ចាប់ពីការជក់ចិត្តអាន និងប្រមូលផ្តុំសៀវភៅ លោក ហ័ង វ៉ាន់ទ្រឿង ( Hoang Van Truong) បានយកអស់ក្លាំងកាយចិត្ត ដើម្បីកសាងហាង Bookworm ( លេខ ៤៤ វិថី ចូវឡុង (Chau Long) ខណ្ឌ បាឌីញ (Ba Dinh) រដ្ឋធានីហាណូយ (Ha Noi)) ក្លាយទៅជាហាងលក់សៀវភៅភាសាបរទេសធំបំផុត នៅប្រទេសវៀតណាម ដែលរួមមានចំនួន ៣០.០០០ ក្បាល។ ហាង Bookworm គឺជាអាសយដ្ឋានធ្លាប់ស្គាល់សំរាប់ជនបរទេសចង់អានសៀវភៅ ដើម្បីស្វែងយល់នូវប្រទេសនិងជនជាតិវៀតណាម ។
ជាចៃដន្យ យើងខ្ញុំបានជួបនិងនិយាយជាមួយ លោក Joseph Jones ជនជាតិកាណាដាម្នាក់ នៅពេលលោកមកនិងចង់ទិញសៀវភៅ នៅហាងBookworm។ លោកបាននិយាយឲ្យដឹងថា៖ អាសយដ្ឋាននេះដែលលោកបានរកឃើញលើបណ្តាញអ៊ឺធើណិត។ ទៅវិញទៅមកជាច្រើនដងហើយ ប៉ុន្តែមិនដឹងពីពេលណា លោកបានក្លាយទៅជាមិត្តជិតស្និទ្ធម្នាក់របស់ម្ចាស់ហាងលក់សៀវភៅនេះ។ លោក Joseph Jones បានវាយតំលៃខ្ពស់ ហាង Bookworm មិនត្រឹមតែសម្បូរសៀវភៅតែប៉ុណ្ណោះទេ។ ក្រៅពីនោះ ភ្ញៀវមកហាងនេះនឹងអាចអង្គុយអានសៀវភៅក្នុងទីស្ថានស្ងៀមស្ងាត់ ហើយពេលឈប់អាននិងបិទសៀវភៅ ភ្ញៀវអាចគយគន់ទេសភាពធម្មជាតិ ផងដែរ។ វត្ថុអនុស្សាវរីយ៍តូចៗ បានដាក់តាំងនៅទីនេះគួរឲ្យស្រឡាញ់ណាស់ និងកាន់តែបើកទូលាយចំណេះដឹងនូវប្រជាជននិងប្រទេសវៀតណាម។
ហាង Bookworm បានបើកពី ១៨ ឆ្នាំមុន និងក្លាយទៅជាអាសយដ្ឋានអានសៀវភៅដែលចាប់ចិត្តសំរាប់ជនបរទេសរស់នៅ និងធ្វើការ នៅប្រទេសវៀតណាម។ នេះគឺជាបណ្ណាល័យមួយ ដែលមានសៀវភៅជាភាសាអង់គ្លេសនិងបារាំងចំនួន ៣០.០០០ ក្បាល លើកឡើងនូវគ្រប់វិស័យ។ សៀវភៅជាភាសាបរទេសដ៏កម្រមានដែលហាង Bookwormរក្សានិងប្រមូលផ្តុំ។ ភាពពិសេសគឺហាង Bookworm តែងតែផ្លាស់ប្តូរសៀវភៅចាស់ជាច្រើនក្បាល ជាមួយជនបរទេសរស់នៅនិងធ្វើការ នៅរដ្ឋធានីហាណូយ។ ភ្ញៀវមកដល់ហាង Bookworm អានសៀវភៅផង ពិសាកាហ្វេផង ក្នុងទីស្ថានស្ងៀមស្ងាត់ ដែលខុសនឹងជីវភាពរស់នៅប្រញាប់ នៅរដ្ឋធានីហាណូយ។
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ វៀតគឿង