• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Ha Giang មិនត្រូវលះបង់វឌ្ឍនភាព យុត្តិធម៌សង្គម និងបរិស្ថាន ជាថ្នូរនឹងកំណើនសេដ្ឋកិច្ចឯកឯង

នេះជាការណែនាំរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្ត Ha Giang ក្នុងជំនួបជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Ha Giang ដើម្បីវាយតម្លៃស្ថានភាព និងលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាលពីឆ្នាំមុន ប៉ុន្មានខែដំបូងនៃឆ្នាំនេះ; កំណត់ទិសដៅ និងភារកិច្ចនាពេលអនាគត។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

យោងតាមប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Nguyen Van Son បានឲ្យដឹងថា កាលពីឆ្នាំមុន Ha Giang សម្រេចបាននិងលើសពីគោលដៅដែលបានគ្រោងទុក ២៩/៣៦ ផលិតផលសរុបក្នុងតំបន់កើនឡើង ៧,៦២%  លើសពីគោលដៅដែលបានកំណត់។ ផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទីមួយនៃឆ្នាំនេះបានកើនឡើង ២,៦៥%។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យខេត្ត Ha Giang ធានាបាននូវសុខដុមរមនា និងភាពស្អិតរមួតរវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកិច្ចការពារបរិស្ថាន រួមជាមួយនឹងការធានាការពារជាតិ និងសន្តិសុខ។ ទន្ទឹមនឹងនោះ ផ្តោតលើការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ធានាការតភ្ជាប់ក្នុងខេត្ត អន្តរខេត្ត អន្តរតំបន់ និងអន្តរជាតិ។ ទន្ទឹមនឹងនេះ ផ្តោតលើការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល។

បន្តផ្តោតលើការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចឈានមុខ។ កសាងផលិតផលទេសចរណ៍ដែលមានគុណភាពខ្ពស់ និងប្លែកពីគេ ផ្សារភ្ជាប់ជាមួយនឹងប្រពៃណីវប្បធម៌ អត្តសញ្ញាណ និងភាពស្រស់ស្អាតនៃធម្មជាតិ និងប្រជាជន Ha Giang

មុននោះ  នាព្រឹកមិញនេះ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូរដ្ឋាភិបាលបានអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជនពលីនៅឈាបនដ្ឋានយុទ្ធជនពលី Vi Xuyen ស្រុក Vi Xuyen ខេត្ត Ha Giang; ចូលរួមក្នុងពិធី និងកាត់ខ្សែបូសម្ពោធសារមន្ទីរខេត្តផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top