• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ACDFM-20 រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសអាស៊ាន នានា

សន្និសីទមេបញ្ជាការកងកម្លាំងការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ២០ (ACDFM-20) បានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ មិថុនា នៅកោះ បាលី (ប្រទេសឥណ្ឌូនេស៊ី)។

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនា ធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានដឹកនាំគណៈ ប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមចូលរួមសន្និសីទនេះ។

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានដឹកនាំគណៈ ប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមចូលរួមសន្និសីទនេះ។ (រូបថត៖ VOV)
ថ្លែងមតិនៅសន្និសីទ លោកឧត្តមសេនីយឯក Nguyen Tan Cuong បានអះអាង ថា កងទ័ពប្រជាជនវៀតណាមបាន កំពុង ហើយនឹងបន្តចូលរួមដោយការទទួលខុស ត្រូវក្នុងសកម្មភាពសហប្រតិបត្តិការរវាងកងទ័ពនៃបណ្តាប្រទេសអាស៊ាន។ លោក ឧត្តមសេនីយឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា៖ ប្រទេសពាក់ព័ន្ធគប្បីបន្ត សង្កត់ធ្ងន់លើការសន្យារបស់ខ្លួនក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពខាងនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ទន្ទឹមនឹងនោះ បង្កើនការកសាងទំនុកចិត្ត ការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយឆាប់បញ្ចប់ការចរចា និងចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយខ្លឹមសារជាក់ស្ដែង ប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ។ ប្រការនេះនឹងបន្តបញ្ជាក់នូវការសន្យា និងការទទួលខុសត្រូវរបស់កងកម្លាំងការពារជាតិនៃ បណ្ដាប្រទេស ដើម្បីសន្តិភាព វិបុលភាព និងសន្តិសុខរួមនៃតំបន់។
វៀតណាមប្រកាន់ ខ្ជាប់នូវគោលការណ៍ដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយឈរលើ មូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់ ប្រទេសនានា ព្រមទាំងគោរពតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហ ប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top