វៀតណាមជាជម្រើសដំបូងសម្រាប់លោកស្រី Grete Lochen ពេលចុះឈ្មោះធ្វើជាឯកអគ្គរដ្ឋទូតសម្រាប់អាណាត្តិនេះ។ លោកស្រីរៀបរាប់ថា៖ “ខ្ញុំអញ្ជើញមកកាន់ប្រទេសវៀតណាមលើកដំបូង មុននេះជាង២៥ឆ្នាំ។ ខ្ញុំចូលចិត្តប្រទេសវៀតណាម មានបរិយាកាសរស់រវើក ទេសភាពធម្មជាតិស្រស់ស្អាត ប្រពៃណី វប្បធម៌អាហារទីនេះ និងថាមពលនៃខឿនសេដ្ឋកិច្ច ជាពិសេសប្រជាជនសុភាពជិតស្និទ្ធ។ ដូច្នេះ ខ្ញុំសប្បាយចិត្តពេលបានត្រឡប់មកកាន់ប្រទេសវៀតណាម”។
សកម្មភាពដំបូងរបស់លោកស្រីប្រចាំនៅប្រទេសវៀតណាម គឺធ្វើសិក្ខាសាលាជលផល ដឹកនាំរៀបចំដោយស្ថានទូតន័រវែល ពាណិជ្ជកិច្ចន័រវែល សហការជាមួយអគ្គនាយកដ្ឋានជលផល ចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម នាខែតុលា ឆ្នាំ២០១៨។ ស្ថានទូតបានអញ្ជើញវាគ្មិនមកពីក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងជលផលន័រវែល អគ្គនាយកដ្ឋានជលផលន័រវែល ក៏ដូចជាតំណាងក្រុមហ៊ុនន័រវែល សុទ្ធតែអញ្ជើញមកចូលរួមពិភាក្សាជាមួយនឹងដៃគូវៀតណាម ស្តីពីបទពិសោធន៍របស់ន័រវែល ចំពោះការតស៊ូប្រឆាំងមានប្រសិទ្ធិភាព លើសកម្មភាពនេសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានការគ្រប់គ្រង ប្រើប្រាស់ផ្កាយរណបនិងបច្ចេកវិទ្យា ទន្ទឹមនោះ ជំរុញការនេសាទបែបស្ថេរភាព ក្រោមយន្តការកូតា។ នេះជាភាពគាប់ជួនមួយ ពីព្រោះជលផលជាវិស័យសហប្រតិបត្តិការទ្វេភាគីយូរឆ្នាំ រវាងវៀតណាមនិងន័រវែល ក្នុងអំឡុងពេលជាង៣០ឆ្នាំកន្លង។ ហើយប្រទេសទាំងពីរវៀតណាមនិងន័រវែល ក៏មានសមុទ្រដូចគ្នា ជាចំណុចរួមមួយ ស្តីពីប្រធានបទមហាសមុទ្រនិងសេដ្ឋកិច្ចសមុទ្រ។ ព្រឹត្តិការណ៍ដំបូងនេះ បានបើកចេញកម្មវិធីធ្វើការមមាញឹករបស់លោកស្រីក្នុងនាមជាឯកអគ្គរដ្ឋទូត ប្រចាំនៅប្រទេសវៀតណាម គោលបំណងជំរុញសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខាងវិស័យសេដ្ឋកិច្ច វប្បធម៌ សិក្សាអប់រំ។ល។
ជាពិសេសក្នុងអាណាត្តិនេះ លោកស្រីបានប្រព្រឹត្តិទៅនូវសកម្មភាពជាច្រើន បង្កើនការពារស្តង់ដារច្បាប់សកលលោក ក៏ដូចជាសិទ្ធិនារីនិងកុមារីប្រចាំនៅប្រទេសវៀតណាម។ លោកស្រីបានអនុវត្តវិធានការទូទៅ មិនបែងចែករើសអើង គោលបំណងជំរុញជំហរ អំណាច ក៏ដូចជាឱកាសសម្រាប់កុមារីនិងនារី ព្រមទាំងសហគមន៍មនុស្សភេទទី៣ បានចាត់ទុកជាវិធានការមានប្រសិទ្ធភាពបំផុត។
លោកស្រីឯកអគ្គរដ្ឋទូតន័រវែល Grete Lochen ខែឧសភា ឆ្នាំ២០២១។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម នៅឆ្នាំ២០២០ អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប៊ូយ ថាញសើន (Bui Thanh Son) ប្រគល់បណ្ណសរសើរ របស់គណៈកម្មការដើម្បីភាពជឿនលឿននៃស្រ្តីក្រសួងការបរទេស ជូនដល់លោកស្រី Grete Lochen ដោយសារមានការរួមចំណែកក្នុងការងារសមភាពយេនឌ័រ និងលើកកម្ពស់សមត្ថភាពមន្រ្តីស្រ្តី នៃក្រសួងការបរទេស។ រូបថត៖ ស្ថានទូតន័រវែលផ្តល់ជូន លោកស្រីឯកអគ្គរដ្ឋទូត Grete Lochen ធ្វើការនឹងមន្រ្តីការបរទេសវៀតណាម។ រូបថត៖ ស្ថានទូតន័រវែលផ្តល់ជូន លោកស្រីឯកអគ្គរដ្ឋទូត Grete Lochen អញ្ជើញទៅបំពេញការងារ នៅខេត្តក្វាងទ្រី (Quang Tri)។ រូបថត៖ ស្ថានទូតន័រវែលផ្តល់ជូន ក្នុងដំណើរទៅបំពេញការងារ លោកស្រីឯកអគ្គរដ្ឋទូត Grete Lochen តែងសំណេះសំណាលជិតសិ្នទ្ធជាមួយនឹងប្រជាជនភូមិស្រុក ដើម្បីយល់ដឹងបន្ថែមអំពីជីវិតរស់នៅនិងសេដ្ឋកិច្ចនៃតំបន់។ រូបថត៖ ស្ថានទូតន័រវែលផ្តល់ជូន |
លោកស្រីឯកអគ្គរដ្ឋទូត Grete Lochen មានប្រសាសន៍ថា៖ “បច្ចុប្បន្ន គ្មានប្រទេសជាតិណាមួយនៅលើពិភពលោក សម្រេចបានគោលដៅសមភាពយេនឌ័រទេ។ ដូច្នេះ ពួកយើងត្រូវខិតខំប្រឹងប្រែងថែមទៀត ជាពិសេសការចូលរួមនៃស្រទាប់យុវវ័យ គឺមានន័យដ៏សំខាន់ណាស់។ សមភាពយេនឌ័រ ក៏ជាមាគ៌ាដែលសម្រេចបានគោលដៅអភិវឌ្ឍន៍ចីរភាព និងមិនទុកនរណាម្នាក់នៅខាងក្រោយ”។
ប្រទេសន័រវែស តែងសហប្រតិបត្តិការស្អិតរមួតជាមួយដៃគូផ្សេងៗនិងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាទាំងនេះនៅលើសកលលោក តំបន់ និងក្នុងស្រុក។ នៅឆ្នាំ២០១៧ ប្រទេសន័រវែស បានធ្វើសម្រេចគម្រោងជីវិតវ័យកុមារ (Young Lives) អួសបន្លាយពេល១៥ឆ្នាំ ប្រចាំនៅប្រទេសអេត្យូពី ឥណ្ឌា ប៉េរូ និងវៀតណាម។ គោលបំណងនៃគម្រោង គឺសិក្សាស្រាវជ្រាវអំពីហេតុនិងផល លើស្ថានភាពកុមារក្រីក្រ និងគោលនយោបាយអាចបង្កើតភាពខុសប្លែកពិតប្រាកដនៅលើជីវិតរស់នៅនៃកុមារម្នាក់។ ទន្ទឹមនោះ ប្រទេសន័រវែសក៏កំពុងឧបត្ថម្ភគម្រោង “ដោះស្រាយបញ្ហារើសអើងយេនឌ័រ លើមូលដ្ឋានប្រកាន់ភេទ និងអនុវត្តដែលមានហានិភ័យនៅប្រទេសវៀតណាម” នៅមានគម្រោងផ្សេងៗទៀត បានអនុវត្តនៅតាមខេត្តក្រុងទាំង៥របស់ប្រទេសវៀតណាម គឺឈូងសមុទ្រហាឡុង (Ha Long) ក្វីញើន (Qui Nhon) មូយណែ (Mui Ne) ដាឡាត (Da Lat) និងប៊ិញយឿង (Binh Duong) បំណងចលនាការចូលរបស់នារីនៅមូលដ្ឋាន ក្នុងការងារស្ថាបនា បែបទម្រង់រូបភាពចម្រុះ ដែលមានប្រសិទ្ធភាព ដើម្បីគ្រប់គ្រងសំរាមទូទៅ និងសំរាមប្លាស្ទិក។
លោកស្រីឯកអគ្គរដ្ឋទូត Grete Lochen មានប្រសាសន៍ថា៖ “ខ្ញុំពិតជាតក់ស្លុតនិងសោកស្តាយ ពេលឮតួលេខ៤៥.៩០០កុមារី មិនបានសម្រាលជារៀងរាល់ឆ្នាំ នៅប្រទេសវៀតណាម ដោយសារពួកគាត់ដឹងថាជាកូនស្រី។ មូលហេតុនាំឱ្យមានស្ថានការនេះ គឺជាគំនិតប្រកាន់លើកស្ទួយកូនប្រុសមាក់ងាយកូនស្រី។ បណ្តាក់ទុនលើកូនស្រីនិងនារីមិនត្រឹមតែជាការងារត្រឹមត្រូវទេ នៅទាំងជាការងារវៃឆ្លាតនិងមានផលប្រយោជន៍ជាខ្លាំង។ ដូច្នេះ ខ្ញុំសែនសប្បាយពេលដឹងថានៅប្រទេសវៀតណាម ជាមួយការឧបត្ថម្ភហិរញ្ញវត្ថុនៃប្រទេសន័រវែស UNFPA កំពុងនាំមុខប្រឹងប្រែងព្រួតដៃជាមួយនឹងរដ្ឋាភិបាល ដោះស្រាយស្ថានភាពរើសអើងភេទពេលសម្រាលកូន។ សហប្រតិបត្តិការស្អិតរមួតនិងឈានចូលគ្រប់វិស័យ គឺជាវិធានការដ៏សំខាន់ ធានាភាពជោគជ័យនៃការងារនេះ”។
លោកស្រីឯកអគ្គរដ្ឋទូត Grete Lochen បានអញ្ជើញទៅចូលរួមព្រឹត្តិការណ៍ផ្សេងៗជាច្រើន។ លោកស្រីបានជំនួប សំណេះសំណាល ធ្វើការជាមួយប្រជាជននៅគ្រប់ទីកន្លែងទូទាំងប្រទេសវៀតណាម។ នៅក្រុងហាណូយ លោកស្រីឯកអគ្គរដ្ឋទូត បានផ្តល់ពេលវេលារួមជាមួយសហការី អញ្ជើញទៅជូនពរបុណ្យចូលឆ្នាំថ្មី ដល់ក្រុមជម្រើសបាល់ទាត់នារីវៀតណាម ចូលរួមរត់ជាមួយកុមារកម្សោយភ្នែក ព្រមទាំងរួមនឹងនិស្សិតនៅសកលវិទ្យាល័យហាណូយ ចូលរួមយុទ្ធនាការ “សកម្មភាពប្រឆាំងអំពើហិង្សាយេនឌ័រ ១៦ថ្ងៃ” ដឹកនាំរៀបចំដោយ UN Women វៀតណាម។ លោកស្រីឯកអគ្គរដ្ឋទូត Grete Lochen ក៏បានទៅជំនួបនឹងសមាជិកបណ្តាញពាណិជ្ជការីហាណូយ ដើម្បីជំរុញការងារផ្តល់សិទ្ធិនិងឱកាសធ្វើអាជីវកម្មសមភាព សម្រាប់នារីវៀតណាម។ លោកស្រីបានធ្វើដំណើរទៅកាន់មូលដ្ឋានខេត្តក្រុងនៅប្រទេសវៀតណាម ដើម្បីស្វែងយល់អំពីស្ថានភាព ក៏ដូចជាបញ្ហាប្រឈមដែលមូលដ្ឋាន ត្រូវជួបប្រទះក្នុងការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជាធានាការចូលរួមរបស់ស្រ្តីនិងក្រុមមនុស្សទន់ខ្សោយ។ នៅសន្និសីទអន្តរជាតិស្តីពីតួនាទីនារី បង្ការប្រឆាំងជំងឺកូវិដ - ១៩ ក្នុងសកម្មភាពរក្សាសន្តិភាព ដែលរៀបចំដោយក្រសួងការពាជាតិវៀតណាម និងអង្គការសហប្រជាជាតិ លោកស្រី Grete Lochen បានអះអាង នឹងរួមដំណើរជាមួយនារីវៀតណាមជានិច្ចជាកាល គាំទ្រនិងឧបត្ថម្ភពង្រីកអស់ពីសមត្ថភាពខ្លួន ខាងវិស័យសេដ្ឋកិច្ច វប្បធម៌ និងសិក្សាអប់រំ។ល។
លោកស្រីឯកអគ្គរដ្ឋទូត Grete Lochen សំណេះសំណាលជាមួយនឹងយុវវ័យ អំពីផលិតផលច្នៃឡើងវិញដែលជិតស្និទ្ធនឹងបរិស្ថាន។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម នៅ Coffee House លោកស្រីឯកអគ្គរដ្ឋទូត Grete Lochen ពិភាក្សានឹងអ្នកគ្រប់គ្រងប្រព័ន្ធភោជនិយដ្ឋាន Coffee House អំពីវត្ថុធាតុប្រើប្រាស់ច្នៃឡើងវិញ ដែលជិតស្និទ្ធនឹងបរិស្ថាននៅហាងកាហ្វេ។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
លោកស្រីឯកអគ្គរដ្ឋទូត Grete Lochen ចូលរួមរត់ជាមួយកុមារកម្សោយភ្នែក នៅក្រុងហាណូយ។ រូបថត៖ ស្ថានទូតន័រវែសផ្តល់ជូន
លោកស្រីតែងសម្រប់ខ្លួនលេងជាមួយយុវវ័យវៀតណាម និងសហការីនៅស្ថានទូតន័រវែស ដើម្បីយល់ច្បាស់ពួកគាត់ត្រូវការអ្វី។ រូបថត៖ ស្ថានទូតន័រវែសផ្តល់ជូន លោកស្រីឯកអគ្គរដ្ឋទូត Grete Lochen រួមប្រាស្រ័យជាមួយនឹងសិស្សសាលាអន្តរថ្នាក់ Vinschool នៅក្រុងហាណូយ។ រូបថត៖ ស្ថានទូតន័រវែសផ្តល់ជូន លោកស្រីឯកអគ្គរដ្ឋទូត Grete Lochen និងយុវវ័យវៀតណាម ឆ្ពោះទៅកាន់ការជំរុញសមភាពយេនឌ័រ ផ្តល់សិទ្ធិសម្រាប់នារី។ រូបថត៖ ស្ថានទូតន័រវែសផ្តល់ជូន |
ចំពោះសកម្មភាពតស៊ូរបស់ខ្លួនប្រចាំនៅប្រទេសវៀតណាម លោកស្រីឯកអគ្គរដ្ឋទូត Grete Lochen ទទួលបានបណ្ណសរសើររបស់គណៈកម្មការដើម្បីភាពជឿនលឿននៃស្រ្តីក្រសួងការបរទេស សម្រាប់ការរួមចំណែករបស់លោកស្រី ក្នុងការងារសមភាពយេនឌ័រ និងលើកកម្ពស់សមត្ថភាពមន្រ្តីស្រី្ត នៅក្រសួងការបរទេស នាអាណាត្តិកន្លង។
ដើម្បីត្រៀមបម្រុងសម្រាប់ខួបអនុស្សាវរីយ៍ ទិវាបង្កើតទំនាក់ទំនងការបរទេសវៀតណាមនិងន័រវែលលើកទី៥០ឆ្នាំ (ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១) លោកស្រីឯកអគ្គរដ្ឋទូត Grete Lochen រួមនឹងមន្រ្តី បុគ្គលិក នៅស្ថានទូតរួមគ្នាត្រៀមបម្រុងសម្រាប់ព្រឹត្តិការណ៍អនុស្សាវរីយ៍ដ៏សំខាន់ នៃប្រទេសទាំងពីរ។ ក្នុងនោះ ត្រូវនិយាយដល់ សន្និសីទអន្តរជាតិ ស្តីពីសេដ្ឋកិច្ចមហាសមុទ្រស្ថេរភាព និងបន្ស៊ាំជាមួយបម្រែបម្រួលអាកាសធាតុ ដែលរៀបចំដោយប្រទេសវៀតណាមនិងន័រវែល នឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២១ ព្រមទាំងមានសកម្មភាពជំរុញសហប្រតិបត្តិការមួយចំនួន រវាងសហគ្រាសនៃប្រទេសទាំងពីរ ខាងវិស័យជលផល និងថាមពលច្នៃឡើងវិញ នឹងបានប្រព្រឹត្តិទៅតាមរូបភាពផ្សាយផ្ទាល់និងផ្សាយអនឡាយ៕
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ វៀតគឿង ឯកសារស្ថានទូតន័រវែលផ្តល់ជូន
ប្រែសម្រួល៖ រីកើង