• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EC មានបំណងចង់ជួយវៀតណាមឲ្យក្លាយទៅគំរូរបស់ពិភពលោកក្នុងការអភិវឌ្ឍ ប្រកបដោយចីរភាពផ្នែកជលផល និងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

ក្នុងជំនួបពិភាក្សាការងារជាមួយអង្គភាពពាក់ព័ន្ធនៃ EC រដ្ឋមន្ត្រី Le Minh Hoan បានអះអាងយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយតម្លាភាព មានការទទួលខុសត្រូវ និងនិរន្តរភាព។
ទិដ្ឋភាពនៃជំនួប (រូបថត៖ dangcongsan.vn)

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី Le Minh Hoan បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ព្រមទាំងអង្គភាពអាជីវកម្មមួយចំនួនបានអញ្ជើញទៅទស្សនកិច្ចការងារជាមួយគណៈកម្មការអឺរ៉ុប (EC) នៅទីក្រុង Brussels ប្រទេសបែលហ្សិក។ ខ្លឹមសារសំខាន់នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគឺដើម្បីខិតខំប្រឹងប្រែងចលនាដល់ EC ដកកាតលឿងសម្រាប់ ការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) មុនពេលក្រុមអធិការកិច្ច IUU មកកាន់ប្រទេសវៀតណាមដើម្បីធ្វើអធិការកិច្ចលើកទី ៤។

ក្នុងជំនួបពិភាក្សាការងារជាមួយអង្គភាពពាក់ព័ន្ធនៃ EC រដ្ឋមន្ត្រី Le Minh Hoan បានអះអាងយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយតម្លាភាព មានការទទួលខុសត្រូវ និងនិរន្តរភាព។

ទាក់ទិននឹងបញ្ហា IUU លោក រដ្ឋមន្ត្រី Le Minh Hoan បានស្នើឱ្យ EU ដកកាតលឿង IUU ឱ្យវៀតណាមយ៉ាងឆាប់រហ័ស ហើយរៀបវៀតណាមទៅក្នុងក្រុមហានិភ័យទាបសម្រាប់ការអនុវត្តបទបញ្ញត្តិថ្មីអំពីការប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ។

ជាការឆ្លើយតប ឧត្តមស្នងការ EC លោក Virginijus Sinkevičius បានសន្យានឹងរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍជលផលប្រកបដោយនិរន្តរភាព អនុវត្តន៍គោលដៅនៃការផ្លាស់ប្តូរសេដ្ឋកិច្ចបៃតង វិលជុំ និងស្និទ្ធិស្នាលជាមួយបរិស្ថាន។ ជាមួយនឹងការខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់របស់វៀតណាមក្នុងរយៈពេលថ្មីៗនេះ EC មានបំណងចង់ជួយវៀតណាមក្លាយទៅគំរូរបស់ពិភពលោកក្នុងការអភិវឌ្ឍ ប្រកបដោយចីរភាពផ្នែកជលផល និងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top