Hana Foods គឺជាសហគ្រាសឈានមុខគេនៅរដ្ឋធានី ហាណូយ ( Ha Noi) ដែលផលិតគីមឈីស្ពៃបូកគោជាមួយនឹងលក្ខណៈវិនិច្ឆ័យ ដូចខាង ស្អាតពីវាលស្រែទៅកាន់តុ។ ផលិតផលគីមឈីស្ពៃបូកគោរបស់សហគ្រាស Hana Foods បានត្រួតពិនិត្យយ៉ាងម៉ត់ចត់ដោយមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទទីក្រុងហាណូយ (Ha Noi) និងសាខាគ្រប់គ្រងគុណភាពកសិកម្ម - រុក្ខាកម្ម - ជលផលហាណូយ (Ha Noi) ហើយបានបញ្ជាក់ពីគុណភាព អនាម័យសុវត្ថិភាពចំណីអាហាររបស់ផលិតផល នៅពេលទៅដល់អ្នកប្រើប្រាស់ជានិច្ចដែលគឺជាលក្ខណៈ វិនិច្ឆ័យកំពូល។
គីមឈីស្ពៃបូកគោ បានយល់យ៉ាងសាមញ្ញថា ជាស្ពៃជ្រក់ ដែលមានភាពជិតស្និទ្ធនឹងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលកូរ៉េខាងត្បូងជាប្រទេសដែលវិនិយោគដើមទុនជាច្រើនចូលក្នុងទីផ្សារវៀតណាម ជនជាតិកូរ៉េខាងត្បូងបានបើកភោជនីយដ្ឋានកូរ៉េជាច្រើន និងផ្សព្វផ្សាយអំពីគីមឈីស្ពៃបូកគោ នៃប្រទេសរបស់ពួកគេ។ ចាប់តាំងពីពេលនោះមក ម្ហូបនេះក៏មានការពេញនិយមយ៉ាងខ្លាំងពីប្រជាជនវៀតណាម។
អ្នកដែលភ្ជាប់និងចាប់ផ្តើមអាជីវកម្មជាមួយយីហោ Hana Foods គឺលោកស្រី ង្វៀន ធីហុងង៉ាត (Nguyen Thi Hong Ngat)។ លោកស្រីរូបនេះធ្លាប់ទៅរៀនភាសាបរទេសនៅឯប្រទេសកូរ៉េខាងត្បូង។ ក្នុងរយៈពេលនៅប្រទេសកូរ៉េខាងត្បូង លោកស្រី ង៉ាត (Ngat) បានរកឃើញថា គីមឈី ងាយស្រួលធ្វើណាស់ ទាក់ទាញអ្នកប្រើប្រាស់ ក្នុងពេលបាយរបស់គ្រួសារ ដូច្នេះហើយ លោកស្រីរូបនេះបានចំណាយពេលច្រើន ដើម្បីសិក្សា និងរៀនពីរបៀបធ្វើគីមឈី ស្ពៃបូកគោ។ ត្រឡប់មកប្រទេសវៀតណាមវិញ ក្នុងនាមជាប្រជាជនម្នាក់មានស្រុកកំណើតនៅតំបន់ជនបទមួយ ដូច្នេះ ក្នុងឆ្នាំ២០១២ លោកស្រី ង៉ាត (Ngat) បានសម្រេចចិត្តចាប់ផ្តើមអាជីវកម្មដោយការផលិតគីមឈីស្ពៃបូកគោនិងបានសាងសង់ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Hana Foods។ ក្រុមហ៊ុន Hana Foods មានបំណងចង់អភិវឌ្ឍផលិតផលគីមឈីស្ពៃបូកគោនិងនាំយកផលិតផលនេះមកដល់គ្រួសារនីមួយៗ ដើម្បីបង្កើនរសជាតិកាឆ្ងាញ់ក្នុងពេលបាយ និងសុវត្ថិភាពសម្រាប់សុខភាព។ បន្ទាប់ពីកែលម្អផលិតផលជាច្រើនឆ្នាំ ក៏ដូចជាការពង្រីកទីផ្សារ ក្រុមហ៊ុន Hana Foods តែងតែបានអ្នកប្រើប្រាស់ចូលចិត្ត ដោយសារតែផលិតផលនេះមិនត្រឹមតែស្អាត តាំងពីការជ្រើសរើសវត្ថុធាតុដើមរហូតដល់ការកែច្នៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានរសជាតិឆ្ងាញ់នៃផលិតផលគីមឈីផងដែរ។

ស្ពៃបូកគោបានត្រាំនិងលាងក្នុងធុងទឹកធំ។
ផលិតផលគីមឈីជ្រក់បានកែច្នៃយ៉ាងហ្មត់ចត់ដោយពលករ។
គ្រឿងផ្សំ ដូចជា ការ៉ុត និងខ្ទឹមក៏ត្រូវបានកែច្នៃយ៉ាងហ្មត់ចត់។
ស្ពៃបូកគោនឹងបញ្ជូនចូលក្នុងម៉ាស៊ីនកាត់ជាចំណិតល្មម។
ទំងន់ផលិតផលត្រូវបានថ្លឹងយ៉ាងត្រឹមត្រូវ។
|
ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន Hana Foods បានបណ្តាក់ទុន នៅក្នុងរោងចក្រថ្មីមួយនៅ ឃុំ និញសើន ស្រុក ធឿងទិន (Ninh So, Thuong Tin) ដោយអនុវត្តដំណើរការថ្មី ក្នុងអនាម័យនិងសុវត្ថិភាពចំណីអាហារ ដើម្បីអាចផលិតគីឈីស្ពៃបូកគោមានបរិមាណច្រើន និងបញ្ជាក់ថា ផលិតផលគីមឈី៖ "ស្អាតពីវាលស្រែរហូតដល់តុ”។ ក្រុមហ៊ុន Hana Foods ក៏ជាសហគ្រាសដែលបានជ្រើសរើសដោយមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទទីក្រុងហាណូយ (Ha Noi) និងសាខាគ្រប់គ្រងគុណភាពកសិកម្ម-រុក្ខាកម្ម - ជលផលទីក្រុងហាណូយ (Ha Noi) ក្នុងកម្មវិធីវាយតម្លៃនិងបោះឆ្នោតនិងជ្រើសរើសជាសហគ្រាសគំរូនៅរដ្ឋធានី ហាណូយ (Ha Noi) ដែលទទួលបានស្តង់ដារផលិតកម្មសុវត្ថិភាពចំណីអាហារ។
ក្រុមហ៊ុន Hana Foods បានផលិតផលិតផលសំខាន់ៗចំនួន ២ ប្រភេទ គឺគីមឈីស្ពៃបូកគោនិងគីមឈីមើមឆៃថាវ ដែលមានរសជាតិគីមឈីរបស់ប្រទេសកូរ៉េខាងត្បូង។ ដើម្បីផលិតចេញផលិតផលឈ្ងុយឆ្ងាញ់និងគុណភាពខ្ពស់របស់ក្រុមហ៊ុន Hana Foods បានសហការជាមួយកសិករនៅតំបន់ភ្នំខាងជើង នៅភាគខាងជើងនិងទីក្រុង ដាឡាត (Da Lat ) ដើម្បីមានប្រភពស្ពៃបូកគោស្អាតដែលទទួលបានស្តង់ដារ Vietgap ដើម្បីឆ្លើយតបនឹងការផលិតគីមឈីដែលឆ្ងាញ់ និងស្អាត។ រោងចក្ររបស់ក្រុមហ៊ុន Hana Foods អាចផលិតគីមឈីស្ពៃបូកគោបាន ១.៨ តោនជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Hana Foods ចែកចាយផលិតផលនៅហាងលក់រាយ BRG ទីផ្សារប្រពៃណី និងតាមអ៊ីនធើណិត។

ផលិតផលគីមឈីស្ពៃបូកគោ គីមឈីមើមឆៃថាវនិងរូបរាងរចនាវេចខ្ចប់របស់ក្រុមហ៊ុន Hana Food ។
|
ជារៀងរាល់ថ្ងៃ កម្មករនៅរោងចក្រគីមឈីស្ពៃបូកគោ Hana Foods នៅតែប្រឹងប្រែងធ្វើការ ការកែច្នៃបន្លែ លាងឲ្យស្អាត ត្រាំ និងស្ពៃបូកគោ ដើម្បីផលិតគីមឈីដែលមានរសជាតិឆ្ងាញ់ និងស្អាត។ រោងចក្ររបស់ក្រុមហ៊ុន Hana Foods តែងតែដាក់សុវត្ថិភាព និងអនាម័យផលិតផលគឺជាអាទិភាពដំបូង ដូច្នេះគ្រប់ដំណាកាលនៃការកែច្នៃត្រូវឆ្លើយតបនឹងស្តង់ដារអនាម័យ និងគ្មានមេរោគ។ លោកស្រី ង្វៀនធីហុងង៉ាត ( Nguyen Thi Hong Ngat) នាយិកាក្រុមហ៊ុន Hana Foods បានមានប្រសាសន៍ថា៖ “នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ នាពេលខាងមុខ ក្រុមហ៊ុននឹងអភិវឌ្ឍផលិតផលមួយចំនួនទៀត ដើម្បីទទួលទានជាមួយគីមឈីស្ពៃបូកគោក ដូចជា ប៉ាតេជ្រូក ដើម្បីបង្កើនរសជាតនៃមុខម្ហូបអាហារក្នុងស្រុក និងសមស្របនឹងតម្រូវការបស់អតិថជន។ ទន្ទឹមនឹងនោះ ក្រុមហ៊ុននឹងខិតខំប្រឹងប្រែងនាំចេញផលិតផលគីមឈីស្ពៃបូកគោ ទៅកាន់បណ្តាប្រទេសក្នុងតំបន់"៕
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញ់យ៉ាង
ប្រែសម្រួលដោយង្វៀនយ៉ាង