មានរហសនាមថា “គ្រូដើមធុរកិច្ចថ្មី” ទ្វីបអាស៊ី សហគ្រិនជនជាតិអាមេរិក Aaron Everhart អញ្ជើញមកដល់វៀតណាមចាប់ពីឆ្នាំ២០០៥ ហើយប្តេជ្ញាចិត្តជ្រើសយកវៀតណាម ធ្វើជាទីកន្លែងរស់នៅ។ លោកបានប្តេជ្ញាចិត្តជំនួយ រួមដំណើរនឹងជំនាន់យុវវ័យវៀតណាម ដែលផ្តើមធុរកិច្ចថ្មី ហើយបានមនុស្សគ្រប់គ្នាស្រឡាញ់រាប់អានហៅថា “សប្បុរសជន” នៃការចលនាធុរកិច្ចថ្មីនៅវៀតណាម។
មូលហេតុជ្រើសវៀតណាម ដើម្បីជំនួយដល់មិត្តយុវវ័យធុរកិច្ចថ្មី របស់ Aaron Everhart ចាប់ផ្តើមតាំងពីឆ្នាំ២០០៥។ ពេលនោះ លោកអញ្ជើញមកវៀតណាម ដើម្បីអភិវឌ្ឍន៍ពាណិជ្ជសញ្ញាមួយ សម្រាប់អង្គការក្រៅរដ្ឋាភិបាលខាងវិស័យសុខាភិបាលសហគមន៍។ ការជំនួបធ្វើការរួមជាមួយយុវជនវៀតណាម លោកយល់ឃើញភាពចំណូលចិត្តសិក្សារៀនសូត្រ និង សុទិដ្ឋិនិយមរបស់ពួកគាត់ Aaron Everhart បានសម្រេចចិត្តជ្រើសវៀតណាម ធ្វើជាទីកន្លែងរស់នៅ ហើយបើកក្រុមហ៊ុមសារព័ត៌មានស្ថាបនាពាណិជ្ជសញ្ញាមួយ។
ក្រោយ១៥ឆ្នាំ ចាត់ទុកវៀតណាមជាដែនដីផ្តល់ភាពលះបង់ Aaron Everhart បានជំនួយឧបត្ថម្ភដើមទុនឱ្យសហគ្រាសវ័យក្មេងធុរកិច្ចថ្មីចំនួន២០០ ក៏ដូចជារួមដំណើរប្រឹក្សាយុទ្ធសាស្រ្ត បណ្តុះបណ្តាល ជូនសហគ្រាសជាង៤៥០ ព្រមនឹងអ្នកធុរកិច្ចថ្មីជាង១៥.០០០នាក់នៅវៀតណាម។ សហគ្រាសវ័យក្មេងជាច្រើន ជាមួយការជំនួយពី Aaron Everhart និង ក្រុមហ៊ុន Hatch Ventures បង្កើតបានពាណិជ្ជសញ្ញា ប្រកបដោយជោគជ័យ នៅទីផ្សារវៀតណាមដូចជា Finhay (គម្រោងការអនុវត្តបច្ចេកវិទ្យាខាងវិស័យប្រឹក្សា) FInbox (មនុស្សយន្តទីប្រឹក្សាដោះដូរមូលបត្រ អនុវត្តបលើច្ចេកវិទ្យា AI ) ជាដើម Hatch Ventures ក៏បានផ្តល់ជូនពានរង្វាន់ដ៏មានតម្លៃ សម្រាប់ការប្រឡងស្វែងរកបែបទម្រង់ធុរកិច្ចថ្មីច្នៃប្រឌិត នៅវៀតណាម។
លោក Aaron Everhart ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hatch Ventures ។ រូបថត៖ វៀតគឿង
Aaron Everhart តំណាងឱ្យក្រុមហ៊ុន Hatch Ventures ប្រគល់ពានរង្វាន់ជូនសហគ្រិនវ័យក្មេងធុរកិច្ចថ្មី នៅការប្រកួត Fintech Summit 2019។ រូបថត៖ ឯកសារ
នៅជំរុំសិក្សាធុរកិច្ចថ្មីសម្រាប់ជនគរថ្លង Aaron Everhart បានប្រឹក្សាផ្តល់យោលបល់ជូនមិត្តយុវវ័យធុរកិច្ចថ្មី នូវបែបបទបង្កើតប្រព័ន្ធអេកូឡូស៊ីពាណិជ្ជសញ្ញា និង យុទ្ធសាស្រ្តអាជីវកម្ម។ រូបថត៖ វៀតគឿង
Aaron Everhart ក្នុងនាមជាអ្នកឯកទេសប្រឹក្សា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hatch Ventures ជាអ្នកឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍សក្សាធុរកិច្ចថ្មី ជូនជនគរថ្លង បានរៀបចំនៅក្រុងហាណូយ នាខែតុលា ឆ្នាំ២០១៩។ រូបថត៖ វៀតគឿង
Aaron Everhart សំណេះសំណាលនឹងអ្នកឯកទេសអន្តរជាតិ នៅសន្និសីទធុរកិច្ចថ្មី HATCH- FAIR ។ នេះជាកម្មវិធីទាក់ទាញសហគ្រាសធុរកិច្ចថ្មី ហៅរកដើមទុនជោគជ័យ ហើយបានអ្នកវិនិយោគបញ្ចុះទុនដូចជា៖ Lozi, Money Lover, Hamona, EzCloud, Jamja, bTaskee, eKid Studio, Smart Meal, Student Life Care, Cognito…។ រូបថត៖ ឯកសារ
ពិភាក្សានឹងមិត្ត ង្វៀន ធីវឹន (Nguyen Thi Van) សហគ្រាសវ័យក្មេងធុរកិច្ចថ្មី ជោគជ័យខាងវិស័យសកម្មភាព អំពីបច្ចេកវិទ្យាព័ត៌មាន បង្កើតការងារជូនជនពិការ។ រូបថត៖ ឯកសារ
Aaron Everhart តាមដានបទបង្ហាញគម្រោងការអាជីវកម្ម របស់មិត្តយុវជនធុរកិច្ចថ្មីមួយចំនួន។ រូបថត៖ វៀតគឿង
ហាងលក់ផ្កា Healthy Farm នៅដាឡាត (Da Lat) ជាទីកន្លែងទទួលការឧបត្ថម្ភរបស់លោក Aaron Everhart និង ក្រុមហ៊ុន Hatch Ventures។ រូបថត៖ ឯកសារ
Aaron Everhart រួមនឹងសហការីនៅក្រុមហ៊ុន Healthy Farm នៅដាឡាត (Da Lat)។ រូបថត៖ ឯកសារ
|
ប៉ុន្មានឆ្នាំថ្មីៗ វៀតណាមលេចធ្លោឡើង ដូចជាប្រទេសមហាអំណាចមួយនៃសកម្មភាពធុរកិច្ចថ្មី។ វិនិយោគិនមកពីគ្រប់ទិសទីលើសកលលោក កំពុងតាមដាន រង់ចាំសហគ្រាសវៀតណាម បញ្ចេញផលិតផល សេវាកម្មថ្មីៗ មានសមត្ថភាពយកជំនះលើទីផ្សារអន្តរជាតិ។ ចាប់ផ្តើមពីការចលនាធុរកិច្ចថ្មីនៃប្រទេសជាតិ Aaron Everhart និង ក្រុមហ៊ុន Hatch Ventures ដឹកនាំដោយលោកធ្វើជាប្រធានក្រុមប្រឹក្សាភិបាល បានបង្កើតគម្រោងការដើម្បីជំនួយដល់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី នៅវៀតណាម។ និស្សិតវ័យក្មេងបញ្ចប់ការសិក្សានៅក្រុងហាណូយ ដាណាំង ទីក្រុងហូជីមិញ ឬអ្នកត្រឡប់មកពីការសិក្សាឯបរទេស ជនបរទេសយល់ឃើញថាវៀតណាម ជាទីកន្លែងមួយក្នុងចំណោមទីកន្លែងល្អបំផុតដើម្បីបង្ហាញវត្តមានក្រុមហ៊ុនមួយ ពឹងផ្អែកលើការផ្លាស់ប្តូរថ្មី សម្រាប់ទៅអនាគត ពួកគាត់តែស្វែងរក Aaron Everhart និង ក្រុមហ៊ុន Hatch Ventures ពឹងរកប្រឹក្សា។
ថ្មីនេះៗ Aaron Everhart មានចក្ខុវិស័យធំមួយ ដើម្បីអនុវត្ត HATCH Ventures លោកនាំ HATCH ផ្សារភ្ជាប់នឹងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្លងព្រំដែន នាំមកកាលានុវត្តភាពច្រើនជាង កម្លាំងច្រើនជាងសម្រាប់អាស៊ីអាគ្នេយ៍ ដូចជា៖ ប្រព័ន្ធអេកូឡូស៊ីតែមួយ សហការ ដើម្បីប្រជែងលើទីផ្សារអន្តរជាតិ ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីប្រហាក់ប្រហែលដូចជា Pan - Europe អាមេរិក កាណាដា ម៉ុកសិក មជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង ឬអាមេរិកឡាតាំង។
Hatch Ventures ដឹកនាំដោយ Aaron Everhart ជាប្រធាន បានរៀបចំតាំងពិព័រណ៍ និង សន្និសីទធុរកិច្ចថ្មី HATCH- FAIR ជាច្រើន។ ជាមួយនឹងព្រឹត្តិការណ៍នេះ HATCH- FAIR បានទាក់ទាញសហគ្រាសធុរកិច្ចថ្មី ហៅរកដើមទុនជោគជ័យ បានវិនិយោគិនបញ្ចុះទុនដូចជា៖ Lozi, Money Lover, Hamona, EzCloud, Jamja, bTaskee, eKid Studio, Smart Meal, Student Life Care, Cognito…ទន្ទឹមនោះតភ្ជាប់មូលនិធីវិនិយោគ ដើម្បីគោលដៅហៅរកដើមទុក HATCH Ventures ជាមួយនឹងការប្តេជ្ញាចិត្តរបស់ Aaron Everhart តំណាងឱ្យវៀតណាមក្លាយជាសមាជិកម្នាក់ក្នុងចំណោមសមាជិក ដែលបានស្ថាបនាបណ្តាញវិនិយោគិនទេពតាអាស៊ាន Angel Alliance របស់តំបន់ រួមនឹងម៉ាឡេស៊ី សិង្ហបូរី ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និង កម្ពុជា៕
Aaron Everhart បញ្ចប់ការសិក្សា នៅសកលវិទ្យាល័យ California Santa Cruz ក្រោយមករៀនបន្តអំពីកំណាព្យ សិល្បៈ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ នៅសកលវិទ្យាល័យ San Francisco ទទួលបានបរិញ្ញាបត្រ MBA នៅសកលវិទ្យាល័យ La Trobe, Melbourne, Australia។ ក្រោយ៥ឆ្នាំ ធ្វើ copywriter ៥ឆ្នាំធ្វើនាយកបច្ចេកវិទ្យានៅ Landor San Francisco, Aaron Everhart អញ្ជើញមកវៀតណាម ធ្វើជាអ្នកស្មគ្រចិត្តជួយអង្គការក្រៅរដ្ឋាភិបាលមួយ ព្រមទាំងសម្រេចចិត្តបង្កើត ABL.INK។ Aaron Everhart បង្កើត HATCH នៅឆ្នាំ២០១១ ដើម្បីជំនួយអ្នកធុរកិច្ចថ្មី។ លោកក៏ជាសមាជិកបង្កើតចេញ Asean Angel Alliance។
|
អត្ថបទ៖ ប៊ិញវឹន រូបថត៖ វៀតគឿង និង ឯកសារ