• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

DSDKids - ពាណិជ្ជសញ្ញាគ្រឿងសង្ហារិម ទទួលបានពានរង្វាន់គុណភាពអាស៊ី

ផលិតផល​ទាំង​អស់​សុទ្ធតែ​បាន​ផលិត ដោយ​ឈើ​ធម្មជាតិ​នាំចូល​មកពីបរទេស​ គ្រឿង​សង្ហារិម​សម្រាប់កុមារ​របស់​ DSD បាន​រចនាផ្ចិត​ផ្ចង់​ មិនបញ្ឈប់​ត្រឹមតែ​​ប្រើប្រាស់ក្នុងស្រុក​ ថែមទាំង​ឆ្ពោះទៅទីរក​ផ្សារ​អន្តរជាតិ​ទៀតផង។ ជាង​នេះទៅទៀត​ នៅ​ឆ្នាំ​២០១៩ DSDKids ទទួលបាន​រង្វាន់​ “ផលិតផល​ - សេវា​កម្ម​គុណភាព​អាស៊ី​ឆ្នាំ២០១៩”។

ផ្តើម​ចេញពី​ការព្រួយ​បារម្ភ​របស់​អ្នកម្តាយ​មួយរូប​ ...

ប្រសិនបើ​ចង់​មានពេលវេលា​សម្រាប់ខ្លួន​ និងការងារ​វិវត្តន៍​ទៅ​មុខដោយ​​រលូន​ “ត្រូវតែដោះស្រាយ​បាន​បញ្ហា​ក្រុមកុមារតូចៗសិន​” នេះ​ជា​ការ​ព្រួយ​បារម្ភរបស់​បងស្រី​ ង្វៀន​ ធី​យុង​ (Nguyen Thi Dung) ​CEO DSDKids ហើយ​ក៏ជាគោល​​​បំណងនៃ​​នារី​​ទំនើប​​គ្រប់រូប​ដែរ​ ពេល​​ផ្តើមខ្លួន​​ក្លាយ​​ជា​អ្នកម្តាយ​ តែ​​នៅ​ប្រឈមនឹង​បញ្ហា​អះអាងពី​​​តម្លៃ​របស់ខ្លួន​ឯង​នៅឡើយ​។ តថូបនីយកម្ម​គោល​បំណង​នោះ​​ DSDKids បង្កើត​បាន​ “អ្នក​ជំនួយការ​មួយ​រូប”​ មានប្រសិទ្ធភាព​ សម្រាប់​អ្នកម្តាយ​គ្រប់រូប​។​

ប្រហែលដោយ​​សារ​​ឥទ្ធិពល​​នៃ​សៀវភៅ​ផ្នត់គំនិត​សាមញ្ញបំផុត ​របស់​ជនជាតិ​​ជប៉ុន​ ឬ​​ទស្សនាទាន​ lagom (អាច​ប្រែថា​​ ល្មមនឹងគ្រប់)​ របស់​ជនជាតិ​ស៊ុយ​អែត​ ដែល​នៅ​ “ក្នុង​ចំណោម​ពាណិជ្ជសញ្ញា​” គ្រឿង​​សង្ហារិម​សម្រាប់​កុមារ​នៅ​លើ​ទីផ្សារ​​ កែវភ្នែក​ខ្ញុំ​ទាក់ទាញ​​ពេល​សំឡឹង​ឃើញ​រូបភាព​​គ្រឿង​សង្ហារិមសម្រាប់​​កុមារ​ របស់​ DSDKids នៅ​លើ​​ឧបករណ៍​ស្វែងរក​​របស់​ G​oogle។

នឹង​លម្អៀង​ពេល​និយាយថា​ DSDKids កំពុងតែកៀក​ជិត​និន្នាការ​របៀប​រស់នៅ​ថ្មី​នៃ​ផ្នែក​មួយ ​នៅ​សហគមន៍​ពិភពលោក​។ រីឯនៅ​ប្រទេស​វៀតណាម​ DSDKids កំពុង​នាំមុខ​និន្នាការ​រស់នៅ​បែប​ល្មម​គ្រប់​ សាមញ្ញ និង​ជិតស្និទ្ធ​បរិស្ថាន​​។ ប៉ុន្តែ​ខ្ញុំ​មាន​មូលហេតុដើម្បី​ជឿ​ទុក​លើ​ប្រការ​ទាំងនោះ។​

បន្ទុកលើខ្លួន​នៅ​ការ​ព្រួយ​បារម្ភ​ អំពី​​រចនាបថ​គ្រឿង​សង្ហារិមសម្រាប់​​​​កុមារ​ ដែល​កំពុង​​តែ​ "គ្មានពីរ” នៅលើទីផ្សារវៀតណាម​​ ការ​សម្ភាសន៍​​របស់​ខ្ញុំ​ចំពោះ​ CEO DSDKids ពិតជា​បែក​គំនិត​​យល់​បាន​ប្រការ​វិសេស​​ជាច្រើន​។ បងស្រី​ ង្វៀន​ ធី​យុង​ (Nguyen Thi Dung) ​CEO DSDKids ជា​អ្នកម្តាយ​​កូនបី​អាយុ​៣០​ឆ្នាំ​ សំណេះសំណាល​​ដំណើរ​​ធ្វើជាអ្នក​​​​ម្តាយ​ផង​ កសាង​ DSDKids​ ផង។



ពាណិជ្ជសញ្ញា​ DSDKids ចង់បាន​កុមារ​ប្រើប្រាស់​ផលិតផល​ ដែល​មាន​ស្លាកពាណិជ្ជសញ្ញា​វៀតណាម​។ រូបថត៖ ឯកសារ​ DSDKids


ផលិតផល​ធានា​អំពីគុណភាព​ ច្នៃប្រតិដ្ឋ​ កម្រិត​សុវត្ថិភាព​ ជាមូលដ្ឋាន​សម្រាប់​ការវឌ្ឍនា​​គ្រប់ជ្រុង​ជ្រោយ​របស់​កូនៗ​​។​ រូបថត៖ ឯកសារ DSDKids


កូនៗ​ចូល​ចិត្ត​ពិសោធន៍​ផលិតផល​របស់​ DSDKids។ រូបថត៖ ឯកសារ DSDKids


នៅ​ឆ្នាំ២០១៩ DSDKids ទទួលបាន​រង្វាន់​លេចធ្លោ “ផលិតផល​ សេវា​កម្ម​គុណភាព​​អាស៊ី​ឆ្នាំ​២០១៩”។​ រូបថត៖ ឯកសារ DSDKids

ពេល​ចាប់ផ្តើម​មានគភ៌​ ក៏ដូចជា​អ្នក​ម្តាយ​ដទៃ​ទៀត​ បងស្រី​យុង​ (Dung) តែង​ស្វែង​រក​គ្រឿង​សង្ហារិម​សម្រាប់កូនខ្លួន​។ គោលបំណង​រក​​គ្រឿងសង្ហារិម​ដែលធ្វើ​​អំពី​ឈើ​​ធម្មជាតិ​ សុវត្ថិភាព​ ប៉ុន្តែ​លើនៅ​ទីផ្សារខណៈនោះ មានតែ​គ្រឿងសង្ហារិម​​ធ្វើ​អំពី​​ឈើឧស្សាហកម្ម ជ័រ ​។ល។ គុណភាព​អន់​ រីឯ​​គ្រឿង​ប្រដាប់​នាំចូល​​​មានតម្លៃ​ថ្លៃផង​ ត្រូវ​ចាំ​ពេលវេលា​យូរផង​។ បងស្រីយុង (Dung) ​យក​ការ​ព្រួយបារម្មណ៍​​​នេះ ពិភាក្សា​​នឹង​ប្តី​​ដែល​ជា​អ្នក​ជំនាញ​​ខាង​ស្ថបត្យកម្ម​ ហើយ​​ដាក់​សំណូរ​ថា “ហេតុ​អ្វី​​យើង​មិន​ប្រើ​ជំនាញ​របស់​ខ្លួន​ បង្កើត​ផលិតផល​​គ្រឿង​សង្ហារិម​សម្រាប់​កុមារ​សុវត្ថិភាព គុណភាព​ ជួយ​​ឪពុកអ្នក​ម្តាយ​​គ្រប់រូប​ដូច​ជា​ខ្លួន​ បាន​​ស្ងប់​ចិត្ត​ពេល​ប្រើប្រាស់​របស់ទាំង​នេះ​”។​

DSDKids បាន​​រំលេច​គំនិត​​តាំងពីពេលនោះមក។ កូនស្រីបីនាក់​​របស់​បងស្រី​យុង (Dung) ជាអតិថិជន​ដំបូង​​​ពិសោធន៍នូវ​​ផលិតផល​​របស់​ DSDKids។ នេះក៏ជា​​ “អ្នក​ត្រួតពិនិត្យ​​គុណភាព​” វាស់​ស្ទង់​​ភាព​ងាយ​ស្រួល សមស្រប នៅ​ពេល​​ប្រើប្រាស់ ​​ដោយ​តម្លាភាព សមចិត្ត​  និង​​សត្យានុម័ត​។ ផ្តើម​​គំនិត​បង្កើត​ផលិតផល​គ្រឿង​​សង្ហារិម​​សមស្រប​ ចេញពី​ដំណើរ​​បងស្រី ជា​អ្នក​​​ថែទាំ​ លេង​ជាមួយ​​នឹងកូនៗ​​ សង្កេត​ទម្លាប់​ និង​សកម្មភាព​របស់កូន​ៗ។​

នោះជា​មូលហេតុ​ កៅអី​ត្រចៀក​ទន្សាយ​ក្រមិចក្រមើម​ អាច​ទាក់​​ទាញ​កូន​ៗ​អង្គុយ​លេង​បាន​យូរ​ ពិសោធន៍​បាន​យូរជាង​ ឬ​​ដូច​តុ​រៀននិង​លេង​​​គួប​ផ្សំ​នឹង​គ្នា​ដោយ​មាន​មុខងារ​ជាច្រើន​ យ៉ាង​នេះ​ផលិតផល​ក៏បាន​កើត​ឡើង​។​ល។

ទោះបី​ ជា​អ្នកម្តាយ​វ័យក្មេង​ម្នាក់ ប៉ុន្តែ​ដំណើរ​ធ្វើជា​អ្នក​​ម្តាយ​បាន​ជួយ​ឱ្យ​បង​ស្រី​យុង​ (Dung) មាន​​បទពិសោធន៍លើ​គោលការណ៍​ចំណាប់ៗ​ សម្រាប់​នារីម្នាក់ធ្វើជាអ្នក​​ម្តាយ​ផង អាចជោគជ័យ​លើជីវភាព​​ផង។ បងស្រី​យុង (Dung)  មាន​​ទស្សនាទាន​ថា ដើម្បីនារីទទួល​បាន​​​ពេលវេលា​ច្រើនជាង ​សម្រាប់​ខ្លួនឯង​​ ការងាររលូន​​ ប្រាកដ​​ត្រូវតែ​​ “ដោះស្រាយ” បាន​កូនៗទាំង​នេះ។ ពាក្យ​នេះ ខ្ញុំគិត​​ថា​ នរណា​ដែល​ធ្លាប់ធ្វើ​ជាអ្នក​​ម្តាយ ​ទើប​​អាច​​យល់បាន​ច្បាស់​​។ “ពលរដ្ឋតូច​” នេះ ជា​អ្នក​ពិបាកផ្គាប់ចិត្ត​​បំផុតលើសកលលោក​ ផ្លាស់ប្តូរ​គ្មានដែនកំណត់ ចូលចិត្តតែរបស់​ប្លែក​ៗ ថ្មីៗ និង​ ច្នៃប្រតិដ្ឋ។​

បន្ទាប់ពី “ដោះស្រាយ” បាន​កូនៗរបស់ខ្លួន បងស្រី​យុង (Dung) ​រិះគិត​ ថា អ្នកម្តាយ​ជនជាតិ​​វៀតណាម​ រាល់តែលើក​ឱ្យ​កូន​ញ៉ាំបាយពិបាកណាស់ ​បាយ​រាយពាសវាលពាសកាល​ រាល់ពេល​ការសិក្សា​ ដុសធ្មេញ​ ដូចជា​ចូល​សមរភូមិ​ ។ល។ “ខ្ញុំ​ចង់​កែលម្អរ​ស្ថានភាព​នោះ កុមារវៀតណាម​ គួរ​បាន​ប្រើប្រាស់​គ្រឿងសង្ហារិម​នេះ” CEO DSDKids បាន​រៀប​រាប់។​

ផ្ទុយ​ពីការ​គិត​របស់​នារីមួយ​ចំនួន ការពលី​សម្រាប់កូនៗ ពេល​កូនធំ​ពេញវ័យ​ នឹង​គិត​ដល់​ការងារ​ថ្ងៃ​​ក្រោយ​ ឯ​បងស្រីយុង​ (Dung) បែរជា​​គិត​ថា ការ​ពលី​​សម្រាប់​កូនៗ ត្រូវយក​កូនធ្វើជា​កម្លាំង​ ដើម្បី​ខិតខំ​ធ្វើ​ការ​ និង​​វិវត្តន៍​ខ្លួនឯង​​។ ហេតុនេះ CEO DSDKids តែងតែ​ប្រឹងប្រែង​​រៀប​ចំ​ ស្វែងរក​​បែបវិទ្យាសាស្រ្ត​ ធ្វើដូច​ម្តេច​ចំណាយ​ពេលវេលាអតិបរិមា​បំផុត​របស់​ខ្លួន​ឯង​។​

រិះគិត​រក​វិធីសាស្រ្ត​អប់រំ​ ចម្រុះ​នឹង​គ្រឿង​សង្ហារិម​ 

ជាមួយ​គំនិត​ពិសេស​រំលេច​​ឡើង​ នៅ​ក្នុងការ​ព្រួយបារម្ភ​នៃដំណើរ​ធ្វើ​អ្នក​ជា​ម្តាយ​។ គ្រឿង L​avabo សាកល្បង​ដំបូង​ បាន​រចនា​ផ្លាស់ប្តូរ​តាម​កម្ពស់​កុមារ​ពី​២ឆ្នាំ​ រហូត​​ដល់​អាយុ​១០ឆ្នាំ​។ កុមារ​អាយុ២​ឆ្នាំ ​អាច​ដុស​ធ្មេញ​ លាង​មុខ ជម្រះ​មាត់​ មិនចាំបាច់​ត្រូវការ​អ្នក​ធំ​នៅ​ក្បែរ​មើលថែ​វា​។​

​ការងារនេះមិនត្រឹ​មជួយ​ឪពុកម្តាយ ​មានបន្ថែម​ពេលវេលា​ នៅទាំង​​ជួយ​កុមារ​​មានទម្លាប់​ធ្វើ​ដោយ​ខ្លួន​ឯង​តាំងពីតូច​។ ​នេះជា​សារ​​ដែល​ DSDKids ចង់​ឆ្ពោះទៅ​​ដល់​ នោះគឺ “គ្រឿង​​សង្ហារិមលើសពីការគិត​​​។​ គ្រឿងសង្ហារិម​​ជា​​អ្នក​ អាចធំឡើង​ រួមដំណើរ​នឹង​កូនៗក្នុង​​​​ការសិក្សា​និង​វឌ្ឍនា​”។​ ផលិតផល​ DSDKids តែង​ពាំនាំ​កំហិត​ពី​រ។​

កំហិត​ទី១ សម្បូរ​មុខងារ តម្លៃប្រើប្រាស់​ខ្ពស់ សំចៃ​ថវិកា​សម្រាប់​ឪពុកម្តាយ​។ ជាមួយ​កំហិត​​នេះ ផលិតផល DSDKids ​​តែង​ផ្លាស់ប្តូរ​រូបរាង​ មុខងារ ទៅតាម​ដំណាក់កាលវិវត្តន៍​អំពី​រាងកាយ​ ចិត្ត​សាស្រ្ត​របស់កុមារ​ ពីនោះ​​​គ្រឿង​ប្រើប្រាស់​​អាច​​ប្រើបាន​យូរ​​នៅ​ក្នុង​ផ្ទះ​។​

កំហិត​ទី២ ចម្រុះ​តម្លៃសិក្សា​អប់រំ។ តាម​ CEO DSDKids ចំពោះ​កុមារ​ អប់រំ​ចាត់ទុក​ជា​គោលដៅ​សំខាន់​ ដូច្នេះ​គ្រឿង​សង្ហារិម​ត្រូវ​ធានា​កំហិត​នោះ​។ “ក្រៅ​​ពី​ចំណេះដឹង​ជំនាញ​ ពេល​រចនា​ផលិតផល​ថ្មីៗ យើង​ខ្ញុំ​ត្រូវ​សិក្សា​ អាន​ស្រាវ​ជ្រាវ​វិធី​សាស្រ្ត​បង្រៀន​អប់រំ​​ដូចជា៖ Monteseri បទដ្ឋាន​កម្ពស់ ខ្នាតក្តារខៀន ខ្នាត​តុកៅអី បញ្ចូល​ល្បែង​លេង​។ល។” បងស្រីយុង (Dung) រៀប​រាប់​។​

 

ផលិតផល​ក្តារ​ខៀន​​មាន​ខ្នាតនិង​វត្ថុធាតុ​សមស្រប​នឹង​កុមារ។ រូបថត៖​ ត្រឹន​ ថាញ​យ៉ាង​​


ផលិតផល​​​គំនូរ​ និង​ក្តារ​ព្យួរ​តុបតែង​​ជាមួយ​រូបភាព​ក្រមិច​ក្រមើម​​។ រូបថត៖​ ត្រឹន​ ថាញ​យ៉ាង​​


ធ្នឹមព្យួរ​​ដាក់​សៀវ​ភៅ​។ រូបថត៖​ ឯកសារ DSDKids


កៅ​អី​ត្រចៀក​ទន្សាយ​ក្រមិច​ក្រមើម​ គួរឱ្យ​ស្រឡាញ់​សម្រាប់កុមារ​។ រូបថត៖​ ត្រឹន​ ថាញ​យ៉ាង​​


 





បរិយាកាស​តុបតែង​តុកៅអី ​​គ្រែដេក​ បង្កើត​ដោយ​​ DSDKids ស្រាវ​ជ្រាវ​រចនា​​សមស្រប​នឹង​កុមារមាន​វ័យ​ចាប់​ពី​០ ​- ១២ឆ្នាំ​។​ រូបថត៖ ឯកសារ DSDKids


កុមារ​ចូល​ចិត្ត​នឹង​ក្តារ​ខៀន​ឈ្លាស​វៃ​ ជាមួយ​ក្រដាស​បិទ​គូស​សម្គាល់​លទ្ធភាព​របស់ខ្លួន​។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង

គ្រែជាន់ មានបរិយាកាស​ដោយ​ឡែក​ផ្សេង​គ្នា​សម្រាប់​កុមារ​។​ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​​


តុបង្ការ​​ភ្នែក​មី​ញ៉ូប​ បង្ការ​ខ្នង​កំពឹស​ - ផលិត​មួយ​របស់ ​DSDKids បាន​អាណាព្យាបាល​ ​ទុក​ចិត្ត​ប្រើប្រាស់​វា។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង


ធ្នឹម​សៀវភៅ​សម្រាប់​កុមារ​ របស់​ DSDKids។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​​




ផលិតផល​ធ្នឹម​ បាន DSDKids រចនា​សមស្រប​នឹង​បរិយាកាស​ កម្ពស់​កុមារ​ ដើម្បីងាយ​ស្រួល​ប្រើប្រាស់វា។ រូបថត៖ ឯសារ ​DSDKids

បាន​ធ្វើ​ដោយ​ឈើ​ធម្មជាតិ​នាំចូល​ទាំង​ស្រុង​ ជាមួយ​កំហិត​ពីរ​ បាន​ចម្រុះ​គ្នា​​យ៉ាង​ប្រណីត​ ប្រសិទ្ធភាព​ នៅ​ឆ្នាំ​២០១៩ DSDkids ទទួល​បាន​ពាន់រង្វាន់​ “ផលិតផល​-សេវាកម្ម​គុណភាព​​​អាស៊ី​​ឆ្នាំ​២០១៩”។​

បង​ស្រី​មានកើត​នៅ​ខេត្ត​​ណាម​ឌិញ​ (Nam Dinh) ​ដែល​ជា​ស្រុក​កំណើត​នៃ​មុខ​របរ​ជាង​​ឈើប្រពៃណី​វៀតណាម​ ពេល​​សម្រេចចិត្ត​ដំឡើង​​រោង​ចក្រ​ផលិត​នៅ​ភូមិ​​កំណើត​ មានន័យ​​ទទួល​យក​ការ​​បង់ខាត​ពេលវេលា​ធ្វើដំណើរទៅ​មកផង​ ជាមួយ​ថ្លៃ​បើកបរ​ដឹកជញ្ជូនផងដែរ​​ បងស្រីយុង​ (Dung) ​មានគោលបំណង​ចង់​បង្កើត​​ការ​ងារ​ជូន​​ជាងឈើមាន​​ថ្វីដៃ​នឹង​មុខរបរ ច្នៃ​​​បាន​​ផលិតផល​​មាន​តម្លៃ​​ខ្ពស់​ជាង​​។ គោលដៅ​​នាំ​យក​ផលិតផល​​នៅ​ភូមិមុខ​​របរ​ ផលិតផល​ឈើ​​វៀតណាម​ឆ្ពោះទៅកាន់​​ទីផ្សារ​អន្តរជាតិ​។​

CEO ង្វៀន​ ធី​យុង (Nguyen Thi ​Dung)  ឱ្យ​ដឹង​ថា លើ​ទីផ្សារ​សព្វថ្ងៃ​ មិនទាន់​មាន​បន្ទប់តាំងគ្រឿង​សង្ហារិម​​ដោយ​ឡែក​មួយណា​​ បាន​បណ្តាក់​ទុន​ត្រឹមត្រូវ​​តាម​ក្បួន​ខ្នាត​សម្រាប់​កុមារ​នៅឡើយ​។ នេះ​ជា​ឱកាស​សម្រាប់​យើង​ខ្ញុំ​រាយ​ផលិតផល​នៅលើ​ទីផ្សារ​វៀតណាម​ ដោយមាន​ប្រព័ន្ធ​ហាង​គ្រឿង​សង្ហារិម​សម្រាប់តែ​​កុមារ​។​ “ជាងនេះទៅ​ទៀត​ គោលបំណង​ចង់​មាន​ផ្សារទំនើប​គ្រឿង​សង្ហារិម​សម្រាប់​កុមារ​ ជា​ទីកន្លែង​សម្រាប់​កុមារ​ អាច​ពិសោធន៍​លេង​ជាមួយ​គ្រឿង​សង្ហារិម​សម្រាប់​ខ្លួន​ កៅ​អីតូច​ប្រណីត​ ក្រមិចក្រមើម​ កម្ពស់​សមល្មម​ សៀវភៅ​ ប្រដាប់លេង​​ស្អាត​ផង ​សម្បូរ​មុខ​ងារ​ផង​ ធានាសុវត្ថិភាព​។ល។ គ្រាន់តែ​ស្រមៃ​ឃើញ​ថា​កុមារ​លេង​សប្បាយរីករាយ​ សំណើច​ក្អាក់ក្អៃ​​ ជា​កម្លាំង​ចលករ​សម្រាប់​ខ្ញុំ​ធ្វើការ​ដោយ​ប្រឹងប្រែង​”​ បងស្រីយុង​ (Dung) ​រៀប​រាប់​។​

សព្វថ្ងៃ​ DSDKids មាន​បន្ទប់តាំង​នៅ​ក្រុង​ហាណូយ ​​ទីក្រុង​ហូជីមិញ​ ខាងមុខ​​នឹង​​បើក​នៅ​ខេត្ត​ហាផុង​ (Hai Phong) និងខេត្ត​ក្វាង​ង៉ៃ (Quang Ngai)​។​

​ចំពោះ​ទីផ្សារ​នាំចេញ​ DSDKids មាន​ទំនិញ​នាំចេញទៅកាន់​ទីផ្សារ​អាល្លឺម៉ង់ អេស្ប៉ាញ​ កំពុង​ដំណើរការ​ត្រៀម​បម្រុង​សំណុំឯកសារ​គតិយុត្ត​ លិខិត​បញ្ជាក់ និង​នាំទំនិញ​ចេញ​៕​

អត្ថបទ៖ ថាវវី រូបថត៖ ត្រឹន ថាញយ៉ាង និងឯកសារ DSDKids ប្រែសម្រួល៖ រីកើង

ល្បីល្បាញរបរធ្វើគ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu)

ល្បីល្បាញរបរធ្វើគ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu)

ខេត្ត​ ប៊ិញ​យឿង (Binh Duong) ទទួលបានអំណោយផលពីធម្មជាតិ មានប្រភពដីឥដ្ឋ និងដីឥដ្ឋសជាសម្បូរ៍ដែលស័ក្តិសមបំផុតសម្រាប់ការធ្វើគ្រឿងកុលាលភាជន៍​។ 

Top