។ Lucy’s Dream បង្កចំណាប់អារម្មណ៍នឹងភ្ញៀវទេសចរបរទេស ដោយផលិតផលសម្លៀកបំពាក់ ដែលមានក្បាច់វិចិត្រសិល្បៈប្រពៃណី ពោរពេញទៅដោយដង្ហើមវប្បធម៌វៀតណាម។ បងស្រី ណុង ម៉ាយត្រឹម (Nong Mai Tram) នាយកក្រុមហ៊ុន Lucy’s Dream ចែករំលែកថា៖ ជាមួយនឹងបេសកកម្មអភិវឌ្ឍន៍និងរក្សាសិល្បៈប្រពៃណីវៀតណាម ដែលមានការរួមប្រាស្រ័យពីវប្បធម៌អន្តរជាតិ Lucy’s Dream ច្នៃប្រឌិតបង្កើតបានកម្រងសម្លៀកបំពាក់ជាច្រើន នៅលើវត្ថុធាតុព្រីនសិល្បៈនិងជរសិល្បៈ (Lace)។ ចំណុចថ្មីនៃវិស័យនេះគឺប្រធានបទ ក្បាច់វិចិត្រសិល្បៈមានភាពប្រាស់ចាកគន្លងដើម បង្ហាញបានពីលក្ខណៈវិសេសនៃជនជាតិនីមួយៗ នៅលើរាល់សម្លៀកបំពាក់។ ក្បាច់វិចិត្រសិល្បៈ មានភាពរស់រវើកពាំនាំនូវរឿងរ៉ាវបេតិកភណ្ឌ នៅតាមតំបន់ភូមិភាគនីមួយៗ ចាប់ពីតំបន់អាមេរិក អូស្រ្តាលី ទ្វីបអ៊ឺរុប រហូតដល់ទ្វីបអាមេរិក។ មិនបញ្ឈប់នៅត្រឹមនោះ រៀងរាល់ថ្ងៃ ក្រុមច្នៃប្រឌិតនៃក្រុមហ៊ុន Lucy’s Dream បានវិវត្តន៍គោលគំនិតរបស់ខ្លួន ដើម្បីច្នៃប្រឌិតបង្កើតជារឿងរ៉ាវវប្បធម៌រាប់រយ នៃជាតិនីមួយៗ នៅលើរាល់ផលិតផលដើម្បីបង្កើតបានភាពខុសប្លែក នៃសម្លៀកបំពាក់សំពត់និងជរ (Lace)។ ក្បាច់វិចិត្រសិល្បៈវៀតណាមបូរាណ ជាមួយនឹងពណ៌ទំនើប បានស្តែងបង្ហាញតាមបែបផ្សេងៗ ចំពោះនិមិត្តរូបវប្បធម៌នៃតំបន់ភូមិភាគ ទីក្រុងលើពិភពលោក ក៏បាននាំមកប្រឌិតនៅលើសម្លៀកបំពាក់ បង្កើតជាកម្រងរឿងរ៉ាវដ៏ចំណានៗ។ បងស្រី ណុង ម៉ាយត្រឹម (Nong Mai Tram) នាយកក្រុមហ៊ុន Lucy’s Dream ធ្លាប់បានរៀនខាងវិស័យសិល្បៈនៅប្រទេសអង់គ្លេស ក្រោយធ្វើមាតុភូមិនិវត្តន៍ បងស្រីនាំយកទឹកចិត្តប្តេជ្ញា បង្កើតនូវសម្លៀកបំពាក់ជរ (Lace)។ ក្រុមបុគ្គលិកក្រុងហ៊ុន Lucy’s Dream សុទ្ធតែជាយុវវ័យ មានទឹកចិត្តស្រឡាញ់ការងារ ផលិតបានសម្លៀកបំពាក់ច្នៃប្រឌិត សម្រាប់នាំចេញទៅទីផ្សារខាងក្រៅ។ វិចិត្រករនៃក្រុមហ៊ុន Lucy’s Dream គូរពង្រាយគំនួសដំបូងលើក្រដាស។ វិចិត្រករនៃក្រុមហ៊ុន Lucy’s Dream ធ្វើការនឹងអ្នកបង្ហាញម៉ូដសម្លៀកបំពាក់។ Lucy’s Dream ពិនិត្យគុណភាពសំពត់ ពណ៌នាអំពីរឿងខ្លែងកាលវ័យកុមារ ដែលបានផ្សារភ្ជាប់នឹងប្អូនៗជនជាតិវៀតណាម។ សម្លៀកបំពាក់នៃ Lucy’s Dream បានធ្វើអំពីសូត្រ ជរ (Lace) សុទ្ធតែបានយុវវ័យវៀតណាមពេញនិយមចូលចិត្ត។ រោងកាត់ដេរសម្លៀកបំពាក់របស់ Lucy’s Dream។ គំរូដូចជាក្បាច់រចនាបក្សីចម្រុះទៅដោយ ផ្កា ស្លឹកឈើ តម្បាញមួយលិចមួយអណ្តែត ក្បាច់ផ្កាស្លឹកមានតុល្យភាពនៅក្នុងរង្វង់មូលតូចធំ ក្បាច់ផ្កាស្មៅអ៊ឺរុប បំពេញពេញកន្លែងដែលមិនទាន់មានក្បាច់ដាំ។ ប្រណិតជាងនេះទៅទៀត គឺយកគំនិតច្នៃចេញពីក្បាច់វិចិត្រសិល្បៈឥណ្ឌា ផ្ទាំងក្បាច់បានរចនាគ្រប់ទិសទី រូបសណ្ឋានស្មុគសាមញ្ញ។ ក្បូរក្បាច់សង្ហារិមបង្កប់ប្រភេទរុក្ខជាតិ ឬតារាលើផ្ទៃមេឃ ក្បាច់ក្រពុំឈូកសម្តែងភាពរឹងមាំតាមរយៈស្នាមគំនូស។ ក្បូរក្បាច់រូបតំណក់ទឹកភ្នែកចម្រុះនឹងក្បាច់រូបគូថខ្យងលំដាប់លំដោយគ្នា។ រូបវិមាននិងឍាមរាហែលទឹកក្នុងព្រែក។ ភាពបដិបក្ខរវាងសំណង់ស្កឹមស្កៃនៃមនុស្សលោក និងលក្ខណៈស្រទន់នៃសត្វធម្មជាតិ រហូតទៅដល់រចនាបទ Ronoco សភាពទន់ភ្លន់ ប្រណិត និងរ៉ូមែនទិក។ ចាប់ផ្តើមពីក្បាច់គំនូរនេះ ក្រុមហ៊ុន Lucy’s Dream ធ្វើបង្កើតជាកម្រងប្រមូលផ្តុំតាមប្រធានបទដូចជា៖ សុបិនជនជាតិវៀតណាមបុរាណ ក្បាច់វិចិត្រសិល្បៈចេះពោលនិយាយ សម្រស់ជនជាតិវៀតណាម សម័យកាលរបស់វៀតណាម ទីក្រុងនានាលើពិភពលោក ទេសភាពស្រស់ស្អាតរបស់វៀតណាម។ល។ជាដើម។ កម្រងសម្លៀកបំពាក់ជរ (Lace) របស់ក្រុមហ៊ុន Lucy’s Dream ពេលសម្តែងនៅលើឆាកទំនើបបត់បែនផង ស្រទន់ទន់ភ្លន់ផង ពេលវិលត្រឡប់ចូលមកនឹងជីវិតរស់នៅ ក៏សក្តិសមសមស្រប់នឹងពិធីជប់លៀងឆើតឆាយ បង្កើតបានរចនាបទវ័យក្មេងសម្រាប់នរណាម្នាក់បានពាក់វា។ រីឯផលិតផលសូត្រធ្វើឱ្យអ្នកពាក់មានសភាពរាបសារ ស្អាតឥតខ្ចោះ។ វត្ថុធាតុសូត្របង្កើតបានភាពត្រជាក់ មាំនិងងាយប្រើប្រាស់។ លោក Marc Rondo ជនជាតិអូស្រ្តាលី បានកក់ទំនិញរបស់ Lucy’s Dream នាំចេញវាយតម្លៃថា៖ “ផលិតផលសំពត់ (សូត្រនិងជរ(Lace)) មានកំណត់សម្គាល់ដោយឡែក ពេលទើបសំឡឹងមើលប្លែកភ្នែក និងជក់ចិត្តតែម្តង។ ពេលស្វែងយល់អំពីរឿងរ៉ាវបង្កប់ខាងក្នុងស្នាដៃនីមួយៗ និងស្និទ្ធស្នាលជាមួយក្រុមការងារ ដែលបង្កើតស្នាដៃរឱ្យក្រុមហ៊ុន Lucy’s Dream យើងខ្ញុំមានបំណងនាំយកស្នាដៃទាំងនោះ ឧទ្ទេសនាមដល់អតិថិជនរបស់ខ្លួន”។ បងស្រី ណុង ម៉ាយត្រឹម (Nong Mai Tram) នាយកក្រុមហ៊ុន Lucy’s Dream ឧទ្ទេសនាមម៉ូដសម្លៀកបំពាក់របស់ Lucy’s Dream នៅ tradeshow (Tokyo, ជប៉ុន)។ ម៉ូដសម្លៀកបំពាក់ជរ (Lace) ថ្មីបំផុតរបស់ Lucy’s Dream ដែលមានរចនាក្បាច់វិចិត្រសិល្បៈ ជានិមិត្តរូបវប្បធម៌ទីក្រុងនានាលើពិភពលោក។ ផលិតផលសូត្រ Lucy’s Dream ជាមួយនឹងក្បាច់វិចិត្រសិល្បៈអំពីគំនូរប្រជាប្រិយ ហាងត្រុង (Hang Trong)។ ស្នាដៃសម្លៀកបំពាក់ជរ (Lace) មួយរបស់ Lucy’s Dream ជាមួយនឹងក្បាច់វិចិត្រសិល្បៈពោរពេញទៅដោយភាពរស់រវើក។ សម្លៀកបំពាក់សូត្ររបស់ Lucy’s Dream បានមិត្តភក្តិអន្តរជាតិចូលចិត្ត ដោយសារក្បាច់វិចិត្រសិល្បៈរចនាបែបវប្បធម៌ បាននាំចេញទៅកាន់ប្រទេសអូស្រ្តាលី និងម៉ារ៉ុក។ សព្វថ្ងៃសម្លៀកបំពាក់ Lucy’s Dream បាននាំចេញជរ (Lace) ទៅកាន់ប្រទេសអូស្រ្តាលី និងម៉ារ៉ុក ដោយចំនួន៥០.០០០ពាន់ម៉ែត្រការ៉េក្នុងមួយឆ្នាំ និងកម្រងសម្លៀកបំពាក់១០០០ឈុត។ ផលិតផលជរ (Lace) សូត្រទាំងនេះ បានព្រីនលើវត្ថុធាតុធម្មជាតិ ម្លោះហើយមានតុងពណ៌ពិសេស។ លិខិតកក់ទំនិញនៃអតិថិជនអន្តរជាតិ ដាក់នៅ Lucy’s Dream មួយថ្ងៃកាន់តែច្រើនឡើង ក្រុមហ៊ុនបើកទូលាយនាំចេញទៅកាន់ទីផ្សារអាមេរិក អ៊ឺរុប៕ អត្ថបទ៖ ប៊ិចវឹន រូបថត៖ វៀតគឿង
អត្ថបទផ្សេងទៀត GC Food “ឆ្លងកាត់ព្យុះ” បម្រែបម្រួលពិភពលោក ដើម្បីនាំចេញ24/08/2024ពាណិជ្ជសញ្ញាវៀតណាមក្នុងបរិបទបម្រែបម្រួលពិភពលោក GC Food នៅតែរក្សាបានទីតាំងជាសហគ្រាសនាំចេញប្រទាលកន្ទុយក្រពើធំបំផុតនៅវៀតណាម ជំនាញផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងអន្តរជាតិ។ Red Pine ជាមួយនឹងទិសដៅនិរន្តរភាពនៃឧស្សាហកម្មនាំចេញផ្លែផាសិន នៅតំបន់ តីង្វៀន (Tay Nguyen)16/08/2024ពាណិជ្ជសញ្ញាវៀតណាមដាំចេកសម្រាប់ការនាំចេញ - ទិសដៅថ្មីដែលពោរពេញដោយសក្តានុពលរបស់ខេត្ត យ៉ាឡាយ (Gia Lai)05/07/2024ពាណិជ្ជសញ្ញាវៀតណាមDoveco Gia Lai - ផលិតករកសិផលនាំចេញឈានមុខនៅតំបន់តីង្វៀន (Tay Nguyen)08/06/2024ពាណិជ្ជសញ្ញាវៀតណាមមិញតៀន (Minh Tien) - សម្ពន្ធក្រុមហ៊ុនកាហ្វេវៀតណាម នាំមុខអនុវត្តទម្រង់វដ្ដសេដ្ឋកិច្ច24/05/2024ពាណិជ្ជសញ្ញាវៀតណាមចំណាប់អារម្មណ៍នៃក្រុមហ៊ុន Simexco Daklak 04/05/2024ពាណិជ្ជសញ្ញាវៀតណាមផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ14/03/2024ពាណិជ្ជសញ្ញាវៀតណាម អត្ថបទផ្សេងទៀត