• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

Hana Foods- ផលិតផលគីមឈីឈ្ងុយឆ្ងាញ់

Hana Foods គឺជាសហគ្រាសឈាន​មុខ​គេ​​នៅរដ្ឋធានី ហាណូយ ( Ha Noi)  ដែលផលិតគីមឈីស្ពៃបូកគោជាមួយនឹងលក្ខណៈវិនិច្ឆ័យ ដូចខាង ស្អាតពីវាលស្រែទៅកាន់តុ។ ផលិតផលគីមឈីស្ពៃបូកគោរបស់សហគ្រាស Hana Foods បានត្រួតពិនិត្យ​យ៉ាងម៉ត់ចត់ដោយមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទទីក្រុងហាណូយ (Ha Noi) និងសាខាគ្រប់គ្រងគុណភាពកសិកម្ម - រុក្ខាកម្ម - ជលផលហាណូយ (Ha Noi) ហើយបានបញ្ជាក់ពីគុណភាព អនាម័យសុវត្ថិភាពចំណីអាហាររបស់ផលិតផល នៅពេលទៅដល់អ្នកប្រើប្រាស់ជានិច្ចដែល​គឺជាលក្ខណៈ វិនិច្ឆ័យកំពូល។

គីមឈីស្ពៃបូកគោ បានយល់យ៉ាងសាមញ្ញថា ជាស្ពៃជ្រក់ ដែលមានភាពជិតស្និទ្ធនឹងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលកូរ៉េខាងត្បូងជាប្រទេសដែលវិនិយោគដើមទុនជាច្រើនចូលក្នុងទីផ្សារវៀតណាម ជនជាតិកូរ៉េខាងត្បូងបានបើកភោជនីយដ្ឋានកូរ៉េជាច្រើន និងផ្សព្វផ្សាយអំពីគីមឈីស្ពៃបូកគោ នៃប្រទេសរបស់ពួកគេ។ ចាប់តាំងពីពេលនោះមក ម្ហូបនេះក៏មានការពេញនិយមយ៉ាងខ្លាំងពីប្រជាជនវៀតណាម។

អ្នកដែលភ្ជាប់និងចាប់ផ្តើមអាជីវកម្មជាមួយយីហោ Hana Foods គឺលោកស្រី  ង្វៀន ធីហុងង៉ាត (Nguyen Thi Hong Ngat)។ លោកស្រីរូបនេះ​ធ្លាប់ទៅរៀនភាសាបរទេសនៅឯប្រទេសកូរ៉េខាងត្បូង។ ក្នុងរយៈពេលនៅប្រទេសកូរ៉េខាងត្បូង លោកស្រី ង៉ាត (Ngat) បានរកឃើញថា គីមឈី ងាយស្រួលធ្វើណាស់ ទាក់ទាញអ្នកប្រើប្រាស់ ក្នុងពេលបាយរបស់គ្រួសារ ដូច្នេះហើយ លោកស្រីរូបនេះបានចំណាយពេលច្រើន ដើម្បីសិក្សា និងរៀនពីរបៀបធ្វើគីមឈី ស្ពៃបូកគោ។ ត្រឡប់មកប្រទេសវៀតណាមវិញ ក្នុងនាមជាប្រជាជនម្នាក់មានស្រុកកំណើតនៅតំបន់ជនបទមួយ ដូច្នេះ ក្នុងឆ្នាំ២០១២ លោកស្រី ង៉ាត (Ngat) បានសម្រេចចិត្តចាប់ផ្តើមអាជីវកម្មដោយការផលិតគីមឈីស្ពៃបូកគោនិងបានសាងសង់ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Hana Foods។ ក្រុមហ៊ុន Hana Foods មានបំណងចង់អភិវឌ្ឍផលិតផលគីមឈីស្ពៃបូកគោនិងនាំយកផលិតផលនេះមកដល់គ្រួសារនីមួយៗ ដើម្បីបង្កើនរសជាតិកាឆ្ងាញ់ក្នុងពេលបាយ និងសុវត្ថិភាពសម្រាប់សុខភាព។ បន្ទាប់ពីកែលម្អផលិតផលជាច្រើនឆ្នាំ ក៏ដូចជាការពង្រីកទីផ្សារ ក្រុមហ៊ុន Hana Foods តែងតែបានអ្នកប្រើប្រាស់ចូលចិត្ត ដោយសារតែផលិតផលនេះមិនត្រឹមតែស្អាត តាំងពីការជ្រើសរើសវត្ថុធាតុដើមរហូតដល់ការកែច្នៃប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​មានរសជាតិឆ្ងាញ់នៃផលិតផលគីមឈីផងដែរ។


ស្ពៃបូកគោបានត្រាំនិងលាងក្នុងធុងទឹកធំ។


ផលិតផលគីមឈីជ្រក់បានកែច្នៃយ៉ាងហ្មត់ចត់ដោយពលករ។


គ្រឿងផ្សំ ដូចជា ការ៉ុត និងខ្ទឹមក៏ត្រូវបានកែច្នៃយ៉ាងហ្មត់ចត់។


ស្ពៃបូកគោនឹងបញ្ជូនចូលក្នុងម៉ាស៊ីនកាត់ជាចំណិតល្មម។

ទំងន់ផលិតផលត្រូវបានថ្លឹងយ៉ាងត្រឹមត្រូវ។

ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន Hana Foods បានបណ្តាក់ទុន នៅក្នុងរោងចក្រថ្មីមួយនៅ ឃុំ និញសើន ស្រុក ធឿងទិន (Ninh So, Thuong Tin) ដោយអនុវត្តដំណើរការថ្មី ក្នុងអនាម័យនិងសុវត្ថិភាពចំណីអាហារ ដើម្បីអាចផលិតគីឈីស្ពៃបូកគោមានបរិមាណច្រើន និងបញ្ជាក់ថា ផលិតផលគីមឈី៖ "ស្អាតពីវាលស្រែរហូតដល់តុ”។ ក្រុមហ៊ុន Hana Foods ក៏ជាសហគ្រាសដែលបានជ្រើសរើសដោយមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទទីក្រុងហាណូយ (Ha Noi) និងសាខាគ្រប់គ្រងគុណភាពកសិកម្ម-រុក្ខាកម្ម - ជលផលទីក្រុងហាណូយ (Ha Noi) ក្នុងកម្មវិធីវាយតម្លៃនិងបោះឆ្នោតនិងជ្រើសរើសជាសហគ្រាសគំរូនៅរដ្ឋធានី ហាណូយ (Ha Noi) ដែលទទួលបានស្តង់ដារផលិតកម្មសុវត្ថិភាព​ចំណីអាហារ។

ក្រុមហ៊ុន Hana Foods បានផលិតផលិតផលសំខាន់ៗចំនួន ២ ប្រភេទ គឺគីមឈីស្ពៃបូកគោនិងគីមឈីមើមឆៃថាវ ដែលមានរសជាតិគីមឈីរបស់ប្រទេសកូរ៉េខាងត្បូង។ ដើម្បីផលិតចេញផលិតផលឈ្ងុយឆ្ងាញ់និងគុណភាពខ្ពស់របស់ក្រុមហ៊ុន Hana Foods បានសហការជាមួយកសិករនៅតំបន់ភ្នំខាងជើង នៅភាគខាងជើងនិងទីក្រុង ដាឡាត (Da Lat ) ដើម្បីមានប្រភពស្ពៃបូកគោស្អាតដែលទទួលបានស្តង់ដារ Vietgap ដើម្បីឆ្លើយតបនឹងការផលិតគីមឈីដែលឆ្ងាញ់ និងស្អាត។ រោងចក្ររបស់ក្រុមហ៊ុន Hana Foods អាចផលិតគីមឈីស្ពៃបូកគោបាន ១.៨ តោនជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Hana Foods ចែកចាយផលិតផលនៅហាងលក់រាយ BRG ទីផ្សារប្រពៃណី និងតាមអ៊ីនធើណិត។

 









ផលិតផលគីមឈីស្ពៃបូកគោ គីមឈីមើមឆៃថាវនិងរូបរាងរចនាវេចខ្ចប់របស់ក្រុមហ៊ុន Hana Food ។
 

ជារៀងរាល់ថ្ងៃ កម្មករនៅរោងចក្រគីមឈីស្ពៃបូកគោ Hana Foods នៅតែប្រឹងប្រែងធ្វើការ ការកែច្នៃបន្លែ លាងឲ្យស្អាត ត្រាំ និងស្ពៃបូកគោ  ដើម្បីផលិតគីមឈីដែលមានរសជាតិឆ្ងាញ់ និងស្អាត។ រោងចក្ររបស់ក្រុមហ៊ុន Hana Foods តែងតែដាក់សុវត្ថិភាព និងអនាម័យផលិតផលគឺជាអាទិភាពដំបូង ដូច្នេះគ្រប់ដំណាកាលនៃការកែច្នៃត្រូវឆ្លើយតបនឹងស្តង់ដារអនាម័យ និងគ្មានមេរោគ។ លោកស្រី ង្វៀនធីហុងង៉ាត ( Nguyen Thi Hong Ngat) នាយិកាក្រុមហ៊ុន Hana Foods បានមានប្រសាសន៍ថា៖ “នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ នាពេលខាងមុខ ក្រុមហ៊ុននឹងអភិវឌ្ឍផលិតផលមួយចំនួនទៀត ដើម្បីទទួលទានជាមួយគីមឈីស្ពៃបូកគោក ដូចជា ប៉ាតេជ្រូក  ដើម្បីបង្កើនរសជាតនៃមុខម្ហូបអាហារក្នុងស្រុក និងសមស្របនឹងតម្រូវការបស់អតិថជន។  ទន្ទឹមនឹងនោះ ក្រុមហ៊ុននឹងខិតខំប្រឹងប្រែងនាំចេញផលិតផលគីមឈីស្ពៃបូកគោ ទៅកាន់បណ្តាប្រទេសក្នុងតំបន់"៕

អត្ថបទ៖ ប៊ិច​វ៉ឹន រូបថត៖ ថាញ់យ៉ាង
ប្រែសម្រួល​ដោយង្វៀនយ៉ាង

ផ្ទះឆ្លាត Lumi វៀតណាម - ផលិតផលច្នៃប្រឌិតពីប្រាជ្ញាវៀតណាម

ផ្ទះឆ្លាត Lumi វៀតណាម - ផលិតផលច្នៃប្រឌិតពីប្រាជ្ញាវៀតណាម

ក្នុងរយៈពេល ១០ ឆ្នាំនៃការអភិវឌ្ឍន៍ និងកសាងម៉ាកយីហោផ្ទះឆ្លាត Lumi វៀតណាមបានអះអាងថា វាជាសហគ្រាសធំឈានមុខគេ នៅប្រទេសវៀតណាម ក្នុងការផលិតឧបករណ៍ផ្ទះ​ឆ្លាត និងនាំចេញឧបករណ៍​ផ្ទះឆ្លាតជាបណ្តើរៗ នៅទូទាំងពិភពលោក។

Top