ក្នុងជំនួបពិភាក្សាការងារជាមួយអង្គភាពពាក់ព័ន្ធនៃ EC រដ្ឋមន្ត្រី Le Minh Hoan បានអះអាងយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយតម្លាភាព មានការទទួលខុសត្រូវ និងនិរន្តរភាព។
ទិដ្ឋភាពនៃជំនួប (រូបថត៖ dangcongsan.vn)
នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី
Le
Minh Hoan បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ
ព្រមទាំងអង្គភាពអាជីវកម្មមួយចំនួនបានអញ្ជើញទៅទស្សនកិច្ចការងារជាមួយគណៈកម្មការអឺរ៉ុប
(EC) នៅទីក្រុង Brussels ប្រទេសបែលហ្សិក។
ខ្លឹមសារសំខាន់នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគឺដើម្បីខិតខំប្រឹងប្រែងចលនាដល់ EC
ដកកាតលឿងសម្រាប់ ការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍
និងមិនមានបទប្បញ្ញត្តិ (IUU) មុនពេលក្រុមអធិការកិច្ច IUU
មកកាន់ប្រទេសវៀតណាមដើម្បីធ្វើអធិការកិច្ចលើកទី ៤។
ក្នុងជំនួបពិភាក្សាការងារជាមួយអង្គភាពពាក់ព័ន្ធនៃ
EC
រដ្ឋមន្ត្រី Le Minh Hoan បានអះអាងយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយតម្លាភាព
មានការទទួលខុសត្រូវ និងនិរន្តរភាព។
ទាក់ទិននឹងបញ្ហា
IUU
លោក រដ្ឋមន្ត្រី Le Minh Hoan បានស្នើឱ្យ EU
ដកកាតលឿង IUU ឱ្យវៀតណាមយ៉ាងឆាប់រហ័ស
ហើយរៀបវៀតណាមទៅក្នុងក្រុមហានិភ័យទាបសម្រាប់ការអនុវត្តបទបញ្ញត្តិថ្មីអំពីការប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ។
ជាការឆ្លើយតប
ឧត្តមស្នងការ EC លោក Virginijus Sinkevičius បានសន្យានឹងរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍជលផលប្រកបដោយនិរន្តរភាព
អនុវត្តន៍គោលដៅនៃការផ្លាស់ប្តូរសេដ្ឋកិច្ចបៃតង វិលជុំ និងស្និទ្ធិស្នាលជាមួយបរិស្ថាន។
ជាមួយនឹងការខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់របស់វៀតណាមក្នុងរយៈពេលថ្មីៗនេះ EC
មានបំណងចង់ជួយវៀតណាមក្លាយទៅគំរូរបស់ពិភពលោកក្នុងការអភិវឌ្ឍ
ប្រកបដោយចីរភាពផ្នែកជលផល និងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម