ដោយមានភូមិសិប្បកម្មប្រពៃណី ចំនួន ១៣៥០ រដ្ឋធានី ហាណូយ (Ha Noi) មានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍន៍កម្មវិធី “ឃុំមួយផលិតផលមួយ (OCOP)” រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការបំពេញគោលដៅសាងសង់ជនបទថ្មី។ ផលិតផលឬ
គួរកត់សម្គាល់ថា ផលិតផលជាច្រើនដែលចូលរួមក្នុងកម្មវិធី OCOP បានផលិតចេញពីភូមិសិប្បកម្មប្រពៃណី ដោយផ្តោតលើវិស័យមួយចំនួន ដូចជា ក្រណាត់-វាយនភណ្ឌ សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ គ្រឿងសង្ហារឹម និងសិប្បកម្ម។
យោងតាមការិយាល័យសម្របសម្រួលជនបទថ្មីទីក្រុងហាណូយ (Ha Noi) ដែលបានប្រកាសលទ្ធផលនៃចំណាត់ថ្នាក់ និងវាយតម្លៃផលិតផល OCOP នាពេលថ្មីៗនេះ ផលិតផលឬស្សី និងផ្តៅតម្បាញរបស់ក្រុមហ៊ុនវៀតក្វាង (Viet Quang) បានទទួលលិខិតបញ្ជាក់នូវផលិតផល Ocop លំដាប់ផ្កាយ ៤ ពីគណៈកម្មាធិការប្រជាជនទីក្រុង ហាណូយ (Ha Noi) ដូចជា៖ ឈុតភ្លើងត្បាញតាមរូបរាងស្រការនាគ ឈុតចានចំនួនបី,ថាសរាងចតុកោណ, ប្រអប់ទុកក្រដាស, ប្រអប់វេចខ្ចប់ប៊ិច, ថាសផ្លែឈើ។
ផលិតផលធ្វើពីឬស្សី និងផ្តៅរបស់ក្រុមហ៊ុន វៀតក្វាង (Viet Quang) ថ្វីត្បិតតែមានរូបរាងសាមញ្ញ ក៏ដោយ ក៏ត្រូវទាមទារបច្ចេកទេសតម្បាញដ៏ប៉ិនប្រសប់ ល្អិតល្អន់ និងមិនប្រើប្រាស់ម៉ាស៊ីន។ ដោយហេតុនេះបង្កើតភាពខុសប្លែកគ្នាសម្រាប់ផលិតផលទាំងនេះ បើប្រៀបធៀបទៅនឹងផលិតផលនៅលើទីផ្សារ ជាពិសេសបច្ចេកទេសតម្បាញ ។
ដំណាក់កាលជ្រើសរើសគ្រឿងផ្សំ ហូត ហាល ពុះឫស្សី ហាលឲ្យស្ងួត… បន្ទាប់មក គ្រឿងផ្សំនឹងស្ងោរក្នុងទឹកដាំពុះឬហាលក្រោមផ្សែងចំបើង ដើម្បីឱ្យមានពណ៌ធម្មជាតិដ៏ស្រស់ស្អាត។ រូបថត៖ ខាញ់ឡុង
សិល្បករឆ្នើម ង្វៀន វ៉ាន់ទិញ (Nguyen Van Tinh) ជាមួយផលិតផលដែលបានទទួលលិខិតបញ្ជាក់នូវផលិតផល Ocop លំដាប់ផ្កាយបួន ដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។
សិប្បករកំពុងផលិតផលិតផលធ្វើពីឬស្សី និងផ្តៅ។ រូបថត៖ ខាញ់ឡុង
មុខរបរតម្បាញឬស្សី និងផ្តៅ ទាមទារភាពល្អិតល្អន់របស់កម្មករ។ រូបថត៖ ខាញ់ឡុង
វាស់ទំហំផលិតផលដើម្បីធានាគុណភាពនៃផលិតផល។ រូបថត៖ កុងដាត
ផលិតផលតម្បាញរបស់ក្រុមហ៊ុន វៀតក្វាង (Viet Quang) មានលក្ខណៈពិសេសដែលទាក់ទាញអតិថិជនយ៉ាងខ្លាំង។ រូបថត៖ ខាញ់ឡុង ដំណើរការបាញ់ថ្នាំលាបនិងរក្សាពណ៌នៃផលិតផល។ រូបថត៖ កុងដាត
ផលិតផលធ្វើពីឬស្សី និងផ្តៅ បន្ទាប់ពីបាញ់ថ្នាំរួចដែល យកទៅហាលឲ្យស្ងួត។ រូបថត៖ ខាញ់ឡុង |
ទស្សនាភូមិសិប្បកម្មប្រពៃណីនៅឃុំ ភូវិញ (Phu Vinh) ហើយសួរអំពីសិប្បករដ៏ឆ្នើម ង្វៀនវ៉ាន់ទិញ (Nguyen Van Tinh) ដែលបាននរណាក៏បានស្គាល់យ៉ាងច្បាស់ ដោយសារតែគាត់គឺជាអ្នកនិពន្ធគំនូរតម្បាញឬស្សីនិងផ្តៅដ៏ប្លែកៗជាច្រើន ផ្ទាំងគំនូរទេសភាព និងឃ្លាឆ្លងឆ្លើយធ្វើពីឫស្សី និងផ្តៅ ប្រកបដោយពិសេសនិងប្លែកៗ ថ្មី ដែលធ្វើទស្សនិកជនកោតសរសើរ។
ក្នុងនាមជានាយកក្រុមហ៊ុនវៀតក្វាង ( Viet Quang) ដែលជាក្រុមហ៊ុនផលិតសិប្បកម្មដ៏ល្បីល្បាញមួយក្នុងចំណោមក្រុមហ៊ុនផលិតសិប្បកម្មពីផ្តៅ ឬស្សីនៅទីក្រុងហាណូយ (Ha Noi) លោក ង្វៀនវ៉ាន់ទិញ (Nguyen Van Tinh) បានរៀនមុខរបរតម្បាញឬស្សីនិងផ្តៅ តាំងពីអាយុ ១០ ឆ្នាំ លោកគឺជាកូនប្រុសរបស់សិល្បករ ង្វៀនវ៉ានខៀវ (Nguyen Van Khieu) ដែលតម្បាញរូបថតរបស់ហូ (Ho) ធ្វើពីឫស្សី និងផ្តៅប្រកបដោយជោគជ័យ ។ រហូតដល់ពេលដែលលោក ទិញ (Tinh) មានអាយុ ១៧ ឆ្នាំ គាត់បានយល់ដឹងពីបច្ចេកទេស វិធីតម្បាញ ដំណើរការតម្បាញ ចេះលាយគ្រឿងផ្សំដើម្បីផលិតចេញផលិតផលនីមួយៗ… លោក ង្វៀនវ៉ាន់ទិញ ( Nguyen Van Tinh) កាន់តែមានជំនាញពីមួយថ្ងៃទៅមួយថ្ងៃ។ នៅឆ្នាំ ១៩៨៦ គាត់បានទទួលមេដាយមាសនៃផលិតផលសិប្បកម្មដែលផ្តល់ដោយសម្ព័ន្ធសហករណ៍សិប្បកម្មនិងឧស្សាហកម្មខ្នាតតូច។ ក្នុងឆ្នាំ ២០០៩ លោក ង្វៀនវ៉ាន់ទិញ ( Nguyen Van Tinh) បានទទួលកិត្តិនាមជាសិប្បករឆ្នើមដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។ កូនប្រុសទាំងពីររបស់គាត់គឺលោក ង្វៀនវ៉ាន់ប៊ិញ (Nguyen Van Binh) (កើតក្នុងឆ្នាំ ១៩៨២) និង លោក ង្វៀនវ៉ាន់ក្វាង (Nguyen Phuong Quang) (កើតក្នុងឆ្នាំ ១៩៨៤) ទាំងពីរនាក់បានទទួលពានកិត្តិនាមជាសិល្បករ។ ក្នុងនោះ លោក ង្វៀនវ៉ាន់ក្វាង (Nguyen Phuong Quang) បានទទួលកិត្តិនាមជាសិប្បករ ក្នុងឆ្នាំ ២០១២ ក្នុងអាយុ២៨ ឆ្នាំ ដែលជាវិចិត្រករវ័យក្មេងជាងគេនៅភូមិសិប្បកម្មប្រពៃណីឬស្សី និងផ្តៅ ភូវិញ (Phu Vinh)។ ក្នុងឆ្នាំ ២០១៦ លោក ង្វៀន ភឿងក្វាង (Nguyen Phuong Quang) ទទួលកិត្តិនាមជាសិប្បករឆ្នើមដោយប្រធានរដ្ឋ។
តាមលោក ង្វៀនវ៉ាន់ទិញ (Nguyen Van Tinh )ផលិតផលដែលចូលរួមកម្មវិធី “ឃុំមួយ ផលិតផលមួយ” បានឆ្លងកាត់ការជ្រើសរើសយ៉ាងហ្មត់ចត់នូវបច្ចេកទេសតម្បាញ ការវេចខ្ចប់ផលិតផល ជាដើម។ នេះបានបង្កើតលើកទឹកចិត្តដល់ភូមិសិប្បកម្មឱ្យលើកកម្ពស់គុណភាពផលិតផលជាបណ្តើរៗ។ ជាពិសេស ភូមិសិប្បកម្ម ភូវិញ (Phu Vinh) មានលក្ខណៈពិសេសនៃការតម្បាញឬស្សីនិងផ្តៅ និងតម្បាញរូបថតដោយឬស្សី និងផ្តៅ ឬការតម្បាបញក្បួនរចនាផ្សេងៗ ដែលភូមិសិប្បកម្មផ្សេងទៀតគ្មានទេ។
ឈុតភ្លើងតម្បាញស្រការនាគ ជាផលិតផលទទួលបានលិខិតបញ្ជាក់នូវផលិតផលលំដាប់ផ្កាយ ៤ Ocop ដោយគណៈកម្មាធិការប្រជាជនហាណូយ (Ha Noi)។ រូបថត៖ ខាញ់ឡុង
គោមឬស្សី និងផ្តៅត្រូវបានគេប្រើសម្រាប់ការតុបតែងការិយាល័យ និងអាផាតមិន។ រូបថត៖ ខាញ់ឡុង
កន្លែងដាក់តាំងផលិតផលនៅក្នុងសិក្ខាសាលាផលិតកម្មរបស់ក្រុមហ៊ុនឬស្សីនិងផ្តៅ វៀតក្វាង (Viet Quang)។ រូបថត៖ ខាញ់ឡុង ផលិតផលជាច្រើននៅក្នុងរោងជាងរបស់ក្រុមហ៊ុនវៀតក្វាង (Viet Quang )។ រូបថត៖ ខាញ់ឡុង |
ផ្តៅនិងឬស្សីមិនមែនជាអាជីពសម្រាប់ចិញ្ចឹមជីវិតទេ ប៉ុន្តែក៏មានចំណង់ចំណូលចិត្តដែរ។ សមាជិកនៃគ្រួសារសិប្បករឆ្នើម ង្វៀនវ៉ាន់ទិញ (Nguyen Van Tinh) មិនដែលពេញចិត្តនឹងផលិតផលដែលគេបានផលិតចេញនោះទេ ប៉ុន្តែតែងតែគិតគូរ ស្វែងយល់ បង្កើតគំរូថ្មីៗ... ពីសរសៃផ្តៅ តាមរយៈដៃដ៏ប៉ិនប្រសប់របស់សិប្បករឆ្នើម លោក ង្វៀន ង្វៀន វ៉ាន់ទិញ (Nguyen Van Tinh) និងកូនៗបានបង្កើតនូវភាពប្លែកៗជាច្រើន ការងារបង្កប់អត្តសញ្ញាណវៀតណាម។/.
ខាញ់ឡុង កុងដាត