ហ្វីលីពីន វាយតម្លៃវៀតណាម គឺជា ”សមាជិកមានតម្លៃ” ចំពោះសហគមន៍ប្រទេសនានានៅអាស៊ាន
ក្នុងអត្ថបទ ឆ្លើយបទសម្ភាសន៍នៃអ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅ Jakarta ឯកអគ្គរដ្ឋទូត - ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍ហ្វីលីពីននៅសមាគមប្រទេសនានានៅអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Noel Servigon វាយតម្លៃវៀតណាម គឺជា ”សមាជិកមានតម្លៃ” ចំពោះសហគមន៍ប្រទេសនានានៅអាស៊ាន។
អ្នកការទូតហ្វីលីពីន សង្កត់ធ្ងន់ថា វៀតណាមបានសកម្មបញ្ចេញគំនិតសំខាន់ៗ ទន្ទឹមនោះដឹកនាំប្រឹងប្រែងបន្តធ្វើសម្បូរបែបថែមទៀត សម្រាប់កម្មវិធីរបៀងវារៈនិងបទពិសោធន៍នៃអាស៊ាន។
វាយតម្លៃអំពីតួនាទីប្រធានអាស៊ាន២០២០ ក៏ដូចជាការងារដែលវៀតណាម ត្រូវធ្វើដើម្បីបន្តស្ថាបនាសហគមន៍អាស៊ាន ឯកអគ្គរដ្ឋទូត Noel ឱ្យដឹងថា ឆ្នាំនេះ អាស៊ានមានភារកិច្ចចរចាផែនការសកម្មភាព ជូនដំណាក់កាលបន្តបន្ទាប់ជាមួយប្រទេសជាដៃគូសន្ទនា ក៏ដូចជាជាមួយនឹងអង្គសហប្រជាជាតិ។ លោកសង្កត់ធ្ងន់ ហ្វីលីពីនវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់វៀតណាមដើម្បីធានាផែនការសកម្មភាពនេះ បានសម្រេចនិងរួមចំណែកបង្កើនថែមទៀតនូវទំនាក់ទំនងការទូតរបស់អាស៊ាន ក៏ដូចជារក្សាតួនាទីកណ្តាលនៃអាស៊ាន។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅអាស៊ាន លើកកម្ពស់សមត្ថភាពដឹកនាំរបស់វៀតណាម
ឯកអគ្គរដ្ឋទូត - ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍ឥណ្ឌូនេស៊ីនៅអាស៊ាន លោក Ade Padmo Sarwono បញ្ជាក់ក្នុងនាមជាប្រធានអាស៊ានដែលកំពុងកាន់តំណែង វៀតណាមបានបង្ហាញលទ្ធភាពនិងសមត្ថភាពដឹកនាំ ចូកចែវអាស៊ាន ក្នុងបញ្ហាប្រឈមមិនដែលឃើញបែបនេះ។
“វៀតណាមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែដឹកក្តី “កញ្ចក់” ឆ្លុះបញ្ចាំងឧត្តមគិតនិងតម្លៃ ដែលអាស៊ានអាចនាំមកជូនប្រជាជន នៃប្រទេសនានាក្នុងតំបន់”។
លោក Ahmad Ibrahim Almutaqqi - នាយកកម្មវិធីស្រាវជ្រាវអាស៊ាន ចំណុះមជ្ឈមណ្ឌល Habibie (ឥណ្ឌូនេស៊ី) ។ |
ឯកអគ្គរដ្ឋទូត Ade ឱ្យដឹងថា ប្រធានអាស៊ាន២០២០ មិនត្រឹមតែជំរុញផលប្រយោជន៍នៃប្រទេសនានាជាសមាជិក នៅទាំងបង្កើននិងជំរុញដ៏ប្រសើររបស់អាស៊ាន ដើម្បីបង្កើតជាតំបន់មួយវិបុលភាពជាង ទន្ទឹមនោះបន្តរក្សាសន្តិភាពនិងស្ថិរភាព។
អ្នកការទូតឥណ្ឌូនេស៊ី ឱ្យដឹងថា ការរួមចំណែករបស់វៀតណាម បន្ទាប់ពី២៥ឆ្នាំចូលរួមអាស៊ាន បានបើកចេញមាគ៌ាអភិវឌ្ឍន៍វិបុលភាពនៃតំបន់។ ទន្ទឹមនោះ វៀតណាមក៏ជាប្រទេសគាំទ្រខ្លាំង ការងារជំរុញសហប្រតិបត្តិការរវាងអាស៊ាននិងដៃគូខាងក្រៅ។
![]() វៀតណាមជាម្ចាស់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន XVI និង XVII នៅរដ្ឋធានីហាណូយ។ នេះជាឆ្នាំវៀតណាមទទួលតួនាទីជាប្រធានអាស៊ាននិងគម្រប់ខួបទី១៥នៃការចូលរួម។ ចាប់តាំងពីពេលក្លាយជាសមាជិកអាស៊ាន វៀតណាមមានការរួមចំណែកសំខាន់ៗយ៉ាងច្រើន ក្នុងវិស័យសហប្រតិបត្តិការចម្បងទាំង៤ របស់អាស៊ាន អំពីគោលនយោបាយ - សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ -សង្គម និងទំនាក់ទំនងការទូត។ រូបថត៖ /ឌឹកតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនានានៅអាស៊ាន ចូលរួមពិធីចុះហត្ថលេខាប្រកាស Kuala Lumpur អំពីកសាងរដ្ឋធម្មនុញអាស៊ាន ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៥ នៅរដ្ឋធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ពិធីបង្ហូតទង់អាស៊ាន នាថ្ងៃបង្កើតសហគមន៍អាស៊ាន (៣១/១២/២០១៥) ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() យុវជនគ្រប់ប្រទេសអាស៊ាន អញ្ជើញចូលរួមកម្មវិធីរួមប្រាស្រ័យយុវជនអាស៊ាន - ខេត្តសៀមរាប ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវាបង្កើតអាស៊ាន និង២២ឆ្នាំវៀតណាមចូលរួមអាស៊ាន រាត្រីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ នៅឧទ្យាន២៣ខែកញ្ញា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ សហប្រតិបត្តិការនឹងអគ្គកុងស៊ុលគ្រប់ប្រទេសអាស៊ាន រៀបចំពិធីសម្ពោធបើកព្រឹត្តិការណ៍ “ភូមិអាស៊ាននៅទីក្រុងហូជីមិញ” ឆ្នាំ២០១៧។ រូបថត៖ ថាញវូ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នៅក្រុងហាណូយ ក្រសួងការបរទេសរៀបចំកម្មវិធី “ទិវាគ្រួសារអាស៊ាន២០១៨”។ ចូលរួមកម្មវិធីរួមមានឯកអគ្គរដ្ឋទូត គណៈប្រតិភូ ឯកឧត្តម លោកជំទាវ កម្មាភិបាល និងបុគ្គលិកស្ថានទូតគ្រប់ប្រទេសអាស៊ាន នៅក្រុងហាណូយ។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ក្រសួងព័ត៌មាននិងសារគមនាគមន៍ សហការនឹងគណៈកម្មាធិការប្រជាជនទីក្រុងកឹនធើ (Can Tho) រៀបចំតាំងពិព័រណ៍ ”រូបថតនិងភាពយន្តបទយកការណ៍ - ឯកសារ ក្នុងសហគមន៍អាស៊ាននៅប្រទេសវៀតណាម” ឆ្នាំ២០១៩។ រូបថត៖ ង៉ុកធៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ទង់នៃក្រុមកីឡាវៀតណាម រួមនឹងប្រទេសនានានៅអាស៊ីអាគ្នេយ៍ បក់រវិចជាផ្លូវការនៅ SEA Games 25។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នៅទីក្រុងបាងកក/Nonthaburi ប្រទេសថៃ លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងទទួលតួនាទីជាប្រធានអាស៊ានរបស់វៀតណាមនាឆ្នាំ២០២០។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នៅក្រុងហាណូយ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន២០២០ អធិបតីភាពនៃកិច្ចប្រជុំកំពូលពិសេសអាស៊ានបែបអនឡាយ ជាមួយនឹងដៃគូប្រទេសកូរ៉េខាងត្បូង ជប៉ុន និងចិន (អាស៊ានបូក៣) អំពីការទប់ស្កាត់នឹងជំងឺរាតត្បាតកូវិដ - ១៩។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន២០២០ អធិបតីភាពនៃកិច្ចប្រជុំកំពូលពិសេសអាស៊ានបែបអនឡាយ អំពីការទប់ស្កាត់ជំងឺរាតត្បាតកូវិដ - ១៩ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅក្រុងហាណូយ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន២០២០ និងជាគណៈប្រតិភូ ប្រព្រឹត្តទៅពិធីបើកដំណើរការវែបសាយ អាស៊ាន២០២០ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅក្រុងហាណូយ ក្នុងពិធីដំណើរឆ្នាំប្រធានអាស៊ាន២០២០។ រូបថត ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន - ជប៉ុនលើកទី២១ ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសសឹង្ហបុរី នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបថត៖ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) ទទួលតំណែងប្រធាន AIPA 41 ពីប្រទេសថៃ នៅពិធីបិទមហាសន្តិបាតអន្តរសភាអាស៊ានលើកទី៤០ និងទទួលតំណែងប្រធានមហាសន្តិបាតអន្តរសភាអាស៊ានលើកទី៤១ (AIPA 41) នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅរាជរដ្ឋធានីបាងកក (ប្រទេសថៃ)។ រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() កិច្ចព្រមព្រៀងដៃគូគ្រប់វិស័យនិងដំណើរការឆ្លងប៉ាស៊ីហ្វីក (CPTPP) បានចុះហត្ថលេខាជាផ្លូវការនៅ Chile នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨។ អញ្ជើញចូលរួមពិធីចុះហត្ថលេខា មានគណៈប្រតិភូចំនួន១១ប្រទេស រួមមាន៖ អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ញូហ្សេឡែន ប៉េរូ សិង្ហបុរី និងវៀតណាម។ មន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ត្រឹន ត្វឹនអាញ (Tran Tuan Anh) អញ្ចើញចូលរួមពិធីចុះហត្ថលេខានេះ។ រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() រសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នៅក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងការបរទេស ង្វៀន ក្វឹកយុង (Nguyen Quoc Dung) ប្រគល់សម្ភារឧបករណ៍សុខាភិបាល នៃរដ្ឋាភិបាលនិងប្រជាជនវៀតណាម ជូនដល់រដ្ឋាភិបាលនិងប្រជាជនឡាវ បង្ការប្រឆាំងកូវិដ - ១៩។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() រសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នៅក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងការបរទេស ង្វៀន ក្វឹកយុង (Nguyen Quoc Dung) ប្រគល់សម្ភារឧបករណ៍សុខាភិបាលនៃរដ្ឋាភិបាលនិងប្រជាជនវៀតណាម ជូនដល់រដ្ឋាភិបាលនិងប្រជាជនឡាវ បង្ការប្រឆាំងកូវិដ - ១៩។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() អនុរដ្ឋមន្រ្តី ក្រសួងការបរទេស ង្វៀន ក្វឹកយុង (Nguyen Quoc Dung) ប្រគល់តំណាងនូវសម្ភារសុខាភិបាល របស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ជូនដល់រដ្ឋាភិបាលនិងប្រជាជនម៉ាឡេស៊ី បង្ការប្រឆាំងកូវិដ - ១៩ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។ រូបថត៖ វ៉ាន់ដេប/ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
អ្នកឯកទេសម៉ាឡេស៊ី វាយតម្លៃខ្ពស់ វៀតណាមក្នុងតួនាទីជាប្រធានអាស៊ាន និងធ្វើប្រព្រឹតិ្តកម្មជំងឺរាតត្បាតកូវិដ - ១៩
បណ្ឌិត Hoo Chew-Ping គ្រូបង្រៀនជាន់ខ្ពស់ខាងស្រាវជ្រាវយុទ្ធសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យជាតិម៉ាឡេស៊ី ឱ្យដឹងថា តាំងពីពេលចូលរួមអាស៊ានមកដល់សព្វថ្ងៃ វៀតណាមបានអតិបរិមានីយកម្មផលប្រយោជន៍ នៃខឿនអាស៊ាន ក្នុងនោះមានសមាហរណកម្មតំបន់ ការផ្សារភ្ជាប់រឹងមាំក្នុងតំបន់ និងសម្រុះសម្រួលនយោបាយ មិនត្រឹមនៅកម្រិតសន្ទនាផ្ទៃក្នុងអាស៊ាន នៅទាំងសន្ទនានឹងដៃគូអាស៊ាន។
សាស្រ្តាចារ្យម៉ាឡេស៊ី Yeah Kim Leng អ្នកឯកទេសសេដ្ឋកិច្ច នៅសកលវិទ្យាល័យ Sunway និងជានាយកកម្មវិធីស្រាវជ្រាវសេដ្ឋកិច្ច Jeffrey Cheah ប្រទេសម៉ាឡេស៊ី បញ្ជាក់ថា វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនានានៅអាស៊ាន នាំមុខក្នុងការទាក់ទាញវិនិយោគពីបរទេសនៅតំបន់។ តាមលោក វៀតណាមមានសក្តានុពលកំណើនសេដ្ឋកិច្ចធំ នាប៉ុន្មានឆ្នាំខាងមុខ ប្រៀបដូចជាប្រទេសដែលមានភាពទាក់ទាញបំផុត ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ពេលបទដ្ឋានកំណត់ទីតាំងសាឡើងវិញ នូវប្រព័ន្ធផ្គត់ផ្គង់សកលលោក កំពុងក្លាយជាពិពិធកម្ម។
អ្នកឯកទេសប្រទេសថៃ វាយតម្លៃវៀតណាម ជាសមាជិកសកម្មនិងទីជំហរលើកកម្ពស់មិនឈប់ឈរនៅអាស៊ាន
បណ្ឌិត Balaz Szanto គ្រូបង្រៀនមុខវិជ្ជាទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យ Webster ប្រទេសថៃ វាយតម្លៃ ចាប់ពីពេលបានក្លាយជាសមាជិកអាស៊ាន វៀតណាមបានបង្ហាញពីតួនាទីដ៏សកម្ម ក្នុងការងារកសាងសហគមន៍រួម ជាមួយគំនិតផ្តើម មានលក្ខណៈកសាងនិងមានលក្ខណៈដំណើរការខ្ពស់។
តាមបណ្ឌិត Szanto ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយទីជំហរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់ វៀតណាមបង្ហាញមិនឈប់ឈរ នូវតួនាទីដឹកនាំ វេទិកាតំបន់ដ៏សំខាន់ៗនេះ។ លោកអះអាង ឆ្នាំ២០២០ ពិតជាឆ្នាំពោរពេញទៅដោយបញ្ហាប្រឈមចំពោះពិភពលោកនិងតំបន់ ហេតុដូច្នេះ អាណត្តិប្រធានអាស៊ានរបស់វៀតណាម នៅក្នុងឆ្នាំនេះ ក៏មានការលំបាកផងដែរ។ ម្យ៉ាងទៀត លោកឱ្យដឹងថា វៀតណាមនឹងរក្សាតួនាទីដឹកនាំ រួមមានការជំរុញសាព័ត៌មានឯកភាពមួយ ជូនដល់អាស៊ានក្នុងបញ្ហាតំបន់ ដែលកំពុងកើតឡើង។
សិង្ហាបូរីវាយតម្លៃ វៀតណាមជាសមាជិកទទួលបានការគោរព គួរទំនុកចិត្ត និងមានលក្ខណៈស្ថាបនា
បណ្ឌិត Frederick Kliem អ្នកឯកទេសស្រាវជ្រាវ ចំណុះមជ្ឈមណ្ឌលពហុភាគីនិយម នៅសាលាស្រាជ្រាវអន្តរជាតិ S.Rajaratnam អះអាងវៀតណាមជាសមាជិកទទួលបានការគោរព គួរទំនុកចិត្ត និងមានលក្ខណៈស្ថាបនា ក្នុងសមាគមនៃប្រទេសនានា នៅអាស៊ីអាគ្នេយ៍ - អាស៊ាន។
បណ្ឌិត Frederick Kliem ឱ្យដឹងថា ក្នុង២៥ឆ្នាំកន្លង ចាប់ពីពេលចូលរួមអាស៊ាន វៀតណាមបានក្លាយជាកក្តាមួយចាំបាប់ នៃអង្គការតំបន់នេះ។ វៀតណាម មិនមែនជាសមាជិកដំបូង របស់អាស៊ាន ដែលសម្រេចបានដំណើរការអភិវឌ្ឍន៍ឆាប់រហ័សក្នុងតំបន់។ វៀតណាមជាសមាជិកទទួលបានការគោរព គួរទំនុកចិត្ត និងមានលក្ខណៈស្ថាបនាក្នុងអាស៊ាន។ វៀតណាមជាស្ពានតភ្ជាប់រវាងប្រទេសទាំង៥នៅអាស៊ានដំបូង និងប្រទេស CLM (កម្ពុជា ឡាវ និងមីយ៉ានម៉ា) - ប្រទេសនានាដែលចូលរួមខាងក្រោយ។ វៀតណាមមានតួនាទីសំខាន់ ក្នុងការតភ្ជាប់នៃប្រទេសានានានេះ។
បណ្ឌិត Frederick វាយតម្លៃ វៀតណាមជាក់ស្តែងកាន់តួនាទីម្ចាស់ការ ក្នុងសហគមន៍សន្តិសុខនយោបាយ ពិសេស គឺសន្តិសុខតំបន់ សន្តិសុខផ្លូវសមុទ្រ។ វៀតណាមតែងនៅជួរមុខក្នុងវិស័យនេះ។ លោកឱ្យដឹងថា ជាមួយនឹងការគោរពដែលវៀតណាមមាននៅក្នុងអាស៊ាន និងក្នុងសហគមន៍សកលលោក វៀតណាមពិតជាអាចទទួលតួនាទីដឹកនាំក្នុងតំបន់ខាងលើ។
អ្នកឯកទេសរុស្ស៊ីវាយតម្លៃខ្ពស់ ការរួមចំណែកយ៉ាងធំរបស់វៀតណាមចំពោះអាស៊ាន
អ្នកឯកទេសរុស្ស៊ី Grigory Pavlovich Trofimchuk ប្រធានក្រុមប្រឹក្សារអ្នកឯកទេសមូលនិធីស្រាវជ្រាវគំនិតអាស៊ី - អ៊ឺរ៉ុប អះអាងវៀតណាមកំពុងរួមចំណែកលើកកម្ពស់ទីជំហរនៃអាស៊ាន ផ្សព្វផ្សាយរូបភាព នៃអង្គការនេះ ចេញទៅពិភពលោកខាងក្រៅ ក្នុងសីមាអន្តរជាតិ។ លោក Grigory Trofimchuk ឱ្យដឹងថា “មិនត្រឹមប្រទេសរុស្ស៊ីត្រូវអរគុណ អាស៊ានក៏ត្រូវអរគុណវៀតណាម អំពីការងារនេះផងដែរ”។
វាយតម្លៃអំពីការសហប្រតិបត្តិការសកម្មភាព រវាងវៀតណាមនិងរុស្ស៊ី ក្នុងបញ្ហាពាក់ព័ន្ធដល់អាស៊ាន អ្នកឯកទេស Trofimchuk ឱ្យដឹងថា វៀតណាមបានជួយជ្រំជ្រែង Moskva ទទួលបានសហការមានប្រសិទ្ធភាព ក្នុងក្របខណ្ឌអាស៊ាន និងជំរុញផលប្រយោជន៍របស់រុស្ស៊ី នៅតំបន់នេះ។ ដោយសារមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងវៀតណាម សហព័ន្ធសេដ្ឋកិច្ចអាស៊ី - អ៊ឺរ៉ុប បានបើកទូលាយស្លាបរបស់ខ្លួន ទៅដល់តំបន់អាស៊ីអាគ្នេយ៍។
សាស្រ្តាចារ្យជប៉ុន ថ្លែងរំលេចតួនាទីរបស់វៀតណាម ក្នុងដំណើរការចរចា RCEP
សាស្រ្តាចារ្យ Ryo Ikebe អ្នកឯកទេសអំពីពាណិជ្ជកម្មអន្តរជាតិ នៃសកលវិទ្យាល័យ Senshu (ជប៉ុន) ពេលឆ្លើយបទសម្ភាសន៍នៃអ្នកសារព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅទីក្រុង Tokyo អំពីតួនាទីរបស់វៀតណាម ក្នុងដំណើរការចរចា កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់វិស័យតំបន់ (RCEP) បានអះអាងក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាមជាប្រទេសដើរមុខក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ហេតុដូច្នេះ វៀតណាមមានតួនាទីជាប្រទេសប្រមូលផ្តុំសំឡេងនៃប្រទេសចំនួន១០ ជាសមាជិក នៃសមាគមប្រទេសនានា នៅអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រមូលចម្រាញ់ខ្លឹមសារចរចា។ លក្ខណៈកណ្តាលនៃអាស៊ាន តាមរយៈសំឡេងនៃប្រទេសចំនួន១០ជាសមាជិក មានចំណាប់អារម្មណ៍ក្នុងបទដ្ឋានចរចា RCEP។
តាមសាស្រ្តាចារ្យ Ikebe ជាប្រទេសនាំមុខក្នុងកិច្ចព្រមព្រៀង FTA វៀតណាមកំពុងពង្រីកបានសមត្ថភាពបញ្ចេញមតិខ្លាំងជាង។ ក្នុងរយៈពេញរំលេចប្រទេសមួយចំនួន ដើរផ្ទុយពីពាណិជ្ជកម្មសេរីនិយម (ដូចអាមេរិក អង់គ្លេស) និងគាំពានិយម បង្កការព្រួយបារម្មណ៍ ចំពោះសណ្តាប់ធ្នាប់ពាណិជ្ជកម្មពិភពលោក RCEP ជាមួយនឹងមជ្ឈមណ្ឌលគឺទ្វីបអាស៊ី ប្រសិនបើបានគ្រប់ប្រទេសចុះហត្ថលេខា អាចផ្សព្វផ្សាយឱ្យពិភពលោក ឃើញស្គាល់រូបភាពតំបន់ទ្វីបអាស៊ី ឈានទៅដល់ពាណិជ្ជកម្មសេរី។
អ្នកឯកទេសអូស្រ្តាលី វាយតម្លៃខ្ពស់ នូវការរួមចំណែកដ៏មានអត្ថន័យរបស់វៀតណាម
សាស្រ្តាចារ្យ Carl Thayer ចំណុះសកលវិទ្យាល័យ New South Wales (អូស្រ្តាលី) ក្នុងការឆ្លើយបទសម្ភាសន៍នៃអ្នកសារព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅ Sydney អំពីដំណើរ២៥ឆ្នាំវៀតណាមរួមរួមអាស៊ាន វាយតម្លៃវៀតណាមចាប់ផ្តើមអាណត្តិ ប្រធានអាស៊ាន ដោយរបៀបប្រកាសប្រធានបទ “ផ្សារភ្ជាប់និងម្ចាស់ការបន្សាំ” និងដាក់ចេញគោលដៅមូលដ្ឋាន។ ម្យ៉ាង ការផ្ទុះឡើងនូវជំងឺរាតត្បាតផ្លូវដង្ហើកូវិដ - ១៩ បានបង្ខំឱ្យវៀតណាមបង្អាក់ខ្លឹមសារជាប្រចាំ និងផ្តោតលើការគ្រប់គ្រងវិបត្តិ តាមរយៈសន្និសីទអនឡាយ។ វៀតណាមឆាប់រហ័សរៀបចំកិច្ចប្រជុំ នៃរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន ដើម្បីបញ្ឆេះវិធានការសហប្រតិបត្តិការកសាង ដើម្បីទប់ស្កាត់ជំងឺរាតត្បាតមុននោះនិងផ្តើមសហប្រតិបត្តិការលើមូលដ្ឋានតំបន់។ ក្នុងពេលវេលាខាងមុខ សាស្រ្តាចារ្យ Thayer ឱ្យដឹងថា វៀតណាមនិងសមាជិកអាស៊ានដទៃ ត្រូវត្រៀមបម្រុងដំណាក់កាលបន្ទាប់ពីជំងឺកូវិដសាបរលាបទៅ...៕
អត្ថបទនិងរូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម