ព័ត៌មាន ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son ចូលរួមកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកឆ្នាំ ២០២៥ 11/02/2025 កិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកឆ្នាំ ២០២៥ ក្រោមប្រធានបទ "កំណត់រូបរាងនៃរដ្ឋាភិបាលនាពេលអនាគត" បានបើកនៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ នៅទីក្រុងឌូបៃ (UAE) ។ សន្និសីទនេះមានការចូលរួមពីប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ៣០ នាក់ រួមជាមួយនឹងអ្នកដឹកនាំផ្នែក អ្នកប្រាជ និងអ្នកកសាងគោលនយោបាយរាប់ពាន់នាក់មកពីប្រទេសជាង ១៤០ នៅជុំវិញពិភពលោក និងតំណាងអង្គការអន្តរជាតិ តំបន់ និងអន្តររដ្ឋាភិបាលចំនួន៨០។ សន្និសីទនេះសំដៅពិភាក្សាអំពីបញ្ហាប្រឈម និងអនាគតនៃអភិបាលកិច្ចពិភពលោក ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិលើដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនាពេលអនាគត តាមនោះ ជំរុញនិងលើកកម្ពស់កម្លាំងពលំរដ្ឋាភិបាលជំនាន់ក្រោយ។កិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកនៅ UAE ។ រូបថត៖ Economy Midlle Eastឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទចាប់ពីថ្ងៃទី ១១ - ១៣ ខែកុម្ភៈ។ តាមផែនការ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅក្នុងសម័យពិភាក្សា "ខឿនសេដ្ឋកិច្ចទើបលេចចេញ ឆ្លៀតយកការច្នៃប្រឌិតឌីជីថលនិងថាមពលកកើតឡើងវិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែង"; ថ្លែងមតិក្នុងសម័យប្រជុំ “សកម្មភាពឆ្ពោះទៅរកគោលដៅសហសវត្សរ៍ដោយប្រធានបទ៖ បទពិសោធន៍ និងសមិទ្ធិផលរបស់វៀតណាមក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ទទួលជួបជាមួយថ្នាក់ដឹកនាំប្រទេសមួយចំនួន អង្គការអន្តរជាតិ និងសាជីវកម្មធំៗក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍នៅខាងក្រៅសន្និសីទ។ក្នុងដំណើរទស្សនកិច្ចការងារ ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son គ្រោងនឹងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ UAE ដើម្បីពិភាក្សាអំពីវិធានការជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសន្យានិងកិច្ចព្រមព្រៀងសហប្រតិបត្តិការ ឆ្លៀតយកឲ្យបានល្អនូវឱកាសពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមចំណែកពន្លឿនការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកឆ្នាំ ២០២៥ ក្រោមប្រធានបទ "កំណត់រូបរាងនៃរដ្ឋាភិបាលនាពេលអនាគត" បានបើកនៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ នៅទីក្រុងឌូបៃ (UAE) ។ សន្និសីទនេះមានការចូលរួមពីប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ៣០ នាក់ រួមជាមួយនឹងអ្នកដឹកនាំផ្នែក អ្នកប្រាជ និងអ្នកកសាងគោលនយោបាយរាប់ពាន់នាក់មកពីប្រទេសជាង ១៤០ នៅជុំវិញពិភពលោក និងតំណាងអង្គការអន្តរជាតិ តំបន់ និងអន្តររដ្ឋាភិបាលចំនួន៨០។ សន្និសីទនេះសំដៅពិភាក្សាអំពីបញ្ហាប្រឈម និងអនាគតនៃអភិបាលកិច្ចពិភពលោក ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិលើដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនាពេលអនាគត តាមនោះ ជំរុញនិងលើកកម្ពស់កម្លាំងពលំរដ្ឋាភិបាលជំនាន់ក្រោយ។កិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកនៅ UAE ។ រូបថត៖ Economy Midlle Eastឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទចាប់ពីថ្ងៃទី ១១ - ១៣ ខែកុម្ភៈ។ តាមផែនការ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅក្នុងសម័យពិភាក្សា "ខឿនសេដ្ឋកិច្ចទើបលេចចេញ ឆ្លៀតយកការច្នៃប្រឌិតឌីជីថលនិងថាមពលកកើតឡើងវិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែង"; ថ្លែងមតិក្នុងសម័យប្រជុំ “សកម្មភាពឆ្ពោះទៅរកគោលដៅសហសវត្សរ៍ដោយប្រធានបទ៖ បទពិសោធន៍ និងសមិទ្ធិផលរបស់វៀតណាមក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ទទួលជួបជាមួយថ្នាក់ដឹកនាំប្រទេសមួយចំនួន អង្គការអន្តរជាតិ និងសាជីវកម្មធំៗក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍នៅខាងក្រៅសន្និសីទ។ក្នុងដំណើរទស្សនកិច្ចការងារ ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son គ្រោងនឹងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ UAE ដើម្បីពិភាក្សាអំពីវិធានការជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសន្យានិងកិច្ចព្រមព្រៀងសហប្រតិបត្តិការ ឆ្លៀតយកឲ្យបានល្អនូវឱកាសពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមចំណែកពន្លឿនការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ៕
អត្ថបទផ្សេងទៀត កិច្ចប្រជុំកំពូល AI សន្យាមានភាពទម្លុះទម្លាយ11/02/2025ព័ត៌មានសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូល AI បានប្រព្រឹត្តិទៅនៅថ្ងៃទី ១១ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ដឹកនាំដោយប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដោយមានការចូលរួមពីអនុប្រធានាធិបតីអាមេរិក លោក JD Vance ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guoqing មន្ត្រីមកពីបណ្តាប្រទេសក្នុងវិស័យ AI ក៏ដូចជាថ្នាក់ដឹកនាំប្រទេសនិងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើការជាមួយបណ្ដាធនាគារពាណិជ្ជកម្មដើម្បីជំរុញកំណើន11/02/2025ព័ត៌មានក្រុមហាម៉ាសកំណត់លក្ខខណ្ឌសម្រាប់ការដោះលែងចំណាប់ខ្មាំងជាមួយអ៊ីស្រាអែល11/02/2025ព័ត៌មានរៀបចំឲ្យបានល្អនូវមហាសន្និបាតបក្ខភាគគ្រប់ជាន់ថ្នាក់អាណត្តិ ២០២៥ - ២០៣០11/02/2025ព័ត៌មានវៀតណាមចាប់ផ្តើមអាណត្តិជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ UN Women11/02/2025ព័ត៌មានបិទសម័យប្រជុំលើកទី៤២ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា11/02/2025ព័ត៌មានជួយឧបត្ថម្ភការលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមជាង១០ម៉ឺនខ្នង11/02/2025ព័ត៌មាន អត្ថបទផ្សេងទៀត