ឆ្នាំ២០១២ ក្នុងដំណើរបំពេញការងារនៅ ខេត្តវូងតាវ (Vung Tau) ចៃដន្យលើកមួយធ្វើដំណើរទៅរកទីស្ងប់ស្ងាត់ ឌឹកត្រឹន (Duc Tran) ទៅដល់ទស្សនាសមាធិដ្ឋានចើងខុង (Chon Khong) អារាមដឹកនាំដោយព្រះចៅអធិការ ថិតថាញទឺ (Thich Thanh Tu) បង្កើតឡើងតាមបែបនិកាយ ត្រុកឡឹមអៀនទឺ (Truc Lam Yen Tu)។
នៅទីនេះ ឌឹកត្រឹន (Duc Tran) បានទាក់ទាញដោយទំនុកលន្លង់លន្លោច។ បន្ទាប់ពីលង់អារម្មណ៍មួយស្របក់ បងយល់ឃើញថាទំនុកនោះ បានបញ្ចេញមកពីក្រុមជួងខ្យល់ដ៏ធំ បានព្យួរនៅលើព្រះវិហារវត្ត។ “វាយោលទៅតាមជំនោរខ្យល់ បញ្ចេញសំឡេងប្រគំបង្កើតជាតន្រ្តីធម្មជាតិ រណ្តំ និង អមតៈ ដូចជាសំឡេងបក្សីទេពកញ្ជ្រៀវក្រឡួច។ ខ្ញុំមានអារម្មណ៍ថ្លា ស្រស់ស្រាយនិងស្រឡះមុខស្រឡះមាត់” ឌឹកត្រឹន (Duc Tran) រំលឹកការចាំលើកដំបូង បានសន្តាប់សំឡេងបញ្ចេញជួងខ្យល់តន្រ្តីសមាធិ។
សំឡេងជួងខ្យល់ “ទាក់ទាញ” ឌឹកត្រឹន (Duc Tran) ដល់ថ្នាក់ វាបានជំរុញជំហានបង ត្រូវតែទៅស្វែករកទីកន្លែងព្យួរជួងខ្យល់នោះ។ ពេលមកដល់ជិតជួង ឌឹកត្រឹន (Duc Tran) សំឡឹងឃើញបន្ទាត់អក្សរ “made in USA” ហើយបានដឹកវាមានតម្លៃខ្ពស់បង្គួរ ផុតពីសមត្ថភាពចំណាយប្រាក់ របស់ឌឹកត្រឹន (Duc Tran)។
![]() ![]() ![]() ![]() ដំណាក់កាលសំខាន់ក្នុងបទដ្ឋានផលិតជួងខ្យល់តន្រ្តីសមាធិ បានធ្វើដោយសិប្បកម្ម។ ![]() ប្រការមួយ ដែលធ្វើឱ្យឌឹកត្រឹន (Duc Tran) ជឿជាក់លើ Dofrance នោះគឺរូបមន្តបង្កើតសំឡេងល្អប្រណីតប្លែកទាំងស្រុង ជួនស្រប់ដូចគំនិតគិតរបស់មនុស្សគ្រប់គ្នា គិតថាទិញជួងខ្យល់របស់អាមេរិកមួយយកមក ដោះបំបែកចេញ រួចហើយធ្វើត្រាប់តាម។ ![]() ![]() ![]() ឌឹកត្រឹន (Duc Tran) ផ្ចិតផ្ចង់លើរាល់ស្លាកស្នាមតូច ក្នុងបទដ្ឋានធ្វើជួងខ្យល់តន្រ្តីសមាធិ។ ![]() រោងចក្រផលិតជួងរបស់បងឌឹកត្រឹន (Duc Tran) សព្វថ្ងៃមានជួងខ្យល់គ្រប់ប្រភេទ ដោយមានខ្នាត និង សំឡេងខុសគ្នាដាច់ដោយឡែក។ ![]() ![]() ឌឹកត្រឹន (Duc Tran) សាកសំឡេង នៃវត្ថុធាតុមុនពេល |
ត្រឡប់មកសាយហ្គន ជាមួយនឹងសំឡេងដិតជាប់អារម្មណ៍ ដែលតាមសម្តីឌឹកត្រឹន (Duc Tran) “ពីរោះបំផុត ដែលខ្ញុំបានស្តាប់ តាំងពីមុនមកដល់ពេលនេះ” បងចាប់ផ្តើមស្វែងយល់អំពីព័ត៌មានជួងខ្យល់តន្រ្តីសមាធិ។ ប៉ុន្តែទូទាំងប្រទេសវៀតណាម គ្មានផលិតករជួងខ្យល់តន្រ្តីសមាធិណាមួយទេ។
“ហេតុអ្វី យើងមិនមែនជាមនុស្សនាំមុខផលិតជួងខ្យល់តន្រ្តីសមាធិ” នោះជាគំនិតដំបូង បង្ហាញឱ្យឌឹកត្រឹន (Duc Tran) ទៅកាន់មាគ៌ាធុរកិច្ចថ្មី ផលិតជួងខ្យល់តន្រ្តីសមាធិ។ នោះជាមូលហេតុពាណិជ្ជសញ្ញាជួងខ្យល់ Dofrance បានប្រសូតចេញ។
ឌឹកត្រឹន (Duc Tran) ចាប់ផ្តើមដំណើរការនូវគម្រោងការស្រាវជ្រាវ និង ផលិតជួងខ្យល់ ចាប់ពីពាក់កណ្តាលចុងរដូវប្រាំងឆ្នាំ២០១២ ជាមួយដំណើរកម្សាន្តនូវតាមវត្តត្រុកឡឹម (Truc Lam) មានទីតាំងស្អាតលើទូទាំងប្រទេស ដើម្បីបានសន្តាប់នូវទំនុកជួងខ្យល់ព្យួរនៅទីនេះ។
មកដល់ខែកញ្ញា ឆ្នាំ២០១២ បន្ទាប់ពីថ្លឹងថ្លែងច្រើនដងនៅលើម៉ាស៊ីនកាំព្យូទ័រ សាកល្បងលើជួងខ្យល់ច្រើនលើក សំឡេងលាន់ឮត្រឹមត្រូវបំផុត កើតចេញពីឈើ និង អាលូមីញូម។
អាលូមីញូម ឈើ និង មួកស្លឹកប្រពៃណី តាមឌឹកត្រឹន (Duc Tran) ជាអំណោយមានតម្លៃ បានផលិតចេញពីថ្វីដៃដ៏ប៉ិនប្រសប់ របស់សិប្បករវៀតណាម។ ហេតុនេះហើយ វត្ថុធាតុដើមនេះ បានឌឹកត្រឹន (Duc Tran) ជ្រើសទុកសម្រាប់បង្កើតជួងខ្យល់តន្រ្តីសមាធិ បញ្ចេញសំឡេងគាប់ចិត្ត។
ប្រការមួយ ដែលធ្វើឱ្យឌឹកត្រឹន (Duc Tran) ជឿជាក់លើ Dofrance នោះគឺរូបមន្តបង្កើតសំឡេងប្រណីតខុសប្លែកទាំងស្រុង ជួនស្រប់ដូចគំនិតមនុស្សគ្រប់គ្នា គិតថាទិញជួងខ្យល់មួយរបស់អាមេរិកយកមកដោះបំបែក រួចហើយធ្វើត្រាប់តាម។ “ហេតុនេះហើយ ខ្ញុំជឿជាក់ទាំងស្រុងលើ Dofrance អាចប្រជែងនឹងជួងខ្យល់បរទេសបាន” ឌឹកត្រឹន (Duc Tran) ឱ្យដឹង។
ចំណុចលេចធ្លោនៃផលិតផលជួងខ្យល់របស់ឌឹកត្រឹន (Duc Tran) នោះគឺសំឡេងជួងប្រគំជាតន្រ្តី។ សំឡេងជួងនេះ គឺជាតន្រ្តីព្យាបាលជំងឺ។
តាមឌឹកត្រឹន (Duc Tran) សារជាតិខ្យល់ជាធម្មជាតិ។ មានន័យថាជំនោរខ្យល់បក់បោកតែងមិនទៀង។ “ម្លោះហើយការងាររបស់យើង គឺខ្ចីភាពមិនទៀងចៃដន្យនៃជំនោរខ្យល់ បង្កើតជាតន្រ្តី។ ហើយជាតន្រ្តីត្រឹមត្រូវ ពីព្រោះបើមិនមែនជាតន្រ្តីទេ ជួងខ្យល់ក្លាយជាប្រភពនៃសំឡេងវិបត្តិ ចន្លោះគម្លាតយ៉ាងឆ្ងាយរវាងជួងខ្យល់ធម្មតាមួយ និង ជួងខ្យល់តន្រ្តីមួយ” ឌឹកត្រឹន (Duc Tran)ពណ៌នាអំពីមូលភាពនៃ Dofrance។
បន្ទាប់ពីសាកល្បងច្រើនដង ឌឹកត្រឹន (Duc Tran) ដឹងរបៀបបង្កើតជួងខ្យល់ ប្រគំបញ្ចេញជាសំឡងតន្រ្តី។ វាជាក្រុមណូតតន្រ្តីស្ថិតនៅប្រព័ន្ធហ្វ្រេកង់ 432Hz រៀបជាក្រុមសំឡេង និង មានសណ្តាប់ធ្នាប់។ ហ្វ្រេកង់ 432Hz ជិតនឹងហ្វ្រេកង់ធម្មជាតិ នៃ ADN មនុស្ស។ ម្លោះហើយ ពេលសំឡេងជួងបញ្ចេញ វានឹងកែសម្រួលហ្វ្រេកង់ធម្មជាតិនៃពួកយើង។
វាដូចជាការមនុស្សម្នាក់ៗ មានម៉ឺនុយតន្រ្តីដោយឡែករបស់ខ្លួន សម្រាប់រំសាយអារម្មណ៍ រាល់ពេលរំភើប សប្បាយ ឬទុក្ខព្រួយ។
ឌឹកត្រឹន (Duc Tran) ឱ្យដឹងថា ជួងខ្យល់តន្រ្តីប្រភេទដូចគ្នា នឹងប្រគំរួមគ្នាដូចជាសម្តីប្រជាប្រិយ៖ “រួមឆន្ទៈតែងទៅស្វែងរកគ្នា”។
![]() ![]() ![]() ![]() ឌឹកត្រឹន (Duc Tran) ដាក់ឈ្មោះឱ្យកូនសំណព្វចិត្តរបស់ខ្លួន ដូចជា៖ ជួង Vega ៤០mm ជួងJupiter ៥០mm ជួង The Great Water ៥០mm ជាដើម។ ![]() ផលិតផលជួងខ្យល់តន្រ្តីសមាធិ របស់ឌឹកត្រឹន (Duc Tran) បានព្យួរនៅសមាធិដ្ឋានក្នុងទីក្រុងហូជីមិញ។ ![]() រោងផលិតជួង របស់ឌឹកត្រឹន (Duc Tran) សព្វថ្ងៃមានជួងខ្យល់គ្រប់ប្រភេទ ជាមួយខ្នាតនឹងសំឡេងដាច់ដោយឡែក។ ![]() ភ្ញៀវទេសចរម្នាក់ មកពីប្រទេសអាមេរិក ចូលចិត្តនឹងផលិតផលជួងខ្យល់តន្រ្តីសមាធិ របស់ឌឹកត្រឹន (Duc Tran)។ |
ជួងខ្យល់តន្រ្តីនៅលើសកលលោក តែងបានប្រើប្រាស់ដូចជាផលិតផលព្យាបាលជំងឺ។ តាមឌឹកត្រឹន (Duc Tran) ជួងខ្យល់តន្រ្តីសមាធិ ល្អសម្រាប់សុខភាពណាស់ ពីព្រោះសំឡេងរបស់វា ជំនួយមនុស្សក្នុងការអង្គុយសមាធិ និង បន្ធូរអារម្មណ៍។ “ស្តាប់តន្រ្តីឮពីរោះ ឃើញស្រស់ស្រាយ យល់អារម្មណ៍ ខ្ញុំគិតបែបនេះ គឺគ្រប់គ្រាន់ហើយ” ឌឹកត្រឹន (Duc Tran) ចែករំលែកអំពីប្រសិទ្ធភាពនៃសំឡេងតន្រ្តី។
ទ្រឹស្តីលក់ទំនិញរបស់ឌឹកត្រឹន (Duc Tran) ក៏ខុសប្លែកពីអ្នកដទៃ៖ “គ្រប់យ៉ាងតាមនិស្ស័យ ម្លោះហើយជួងខ្យល់ក៏សម្រាប់តែលក់ជូន អ្នកដែលមាននិស្ស័យ អ្នកចូលចិត្តហ្វ្រេកង់នេះ ឬអ្នកមានរួមហ្វ្រេកង់នឹងស្វែងរកដល់វាមិនខាន”។ បន្ថែមចំណុចពិសេសមួយទៀត ពីព្រោះនេះជាផលិតផលសិប្បកម្ម ផលិតផលនីមួយៗសុទ្ធតែវិញ្ញាណ ជាមួយនឹងលក្ខណៈសិល្បៈដោយឡែករបស់វា ទើបឌឹកត្រឹន (Duc Tran) មិនមានបំណងលក់ផលិតផលនេះ តាមបែបឧស្សាហកម្ម។
ហេតុនេះហើយ Dofrance ទោះបីបានចែកចាយនៅលើភូមិភាគទាំងបី ប៉ុន្តែក៏ចៃដន្យឃើញមានតែនៅតាមសមាធិដ្ឋាន អារាម វិឡាបុរាណជាដើម ជាបរិយាកាសដែលម្ចាស់វាមិនស្រណុកទទួលយក។
តាមឌឹកត្រឹន (Duc Tran) ជួងខ្យល់តន្រ្តីជាមួយនឹងមុខងារគុណភាព គឺនាំមកនូវសំឡេងសន្លង់សន្លោច វាអាចបើកថាមពលសម្រាប់ខួរក្បាល ជួយស្មារតីស្រស់ស្រាយ ចិត្តស្ងប់ប្រឆាំងនឹង stress។ ជាមួយនឹងសំឡេងគ្រលរក្រឱង ជួងខ្យល់តន្រ្តីសមស្រប់នឹងអ្នកប្រព្រឹត្តិសមាធិ អ្នកចូលចិត្តភាពស្ងប់ស្ងាត់ និង អ្នកមានវ័យចំណាស់។
សព្វថ្ងៃ Dofrance រួមមានប្រភេទជួងដូចជា៖ ជួងលិញឡង់ មានអង្គត់ផ្ចិត១៤mm ។ ប្រភេទជួងធម្មតា៖ ទឹកដីភ្លើងខ្យល់មានអង្កត់ផ្ចិត ២០mm ៣០mm ។ ប្រភេទជួងធំ៖ ជួង Vega ៤០mm ជួង Jupiter ៥០mm ជួង The Great Water ៥០mm ជាដើម ប្រភេទជួងធំសម្រាប់អ្នកចូលចិត្តសំឡេងគ្រលរក្រឱង (សំឡេង Bass) ជ្រៅកម្រាស់ អារាម សមាធិដ្ឋាន រហស្ថានជាដើម និង អ្នករួមហ្វ្រេកង់របស់វា។
ក្នុងដំណើរស្រាវជ្រាវ និង ស្វែងយល់អំពីជួងខ្យល់ ឌឹកត្រឹន (Duc Tran) កាន់តែរុញច្រាន ពេលដឹងច្រើនកន្លែងនៅលើសកលលោក គប្បីប្រើប្រាស់ថ្នាំ តែពួកគាត់ប្រើសំឡេងតន្រ្តី សម្រាប់ព្យាបាលជំងឺ។ “ ហើយក៏ពិតជាភ្ញាក់ផ្អើល នៅកម្រងអក្សរសក្តិលេខបុរាណរបស់ចិន អក្សរឱសថ ក្លាយមកពីអក្សរតន្រ្តី”។ ឌឹកត្រឹន (Duc Tran) ឱ្យដឹងថា។
ផ្តើមពីការស្រាវជ្រាវនេះ ឌឹកត្រឹន (Duc Tran) មានប៉ងប្រាថ្នាផែនការធំមួយ នោះគឺកសាងមជ្ឈមណ្ឌលព្យាបាលដោយមិនប្រើថ្នាំបារាំង តែនៅទីនោះមានតែតន្រ្តី ដើមឈើថ្នាំធម្មជាតិ យោគី Qigong សមាធិ គក់ច្របាច់ ចាក់ម្ជុលវិទ្យាសស្រ្ត សង្កត់ជីបចរ និង អាហារបំប៉ន។ ក្នុងនោះមានដុំបឋមសិលានៃផែនការនេះ នោះគឺជួងខ្យល់ Dofrance៕
អត្ថបទ៖ ថាវវី រូបថត៖ ថុងហាយ