បងស្រី ដូ ហាយអៀន (Do Hai Yen) កម្មករម្នាក់ធ្វើការខាងផ្នែកផលិតកែច្នៃ នៃក្រុមហ៊ុន Indohoa (ទីក្រុងហាយភង់ - Hai Phong) ឱ្យដឹងថា៖ “ក្នុងពេលវេលាជាង៦ខែ បានរៀន និង អនុវត្តឧបករណ៍ 5S ក្នុងការងារ ពលានុភាពពលកម្មរបស់ខ្ញុំបានកើនឡើង៧០% បើប្រៀបនឹងកាលពីមុន ដែលយើងខ្ញុំមិនទាន់ស្គាល់នូវឧបករណ៍ 5S”។
ឧបករណ៍ 5S រួមមាន៖ Seiri (ជម្រើស - ចោលនូវអ្វីគ្រប់យ៉ាងដែលមិនចាំបាច់)។ Seiton (រៀបចំ - រៀបចំគ្រប់យ៉ាងត្រឹមត្រូវ សណ្តាប់ធ្នាប់ គូសលេខសម្គាល់ទុកសម្រាប់ងាយស្វែងរក ងាយរកឃើញ)។ Seiso (ស្អាតបាត - អនាម័យកន្លែងធ្វើការ និង តែងតែរក្សាឱ្យបានស្អាត។ Seiketsu (ថែទាំ - កសាងស្តង់ដាខ្ពស់ រៀបរយ ស្អាតបាត នៅកន្លែងធ្វើការ)។ Shitsuke (ត្រៀម - បណ្តុះបណ្តាលមនុស្សគ្រប់គ្នា អនុវត្តស្តង់ដារ បង្កើតជាទម្លាប់)។ |
នោះមិនមែនជាការបញ្ជាក់អត្តនោម័តនៃកម្មករម្នាក់។ បងស្រីអៀន (Yen) ចាប់ផ្តើមវិភាគឱ្យខ្ញុំដឹងនូវប្រសិទ្ធភាព នៃឧបករណ៍ 5S ក្នុងការងារ។ បើកាលពីមុន ជាមួយនឹងតម្លៃប្រាក់ខែ ៦លានដុងក្នុងមួយខែ បងស្រីអៀន (Yen) ត្រូវធ្វើសម្រេចមធ្យម១០០០ ផលិតផលកែច្នៃក្នុងមួយថ្ងៃ។ ហើយធម្មតាធ្វើសម្រេចបានកំហិតផលិតផលនេះ បងស្រីអៀន (Yen) ត្រូវធ្វើបន្ថែមម៉ោង ជួនកាលត្រូវធ្វើទាំងថ្ងៃអាទិត្យ។ ហើយរៀងរាល់ថ្ងៃ ម៉ោងចេញពីធ្វើការរបស់បងស្រី ជានិច្ចក្រោយម៉ោង ៥,៣០នាទី រសៀល ដើម្បីអាចធ្វើសម្រេចនូវផលិតផល ដែលបានម៉ៅការ។
ប៉ុន្តែសព្វថ្ងៃ បងស្រីអៀន (Yen) ឱ្យដឹងថា មិនត្រឹមតែមិនធ្វើការបន្ថែមម៉ោង តែរៀងរាល់ថ្ងៃការងាររបស់បងស្រី សុទ្ធតែបញ្ជប់មុនម៉ោង៥រសៀល។
“ពេលបានរៀន 5S យើងខ្ញុំមិនខ្ជះខ្ជាយពេលពេលវេលា លើការងារដូចជាដើរទៅរកឧបករណ៍ ប្រមូលកាកសំណល់ពីផលិតផលកែច្នៃ ឬបោសសម្អាតកន្លែងធ្វើការជាដើម។ នោះជាការងារសំណល់ដែលត្រូវចំណាយពេលវេលាយ៉ាងច្រើន មិនត្រឹមតែសម្រាប់ខ្លួនខ្ញុំ នៅទាំងសម្រាប់ក្រុមផលិត” បងស្រីអៀន (Yen) ចែករំលែក អំពីគុណប្រយោជន៍ដំបូង នៃការងារអនុវត្តឧបករណ៍ 5S ។
រៀងរាល់ថ្ងៃ បងស្រីអៀន (Yen) ត្រូវចំណាយពេលចាប់ពី៥ - ១០នាទី មុនម៉ោងផ្តើមធ្វើការពេលព្រឹក និង ចុងម៉ោងថ្ងៃរសៀល ដើម្បីនឹងបោលសម្អាតកន្លែងធ្វើការរបស់ខ្ញុំ។ មុននេះ រាល់ថ្ងៃ បងស្រីអៀន (Yen) ត្រូវចំណាយពេលវេលាទុកសម្រាប់ធ្វើការងារនេះ។ ពេលវេលានោះ សព្វថ្ងៃបានបងស្រីអៀន (Yen) ប្រើប្រាស់ធ្វើបន្ថែមផលិតផល។
![]() ជាអ្នកបង្ហាត់បង្រៀនផ្ទាល់នូវការងារអនុវត្តឧបករណ៍ 5S ជូនដល់ក្រុមហ៊ុន Indohoa អ្នកស្មគ្រចិត្ត Muto Tadashi បានក្រុមហ៊ុនហៅដោយឈ្មោះគោរពស្រឡាញ់ “គ្រូ Muto”។ ![]() អ្នកស្មគ្រចិត្តជំនាញ Muto Tadashi ក្នុងម៉ោងបង្ហាត់ចំណេះដឹងអនុវត្តឧបករណ៍ 5S នៅក្រុមហ៊ុន Indohoa។ ![]() សកម្មភាព 5S នៅក្រុមហ៊ុន Indohoa បានកត់ត្រាលើតារាងព័ត៌មាន នៅរាល់ផ្អែកក្នុងក្រុមហ៊ុន។ ![]() ក្រៅពីឧបករណ៍ 5S ក្រុមហ៊ុន Indohoa ក៏បានអ្នកស្មគ្រចិត្ត JICA ឧទ្ទេសនាមបន្ថែមនូវឧបករណ៍ Kaizen ជាឧបករណ៍មានប្រសិទ្ធភាពមួយផ្សេង លើការងារលើកកម្ពស់ពលានុភាព និង គុណភាពពលកម្ម។ ![]() អ្នកស្មគ្រចិត្ត Muto ចូលរួមកម្មវិធីបញ្ចូនទៅអ្នកស្មគ្រចិត្ត របស់ JICA អញ្ជើញមកធ្វើការនៅមន្ទីរផែនការ និង វិនិយោគហាយភង់ (Hai Phong) ដោយមានគោលបំណង ជួយដល់សហគ្រាសវៀតណាម កែលម្អគុណភាព និង ពលានុភាព។ ![]() អ្នកស្មគ្រចិត្ត Muto កំពុងផ្លាស់ប្តូរយោបល់រួមនឹងថ្នាក់ដឹកនាំក្រុមហ៊ុន Indohoa បន្ទាប់ពីបទបង្ហាញ ស្តីពីការអនុវត្តឧបករណ៍ 5S។ ![]() អ្នកស្មគ្រចិត្ត Muto ផ្លាស់ប្តូរយោបល់រួមនឹងអ្នកឯកទេស JICA។ |
ធ្វើសម្រេចការងារឆាប់ បងស្រីអៀន (Yen) មិនត្រឹមតែមានពេលសម្រាក នៅទាំងមានពេលវេលាច្រើនជាង ដើម្បីថែទាំគ្រូសារ។
នោះជាលទ្ធផលមើលឃើញជាក់ច្បាស់ បានមកពីកម្មករម្នាក់ រងការឥទ្ធិពលផ្ទាល់ លើពលានុភាពពលកម្មរបស់ខ្លួន។
លោក វូ ក្វាងហ្វី (Vu Quang Huy) នាយកក្រុមហ៊ុន Indohoa ឱ្យដឹងថា ចាប់តាំងពីអនុវត្តឧបករណ៍ 5S ក្រុមហ៊ុនមានការផ្លាស់ប្តូរយ៉ាងច្រើន ក្នុងនោះផ្លាស់ប្តូរធំបំផុត គឺបង្កើតបានបរិស្ថានធ្វើការជិតស្និទ្ធ ផ្លាស់ប្តូរគំនិតត្រិះរិះ នៃមនុស្សគ្រប់គ្នា ជាពិសេសកម្មករបានកែលម្អជាក់ស្តែង រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពធ្វើការ។
ក៏តាមលោកហ្វី (Huy) ក្នុងឧបករណ៍ 5S “S” - រៀបចំជាការចំបាច់បំផុត ចំពោះលក្ខណៈពិសេសក្រុមហ៊ុនមួយ ខាងការបោះពុម្ពខ្ចប់ដូចសព្វថ្ងៃ។ សកម្មភាពមិនចាំបាច់យ៉ាងច្រើន ត្រូវបានបោះបង់ចោល បន្ទាប់ពីកម្មករបានណែនាំអំពីរបៀបរៀបចំ។
ជាអ្នកបង្ហាត់បង្រៀនផ្ទាល់នូវការងារអនុវត្តឧបករណ៍ 5S ជូនដល់ក្រុមហ៊ុន Indohoa អ្នកស្មគ្រចិត្ត Muto Tadashi បានក្រុមហ៊ុនហៅដោយឈ្មោះគោរពស្រឡាញ់ “គ្រូ Muto”។
លោក Muto អាយុ៦៣ឆ្នាំ មុនពេលចូលនិវត្តន៍ លោកបានធ្វើការជូនសម្ពន្ធក្រុមហ៊ុនពហុប្រទេស នៅជប៉ុន និង អាល្លឺម៉ង់ ជំនាញខាងអភិវឌ្ឍន៍ផលិតផលគីមីថ្មី។ លោកចូលរួមកម្មវិធីបញ្ជូនអ្នកស្មគ្រចិត្តនៃ JICA អញ្ជើញទៅធ្វើការនៅមន្ទីរផែនការ និង វិនិយោគហាយភង់ (Hai Phong) ជាមួយគោលបំណងជួយ សហគ្រាសមធ្យម និង តូច កែលម្អគុណភាព និង ពលានុភាព។
បន្ទាបីពេលវេលាពីរឆ្នាំ ធ្វើការនៅវៀតណាម លោក Muto យល់ឃើញជាក់ច្បាស់ជាងអំពីលក្ខណៈពិសេស នៃសហគ្រាសវៀតណាម ប្រៀបធៀបនឹងសហគ្រាសជប៉ុន។ ហេតុនេះហើយ លោក Muto យល់ព្រមជាមួយនឹងទស្សនទាន ពេលណែនាំសហគ្រាសវៀតណាម នោះគឺ៖ បណ្តុះបណ្តាល និង ណែនាំខាងវិធីសាស្រ្តសំខាន់ជាង គឺដាក់ចេញដំណោះស្រាយលម្អិតមួយ។ ទស្សនទានរបស់លោកនោះគឺ “ជូនពួកគាត់នូវសន្ទូចមួយដើម នឹងល្អជាជាង ជូនពួកគាត់ត្រីមួយក្បាល”។
![]() ឧបករណ៍ 5S បានជួយក្រុមហ៊ុនមានការផ្លាស់ប្តូរច្រើន ក្នុងបរិយាកាសធ្វើការ និង គំនិតត្រិះរិះ ជាពិសេសកម្មករបានកែលម្អជាក់ច្បាស់។ ![]() លោក វូ ក្វាងហ្វី (Vu Quang Huy) ឱ្យដឹងថា ក្នុងឧបករណ៍ 5S “S” - រៀបចំជាការចាំបាច់បំផុត ចំពោះលក្ខណៈពិសេសនៃក្រុមហ៊ុនមួយ ខាងបោះពុម្ពខ្ចប់ដូចសព្វថ្ងៃ។ ![]() បរិយាកាស និង បរិស្ថានធ្វើការនៃរោងចក្រ បានក្លាយជាជ្រះស្អាត សណ្តាប់ធ្នាប់ បន្ទាប់ពីអនុវត្ត 5S។ ![]() សូចនាករអំពីឧបករណ៍ 5S បានបិទនៅផ្នែកផ្សេងៗ ក្នុងរោងចក្រ ដើម្បីកម្មករចាំបានការអនុវត្ត។ ![]() មុននេះ ផលិតផលកែច្នៃក្នុងរោងចក្រតែងបានរៀបចំមិនត្រូវចំទីតាំង ម្លោះហើយបង្កការពិបាក ជូនកម្មករក្នុងការធ្វើដំណើរ។ |
អំពីគុណភាព និងពលានុភាពពលកម្ម នៃក្រុមហ៊ុន Indohoa បានកែលម្អជាក់ច្បាស់ ជាភស្តុតាងមួយក្នុងចំណោមភស្តុតាងសឱ្យឃើញថា វិធីសាស្រ្តបង្ហាត់បង្ហាញឧបករណ៍ 5S របស់ “គ្រូ Muto” មានប្រសិទ្ធភាពពិតប្រាកដ ជាមួយនឹងសហគ្រាសវៀតណាម។
ដើមកំណើតមកពីប្រទេសជប៉ុន ឧបករណ៍ 5S បានឧទ្ទេសនាមនៅវៀតណាម តាំងពីច្រើនឆ្នាំកន្លង ហើយក៏បញ្ជាក់បាននូវប្រសិទ្ធភាព ពេលជួយបានសហគ្រាសវៀតណាម យ៉ាងច្រើន ក្នុងវិស័យផលិតឧស្សាហកម្មរណប “ផ្លាស់ប្តូរសាច់ឈាម”។
ជាពិសេស ចំពោះកម្មវិធីបណ្តុះបណ្តាលវិទ្យាសាស្រ្ត ផ្សំប្រគំហ្មត់ចត់ រវាងទ្រឹស្តី និង អនុវត្តជាក់ស្តែង នៅសហគ្រាស គម្រោងការកែលម្អពលានុភាពពលកម្ម ជូនសហគ្រាសមធ្យម និង តូច របស់វៀតណាម ដោយ JICA អនុវត្តជួយសហគ្រាសវៀតណាម យល់ដឹងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជាក់ច្បាស់ជាង អំពីតួនាទីនៃការកែលម្អបរិស្ថានធ្វើការ និង លើកកម្ពស់ភាពគាប់ចិត្ត នៃបុគ្គលិក មើលកត្តាមនុស្ស ជាគន្លឹសំខាន់ ដើម្បីកែលម្អពលានុភាពពលកម្ម៕
អត្ថបទ៖ ថាវវី រូបថត៖ វៀតគឿង