• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ចំណាប់អារម្មណ៍ កោះគូឡាវចាម (Cu Lao Cham)

នៅឆ្នាំ២០០៩ ប្រជុំកោះគូឡាវចាម (Cu Lao Cham) (ឃុំកោះតឹនហេប - Tan Hiep ស្រុកហូយអាន - Hoi An ខេត្តក្វាងណាម - Quang Nam) បានអង្គការ UNESCO ទទួលស្គាល់ជាតំបន់ជីវមណ្ឌលបម្រុងពិភពលោក ដោយមានមច្ឆាទឹកជាង៩៥០ប្រភេទ កំពុងបានអភិរក្ស។ ប្រព័ន្ធអេកូឡូស៊ី បរិស្ថានធម្មជាតិនៅទីនេះដូចជា៖ ព្រៃ សមុទ្រ ឆ្នេរងូតទឹក ជ្រោះ។ល។ សព្វថ្ងៃ នៅតែបានវាយតម្លៃ នៅរក្សាបានសភាពដើមរហោស្ថាន។ ដោយលក្ខណៈនេះធ្វើឱ្យមានភាពទាក់ទាញពិសេស ចំពោះភ្ញៀវទេសចរក្នុងស្រុកនិងបរទេស ពេលអញ្ជើញមកទីនេះម្តងៗ។

ចំណុចពិសេសតំបន់ជីវមណ្ឌលបម្រុងពិភពលោក

នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០០៩ ជាមួយប្រព័ន្ធរុក្ខជាតិសត្វដ៏សម្បូរបែប និងកេរដំណែលប្រវត្តិសាស្រ្ត ដែលមានអាយុកាលរាប់រយឆ្នាំ កោះគូឡាវចាម (Cu Lao Cham) បានអង្គការ UNESCO ទទួលស្គាល់ជាតំបន់ជីវមណ្ឌលបម្រុងពិភពលោក នៅអង្គប្រជុំលើកទី២១ នៃគណៈកម្មការនិយតកម្មអន្តរជាតិកម្មវិធីមនុស្សនិងជីវមណ្ឌល ប្រព្រឹត្តទៅនៅកោះ Jeju (កូរេខាងត្បូង)។

មិនមែនមានតែឈ្មោះ នៅអតីតកាលកោះគូឡាវចាម (Cu Lao Cham) បានមានឈ្មោះល្បីនៅលើផែនទីពាណិជ្ជកម្មពិភពលោក។ កោះគូឡាវចាម (Cu Lao Cham) ជាកេរដំណែលវប្បធម៌ប្រវត្តិសាស្រ្តមួយ ផ្សារភ្ជាប់នឹងការកកើតអភិវឌ្ឍន៍ នៃកំពង់ផែពាណិជ្ជកម្មហូយអាន (Hoi An)។

ប្រជុំកោះកោះគូឡាវចាម (Cu Lao Cham) រួមមានកោះធំមួយ និងកោះតូចចំនួន៧ ព័ទ្ធជុំវិញ ដែលមានទំហំផ្ទៃដី១៥គីឡូម៉ែត្រការេ ក្នុងនោះមានព្រៃដណ្តប់ចំនួន៩០%។

 

នៅរដូវប្រាំង រៀងរាល់ថ្ងៃកោះគូឡាវចាម (Cu Lao Cham) ទទួលភ្ញៀវទេសចរជាង៣៥០០នាក់ អញ្ជើញមកងូតទឹក និងទស្សនាទេសភាពធម្មជាតិស្រស់ត្រកាល។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

តំបន់អភិរក្សសមុទ្រ កោះគូឡាវចាម (Cu Lao Cham) រួមមានកោះតូចធំចំនួន៨ ស្ថិតនៅលើផ្ទៃទឹកជាង៥.០០០ហិកតា សមស្របនឹងរូបភាពទេសចរណ៍ កីឡាដូចជា៖ ជិះទូកបាត់កញ្ចក់គយគន់ផ្កាថ្ម ហែលទឹកកាត់សមុទ្រ ពីកោះគូឡាវចាម (Cu Lao Cham) ចូលទៅកាន់ឆ្នេរខ្សាច់កឿដាយ (Cua Dai) ស្ទូចត្រីរាត្រី។ល។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

ភ្ញៀវទេសចរបោះតង់សម្រាកនៅលើឆ្នេរសមុទ្របាយចុង (Bai Chong) នៅកោះគូឡាវចាម (Cu Lao Cham)។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

សព្វថ្ងៃ កោះគូឡាវចាម (Cu Lao Cham) នៅរក្សាបានកេរដំណែល ចំណុះខឿនវប្បធម៌សាហ្វីញ ចម្ប៉ា ដាយវៀត ជាមួយសំណង់ស្ថាបត្យកម្មបុរាណ របស់ជនជាតិចម្ប៉ា និងជនជាតិវៀតណាម ដែលមានអាយុកាលរាប់រយឆ្នាំ។

មុននោះ ខែតុលា ឆ្នាំ២០០៣ តំបន់អភិរក្សធម្មជាតិ កោះគូឡាវចាម (Cu Lao Cham) បានបង្កើតឡើង ដើម្បីរក្សាសត្វព្រៃនៅលើកោះ ជាតំបន់អភិរក្សមួយក្នុងចំណោមតំបន់អភិរក្សសមុទ្រចំនួន១៥ របស់វៀតណាម (សន្ទស្សន៍នៅឆ្នាំ២០០៧)។

សព្វថ្ងៃ កោះហងឡាវ (Hon Lao) បានស្គាល់ជាកោះធំបំផុត នៅកោះគូឡាវចាម (Cu Lao Cham) ជាទីកន្លែងប្រមូលផ្តុំប្រជាជនរស់នៅច្រើន។ នៅលើកោះហងឡាវ (Hon Lao) មានភ្នំច្រើន កំពូលខ្ពស់បំផុត៥១៧ម៉ែត្រ។ ប្រព័ន្ធរុក្ខជាតិសម្បូរបែប មានព្រៃរហោស្ថាន មានដើមឈើកម្រៗដូចជា៖ កកោះ Merawan Giaza  White Meranti ។ល។ នេះក៏ជាទីជម្រកនៃសត្វព្រៃ បក្សីសមុទ្រជាច្រើន ជាពិសេសប្រភេទសត្វក្រចៀកកាំ។ តាមឯកសារប្រវត្តិសាស្រ្ត សម្បុកត្រចៀកកាំនៅទីនេះ បានប្រជាជនធ្វើអាជីវកម្ម តាំងពីសតវត្សរ៍១៧។ លើកោះនៅមានវិហារបូជាគ្រូដើមនៃរបរយកសម្បុកសត្វត្រចៀកកាំទៀតផង។

ភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ីរបស់កោះគូឡាវចាម (Cu Lao Cham) ឃើញច្បាស់នឹងកែវភ្នែកតាមរយៈទេសភាព នៅលើទឹកនិងក្រោមទឹក៖ ឆ្នេរខ្សាច់ ព្រំស្មៅសមុទ្រ វាលផ្កាថ្ម សារាយសមុទ្រ ព្រៃធម្មជាតិ។ល។ នោះជាបុព្វហេតុសម្រាប់ការរីកចម្រើនដ៏សម្បូរបែប ខាងសេវាកម្មទេសចរណ៍អេកូឡូស៊ីនៅកោះនេះ។

ណែនាំភ្ញៀវទេសចរទស្សនាកោះគូឡាវចាម (Cu Lao Cham)

បន្ទាប់ពីថ្ងៃដំបូងកោះគូឡាវចាម (Cu Lao Cham) បានទទួលស្គាល់ ជាតំបន់ជីវមណ្ឌលបម្រុងពិភពលោក រដ្ឋអំណាចទីក្រុងហូយអាន បានកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍អេកូឡូស៊ីចីរភាព នៅលើកោះនេះ ផ្សារភ្ជាប់នឹងចលនាការពារបរិស្ថាន។ ហេតុនេះហើយ ក្រោយជាង១០ឆ្នាំធ្វើអាជីវកម្មទេសចរណ៍ កោះគូឡាវចាម (Cu Lao Cham) នៅតែបានវាយតម្លៃជាកោះមួយក្នុងចំណោមកោះ ដែលមានសម្រស់រហោស្ថានធម្មជាតិ ជាមួយភាពសម្បូរបែបផ្នែកប្រព័ន្ធអេកូឡូស៊ីរុក្ខជាតិសត្វ។

តំបន់អភិរក្សសមុទ្រកោះគូឡាវចាម (Cu Lao Cham) - ទីកន្លែងភ្ញៀវទេសចរអាចស្វែងយល់ថែម អំពីប្រវត្តិសាស្រ្ត ទំនៀមទម្លាប់ ពិធីបុណ្យវប្បធម៌ នៅទាំងមានប្រភេទសត្វដែលបានអ្នកស្រុកចិញ្ចឹម។

នៅកោះគូឡាវចាម (Cu Lao Cham) សកម្មភាពមានលក្ខណៈមូលដ្ឋានតែងបានភ្ញៀវទេសចរវាយតម្លៃខ្ពស់។ ក្នុងនោះ លេចធ្លោគឺសកម្មភាពមុជទឹកមើលផ្កាថ្ម។ សកម្មភាពមុជទឹកមើលផ្កាថ្ម និងមច្ឆាសមុទ្រ នៅលើ​កោះ​គូឡាវចាម (Cu Lao Cham) តែងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ។

 


 

 

 
តំបន់អភិរក្សសមុទ្រកោះគូឡាវចាម (Cu Lao Cham) មានផ្កាថ្មចំនួន១៣៥ប្រភេទ ជាមួយនឹងពូជផ្កាថ្ម៣៥ប្រភេទ ក្នុងនោះមានផ្កាថ្មថ្មីចំនួន៦ប្រភេទ ទើបរកឃើញលើកដំបូងនៅតំបន់សមុទ្រវៀតណាម សមស្របនឹងរូបភាពទេសចរណ៍មុជទឹក ស្វែងយល់មហាសមុទ្រ។ រូបថត៖ ឯកសារនៃគណៈកម្មការគ្រប់គ្រងតំបន់អភិរក្សសមុទ្រកោះគូឡាវចាម (Cu Lao Cham)។
 

ម្ហូបអាហារនៅតំបន់នេះ ក៏ជាចំណុចបូកមួយដែលមិនអាចរំលងបានចំពោះភ្ញៀវទេសចរ។ ធនធានសម្បូរបែបនេះ បង្កើតបានជាវប្បធម៌ម្ហូបអាហារមួយដ៏សម្បូររសជាតិ សម្រាប់កោះគូឡាវចាម (Cu Lao Cham)។ អាហារដែលមានប្រជាប្រិយភាពដូចជា៖ ខ្យងដោះនាង (pyramid top shell) ម៉ឹកមួយក្តៅ ក្តាមថ្ម ប៉ៅហឺ នំគម សារាយសមុទ្រ។ល។ សម្បូរបែបផ្នែកគ្រឿងសមុទ្រ សឱ្យឃើញទឹកចិត្តធម្មជាតិប្រោសប្រទានមកលើតំបន់ដីនេះ ទន្ទឹមនោះបង្ហាញថាប្រព័ន្ធអេកូឡូស៊ីនៅទីនេះ សម្បូរហូរហៀរ រហោស្ថានផង ដូចជាការវាយតម្លៃរបស់អង្គការ UNESCO។
 

កោះគូឡាវចាម (Cu Lao Cham) ជាកោះស្ថិតនៅក្រៅលំហសមុទ្រទិសខាងកើតហូយអាន ចម្ងាយពីកំពង់ផែកឿដាយ (Cua Dai) ១៨គីឡូម៉ែត្រ និងចម្ងាយពីក្រុងដាណាំង ៤៨គីឡូម៉ែត្រ។

ដើម្បីគយគន់សម្រស់ស្រស់ស្អាតរបស់ “កោះគជ់ស្រុកក្វាងណាម - Quang Nam)” ប្រហែលជាភ្ញៀវទេសចរមិនអាចរំលង នូវការណែនាំនៃអ្នកស្រុក។ តាមនោះ អាកាសធាតុអំណោយផលបំផុត សម្រាប់ការធ្វើដំណើរទៅទស្សនានូវកោះគូឡាវចាម (Cu Lao Cham) គឺនៅខែមីនា រហូតដល់ខែសីហា។ នេះជាអំឡុងពេល ដែលកោះគូឡាវចាម (Cu Lao Cham) មានអាកាសធាតុល្អបំផុត មេឃត្រជាក់ និងសមុទ្រស្ងប់ខ្យល់។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរក្នុងស្រុកនិងបរទេស ប្រព័ន្ធជម្រករបស់កោះគូឡាវចាម (Cu Lao Cham) អភិវឌ្ឍន៍រូបភាព homestay គុណភាព។

កោះមួយស្ថិតនៅក្រៅលំហសមុទ្រ បែរជាមានតំបន់ព្រៃធម្មជាតិ និងកេរដំណែលវប្បធម៌ប្រវត្តិសាស្រ្តរាប់រយឆ្នាំ សម្រស់ធម្មជាតិនៅតែរក្សាដូចសភាពដើម។ល។ ទាំងអស់បង្កើតជាកម្លាំងទាក់ទាញពិសេស នៃកោះគជ់ស្រុកក្វាងណាម (Quang Nam) - កោះគូឡាវចាម (Cu Lao Cham)៕

 

អត្ថបទ៖ ថាវវី
រូបថត៖ តឹតសើន កាសែតរូបភាពវៀតណាម
និងឯកសារតំបន់អភិរក្សសមុទ្រកោះកោះគូឡាវចាម (Cu Lao Cham)
ប្រែសម្រួល៖ រីកើង


រហោស្ថានកោះបាញ់សឿ (នំទឹកដោះ)

រហោស្ថានកោះបាញ់សឿ (នំទឹកដោះ)

កោះ​បាញ់​សឿ (នំទឹក​ដោះ​) (នៅ​ហៅ​ថា​កោះ​លោក​តើ ឬកោះ​ធូហាយ​) ស្ថិតនៅ​រង្វង់កោះ​ថែវ៉ាង​ (The Vang) ​លើឈូងសមុទ្រ​បាយ​ទឺឡុង (Bai Tu Long) ចំណុះ​ខេត្ត​ក្វាង​និញ (Quang Ninh)​។ ចំពោះ នរណា​ដែលចង់ស្វែង​យល់​ និង​ស្រឡាញ់​ចូល​ចិត្ត​ភាពស្ងប់​ស្ងាត់​ កោះ​បាញ់​សឿ (​នំទឹក​ដោះ​) (ស្រុក​វឹន​ដូង​ - Van Don ខេត្ត​ក្វាងនិញ - Quang Ninh​) ​រហោស្ថាន​ជាមួយ​ទេសភាព​ស្រស់ស្អាត​ ជាទីកន្លែង​ប្រពៃសម្រាប់​អ្នក​ជៀស​ភាព​អ៊ូអរ​នៅ​​ទីប្រជុំ​ជន​។​ ក្រោយ​ពេល​មួ​យ​ម៉ោង​ ធ្វើ​ដំណើរ​តាមនាវា​ អ្នក​នឹង​ទៅ​ដល់​ទីកន្លែង​ check – in លើ​កោះស្រស់ស្អាត​មួយនេះ​។


Top