រាល់ថ្ងៃ ម៉ោងធ្វើការរបស់សាស្ត្រាចារ្យរងង្វៀនវ៉ាន់ថាច់ នៅផ្នែកវះកាត់ឆ្អឹងខ្នងនៃមន្ទីរពេទ្យវៀតឌឹកចាប់ផ្តើមពីម៉ោង ៦ និង៤៥នាទី។ នៅពេលព្រឹក លោកនិងវេជ្ជបណ្ឌិតប្រមាណ១០នាក់ទៀតក្នុងផ្នែក ទៅពិនិត្យនិងកំណត់បណ្តាករណីជំងឺធ្ងន់ដោយផ្ទាល់។ មហាបរិញ្ញា ឌីញង៉ុកសើន វេជ្ជបណ្ឌិតនៃផ្នែកវះកាត់ឆ្អឹងខ្នងនិយាយសំណេះសំណាលថា៖“ចំពោះវេជ្ជបណ្ឌិតវ័យក្មែងដូចយើងខ្ញុំ បានតាមជើងសាស្រ្តាចារ្យរង ថាច់ ដើម្បីស្វះស្វែងរៀនសូត្របទពិសោធន៍នូវការកំណត់រោគ និងបានសាស្រ្តាចារ្យរងបន្តអាជីពគឺជាការប្រសើរខ្លាំងណាស់”។
នាថ្ងៃយើងខ្ញុំមកដោយចៃដន្យ ចំពេលសាស្ត្រាចារ្យរងង្វៀនវ៉ាន់ថាច់ និងបណ្តាវេជ្ជបណ្ឌិតផ្សេងទៀតនៃផ្នែកវះកាត់ឆ្អឹងខ្នងកំពុងមានពេលប្រជុំកំណត់ជំងឺលើបណ្តាញជាមួយបណ្ឌិតឈរលំដាប់លេខមួយនៃអាមេរិក និងកូរ៉េខាងត្បូង ដើម្បីកំណត់ករណីអ្នកជំងឺដែលរងរបួសឆ្អឹងខ្នងកម្រមានជួបលើពិភពលោក។ នៅពេលប្រជុំកំណត់ជំងឺនេះ បណ្តាយោបល់របស់សាស្ត្រាចារ្យរងថាច់ បានសហសេវិកនៅប្រទេសអាមេរិក វាយតំលៃខ្ពស់អំពីវិធីសាស្ត្រព្យាបាល។ បានដឹងថា រាល់សប្តាហ៍ ផ្នែកវះកាត់ឆ្អឹងខ្នងដោយលោកទទួលបន្ទុកមានពីរពេលប្រជុំកំណត់ជំងឺលើបណ្តាញ ជាមួយសាស្ត្រាចារ្យឈរលំដាប់លេខមួយនៅអាមេរិក និងកូរ៉េខាងត្បូង ដើម្បីផ្លាស់ប្តូរអំពីវិធីសាស្ត្រព្យាបាលសំរាប់ករណីរងរបួសឆ្អឹងខ្នងធ្ងរនៅប្រទេសនិមួយៗ។
![]() សាស្ត្រាចារ្យរង បណ្ឌិតង្វៀនវ៉ាន់ថាច់ - "ដៃមាស " នៃផ្នែកវះកាត់ឆ្អឹងខ្នងរបស់វៀតណាម។ ![]() ពេលប្រជុំកំណត់ជំងឺ លើបណ្តាញរវាងសាស្ត្រាចារ្យរង បណ្ឌិតង្វៀនវ៉ាន់ថាច់ ជាមួយបណ្តាសាស្ត្រាចា្យរឈានមុខគេនៃប្រទេសអាមេរិក និងកូរ៉េខាងត្បូង។ |
« សាស្ត្រាចារ្យរងបណ្ឌិតង្វៀនវ៉ាន់ថាច់ »
|
ឆ្លៀតពេលវេលាសំរាកយ៉ាងខ្លី ដើម្បីរៀបចំឲ្យវេនវះកាត់ថ្មី សាស្ត្រាចារ្យរង ង្វៀនវ៉ាន់ថាច់ ទើបមានលក្ខណៈផ្លាស់ប្តូរយ៉ាងឆាប់រហ័សជាមួយយើងខ្ញុំអំពីរឿងអាជីពរឿងជីវភាព។ លោកនិយាយសំណេះសំណាលថា ផ្លូវឈានទៅដល់ផ្នែកវះកាត់ឆ្អឹងខ្នងរបស់ខ្លូនដូចជានិស្ស័យដែលទេវតាបានកំណត់ហើយ។ នាឆ្នាំ១៩៨៨ លោកបានរដ្ឋចាត់ទៅបណ្តុះបណ្តាលថ្នាក់បណ្ឌិតនៅអាល្លឺម៉ង់អំពីវិស័យសុខាភិបាល។ ក្នុងរយៈពេលដែលកំពុងស្ទាក់ស្ទើរចំពោះភាពធំល្វឹងល្វើយនៃចំណេះដឹងរបស់ផ្នែកវេជ្ជាសាស្ត្រ លោកមានភព្វសំណាងបានជួបគ្រូទាំងបីរូបគឺបណ្ឌិត Prof បណ្ឌិត Arnol និងបណ្ឌិត Schweltick ។ ពួកគេសុទ្ធតែជាអ្នកជំនាញឈានមុខគេនៃវិស័យវះកាត់ឆ្អឹងខ្នង នៅប្រទេសអាលឺ្លប៉ង់ ។ គ្រូទាំងបីរូបនេះបានកំណត់ទិសដៅ ជួយនិងផ្ទេរមុខអាជីពឲ្យលោក ក្នុងរយៈពេលលោករៀនសូត្រនៅប្រទេសខាងលិច។
ក្នុងរឿងរបស់ខ្លួន សាស្ត្រាចារ្យរងង្វៀនវ៉ាន់ថាច់តែងតែរំលឹកដល់អតីតបណ្ឌិតតូនថឹតបាច់ (បានទទួលមរណភាពហើយ) ដោយចិត្តគោរពរាប់អានដូចជាលោកគ្រូធំម្នាក់។ ពីព្រោះតាមសម្តីរៀបរាប់របល់លោក នាបណ្តាឆ្នាំ៩០នៃសតវត្សរ៍មុន នៅប្រទេសវៀតណាម ជំងឺទាក់ទងនឹងឆ្អឹងខ្នងសើ្ទរតែគ្មានវិធីសាស្ត្រព្យាបាលដោយឡែក ដូច្នេះ ត្រូវដាក់បញ្ចូលក្នុងផ្នែករងរបួសកែរាងកាយ។ ហេតុនេះ នៅពេលទើបមកបំពេញការងារនៅមន្ទីរពេទ្យវៀតឌឹក បណ្ឌិត តូនថឹតបាច់ បាននិយាយជាមួយលោកថា៖ “ ប្អូនមើលថាតើការវះកាត់ឆ្អឹងខ្នងអាចអភិវឌ្ឍក្លាយជាផ្នែកមួយដោយឡែក ដើម្បីព្យាបាលឲ្យអ្នកជំងឺបានឬទេ?”
សម្តីផ្តល់គំនិតរបស់បណ្ឌិតតូនថឹតបាច់ធ្វើលោកខ្វល់ខ្វាយខ្លាំង។ ប៉ុន្តែព្រឹត្តការណ៍មួយដែលក្លាយជារបត់ក្នុងជីវិតរបស់សាស្ត្រាចារ្យរងង្វៀនវ៉ាន់ថាច់ នេះគឺក្នុងឆ្នាំ ២០០៤ លោកជួបករណីនៃបងស្រីង្វៀនធីអាញ់ ស្រុកកំណើតនៅថាញ់ហ្វាត្រូវវៀចឆ្អឹងខ្នងតាំងពីកំណើតដល់ ១១០ អង្សា។ នេះគឺជាករណីវៀចឆ្អឹងខ្នងកម្រជួបក្នុងប្រវត្តិវេជ្ជសាស្ត្រពិភពលោក ពីព្រោះកំរិតវៀចខ្ពស់ពេកឡើងដល់ ១១០ អង្សាមានន័យថាឆ្អឹងខ្នងរបស់អ្នកជំងឺនេះ មិនត្រង់ដូចធម្មតាទេ ហើយកោងប្រហាក់ប្រហែលដូចជាកែង ៩០ អង្សា។ ពីបណ្តាចំណេះដឹងបានសន្សំបូកជាមួយការលើកទឹកចិត្តរបស់បណ្ឌិតតូនថឹតបាច់ លោកនិងបណ្តាសហការីបានសម្រេចចិត្តប្រើវិធីសាស្ត្រវះកាត់ដើម្បីព្យាបាលឲ្យអ្នកជំងឺនេះ។
ក្រោយ ១០ ម៉ោងវះកាត់យ៉ាងតានតឹង វេនវះកាត់ទទួលបានជោគជ័យល្អប្រសើរ។ បន្ទាប់ពីវះកាត់ អ្នកជំងឺបានស្តារកម្លាំងកាយទាំងស្រុងឡើងវិញ ហើយឆ្អឹងខ្នងបានត្រង់ដូចមនុស្សធម្មតា មិនត្រឹមតែប៉ុណ្ណោះ ក៏ជួយបងស្រីង្វៀនធីអាញ់លូតកំពស់ជាង ៨ សង្ទីម៉េត្រ ប្រៀបធៀបនឹងពេលមិនទាន់វះកាត់។ ចាប់ពីជោគជ័យនេះ បូកនឹងការខិតខំប្រឹងប្រែងរបស់ខ្លួន អំពីបញ្ហាបណ្តុះបណ្តាលធាធានមនុស្ស រហូតដល់ឆ្នាំ ២០០៧ ផ្នែកវះកាត់ឆ្អឹងខ្នងនៃមន្ទីរពេទ្យវៀតឌឹកបានបង្កើតជាផ្លូវការ ហើយឆាប់ក្លាយជាអាស័យដ្ឋានទំនុកទុកចិត្តសំរាប់អ្នកជំងឺ ដែលមានបញ្ហាអំពីឆ្អឹងខ្នងនៅវៀតណាម។
![]() សាស្ត្រាចារ្យរង បណ្ឌិតង្វៀនវ៉ាន់ថាច់ បានមជ្ឈដ្ឋានវេជ្ជសាស្ត្រលើកតំកើងគឺជាមនុស្សម្នាក់មាន "ដៃមាស " ក្នុងវិស័យវះកាត់ឆ្អឹងខ្នងនៅវៀតណាម។ |
តាមសំណើរបស់យើងខ្ញុំ សាស្ត្រាចារ្យរង ង្វៀនវ៉ាន់ថាច់ និងគណៈកម្មការប្រធានមន្ទីរពេទ្យវៀតឌឹក បានយល់ព្រមឲ្យយើងខ្ញុំបានមើលឃើញផ្ទាល់ភ្នែកវេនវះចោះឲ្យអ្នកជំងឺក្លនលូនថាសស្នៀតកងខ្នងដោយលោកនិងសហការីអនុវត្ត។ ក្នុងដំណើរវះកាត់ លោកមិនត្រឹមតែសម្តែងការស្ទាត់ជំនាញតាមរយៈកាយវិការវះកាត់តែប៉ុណ្ណោះទេ ប៉ុន្តែក៏តែងតែនិយាយសំណេះសំណាល សួរអ្នកជំងឺអំពីគ្រួសារ អំពីជីវិភាពរស់នៅ។ ហាក់ដូចជាលោកកំពុងបង្កើតក្តីជឿទុកចិត្តនិងប្រគល់ថែមកម្លាំងឲ្យអ្នកជំងឺរបស់ខ្លូន ជួយគេឆ្លងគាត់វេនវះកាត់ពោរពេញភាពតានតឹង។
ក្នុងបន្ទប់ផ្លាស់ខោវអាវក្រោយវេនវះ កាត់លើកដៃកៀសបណ្តាតំណក់ញើសលើថ្ងាស សាស្ត្រាចារ្យរងង្វៀនវ៉ាន់ថាច់ប្រាប់ថា “វេនវះកាត់និមួយៗ គឺករណីខុសគ្នា។ ខ្ញុំគឺជាក្បាលរថភ្លើងនៃក្រុមវះកាត់ បើសិនជាមិនបង្កើតក្តីជឿទុកចិត្តឲ្យមនុស្សទាំងឡាយ គិតទាំងអ្នកជំងឺ នោះនឹងជួបភាពពិបាកជាច្រើន។”
បានដឹងថា រាល់ថ្ងៃ សាស្ត្រាចារ្យរង ង្វៀនវ៉ាន់ថាច់ តែងតែអនុវត្តដោយផ្ទាល់ពី ៤ ដល់ ៦ វេនវះកាត់។ ក្រៅពេលធ្វើការនៅមន្ទីរពេទ្យ លោកក៏ចូលរួមបង្រៀនផ្នែកវះកាត់កំរិតក្រោយមហាវិទ្យាល័យនៅមហាវិទ្យាល័យវេជ្ជសាស្ត្រហាណូយ។ និយាយអំពីបញ្ហាបណ្តុះបណ្តាលប្រភពធនធានមនុស្ស លោកយល់ឃើញថា វេជ្ជបណ្ឌិតពូកែម្នាក់ក៏ព្យាបាលឲ្យអ្នកជំងឺម្នាក់ បើបណ្តុះបណ្តាលបានវេជ្ជបណ្ឌិតចំនួន ៥ ឬ ១០ នាក់ ពេលនោះនឹងមានថែមប្រជាជនចំនួន ៥ ដល់ ១០ នាក់ទៀត បាន ព្យាបាលជាជំងឺ។ ហេតុនេះ សាស្ត្រាចារ្យរងង្វៀនវ៉ាន់ថាច់បានបណ្តុះបណ្តាលបានជំនាន់វេជ្ជបណ្ឌិតវ័យក្មេងជាច្រើន រួមចំណែកលើកផ្នែកវះកាត់ឆ្អឹងខ្នងនៃមន្ទីរពេទ្យវៀតឌឹក ក្លាយជាមជ្ឈមណ្ឌលវះកាត់ឆ្អឹងខ្នងលំដាប់លេខមួយនៅវៀតណាម។ ចំពោះការរួមចំណែកយ៉ាងធំធេងឲ្យផ្នែកវេជ្ជសាស្ត្រ។ សាស្ត្រាចារ្យរង ង្វៀនវ៉ាន់ថាច់ មានកិត្តិយសបានរដ្ឋប្រគល់ឲ្យកិត្តិនាម និងពានរង្វាន់ថ្លៃថ្នូរដូចជា៖ គ្រូពេទ្យប្រជាជន គ្រឿងឥស្សរិយយសពលកម្មថ្នាក់លេខពីរ ថ្នាក់លេខបី និងកិត្តិនាមទម្លុះខ្លាំងដើម្បីសហគមក្នុងកម្មវិធី “ ថ្លៃថ្នូរវៀតណាម” លើកទី១១ ដែលរៀបចំដោយកាសែតឡាវដុងសហការជាមួយស្ថានីយ៍ទូរទស្សន៍វៀតណាមនាឆ្នាំ ២០១៤.../.
អត្ថបទ៖ ថុងធៀន រូបថត៖ តឹតសើន
nguyenhuonggiang