• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

CNCF និង គម្រោងដើម្បីកុមារវៀតណាម

បង្កើតនាឆ្នាំ១៩៨៩ មកដល់សព្វថ្ងៃ សម្ពន្ធសមាគមគាំពារកុមារ Christina Noble Children’s Foundation – CNCF ពង្រាយគម្រោងជាង១០០នៅទីក្រុងហូជីមិញ និង ខេត្តជិតខាង ឧបត្ថម្ភ​កុមារ​រាប់​រយ​ពាន់​នាក់​ ដែលមានស្ថានភាពទុក្ខលំបាកបានសិក្សាររៀនសូត្រ និង ពង្រីក​​​សក្តានុពល​របស់​ខ្លួន ជា​អតិប្បមា​ ឆ្ពោះទៅរក​អនាគត​ល្អប្រសើរ​ជាង។​

 សកម្មភាព​ឧបត្ថម្ភលេច​ធ្លោ​របស់​​ CNCF គឺ​ជា​គម្រោង​​​ស្តីពី​ការ​​សិក្សា​អប់​រំ​ ក្នុង​​នោះ​ត្រូវ​និយាយ​ដល់​ សាលា​បឋមសិក្សា​​អាញ​សាង់​ (Anh Sang) (ពន្លឺ)​ បាន​បង្កើត​នៅ​​ឆ្នាំ​​១៩៩១ ហើយ​ជា​គម្រោង​​មួ​យ​ក្នុ​ងចំណោម​​ពីរ​​គម្រោង​​ដំបូង ​របស់​ CNCF នៅ​វៀត​ណាម​។ ត្រូវ​ដូច​ឈ្មោះ​អប់រំ​ គម្រោង​​​បាន​នាំ​មកនូវ​​ “ពន្លឺ​” ក្តី​សង្ឃឹម​ នាំ​មកនូវ​​ឱកាស​​សិក្សា​​ជូន​កុមារទាំងឡាយ​ ដែល​មាន​ស្ថានភាព​ទុក្ខ​លំបាក​​នៅទីក្រុង​ហូ​ជីមិញ​ និង​ខេត្ត​នៅ​ជិត​ខាង​។​

សាលា​បឋមសិក្សា​​​អាញ​សាង់ (Anh Sang) សព្វថ្ងៃ​មាន​​គ្រូបង្រៀន​៩​នាក់ និង សិស្ស​​ចំនួន​ ១៣០ - ១៥០​នាក់​ កំពុង​តាម​សិក្សា​​កម្មវិធី ​នៃ​ក្រសួង​​សិក្សា​បណ្តុះ​​បណ្តាល​។ ​ប្អូន​ៗនៅ​សាលា​បឋមសិក្សា​អាញ​សាង់​ (Anh Sang) មាន​កម្រិត​​អាយុ​ចាប់​ពី​អាយុ​៦ឆ្នាំ​ រហូត​ដល់​អាយុ​១៦​​ឆ្នាំ​ រួម​មាន​៖ កុមារ​កំព្រា កុមារ​មាន​ស្ថានភាពទុក្ខ​​លំបាក​​ពិសេស​ កុមារ​​កង្វះខាត​ កុមារ​លើស​​អាយុ​កំណត់​​​តាម​សិក្សា​​នៅ​​សាលា​រដ្ឋ​ កុមារ​​មិនទាន់​​មាន​សំបុត្រ​​កំណើត​ គ្មាន​សៀវ​ភៅ​​គ្រួសារ​ កុមារ​​រួមនឹង​គ្រួសារ​​​ចំណាកស្រុក​អនាធិបតេយ្យ​​ ​ចេញ​ពី​​ខេត្ត​ជិតខាង​ធ្វើ​ដំណើរ​មក​រស់​នៅលើ​​​ភូមិសាស្រ្ត​ទីក្រុង។​



 សមូហភាព​ CNCF Vietnam CNCF Italia​ និង អ្នក​ស្មគ្រ​ចិត្ត​។ រូបថត៖ ឯកសារ​ CNCF


 សមាជិក​នៃ​សម្ពន្ធ​សមាគម​ CNCF នៅ​ម៉ោង​ប្រជុំ​គម្រោង​មួយ​។​


 ម៉ោង​ហាត់រូបសាស្រ្ត​ព្យាបាល​ នៅ​មជ្ឈមណ្ឌល​គាំពារ​សង្គម​កុមារ​កង្វះខាត​ ចំណុះ​គម្រោង​​សុខាភិបាល​នៃសម្ពន្ធ​សមាគម​ CNCF ។ រូបថត៖ ឯកសារ​ CNCF


 អ្នក​ស្មគ្រ​ចិត្ត ​និង​ ប្អូនៗតូច​ នៃ​ក្រុម​ហ្វ័រ​មី (Hoa Mi) នៅ​មជ្ឈមណ្ឌល​គាំពារ​សង្គម​កុមារ​កង្វះខាត​។ រូបថត៖ ឯកសារ​ CNCF



 កម្មវិធី​ពិនិត្យ​និង​ព្យាបាល​​ជូន​ជំងឺ​សហគមន៍​ សកម្មភាព​មួយ​​ក្នុង​ចំណោម​សកម្មភាព​ទាំងឡាយ​ របស់​​មជ្ឈមណ្ឌល​គាំពារ​សង្គម​កុមារ​​កង្វះ​ខាត​ ចំណុះ​គម្រោ​ង​​សុខាភិបាល​​នៃ​សម្ពន្ធ​សមាគម​​ CNCF។ រូបថត៖ ឯកសារ​ CNCF​



 អ្នក​ស្មគ្រ​ចិត្ត ​និង ប្អូនៗតូច​ នៃ​ក្រុម​ថែទាំពិសេស​ មជ្ឈមណ្ឌល​គាំពារ​សង្គម​កុមារ​កង្វះ​ខាត​។ រូបថត៖ ឯកសារ​


 ថ្នាក់​រៀន​ពន្លឺ​ ​នៅ​​សាលា​បឋមសិក្សា​អាញ​សាង់​ (Anh Sang)​ - ជាកម្រោង​​មួយ​ក្នុង​ចំណោម​គម្រោង​​​​សិក្សា​អប់​​រំ​នៃសម្ពន្ធ​​សមាគម​ CNCF។


 ប្អូនៗ​នៅ​សាលា​បឋមសិក្សា​អាញ​សាង់ (Anh Sang) សម្តែង​សិល្បៈ​អបអរ​សាទរ​​ ទិវា​គ្រួបង្រៀន​​វៀតណាម​ ថ្ងៃទី​២០ ខែ​វិច្ឆិកា​ នៅ​បរិវេណ​សាលា​អាញ​សាង់​ (Anh Sang)​។

 

ដើម្បី​ឧបត្ថម្ភល្អ​​បំផុត​សម្រាប់​ប្អូន​ៗ​ ទន្ទឹមនឹង​ការ​បង្ហាត់​បង្រៀន​ សាលា​នៅ​ផ្តល់​​សម្លៀក​បំពាក់​ កាបួប​ស្ពាយ​​ ស្បែក​ជើង សៀវភៅ​ សិក្ខុបករណ៍​​ឥតគិត​ថ្លៃ​ជូន​ប្អូនៗ​ ដែលមាន​ស្ថាន​ភាព​ទុក្ខលំបាកពិសេស​ ប្អូន​ៗ​មាន​ភាព​កង្វះ​ខាត។​ ទន្ទឹមនោះ សាលា​មានក្រុម​ការ​ងារ​សង្គម​ ធ្វើ​ការ​ងារ​ពីគ្រោះ​ផ្តល់​យោបល់​ ជូន​ក្រុម​គ្រួសារ​ ចលនា​គ្រួសារ​ឱ្យ​ប្អូន​ៗទៅ​សាលា​ ហើយមាន​​សកម្មភា​ព​អន្តរគមន៍​​ជួយ​ប្អូន​ៗ ឆ្លងកាត់​​​​វិបត្តិ​ផ្លូវ​ចិត្ត​សង្គម​ ដើម្បី​អាច​បន្តការ​​​សិក្សា​។ មិន​ត្រឹមតែ​ឧបត្ថម្ភ​​ខាង​សិក្សា​អប់រំ​ សាលា​នៅ​ឧបត្ថម្ភ​​ខាង​សុខាភិបាល​​ជូន​ប្អូនៗ​​មួយ​ចំនួន​ ដែល​​គ្រួសារ​មិនមាន​សមត្ថភាព​សង​ប្រាក់​ពិនិត្យ និង​ ព្យាបាល​​ជំងឺ​ ទន្ទឹមនោះ​ផ្តល់​​កង់​ដល់​ប្អូនៗ​ទៅ​រៀន​ ដែល​គ្មាន​​លទ្ធភាព​បាន​ឪពុក​ម្តាយ​ជូនទៅ​មក​។​

តាម​លោក​ស្រី​ Christina Noble ស្ថាបនិក​​ CNCF ប្អូនៗត្រូវ​ធំឡើង​ជាមួយនឹង​ការ​សិក្សា​អប់រំ​គ្រប់​ជ្រុង​ជ្រោយ​​ ដើម្បី​ពង្រីក​​​សក្តានុពល​​របស់​​ប្អូនៗ ជាអតិប្បមា​​​​។ ជាមួយ​គោលដៅ​នោះ សាលា​មិនត្រឹមតែរៀប​ចំ​បង្រៀន​ ជូន​ប្អូនៗ​នូវ​កម្មវិធី​បឋមសិក្សា​តាម​កំណត់​​​នៃ​ក្រសួង​សិក្សា​អប់រំ ​និង ​បណ្តុះបណ្តាល​​ នៅថែម​​ទាំងបាន​​​រៀប​ចំ​សកម្មភាព​​ខាង​ក្រៅ​​ថ្នាក់​រៀន ជួយ​បំប៉ន​​រាង​កាយ​ដូចជា៖ ​​ Taewondo បាល់​បោះ yoga និង​ ហែល​ទឹក​ រួមនឹង​សកម្មភាព​វប្បធម៌ កីឡា វិចិត្រ​សិល្បៈ​៖ គូរ​ រាំ ច្រៀង លេង​ piano ថតរូប ជួយ​ប្អូនៗពង្រីក​​ទេពកោសល្យ​ ជួយ​ប្អូនៗ​មាន​ជំនឿ​​ចិត្ត​ជាង​។​ ក្រៅពី​នោះ​សាលា​នៅ​រៀបចំ​​សកម្មភាព​​អប់រំ​ ស្តីពី​សីលធម៌​ ជួយ​សុក្រិត​បុគ្គលិក​​លក្ខណៈ​​ជូន​ប្អូនៗ ហើយ​នៅ​មាន​បណ្ណាល័យ​តូច​មួយ​ លើកទឹក​ចិត្ត​ប្អូន​ៗអាន​សៀវ​ភៅ​។​

ក្រៅពីគម្រោង​ការ​​​សាលា​បឋម​សិក្សា​​អាញ​សាង់ (Anh Sang) CNCF នៅ​មាន​​គម្រោង​​​ឧបត្ថម្ភ​ការ​​សិក្សាផ្សេង​​ដូចជា៖​​ កសាង​​ថ្នាក់​​រៀន​ ផ្ទះបាយ​​ ​ជូន​សាលា​​មតេយ្យ​ សាលា​​​បឋមសិក្សា​​ នៅ​តាម​ភូមិ​ឃុំ​ ក្នុង​ខេត្ត​ដុង​ថាប (Dong Thap) បេន​ត្រែ​ (Ben Tre) ឡឹម​ដុ​ង (Lam Dong) ជាដើម​។​



 សាល​មតេយ្យ​ហូវ​ថាញ​ (Huu Thanh) ឃុំ​ហូវ​ថាញ​ (Huu Thanh) ស្រុក​ត្រា​អោង​ (Tra On) ខេត្ត​វិញ​ឡុង (Vinh Long) ​កសាង​​នៅ​ឆ្នាំ​២០១៥។ កម្មវិធីកសាង​មូលដ្ឋាន​ ជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​​អភិវឌ្ឍន៍​សហគមន៍ ​របស់​សម្ពន្ធ​សមាគម​ CNCF។ (ឯកសារ​ CNCF)​។​


 សាលា​​មតេយ្យ​​ភង់​មី (Phong My) ទីក្រុង​កៅ​ឡាញ (Cao Lanh) ​ខេត្ត​ដុង​ថាប​ (Dong Thap) កសាង​​ឆ្នាំ​២០១៥ កម្មវិធីកសាង​​មូលដ្ឋាន​ ជា​កម្មវិធី​មួយ​ក្នុង​ចំណោម​​កម្មវិធី​អភិវឌ្ឍន៍​សហគមន៍ ​របស់សម្ពន្ធ​​សមាគម​ CNCF។ (ឯកសារ​ CNCF)​


 ប្អូនៗតូច​​នៅ​សាលា​មតេយ្យ​សើន​កា​ (Son Ca) មជ្ឈមណ្ឌល ​គាំពារ​សង្គម​កុមារ​កង្វះខាត់​ - ជា​គម្រោង​​​សុខាភិបាល​​ របស់​សម្ពន្ធ​សមាគម​ CNCF។​


 ប្អូនៗតូច​​នៅ​សាលា​មតេយ្យ​​សើន​ការ (Son Ca) មជ្ឈមណ្ឌល​គាំពារ​សង្គម​កុមារ​កង្វះ​ខាត​ - ជា​គម្រោង​​សុខាភិបាល​របស់​សម្ពន្ធ​សមាគម​ CNCF។


 ថ្នាក់​រៀន​នៅ​សាលា​បឋមសិក្សា​អាញ​សាង​ (Anh Sang) - ជា​គម្រោង​​មួយ​ក្នុង​គម្រោង​​សិក្សា​​អប់​រំ​ របស់​សម្ពន្ធ​សមាគម​ CNCF។​


 កម្មវិធី​ឧបត្ថម្ភ​​កង់​​ជូន​ប្អូនៗ​​ - ជា​គម្រោង​​មួយ​ក្នុង​ចំណោម​គម្រោង​​អភិវឌ្ឍន៍​សហគមន៍​​របស់សម្ពន្ធ​​សមាគម CNCF ​ ។ រូបថត៖ ឯកសារ​ CNCF

 

 CNCF បាន​និង​កំពុង​ពង្រាយ​ច្រើន​គម្រោង​ការ​ ពាំ​នាំ​ភាព​អភិវឌ្ឍ​​សហគមន៍​​ កែ​លម្អ​​​សមត្ថភាព​ហិរញ្ញវត្ថុ​ស្វ័យភាព ​របស់​គ្រួសារ​ប្អូនៗ ដើម្បីជួយ​គ្រួសារ​ប្អូន​ៗ​​​អាច​រួច​ផុតពី​​ភាព​ក្រី​ក្រ  ហើយ​ឆ្ពោះ​ទៅ​កាន់​ជីវភាព​មួយ​ប្រសើរ​ជាង​។​ តាម​នោះ គម្រោង​ការ​ឱ្យ​កម្ចី​ដើម​ទុន​អាជីវកម្ម​ ជា​កម្ម​វិធី​នាំ​យក​ទឹក​ស្អាត​​​ទៅ​ជនបទ​ សព្វថ្ងៃ​កំពុង​បាន​ពង្រាយ​ខ្លាំង​ ​នៅ​ច្រើន​មូលដ្ឋាន​៕​ 
 

អនុវត្ត​៖ ថុង​ហាយ
 

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់​​ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវ​ទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។

Top