ទេសចរណ៍ ធ្វើដំណើរក្រោមខ្យល់ខ្សាច់នៃវាលខ្សាច់ Gobi 27/06/2016 ធ្លាប់មានរហសនាមថា ”តំបន់ដីពិបាករស់បំផុតលើលោក” ដោយមានភ្នំខ្សាច់ដ៏ធំសម្បើម ព្យុះខ្សាច់ និងក្រុមចោរប្លន់យាយី ប៉ុន្តែឥឡូវនេះ វាលខ្សាច់ Gobi ក្លាយជាទីកន្លែងទៅក្នុងសុបិន្តនៃភ្ញៀវទេសចរណ៍ម្នាក់ៗលើពិភពលោក។ Gobi ជាវាលខ្សាច់ធំបំផុត នៅទ្វីបអាស៊ី ដោយមានផ្ទៃដី១.៣០០.០០០ម៉ែត្រការេ ធំឈរលេខបួនលើពិភពលោក លាតសន្ធឹងលើតំបន់ដីទិសពាយព្យរបស់ប្រទេសចិន និងភូមិភាគខាងត្បូងម៉ុងហ្គោលី។ ខុសប្លែកពីការគិតរបស់មនុស្សជាច្រើន Gobi មិនត្រឹមតែជាវាលខ្សាច់ នៅទាំងជាវាលខ្សាច់ក្រួសថ្ម តំបូកខ្សាច់ និងភ្នំថ្មផងដែរ។ Gobi ជាវាលខ្សាច់លាក់បង្កប់នៅទីកន្លែងទស្សនាចំណាប់អារម្មណ៍ របស់ចិនព្រមទាំងម៉ុងហ្គោលី ប៉ុន្តែភ្នំខ្សាច់ Mingsha ជាទីកន្លែងទាក់ចិត្តបំផុត។ ជាចំណែកមួយរបស់វាលខ្សាច់ Gobi ចំណុះខេត្តហ្គានស៊ូ (ចិន) ភ្នំខ្សាច់ Mingshaមានចង្ងាយពីទីក្រុងឌុនហួង ប្រហែល៥គីឡូម៉ែត្រ រត់បណ្តោយតាមវិថីអំបោះសូត្រ ដែលល្បីឈ្មោះពីសម័យកាលមុន។ ដើម្បីអនុវត្តដំណើរទស្សនាស្វែងយល់ របស់ខ្លួន ក្រៅពីប្រាក់ទិញសំបុត្រចូល មានតម្លៃ១០០យន្ត ភ្ញៀវទេសចរណ៍នៅទិញបន្ថែមសំបុត្រជិះសត្វអូដ្ឋ។ ក្រៅពីគ្រឿងប្រើប្រាស់ចាំបាច់សម្រាប់ការធ្វើដំណើរចូលកាន់វាលខ្សាច់ ដូចជាវ៉ែនតា កន្សែងជួតក្បាលនិងក ឡេការពារកម្តៅថ្ងៃ ថងរុំស្បែកជើងឃ្លុប កុំឲ្យខ្សាច់ធ្លាក់ចូល។ល។ ក៏បានត្រៀមបម្រុងគ្រប់គ្រាន់មុនពេលធ្វើដំណើរ។ មានប្រសិទ្ធិនាមជា “អធិរាជវាលខ្សាច់” សត្វអូដ្ឋ Bactria ជាសត្វតែមួយគត់ ដែលអាចរស់នៅលើវាលខ្សាច់ Gobi ហើយជាមធ្យោបាយធ្វើដំណើរល្អបំផុត នៅលើវាលខ្សាច់។ សព្វថ្ងៃមានសត្វអូដ្ឋ Bactria ជាង១០០០ក្បាល និងអ្នកនាំផ្លូវរាប់រយនាក់ ធ្វើមុខរបរដឹកសត្វអូដ្ឋ ថតរូបអនុស្សាវរីយ៍ជាមួយភ្ញៀវទេសចរណ៍លើវាលខ្សាច់នៅភ្នំខ្សាច់ Mingsha ។ នៅទីលានប្រមូលផ្តុំ សត្វអូដ្ឋ Bactria ជាប្រភេទសត្វមានរហសនាមថា “អធិរាជវាលខ្សាច់” ឈររងចាំដល់វេនខ្លួនដឹកភ្ញៀវទេសចរណ៍ទៅទស្សនាវាលខ្សាច់។ ដើម្បីធ្វើដំណើរទៅទស្សនានិងស្វែងយល់វាលខ្សាច់ Gobi ភ្ញៀវទេសចរណ៍ត្រូវការសត្វអូដ្ឋពូកែមួយក្បាល និងអ្នកនាំផ្លូវឈ្លាសវៃម្នាក់ពេលធ្វើដំណើរនៅលើវាលខ្សាច់។ ផ្លាកបង្ហាញព័ត៌មានទម្រង់រូបភាពសត្វអូដ្ឋ Bactria នៅមណ្ឌលទេសចរណ៍ភ្នំ Mingsha - ជ្រោះង្វៀតញ៉ា (Nguyet Nha)។ អាកាសធាតុអាក្រក់និងការធ្វើដំណើរយ៉ាងពិបាក ប៉ុន្តែតំបន់ភ្នំខ្សាច់Mingsha នៃវាលខ្សាច់ Gobi នៅតែជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍មកលេង។ សព្វថ្ងៃ មានសត្វអូដ្ឋ Bactria ជាង១០០០ក្បាល និងអ្នកនាំផ្លូវរាប់រយនាក់ ធ្វើមុខរបរដឹកសត្វអូដ្ឋជូនភ្ញៀវទេសចរណ៍នៅភ្នំខ្សាច់ Mingsha។ សត្វអូដ្ឋមួយហ្វូងៗមានចំនួន៥ក្បាល គង្វាលដោយអ្នកនាំផ្លូវម្នាក់ដែលជាអ្នកទទួលបន្ទុក នាំផ្លូវជូនភ្ញៀវទេសចរណ៍ក្នុងដំណើរប្រវែង៤គីឡូម៉ែត្រចូលទៅក្នុងវាលខ្សាច់។ ភ្ញៀវទេសចរណ៍មិនបោះបង់ឱកាសពឹងអ្នកនាំផ្លូវធ្វើរបរដឹកសត្វអូដ្ឋ ថតនៅរូបភាពកម្រធ្វើជាអនុស្សាវរីយ៍ក្នុងការដំណើរលើខ្នងសត្វអូដ្ឋ។ សត្វអូដ្ឋដេកសម្រាកនៅទីចំណត់ ឲ្យភ្ញៀវទេសចរណ៍គយគន់វាលខ្សាច់។ ចុះពីខ្នងសត្វអូដ្ឋ Bactria ភ្ញៀវទេសចរណ៍អាចឡើងភ្នំដោយខ្លួនឯង ដើម្បីគយគន់វាលខ្សាច់ដ៏ធំធេងនេះ។ល។ ឬចូលរួមល្បែងលេងផ្សេងៗដូចជារំអិលខ្សាច់រថយន្តសំរាប់បើកលើវាលខ្សាច់ លោតឆត្រយោង។ល។ ប្រលែងនឹងខ្សាច់នៅទីចំណត់លើវាលខ្សាច់។ នៅកណ្តាលធម្មជាតិដ៏ធំធេង ជុំទិសសុទ្ធតែខ្យល់និងខ្សាច់ ភ្ញៀវទេសចរណ៍ម្នាក់យកទូរសព្ទដៃថតរូបខ្លួនឯងជាមួយវាលខ្សាច់។ ជ្រោះង្វៀតញ៉ា (Nguyet Nha) ជាកោះមួយមានអាយុជិត២០០០ឆ្នាំ បានចាត់ទុកជាទីកន្លែងសម្រាប់អាជីវករលក់ដូរតាមដងវិថីអំបោះសូត្រ ឈប់សម្រាកមុនពេលធ្វើដំណើរឆ្លងកាត់វាលខ្សាច់ Gobi ។ នៅក្បែរជ្រោះង្វៀតញ៉ា (Nguyet Nha) គឺជាវត្តមួយដែលមានលក្ខណៈស្ថាបត្យកម្មប្រពៃណីចិន បានកសាងពីសម័យរាជការហាន។ សត្វអូដ្ឋមួយហ្វូងដឹកភ្ញៀវទេសចរណ៍ រៀបជាជួរវែងលើវាលខ្សាច់ពណ៌លឿងនៃវាលខ្សាច់ Gobi ជាទស្សនីយភាពមួយមិនអាចភ្លេចបានចំពោះភ្ញៀវទេសចរណ៍ពេលបានមកទស្សនានិងស្វែងយល់នៅទីនេះ។ សត្វអូដ្ឋមួយហ្វូងមានចំនួន៥ក្បាល គង្វាលដោយអ្នកនាំផ្លូវម្នាក់ ជាអ្នកទទួលបន្ទុក នាំផ្លូវជូនភ្ញៀវទេសចរណ៍ក្នុងការធ្វើដំណើរ មានប្រវែង៤គីឡូម៉ែត្រ ចូលទៅក្នុងវាលខ្សាច់។ សត្វអូដ្ឋមួយហ្វូងដើរតគ្នានៅលើវាលខ្សាច់ MingSha ធ្វើឲ្យអ្នកធ្វើដំណើររលឹកឃើញរូបភាពលក់ដូរគ្រឿងប្រដាប់កុះករ នៅតាមវិថីដែលតភ្ជាប់ពីមជ្ឈឹមបូព៌ា មជ្ឈឹមអាស៊ី ទៅដល់តំបន់មេឌីទែរ៉ាណេ មុននេះរាប់ពាន់ឆ្នាំ។ លើខ្នងសត្វអូដ្ឋ ភ្នំខ្សាច់ MingSha ដូចជារូបគំនូរខ្សាច់ល្អឥតខ្ចោះ ជាមួយតំបូកខ្សាច់ធម្មជាតិបត់បែបគ្រប់រូបភាព លាតសន្ធឹងល្វឹងល្វើយរាប់ហ្មឺនយោជន៍នៃវាលខ្សាច់។ នៅទីចំណត់ឈប់សម្រាកនីមួយៗ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរថ្មើរជើង លើវាលខ្សាច់ដ៏ធំល្វឹងល្វើយ ឬដើរឡើងកំពូលភ្នំដោយខ្លូនឯង ចូលរួមកីឡាផ្សងព្រេង នៅលើដីខ្សាច់ដូចជា បើកបរម៉ូតូ រំអិលខ្សាច់។ល។ ចុះពីសត្វអូដ្ឋ បន្តដំណើរដើរចូលទៅវាលខ្សាច់ គឺមកដល់ជ្រោះង្វៀតញ៉ា (Nguyet Nha) ជាកោះតូចមួយ មានអាយុជិត២០០០ឆ្នាំ លេចអណ្តែតនៅកណ្តាលវាលខ្សាច់ដ៏ធំធេង។ នៅកណ្តាលតំបន់វាលខ្សាច់រាំងស្ងួត ជ្រោះង្វៀតញ៉ា (Nguyet Nha) មានប្រវែង២១៨ម៉ែត្រ រត់បណ្តោយពីកើតទៅលិច ទទឹង៥៤ម៉ែត្រពីជើងទៅត្បូង បង្កប់ក្នុងខ្លួននូវខ្សែទឹកថ្លាយង់ ខៀវស្រងាត់។ កន្លងទៅរាប់ពាន់ឆ្នាំ បឹងទឹកនេះ នៅតែរក្សាបានល្អមិនបានកប់បាត់ទៅ ទឹកថ្លាពេញមួយឆ្នាំ។ តំណាលថា មិនដែលទឹកនៅក្នុងបឹងត្រូវព្យុះខ្សាច់ធ្វើឲ្យល្អក់ក៏ដូចជារាំងស្ងួតដែរ។ គ្រាន់តែជាងពីរម៉ោងជិះលើខ្នងសត្វអូដ្ឋ នៅកណ្តាលបរិយាកាលខ្យល់ខ្សាច់ នៃវាលខ្សាច់ Gobi គឺជាការពិសោធន៍មួយគួរឲ្យកត់ចំណាំ ចំពោះភ្ញៀវទេសចរណ៍ម្នាក់ៗ ពេលមកជាមួយវាលខ្សាច់ដ៏ធំបំផុតពិភពលោកនេះ៕ ទំហំ៣១២០០គីឡូម៉ែត្រការេ ភ្នំខ្សាច់ Mingsha មានប្រវែងពីកើតទៅលិចជាង៤០គីឡូម៉ែត្រ កំពូលខ្ពស់បំផុត នៅលើកម្រិតទឹកសមុទ្រ១៧១៥ម៉ែត្រ។ មណ្ឌលទេសចរណ៍ភ្នំ Mingsha - ជ្រោះង្វៀតញ៉ា (Nguyet Nha) គឺមួយក្នុងចំណោមរម្មណីយដ្ឋានសំខាន់របស់រដ្ឋនៃប្រទេសចិន ធ្លាប់ទទួលកិត្តិនាម ”មួយក្នុងចំណោមមហាវាលខ្សាច់ស្អាតបំផុតនៅចិន” ឆ្នាំ១៩៩៤។ អត្ថបទនិងរូបថត៖ ត្រុងចិញ

ធ្លាប់មានរហសនាមថា ”តំបន់ដីពិបាករស់បំផុតលើលោក” ដោយមានភ្នំខ្សាច់ដ៏ធំសម្បើម ព្យុះខ្សាច់ និងក្រុមចោរប្លន់យាយី ប៉ុន្តែឥឡូវនេះ វាលខ្សាច់ Gobi ក្លាយជាទីកន្លែងទៅក្នុងសុបិន្តនៃភ្ញៀវទេសចរណ៍ម្នាក់ៗលើពិភពលោក។ Gobi ជាវាលខ្សាច់ធំបំផុត នៅទ្វីបអាស៊ី ដោយមានផ្ទៃដី១.៣០០.០០០ម៉ែត្រការេ ធំឈរលេខបួនលើពិភពលោក លាតសន្ធឹងលើតំបន់ដីទិសពាយព្យរបស់ប្រទេសចិន និងភូមិភាគខាងត្បូងម៉ុងហ្គោលី។ ខុសប្លែកពីការគិតរបស់មនុស្សជាច្រើន Gobi មិនត្រឹមតែជាវាលខ្សាច់ នៅទាំងជាវាលខ្សាច់ក្រួសថ្ម តំបូកខ្សាច់ និងភ្នំថ្មផងដែរ។ Gobi ជាវាលខ្សាច់លាក់បង្កប់នៅទីកន្លែងទស្សនាចំណាប់អារម្មណ៍ របស់ចិនព្រមទាំងម៉ុងហ្គោលី ប៉ុន្តែភ្នំខ្សាច់ Mingsha ជាទីកន្លែងទាក់ចិត្តបំផុត។ ជាចំណែកមួយរបស់វាលខ្សាច់ Gobi ចំណុះខេត្តហ្គានស៊ូ (ចិន) ភ្នំខ្សាច់ Mingshaមានចង្ងាយពីទីក្រុងឌុនហួង ប្រហែល៥គីឡូម៉ែត្រ រត់បណ្តោយតាមវិថីអំបោះសូត្រ ដែលល្បីឈ្មោះពីសម័យកាលមុន។ ដើម្បីអនុវត្តដំណើរទស្សនាស្វែងយល់ របស់ខ្លួន ក្រៅពីប្រាក់ទិញសំបុត្រចូល មានតម្លៃ១០០យន្ត ភ្ញៀវទេសចរណ៍នៅទិញបន្ថែមសំបុត្រជិះសត្វអូដ្ឋ។ ក្រៅពីគ្រឿងប្រើប្រាស់ចាំបាច់សម្រាប់ការធ្វើដំណើរចូលកាន់វាលខ្សាច់ ដូចជាវ៉ែនតា កន្សែងជួតក្បាលនិងក ឡេការពារកម្តៅថ្ងៃ ថងរុំស្បែកជើងឃ្លុប កុំឲ្យខ្សាច់ធ្លាក់ចូល។ល។ ក៏បានត្រៀមបម្រុងគ្រប់គ្រាន់មុនពេលធ្វើដំណើរ។ មានប្រសិទ្ធិនាមជា “អធិរាជវាលខ្សាច់” សត្វអូដ្ឋ Bactria ជាសត្វតែមួយគត់ ដែលអាចរស់នៅលើវាលខ្សាច់ Gobi ហើយជាមធ្យោបាយធ្វើដំណើរល្អបំផុត នៅលើវាលខ្សាច់។ សព្វថ្ងៃមានសត្វអូដ្ឋ Bactria ជាង១០០០ក្បាល និងអ្នកនាំផ្លូវរាប់រយនាក់ ធ្វើមុខរបរដឹកសត្វអូដ្ឋ ថតរូបអនុស្សាវរីយ៍ជាមួយភ្ញៀវទេសចរណ៍លើវាលខ្សាច់នៅភ្នំខ្សាច់ Mingsha ។ នៅទីលានប្រមូលផ្តុំ សត្វអូដ្ឋ Bactria ជាប្រភេទសត្វមានរហសនាមថា “អធិរាជវាលខ្សាច់” ឈររងចាំដល់វេនខ្លួនដឹកភ្ញៀវទេសចរណ៍ទៅទស្សនាវាលខ្សាច់។ ដើម្បីធ្វើដំណើរទៅទស្សនានិងស្វែងយល់វាលខ្សាច់ Gobi ភ្ញៀវទេសចរណ៍ត្រូវការសត្វអូដ្ឋពូកែមួយក្បាល និងអ្នកនាំផ្លូវឈ្លាសវៃម្នាក់ពេលធ្វើដំណើរនៅលើវាលខ្សាច់។ ផ្លាកបង្ហាញព័ត៌មានទម្រង់រូបភាពសត្វអូដ្ឋ Bactria នៅមណ្ឌលទេសចរណ៍ភ្នំ Mingsha - ជ្រោះង្វៀតញ៉ា (Nguyet Nha)។ អាកាសធាតុអាក្រក់និងការធ្វើដំណើរយ៉ាងពិបាក ប៉ុន្តែតំបន់ភ្នំខ្សាច់Mingsha នៃវាលខ្សាច់ Gobi នៅតែជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍មកលេង។ សព្វថ្ងៃ មានសត្វអូដ្ឋ Bactria ជាង១០០០ក្បាល និងអ្នកនាំផ្លូវរាប់រយនាក់ ធ្វើមុខរបរដឹកសត្វអូដ្ឋជូនភ្ញៀវទេសចរណ៍នៅភ្នំខ្សាច់ Mingsha។ សត្វអូដ្ឋមួយហ្វូងៗមានចំនួន៥ក្បាល គង្វាលដោយអ្នកនាំផ្លូវម្នាក់ដែលជាអ្នកទទួលបន្ទុក នាំផ្លូវជូនភ្ញៀវទេសចរណ៍ក្នុងដំណើរប្រវែង៤គីឡូម៉ែត្រចូលទៅក្នុងវាលខ្សាច់។ ភ្ញៀវទេសចរណ៍មិនបោះបង់ឱកាសពឹងអ្នកនាំផ្លូវធ្វើរបរដឹកសត្វអូដ្ឋ ថតនៅរូបភាពកម្រធ្វើជាអនុស្សាវរីយ៍ក្នុងការដំណើរលើខ្នងសត្វអូដ្ឋ។ សត្វអូដ្ឋដេកសម្រាកនៅទីចំណត់ ឲ្យភ្ញៀវទេសចរណ៍គយគន់វាលខ្សាច់។ ចុះពីខ្នងសត្វអូដ្ឋ Bactria ភ្ញៀវទេសចរណ៍អាចឡើងភ្នំដោយខ្លួនឯង ដើម្បីគយគន់វាលខ្សាច់ដ៏ធំធេងនេះ។ល។ ឬចូលរួមល្បែងលេងផ្សេងៗដូចជារំអិលខ្សាច់រថយន្តសំរាប់បើកលើវាលខ្សាច់ លោតឆត្រយោង។ល។ ប្រលែងនឹងខ្សាច់នៅទីចំណត់លើវាលខ្សាច់។ នៅកណ្តាលធម្មជាតិដ៏ធំធេង ជុំទិសសុទ្ធតែខ្យល់និងខ្សាច់ ភ្ញៀវទេសចរណ៍ម្នាក់យកទូរសព្ទដៃថតរូបខ្លួនឯងជាមួយវាលខ្សាច់។ ជ្រោះង្វៀតញ៉ា (Nguyet Nha) ជាកោះមួយមានអាយុជិត២០០០ឆ្នាំ បានចាត់ទុកជាទីកន្លែងសម្រាប់អាជីវករលក់ដូរតាមដងវិថីអំបោះសូត្រ ឈប់សម្រាកមុនពេលធ្វើដំណើរឆ្លងកាត់វាលខ្សាច់ Gobi ។ នៅក្បែរជ្រោះង្វៀតញ៉ា (Nguyet Nha) គឺជាវត្តមួយដែលមានលក្ខណៈស្ថាបត្យកម្មប្រពៃណីចិន បានកសាងពីសម័យរាជការហាន។ សត្វអូដ្ឋមួយហ្វូងដឹកភ្ញៀវទេសចរណ៍ រៀបជាជួរវែងលើវាលខ្សាច់ពណ៌លឿងនៃវាលខ្សាច់ Gobi ជាទស្សនីយភាពមួយមិនអាចភ្លេចបានចំពោះភ្ញៀវទេសចរណ៍ពេលបានមកទស្សនានិងស្វែងយល់នៅទីនេះ។ សត្វអូដ្ឋមួយហ្វូងមានចំនួន៥ក្បាល គង្វាលដោយអ្នកនាំផ្លូវម្នាក់ ជាអ្នកទទួលបន្ទុក នាំផ្លូវជូនភ្ញៀវទេសចរណ៍ក្នុងការធ្វើដំណើរ មានប្រវែង៤គីឡូម៉ែត្រ ចូលទៅក្នុងវាលខ្សាច់។ សត្វអូដ្ឋមួយហ្វូងដើរតគ្នានៅលើវាលខ្សាច់ MingSha ធ្វើឲ្យអ្នកធ្វើដំណើររលឹកឃើញរូបភាពលក់ដូរគ្រឿងប្រដាប់កុះករ នៅតាមវិថីដែលតភ្ជាប់ពីមជ្ឈឹមបូព៌ា មជ្ឈឹមអាស៊ី ទៅដល់តំបន់មេឌីទែរ៉ាណេ មុននេះរាប់ពាន់ឆ្នាំ។ លើខ្នងសត្វអូដ្ឋ ភ្នំខ្សាច់ MingSha ដូចជារូបគំនូរខ្សាច់ល្អឥតខ្ចោះ ជាមួយតំបូកខ្សាច់ធម្មជាតិបត់បែបគ្រប់រូបភាព លាតសន្ធឹងល្វឹងល្វើយរាប់ហ្មឺនយោជន៍នៃវាលខ្សាច់។ នៅទីចំណត់ឈប់សម្រាកនីមួយៗ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរថ្មើរជើង លើវាលខ្សាច់ដ៏ធំល្វឹងល្វើយ ឬដើរឡើងកំពូលភ្នំដោយខ្លូនឯង ចូលរួមកីឡាផ្សងព្រេង នៅលើដីខ្សាច់ដូចជា បើកបរម៉ូតូ រំអិលខ្សាច់។ល។ ចុះពីសត្វអូដ្ឋ បន្តដំណើរដើរចូលទៅវាលខ្សាច់ គឺមកដល់ជ្រោះង្វៀតញ៉ា (Nguyet Nha) ជាកោះតូចមួយ មានអាយុជិត២០០០ឆ្នាំ លេចអណ្តែតនៅកណ្តាលវាលខ្សាច់ដ៏ធំធេង។ នៅកណ្តាលតំបន់វាលខ្សាច់រាំងស្ងួត ជ្រោះង្វៀតញ៉ា (Nguyet Nha) មានប្រវែង២១៨ម៉ែត្រ រត់បណ្តោយពីកើតទៅលិច ទទឹង៥៤ម៉ែត្រពីជើងទៅត្បូង បង្កប់ក្នុងខ្លួននូវខ្សែទឹកថ្លាយង់ ខៀវស្រងាត់។ កន្លងទៅរាប់ពាន់ឆ្នាំ បឹងទឹកនេះ នៅតែរក្សាបានល្អមិនបានកប់បាត់ទៅ ទឹកថ្លាពេញមួយឆ្នាំ។ តំណាលថា មិនដែលទឹកនៅក្នុងបឹងត្រូវព្យុះខ្សាច់ធ្វើឲ្យល្អក់ក៏ដូចជារាំងស្ងួតដែរ។ គ្រាន់តែជាងពីរម៉ោងជិះលើខ្នងសត្វអូដ្ឋ នៅកណ្តាលបរិយាកាលខ្យល់ខ្សាច់ នៃវាលខ្សាច់ Gobi គឺជាការពិសោធន៍មួយគួរឲ្យកត់ចំណាំ ចំពោះភ្ញៀវទេសចរណ៍ម្នាក់ៗ ពេលមកជាមួយវាលខ្សាច់ដ៏ធំបំផុតពិភពលោកនេះ៕ ទំហំ៣១២០០គីឡូម៉ែត្រការេ ភ្នំខ្សាច់ Mingsha មានប្រវែងពីកើតទៅលិចជាង៤០គីឡូម៉ែត្រ កំពូលខ្ពស់បំផុត នៅលើកម្រិតទឹកសមុទ្រ១៧១៥ម៉ែត្រ។ មណ្ឌលទេសចរណ៍ភ្នំ Mingsha - ជ្រោះង្វៀតញ៉ា (Nguyet Nha) គឺមួយក្នុងចំណោមរម្មណីយដ្ឋានសំខាន់របស់រដ្ឋនៃប្រទេសចិន ធ្លាប់ទទួលកិត្តិនាម ”មួយក្នុងចំណោមមហាវាលខ្សាច់ស្អាតបំផុតនៅចិន” ឆ្នាំ១៩៩៤។ អត្ថបទនិងរូបថត៖ ត្រុងចិញ
អត្ថបទផ្សេងទៀត ខៅផា (Khau Pha) រដូវទឹកធ្លាក់29/06/2025ទេសចរណ៍នាដើមរដូវប្រាំង ខ្នងភ្នំខៅផា (Khau Pha) ឃុំកាវផា (Cao Pha) ស្រុកមូកាងចាយ (Mu Cang Chai)... ទីក្រុង ដាណាំង (Da Nang) ក្នុងរដូវផ្កាត្រសេតពណ៌លឿង និងស្វាកន្ទុយសជើងក្រហម20/06/2025ទេសចរណ៍វត្តមែត (Met) - អារាមបុរាណស្ថិតនៅលើ “ដែនដីសេក្ខ” កូអាម (Co Am)06/06/2025ទេសចរណ៍ស្វែងយល់មណ្ឌលកេរដំណែល ត្រាងទ្រិញ ង្វៀន ប៊ិញឃីម (Trang Trinh Nguyen Binh Khiem)05/05/2025ទេសចរណ៍មណ្ឌលសំរាកលំហែកាយ Centara Mirage មូយណែ (Mui Ne) លំដាប់ផ្កាយ៥02/04/2025ទេសចរណ៍ផ្លូវរូងវិញម៉ុក (Vinh Moc) - ពិភពមួយប្លែកសម័យសង្រ្គាម01/04/2025ទេសចរណ៍ចំណូលចិត្តលេង SUP នៅសមុទ្រដាណាំង08/11/2024ទេសចរណ៍ អត្ថបទផ្សេងទៀត