• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

Harold Browning ចូលរួមអភិរក្សប្រព័ន្ធអេកូឡូស៊ីវៀតណាម

បង Harold Browning មនុស្សគ្រប់គ្នា​តែង​ហៅ​បង​ថា​ Harry ជា​អ្នក​ឯកទេសខាង​​សត្វ​ព្រៃ​ កំពុង​សហការ​​នឹង​មូលដ្ឋាន​សង្រ្គោះ​សត្វព្រៃ​វៀតណាម​ ចម្បង​គឺ​មជ្ឈមណ្ឌល​សង្រ្គោះ​សត្វ​ព្រៃ​ហាណូយ​។ បង Harry ​ជាជនជាតិ​អង់គ្លេស​ បាន​នាំយក​​ចំណេះដឹង​ បំណិន​ និង​បទពិសោធន៍​ធ្វើការ​ជាមួយ​នឹង​សត្វព្រៃ​ មក​ប្រទេស​​វៀតណាម​ ដោយ​គោល​បំណង​បញ្ឈប់ការ​ជួញ​ដូរ​សត្វព្រៃ​ខុសច្បាប់​ ទន្ទឹម​​នោះ​ស្តារ​ឡើង​វិញ​ក៏ដូចជា​អភិរក្ស​ធម្មជាតិ​ ប្រព័ន្ធ​អេកូឡូស៊ី​វៀតណាម​។

បង Harry បាន​អង្គការ​ Four Paws ចាត់ឱ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេសវៀតណាម​ ធ្វើការ​នៅ​ឆ្នាំ​២០១៥។ នៅទីនេះ បង​រួមនឹង​សហការី​​នៃអង្គការ​ Four Paws វៀតណាម​ រចនា​និង​ស្ថាបនា​មជ្ឈមណ្ឌល​អភិរក្ស​ខ្លាឃ្មុំ​និញ​ប៊ិញ​ (Ninh Binh) ដោយ​មាន​ផ្ទៃដី​សរុប​​ជាង​៩០០​ម៉ែត្រការេ​ រួមមាន​មណ្ឌលផ្ទះ​​​សម្រាប់​ខ្លាឃ្មុំមួយ​​ និង​មណ្ឌល​ទីលានចល័តខាងក្រៅ​​​សម្រាប់​ខា្ល​ឃ្មុំ​​មួយ​។​

ក្នុង​បីឆ្នាំ​ធ្វើការ​ នៅ​មជ្ឈមណ្ឌល​អភិរក្ស​ខ្លា​ឃ្មុំ​និញ​បិញ​ (Ninh Binh) ចំណុះ​អង្គការ​ Four Paws វៀតណាម​ បង​​ Harry រួមនឹង​សហការី​បាន​ទទួល​សង្គ្រោះ​និង​ថែទាំ​ខ្លាឃ្មុំ​ចំនួន​៤៦​ក្បាល​ ធ្លាប់​ជា​សត្វដែល​រង​គ្រោះ​ដោយ​សកម្មភាព​អាជីវកម្ម​យក​ប្រមាត់និង​អវយវៈ​ខ្លា​ឃ្មុំ​​ខុសច្បាប់​។ ពេលវេលា​កន្លង​ទៅ​ បងស្និទ្ធស្នាល​ជាមួយ​នឹង​ខ្លាឃ្មុំ​ សន្សឹមបាន​​ក្លាយ​ជា​ទម្លាប់​ ​នៅ​ពេល​​ថែទាំសុខ​ភាពពួកវា​​។​ បងធ្លាប់​បាន​រៀប​រាប់​ថា គ្រាន់តែ​សំឡឹង​មើល​ខ្លាឃ្មុំ​ បន្ទាប់ពី​បាន​សង្រ្គោះ​មកដល់ទីនេះ ព្រមទាំង​​បាន​ឃើញ​សម្រស់ភាព​​រឹង​មាំនិង​​សមត្ថភាព​ជា​សះស្បើយ​ខ្លាំង​ពូកែ​ របស់​វា ខ្ញុំ​ឃើញ​ក៏​​សប្បាយ​​ចិត្ត​​ មាន​កម្លាំង​ធ្វើ​ការ​ មាន​មោទនភាព​លើ​ជីវិត​នេះ​។​

បង Harold Browning ជា​អ្នក​ឯកទេស​សត្វ​ព្រៃពិសេស​ កំពុង​ធ្វើការ​នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ហាណូយ​។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង
អំឡុង​ពេល​៧ឆ្នាំ​ ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​សង្រ្គោះ​សត្វ​ព្រៃ​ហាណូយ​ បង Harold Browning បាន​លះបង់ពេល​វេលា​ជាច្រើន​សម្រាប់​ទីនេះ​។​ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​
បង Harold Browning កំពុង​រចនា​មណ្ឌលចល័ត​​ខាងក្រៅ​សម្រាប់​ខ្លា។​ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​
រៀង​រាល់​ថ្ងៃ បង Harold Browning បាន​ជួប​និង​ស្វែងយល់​អំពី​ទម្លាប់​រស់នៅ​របស់​សត្វ​ព្រៃ​ ដើម្បី​ការ​រចនា​​ទ្រុង​​សមស្រប​នឹង​ពួកវា​។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង
ខ្លា​ជា​ប្រភេទសត្វ​បាន​ បង Harold Browning យក​ចិត្ត​ទុក​ដាក់​ពិសេស​ ទៅលើ​​សកម្មភាព​រស់នៅ​របស់ពួក​​វា។ ​រូបថត៖ ត្រឹន​ ថាញ​យ៉ាង​​
បង Harold Browning កំពុង​លួង​ចិត្ត​សត្វ​ព្រៃ​ ពេល​ចល័តទៅ​ទី​ផ្សេង​ៗរស់នៅ​។​ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​​

បង Harold Browning ធ្លាប់​ធ្វើការ​គ្រប់គ្រង​ថែទាំ​សត្វ​រមាស​​និង​សត្វមាន​​ក្រចក​ នៅ​ Longleat Safari Park ប្រទេស​អង់គ្លេស អំឡុង​ពេល​៣​ឆ្នាំ​ (២០១១ - ២០១៤) ។ នៅ​ឆ្នាំ​២០១៤​ - ២០១៧ បង​​ជា​អ្នក​គ្រប់គ្រង​សត្វ និងជា​នាយក​រង​ Four Paws វៀតណាម​ នៅ​អង្គការ​ Four Paws Kosovo ​។ នៅ​ឆ្នាំ​២០១៨ មកដល់សព្វថ្ងៃ​ បង Harold Browning ជា​អ្នក​គ្រប់គ្រងសុខុមាលភាព​​សត្វ​ព្រៃ ​នៅ​អង្គការ​ Animal Asia និង​មជ្ឈមណ្ឌល​សង្រ្គោះ​សត្វព្រៃ​ហាណូយ​។​

នៅ​ឆ្នាំ​២០១៨ បង Harry ចូល​ធ្វើការ​​នៅ​ HWRC តួនាទី​ជា​ទីប្រឹក្សា​សុខុមាលភាព​សម្រាប់សត្វ ​នៅ​អង្គការ​សត្វព្រៃ​អាស៊ី ​(Animals Asia)។ រៀង​រាល់ឆ្នាំ មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ហាណូយ ​ទទួល​សង្គ្រោះ​សត្វព្រៃ​ចំនួន​១០០០ - ១៧០០​ក្បាល ប៉ុន្តែ​លក្ខណៈ​ទ្រុង​សត្វ​មាន​កំណត់​ ទ្រង់ទ្រាយ​មណ្ឌល​នៅ​មជ្ឈមណ្ឌល​​តូច​ មាន​ប្រហែលតែ​​១ហិកតាប៉ុណ្ណោះ​​។​ អាចអះអាង​ថា​ គ្មាន​មូលដ្ឋាន​​សង្រ្គោះ​ណាមួយ​​​លើ​ពិភពលោក​ មាន​សមត្ថភាព​ថែទាំ​សត្វព្រៃ​ទាំងអស់​ ឱ្យ​មានភាព​សុក្រិតនៅ​ក្នុង​លក្ខណៈ​បែបនេះ​ទេ។​ បង Harry បាន​បូក​សរុប​ ជ្រើសរើស​ រចនា​ និង​រៀប​រៀង​​ឯកសារ​ សិក្សាផ្អែក​លើ​​វិទ្យាសាស្រ្ត​ និង​តម្រូវការ​ជាក់ស្តែង​ នៅក្នុង​មជ្ឈមណ្ឌល​ថែទាំ​សត្វព្រៃ​ ដោយផ្អែកទៅ​លើ​ផ្នែក​ជាច្រើន​​ដូចជា​ បទដ្ឋាន​ធ្វើ​ចតាឡីស័ក​ ស្នើ​របប​ចំណីអាហារ​ ថែទាំ​សត្វព្រៃ​​ រចនា​ទ្រុង​ចិញ្ចឹម​សមស្រប​ជាមួយ​នឹង​ទម្លាប់​សត្វព្រៃ​ បទដ្ឋាន​ព្រលែង​សត្វ​ ផែនការ​រយៈ​ពេល​ខ្លី​ និងរយៈ​ពេល​​វែង​។ល។​

ឯកសារ​ទាំងអស់​សុទ្ធតែ​បាន​បកប្រែ​ជា​ភាសា​វៀតណាម​។ បង Harry សង្ឃឹម​ថា​ ថ្ងៃណាមួយ​ វៀតណាម​នឹង​នាំ​មុខ​ពិភពលោក​ ខាង​វិស័យ​សង្គ្រោះ​ អភិរក្ស​ជាមួយ​​​​ទម្រង់​រូបភាព​ទ្រុង​ចិញ្ចឹម​ទំនើប​ ឆ្លាត់​វៃ​សមស្រប​នឹង​លក្ខណៈ​ជីវសាស្រ្ត​ទំនើប នៃ​​ប្រភេទ​សត្វព្រៃ ​ ជា​គម្រូ​សម្រាប់​ប្រទេស​នានា​សិក្សា​ មិនត្រឹម​តែ​នៅ​តំបន់​​​អាស៊ី​អាគ្លេយ៍​ ថែមទាំង​នៅលើ​ពិភពលោកទៀតផង​​។ ចូល​រួម​ចំណែក​បង្កើត​ប្រព័ន្ធ​មូលដ្ឋាន​សង្គ្រោះ​សត្វ​ព្រៃ ​នៅទូទាំងប្រទេសវៀតណាម​ ដើម្បី​​រួមគ្នា​អតិបរិមាកម្ម​ប្រសិទ្ធភាព ​លើការងារ​សង្រ្គោះ​សត្វព្រៃ​ ហើយ​ទូលាយ​​ជាង​នេះ​ទៅទៀត​ គឺ​ដើម្បី​ផល​ប្រយោជន៍​ខ្ពស់​ ក្នុងការ​អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​និង​ធនធាន​សត្វ​ព្រៃ​ នៅ​ប្រទេសវៀតណាម​។​

បង​ឡឿង ​ស្វឹន​ហុង​ (Luong Xuan Hong) (អាវ vest​ ខៀវ) នាយក​មជ្ឈមណ្ឌល​កំពុង​ពិភាក្សា​ជាមួយនឹង​ បង Harold Browning អំពី​ការរចនា​ទ្រុង​ចិញ្ចឹម​ខ្លា​។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​
បង Harold Browning ពិភាក្សា​នឹង​បងស្រី​ធ្វី​ (Thuy) (បុគ្គលិក​ថែទាំខ្លា) នៅ​មណ្ឌលចល័ត​​ខាងក្រៅ​សម្រាប់​សត្វ​ខ្លា​។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​
បង Harold Browning តែង​រីក​រាយ​ចែក​រំលែក​រឿ​ងរ៉ាវ​ដំណើរ​ការងារ ​ជាមួយ​នឹង​បុគ្គលិក​ក្នុង​មជ្ឈមណ្ឌល​។​ រូបថត៖ ត្រឹន​ ថាញ​យ៉ាង
បង Harold Browning ណែនាំ​របៀប​ធ្វើ​ទ្រុង​សម្រាប់សត្វ​ដោយ​វត្ថុធាតុ​ឫស្សី​វៀតណាម​។ រូបថត៖ ឯកសារ​

ក្រៅ​ពីនោះ បង​ Harry នៅ​ធ្វើការ​ផ្ទាល់​នឹង​ឧទ្យាន​ជាតិ​ផុង​ញ៉ា​ - គែ​បាង​ (Phong Nha – Ke Bang) (ខេត្ត​ក្វាង​ប៊ិញ - Quang Binh​) និង​ឧទ្យាន​ជាតិ​ហ្វាង​ឡៀន​ (Hoang Lien) (ខេត្តឡាវ​កាយ - Lao Cai) ដើម្បី​កែលម្អរ​សុខុមាល​ភាព​សម្រាប់​សត្វ​ ដែល​បាន​សង្រ្គោះ​ ហើយ​​ជា​អ្នក​ឯកទេស​ទីប្រឹក្សា​សម្រាប់​មូលដ្ឋាន​សង្គ្រោះ នៅ​ឧទ្យាន​ជាតិ​ Yok Don (ខេត្ត​ដាក់ឡាក់) និង​កាត់​តៀន​ (Cat Tien) (ខេត្ត​ដុង​ណាយ - Dong Nai)​។​

នៅ​ឆ្នាំ​២០២២ HWRC មាន​ផែនការ​ព្រលែង​បក្សី​មួយ​ចំនួន​ដូចជា៖ សត្វ​ក្រៀល​កក្រហម​និង​កពណ៌ផ្កា​ឈូក​ ចូល​ទៅ​ព្រៃធម្មជាតិ​ បង Harry បានសហការ​នឹង​អ្នក​ឯកទេស​ខាង​បក្សី ​នៅលើ​ពិភពលោក​ ដើម្បី​ជំនួយ​ដល់ដំណើរការ​​ព្រលែង​ដោយ​វិធីសាស្រ្ត​សមស្រប​​ជាមួយនឹង​ប្រភេទសត្វនីមួយ​ៗ ​តាម​ស្តង់ដារ​អន្តរជាតិ​ សិក្សា​ទីតាំង​ព្រលែង​សត្វ​​ ធានាតំបន់​​មាន​គ្រប់​ចំណី​អាហារ​ធម្មជាតិ​ ពពួក​សត្វ​ និង​សុវត្ថិភាព​នៅ​តំបន់​ បង្កើតជា​​បទដ្ឋាន​តាម​ដាន​ បន្ទាប់ពី​ព្រលែង​ដោយ​មាន​ការ​ដាក់​ឧបករណ៍​កំណត់ទីតាំង​ពីចម្ងាយ​។ល។ ដើម្បី​អតិបរិមាកម្ម​នៃ​អត្រា​បក្សី​មាន​ជីវិត​បន្ទាប់ពី​ព្រលែង​។

“នៅ​ឆ្នាំ​២០២២ នា​ឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី២៥​ ថ្ងៃ​បង្កើត​ HWRC បង​មាន​កិត្តិយស​បាន​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​ហាណូយ​ ប្រគល់​ជូន​បណ្ណសរសើរស្តីពី​​កំណត់ត្រា​ការ​ចូល​រួម​របស់បង ក្នុង​ការងារ​សង្គ្រោះ​សត្វ​ព្រៃ​”៕

អត្ថបទ៖ ប៊ិចវឹន រូបថត៖ ថាញយ៉ាង និងឯកសារ ប្រែសម្រួល៖ រីកើង

Stella ផ្តល់មនោសញ្ចេតនាចំពោះវប្បធម៌វៀតណាម

Stella ផ្តល់មនោសញ្ចេតនាចំពោះវប្បធម៌វៀតណាម

តាំងពីយូរ​ Stella បាន​ចាត់ទុក​វៀតណាម​ជា​ចំណែកមួយ​នៃ​ឆាក​ជីវិត​ ក៏ដូចជា​ក្រុងហាណូយ​ជា​ “ផ្ទះ​” ដែល​បងស្រី​បាន​ផ្សារភ្ជាប់​អំឡុង​ពេល​ជាង​៣០ឆ្នាំ​។ Stella ស្រឡាញ់​វប្បធម៌​កេរដំណែល​វៀតណាម​ និង​តែង​អស់ពីចិត្ត​កាយ​ឧទ្ទេសនាម​រូបភាព​វៀតណាម​ ទៅ​ដល់​មិត្តភក្តិ​អន្តរជាតិ ​លើ​សកលលោក​។​

Top