ចាប់ពីបាតុភូត “ពាន់ឆ្នាំអាវមួក”...។ល។
ឆ្នាំ២០១៣ ស្នាដៃ “ពាន់ឆ្នាំអាវមួក” របស់បងត្រឹនក្វាងឌឹក (Tran Quang Duc) បានចុះផ្សាយជាសាធារណៈ។ សៀវភៅនេះចេញភ្លាម ក្រោយមកបានបង្ករបាតុភូតមួយនៅលើទីផ្សារសៀវភៅស្រាវជ្រាវវៀតណាម។
ចំពោះការចុះផ្សាយតគ្នាពីរលើកក្នុងមួយខែ ចំនួនក្បាលដែលលក់ចេញនៃ “ពាន់ឆ្នាំអាវមួក” បានកើនឡើងពី១០០០ក្បាលក្នុងលើកចុះផ្សាយដំបូង និងជាង៧០០០ក្បាលក្នុងលើកចុះផ្សាយទីពីរ។
អ្នកស្រាវជ្រាវវ័យក្មេង ត្រឹនក្វាងឌឹក (Tran Quang Duc) ជាអ្នកបើកចេញទិសដៅខិតជិតថ្មី
ក្នុងវិស័យស្រាវជ្រាវវប្បធម៌ ធ្លាប់សិក្សាស្រាវជ្រាវនៅវៀតណាម។
រឿងរ៉ាវវប្បធម៌តែងបានត្រឹងក្វាងឌឹក (Tran Quang Duc) លាយចម្រុះតាមតួអក្សរនីមួយៗ
ក្នុងរាល់ថ្នាក់រៀនអក្សរហានណោមរបស់ខ្លួន។ |
ញាណាម (Nha Nam) អគារលក់សៀវភៅល្បីឈ្មោះ “រសើប” លើទីផ្សារសៀវភៅវៀតណាម ក៏មិនអាចប៉ាន់ស្មាន់ដល់ហាងឆេង របស់ពាន់ឆ្នាំអាវមួក។ នេះជាសៀវភៅមួយក្នុងចំណោមសៀវភៅកម្រ ក្នុងចរន្តសៀវភៅស្រាវជ្រាវនៅវៀតណាម បានយកជំនះទាំងស្រុងទៅលើអ្នកជំនាញ និងទទួលបានរង្វាន់សៀវភៅពីរោះ ផ្នែកខាង ”រកឃើញថ្មី” (ឆ្នាំ២០១៤)។
“ពាន់ឆ្នាំអាវមួក” បង្កើតចេញពីបំណងតូចមួយ របស់និស្សិតសិក្សាបរទេសថ្មីម្នាក់ ត្រឡប់មកមាតុភូមិ។ ឆ្នាំ២០០៩ ត្រឹនក្វាងឌឹក (Tran Quang Duc) បញ្ចប់ការសិក្សានៅមហាវិទ្យាល័យប៉េកាំង ហើយត្រឡប់មកប្រទេសវៀតណាម។ ខណៈនោះ ភាពយន្តបុរាណវៀតណាម កំពុងជួបបញ្ហាអំពីសម្លៀកបំពាក់ មិនទាន់មានការខុសប្លែកពីសម្លៀកបំពាក់របស់ចិន។ ប្រការនេះ ធ្វើឲ្យនិស្សិតសិក្សាបរទេសវ័យក្មេងមានគោលគំនិតធំជាង នោះគឺសរសេរសៀវភៅមួយក្បាលដើម្បី “បំពេញបន្ថែមចូលចំណុចកង្វះខាតដ៏ធំធេង នៃប្រវត្តិសម្លៀកបំពាក់និងប្រវត្តិវប្បធម៌វៀតណាម។
ពាន់ឆ្នាំអាវមួក ជាស្នាដៃធ្វើឲ្យសម្លៀកបំពាក់វៀតណាមរស់សាឡើងវិញ ក្នុងជិត១០០០ឆ្នាំ ចាប់ពីរាជការលី (Ly) រហូតដល់រាជការង្វៀន (Nguyen) (១០០៩ - ១៩៤៥)។ ក្នុងសៀវភៅ អ្នកនិពន្ធសរសេរវិភាគស៊ីជម្រៅអំពីសម្លៀកបំពាក់នៅរាជវាំង (ស្តេច ស្តេចក្រាញ់ មន្ត្រី សម្លៀកបំពាក់សម្រាប់ពិធីបួងសួង សម្លៀកបំពាក់រាជវង្ស) រហូតដល់សម្លៀកបំពាក់កងទ័ព សម្លៀកបំពាក់ប្រជាប្រិយ (ទាំងសម្លៀកបំពាក់និងម៉ូដសក់)។
“ប្រហែលនេះជាឯកសារមួយក្នុងចំណោមឯកសារវប្បធម៌ ប្រវត្តិសម្លៀកបំពាក់បានស្រាវជ្រាវស៊ីជម្រៅ ហើយបានរៀបចំល្អិតល្អនបំផុតនៅវៀតណាម បើមិននិយាយជាអន្តរជាតិ រហូតដល់ខណៈពេលនេះ”។
(អ្នកស្រាជ្រាវទ្រីញបាច់ វាយតម្លៃអំពីសៀវភៅពាន់ឆ្នាំអាវមួក)។
|
រហូតដល់សុបិននិងបំណង របស់គ្រូគូរអក្សរក្បាច់ ៨X
សម្ពាយគ្មានអ្វីដែលគួរឲ្យនិយាយ ក្រៅពីសៀវភៅ “ពាន់ឆ្នាំអាវមួក” ប៉ុន្តែសុបិននិងបំណងរបស់អ្នកស្រាវជ្រាវ៨X មិនមែនដោយសារហេតុនោះត្រូវបញ្ឈប់នោះទេ។
ថ្នាក់រៀនអក្សរហានណោម បានបង្កើតឡើងបន្ទាប់នោះ។ បងត្រឹនក្វាងឌឹក (Tran Quang Duc) ចាប់ផ្តើមសុបិននិងបំណងរបស់ខ្លួន ចំពោះការងារនៃគ្រូគូរអក្សរក្បាច់។
ថ្នាក់រៀនអក្សរហានណោម ធ្លាប់ជាមុខវិជ្ជាកម្រមានអ្នករៀន មេចំណោទអត្ថិភាពនេះ មិនងាយដោះស្រាយ។ ប៉ុន្តែដល់ខែ១០ ឆ្នាំ២០១៧ ថ្នាក់រៀនអក្សរហានណោម របស់ត្រឹនក្វាងឌឹក (Tran Quang Duc) បញ្ចប់វគ្គសិក្សាចំនួន៧លើក សព្វថ្ងៃនៅតែបើកវគ្គថ្មីជាប្រចាំ។
កិច្ចតែងការប្រើប្រាស់ក្នុងថ្នាក់រៀនអក្សរហានណោមរបស់ត្រឹនក្វាងឌឹក (Tran Quang Duc) តែងធ្វើបច្ចុប្បន្ន
ភាពជារៀងរាល់តែលើក តាំងពីចិត្តសាស្រ្ត តម្រូវការ និងលក្ខណៈនៃសិក្ខាកាម បន្ទាប់ពីវគ្គសិក្សានីមួយៗ។
ហេតុនេះហើយ ថ្នាក់រៀនអក្សរហានណោម របស់ត្រឹនក្វាងឌឹក (Tran Quang Duc)
តែងមានកម្លាំងទាក់ទាញពិសេសមួយ ចំពោះអ្នកចូលចិត្តវប្បធម៌បុរាណ។ |
តាមត្រឹងក្វាងឌឹក (Tran Quang Duc) ថ្នាក់រៀនអក្សរហានណោម បានបង្កើតចេញដោយគោលបំណង ដើម្បីត្រឹនក្វាងឌឹក (Tran Quang Duc) ទាក់ទងសំណេះសំណាល ផ្សាយចំណេះវិជ្ជាទៅលើអ្នកចំណូលចិត្តដូចគ្នា ហើយកូនសិស្សរបស់គ្រូគូរអក្សរក្បាច់៨X បែរជាបន្តធ្វើការដូចគ្រូបង្រៀនរបស់គាត់ នោះគឺទៅបកប្រែសៀវភៅ។
គោលបំណងទីពីរនៃថ្នាក់រៀន តាមសម្តីរបស់លោកគ្រូគូរអក្សរក្បាច់៨X “ធ្វើសុក្រិតកិច្ចតែងការភាសាហានណោមសកលកម្ម ទៅលើភាគច្រើនប្រជាជនវៀតណាម តាមរយៈនោះ ពួកគាត់នឹងយល់អំពីផ្នត់ហូប ផ្នត់គំនិតរបស់វិរជនជំនាន់ដើម”។
ហេតុនេះ កិច្ចតែងការប្រើក្នុងថ្នាក់រៀន តែងបានធ្វើបច្ចុប្បន្នភាពជាប្រចាំ តាំងពីចិត្តសាស្រ្ត តម្រូការ និងលក្ខណៈនៃសិក្ខាកាមបន្ទាប់ពីវគ្គសិក្សានិមួយៗ។
ទស្សនទានរបស់ត្រឹនក្វាងឌឹក (Tran Quang Duc) នោះគឺ “ធ្វើមុខរបរអ្វីមួយ សំខាន់បំផុតគឺតែងត្រូវមានគំនិតរៀបចំវិទ្យាសាស្រ្ត logic (តក្កៈ) និងលើកកម្ពស់ប្រសិទ្ធិភាព”។ ហេតុនេះហើយ គ្រូគូរអក្សរក្បាច់៨X មិនអៀនខ្មាស់ពេលអ្នកដទៃប្រើពាក្យ ដែលមានលក្ខណៈទីផ្សារភ្ជាប់នឹងការងារបច្ចុប្បន្នរបស់ខ្លួន នោះគឺ “ផ្តើមអាជីវកម្ម”។
វិធីដែលអាចអនុវត្តគោលបំណងផ្តើមអាជីវកម្មនៃមនុស្សគ្រប់គ្នា អាចខុសពីគ្នា ទៅតាមការត្រិះរិះនៃសម័យកាល ដែលពួកគាត់កំពុងរស់នៅ។ ប៉ុន្តែប្រការសំខាន់សម្រាប់អ្នកធ្វើកិច្ចការស្រាវជ្រាវទាក់ទងដល់វប្បធម៌ បានសហគមន៍ទទួលសម្គាល់ ត្រឹងក្វាងឌឹក (Tran Quang Duc) ក៏មិនអាចជៀសវៀងបានដែរ។ លោកគ្រូគូរអក្សរក្បាច់៨X បានតភ្ជាប់រឿងរ៉ាវនឹងយើងខ្ញុំជាមួយពាក្យសំណេះសំណាលថា៖ “មនុស្សគ្រប់គ្នាដែលរស់នៅសព្វថ្ងៃ សុទ្ធតែរែកអម្រែកស្រមោលអតីតកាសមួយ ប៉ុន្តែទូទៅពួកគាត់មិនយល់ឃើញបានប្រការនោះ។ ការងាររបស់ខ្ញុំ នោះគឺជួយពួកគាត់យល់ឃើញពីភាពសុក្រិតក្នុងមនុស្សម្នាក់ៗ សុទ្ធតែបានភ្ជាប់មកពីអតីតកាស”៕
អត្ថបទ៖ ថាវី រូបថត៖ វៀតកឿង