• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

អញ្ជើញទៅភូមិស៊ីធូវចាយ (Si Thau Chai) ស្តាប់រឿងឧទ្យានុរក្សា

ភូមិស៊ីធូវចាយ (Si Thau Chai) ឃុំហូធូវ (Ho Thau) ស្រុកតាមដឿង (Tam Dương) ស្ថិតនៅកម្ពស់១.៤០០ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រ តាំងពីយូរបានស្គាល់ជាទីកន្លែងទេសចរណ៍​សហគមន៍​មួយ ទាក់ទាញភ្ញៀវទេសចរនៅខេត្តឡាយចូវ (Lai Chau)។ ចំណុចពិសេសនៅភូមិមួយនេះ គឺ​ជំនឿព្រៃឈើ និងការពារព្រៃឈើ បានជនជាតិយ៉ាវ (Dao) រក្សានិងការពាររាប់ពាន់ជំនាន់មកហើយ។

ដោយរូបសណ្ឋានខ្ពង់រាបខ្ពស់ ដូច្នេះចេញពីមជ្ឈមណ្ឌលទីរួមស្រុកទៅកាន់ភូមិនេះ អ្នកត្រូវធ្វើដំណើរឆ្លងកាត់ដងផ្លូវបត់បែន ពោរពេញទៅដោយគ្រោះថ្នាក់។ អារម្មណ៍ពេលបើកបរឆ្លងកាត់ជម្រោលភ្នំ ទោះបីមានភាពគ្រោះថ្នាក់បន្តិច ប៉ុន្តែជាឱកាសសម្រាប់អ្នកគយគន់សម្រស់ស្រស់ស្អាតពន់ពេក នៃតំបន់ព្រំដែនឆ្ងាយ ខេត្តឡាយចូវ (Lai Chau)។

ភូមិស៊ីធូវចាយ (Si Thau Chai) មានធាតុអាកាសត្រជាក់ពេញមួយឆ្នាំ។ ប្រការពិសេស ពេលទៅទស្សនាស៊ីធូវចាយ (Si Thau Chai) អ្នកនឹងងាយជួបប្រទះពពកអណ្តែតរសាត់ ជ្រៀតជ្រែកតាមចន្លោះរុក្ខជាតិ ដំបូលផ្ទះ បង្កើតជាបរិយាកាសស្រពិចស្រពិល ដ៏អាថ៌កំបាំង។

សព្វថ្ងៃ អ្នកភូមិបានទម្លាប់ជាមួយការងារទទួលភ្ញៀវទេសចរ។ ពួកគាត់ក៏បានបណ្តាក់ទុនធ្វើទម្រង់ homestay សម្រាប់បម្រើភ្ញៀវទេសចរហូបចុកនិងសម្រាកនៅក្នុងផ្ទះរួមគ្នា។ ភ្ញៀវទេសចរអាចជ្រើសគ្រួសារណាដែលសមស្រប ដើម្បីក្រេបយកផ្នត់រស់នៅ រួមរស់ជាមួយនឹងពួកគាត់ បានហូប សម្រាក ព្រមទាំងបានណែនាំរៀបពាក់សម្លៀកបំពាក់ ក៏ដូចជាមុខរបរប្រពៃណី។


ភូមិស៊ីធូវចាយ (Si Thau Chai) ស្ថិតនៅកម្ពស់១៤០០ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រ ដូចនេះទើបមានអាកាសធាតុត្រជាក់។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម
 
អ្នកភូមិយកគ្រឿងសំណែនទៅកាន់ផ្ទះមេភូមិ លូអាសាង (Lu A Sang) រួមចំណែកក្នុងពិធីសែនព្រៃឈើ។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម

អ្នកភូមិស៊ីធូវចាយ (Si Thau Chai) ប្រមូលផ្តុំនៅផ្ទះមេភូមិ ជុំគ្នាធ្វើពិធីកិច្ចចេតភាព។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម
 

ផ្លូវថ្មពទ្ធជុំវិញភូមិស៊ីធូវចាយ (Si Thau Chai)។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម

 
អ្នកភូមិស៊ីធូវចាយ (Si Thau Chai) ចាត់ទុកព្រៃជាអាទិទេពឃុំគ្រងដំបូលផ្ទះរួមរបស់ពួកគាត់ ដូច្នេះពួកគាត់តែងបញ្ជូនក្រុមឧទ្យានុរក្សទៅការពារតំបន់ព្រៃហាមឃាត់ នៅជុំវិញភូមិស្រុក។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម


ជ្រោះតាក់ទិញ (Tac Tinh) ជាជ្រោះមួយ ក្នុងចំណោមជ្រោះស្អាតបំផុត នៅស្រុកតាមដឿង (Tam Duong) ស្ថិតនៅក្បែរភូមិស៊ីធូវចាយ (Si Thau Chai)។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម

 
ទស្សនាតំបន់ចម្ការប៉ែល ជាការពិសោធមួយពិបាកនឹងបំភ្លេចចំពោះភ្ញៀវទេសចរ។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម


អ្នកភូមិស៊ីធូវចាយ (Si Thau Chai) ទទួលភ្ញៀវទេសចរដោយទឹកមុខញញឹមស្រស់ ជិតស្និទ្ធ។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម


ភ្ញៀវទេសចរទស្សនាភូមិស៊ីធូវចាយ (Si Thau Chai)។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម


ស្វែងយល់មុខរបរធ្វើសណ្តែករបស់ជនជាតិយ៉ាវ (Dao)។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម

នៅឆ្នាំ២០១៩ ស្រុកតាមដឿង (Tam Duong) ទទួលភ្ញៀវទេសចរចំនួន៤០.០០០លើកនាក់ ក្នុងនោះដោយឡែកភូមិស៊ីធូវចាយ (Si Thau Chai) ទទួលស្វាគមន៍ភ្ញៀវទេសចរជាង១១.០០០លើកនាក់ មានភ្ញៀវទេសចរជាង៧០០នាក់បាននៅសម្រាកតាមគ្រួសារដែលមាន homestay ។ ភូមិស៊ីធូវចាយ (Si Thau Chai) ជាចំណុចចាប់អារម្មណ៍មួយ ក្នុងប្រព័ន្ធចំណុចទេសចរណ៍សហគមន៍ ទេសចរណ៍ ស្វែងយល់អំពីខេត្តឡាយចូវ (Lai Chau)។

ភូមិជាទីកន្លែងរស់នៅរបស់ជនជាតិយ៉ាវ (Dao) ដូច្នេះទីកន្លែងនេះមានលក្ខណៈសកម្មភាពពិសេស ដាច់ដោយឡែក ជាអត្តសញ្ញាណនៃភូមិស្រុកតំបន់ខ្ពស់ពាយព្យ។ ប្រជាជនចំនួន៦០គ្រួសារ នៅតែរក្សាបានលក្ខណៈវប្បធម៌ប្រពៃណីដែលឆ្លងកាត់គ្រប់ជំនាន់។ ក្នុងនោះត្រូវនិយាយដល់ពិធីពិសេសមួយចំនួនរបស់ជនជាតិយ៉ាវ (Dao) នៅទីនេះដូចជា៖ ពិធីសែនព្រៃឈើ របាំភ្លើង ពិធីបំពេញវ័យជាដើម។

អ្នកភូមិស៊ីធូវចាយ (Si Thau Chai) បានចាត់ទុកព្រៃជាអាទិទេពមួយព្រះអង្គ ឃុំគ្រងដំបូលផ្ទះរួមរបស់ពួកគាត់។ បន្ទាប់ពីពិធីសែនព្រៃឈើ អ្នកភូមិនឹងមិនអាចចូលព្រៃតំបន់ហាមឃាត់ មិនអាចមានសកម្មភាពឈ្លានបំពានដល់ព្រៃនោះ។ ដោយសារការងារការពារព្រៃឈើនេះ ក៏បង្កើតបានជាទេសភាពដូចសព្វថ្ងៃរបស់ស៊ីធូវចាយ (Si Thau Chai) រួមចំណែកយ៉ាងធំក្នុងការងារកសាងលក្ខណៈភូមិវប្បធម៌ទេសចរណ៍សហគមន៍ ទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយ។

ផ្តើមពីតម្លៃវប្បធម៌ពិសេសនៃពិធីបុណ្យទានវិសេស រួមនឹងអាកាសធាតុត្រជាក់ពេញមួយឆ្នាំ និងសម្រស់ធម្មជាតិមហស្ចារ្យនៃដងជ្រោះតាក់ទិញ (Tac Tinh) ផ្សារភ្ជាប់នឹងរឿងទេវកថា អំពីគូស្នេហ៍ស្រឡាញ់គ្នាប្តូរផ្តាច់ បង្កើតបានជាភូមិទេសចរណ៍សហគមន៍មួយ ដែលបាននិងកំពុងលង់ជាមួយភ្ញៀវទេសចរជិតឆ្ងាយដែលអញ្ជើញមកទីនេះ៕

អនុវត្ត៖ តឹតសើន ង្វៀនឡឹន
ប្រែសម្រួល៖ រីកើង


រហោស្ថានកោះបាញ់សឿ (នំទឹកដោះ)

រហោស្ថានកោះបាញ់សឿ (នំទឹកដោះ)

កោះ​បាញ់​សឿ (នំទឹក​ដោះ​) (នៅ​ហៅ​ថា​កោះ​លោក​តើ ឬកោះ​ធូហាយ​) ស្ថិតនៅ​រង្វង់កោះ​ថែវ៉ាង​ (The Vang) ​លើឈូងសមុទ្រ​បាយ​ទឺឡុង (Bai Tu Long) ចំណុះ​ខេត្ត​ក្វាង​និញ (Quang Ninh)​។ ចំពោះ នរណា​ដែលចង់ស្វែង​យល់​ និង​ស្រឡាញ់​ចូល​ចិត្ត​ភាពស្ងប់​ស្ងាត់​ កោះ​បាញ់​សឿ (​នំទឹក​ដោះ​) (ស្រុក​វឹន​ដូង​ - Van Don ខេត្ត​ក្វាងនិញ - Quang Ninh​) ​រហោស្ថាន​ជាមួយ​ទេសភាព​ស្រស់ស្អាត​ ជាទីកន្លែង​ប្រពៃសម្រាប់​អ្នក​ជៀស​ភាព​អ៊ូអរ​នៅ​​ទីប្រជុំ​ជន​។​ ក្រោយ​ពេល​មួ​យ​ម៉ោង​ ធ្វើ​ដំណើរ​តាមនាវា​ អ្នក​នឹង​ទៅ​ដល់​ទីកន្លែង​ check – in លើ​កោះស្រស់ស្អាត​មួយនេះ​។


Top