• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាណិនជនវៀតណាមនៅកម្ពុជារៀបចំការវេចនំអន្សមជ្រុងដើម្បីរីកសាយភាយប្រពៃណីបុណ្យតេត

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៥ សហគមន៍ជនវៀតណាម នៅកម្ពុជាមានសកម្មភាពជាច្រើនដើម្បីទទួលអំណរបុណ្យតេតប្រពៃណីជាតិ ជា ពិសេសការជួបជុំគ្នាវេចនំអន្សមជ្រុង។
ពីមនុស្សពេញវ័យដល់កុមារ គ្រប់គ្នាមានភាពសប្បាយរីករាយដោយបានចូលរួមដោយផ្ទាល់ក្នុងការវេចនំអន្សមជ្រុងប្រពៃណី។ (រូបថត៖ VOV)

នេះជាឱកាសសម្រាប់សហគមន៍ជនវៀតណាមជួបជុំនិងចែករំលែកជាមួយគ្នា ព្រមទាំងជួយដល់កូនចៅជំនាន់ក្រោយទទួលបាន បទពិសោធន៍ និងស្វែងយល់បន្ថែមអំពីប្រភពដើមនៃវប្បធម៌ជាតិផងដែរ។

លោក Tran Quyet Chien ម្ចាស់ភោជនីយដ្ឋានវៀតណាមក្នុងរាជធានីភ្នំពេញបាននិយាយថា ឆ្នាំនេះជាលើកទីពីរហើយដែលលោកបានរៀបចំព្រឹត្តិការណ៍វេចនំ អន្សមជ្រុងនៅឯភោជនីយដ្ឋានរបស់ខ្លួន។ នេះជាការជួបជុំគ្នាសម្រាប់បណ្ដាក្រុម គ្រួសារ បុគ្គលិកភោជនីយដ្ឋាន រួមជាមួយនឹងមិត្តភក្តិជនជាតិវៀតណាម ជនជាតិខ្មែរ និងជនបរទេសយ៉ាងច្រើនកុះករ ដែលចង់ស្វែងយល់ពីសកម្មភាពនិងលក្ខណៈដ៏ ស្រស់ស្អាតនៃបុណ្យចូលឆ្នាំប្រពៃណីវៀតណាម។ ក្រៅពីនេះ ការវេចនំអន្សមជ្រុង ក៏ជារបៀបអប់រំកុមារវៀតណាមដែលបានកើត និងធំដឹងក្ដីនៅប្រទេសកម្ពុជា ឱ្យយល់ ដឹងបន្ថែមទៀតអំពីប្រពៃណីវប្បធម៌ជាតិ និងភាពស្រស់ស្អាតក្នុងអំឡុងពេលបុណ្យ តេតរបស់ស្រុកកំណើតផងដែរ។

ដោយបានរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង១០ឆ្នាំ កន្លងមក អ្នកស្រី Nguyen Nhu Quynh ក៏អន្ទះសារនាំកូនប្រុសទាំងពីរចូលរួមសកម្ម ភាពវេចនំអន្សមជ្រុងផងដែរ។ អ្នកស្រី Quynh បានចែករំលែកថា៖  ថ្ងៃនេះ កូនៗចូលចិត្តទៅវេចនំណាស់។ កូនៗបានចេះរបៀបលាយអង្ករ វេចនំ ។ នេះជាអ្វីដែលធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់ ព្រោះកូនៗមានអនុស្សាវរីយ៍ល្អប្រសើរ ហើយយល់ដឹងបន្ថែមទៀតអំពីវប្បធម៌វៀតណាម និងបុណ្យតេតប្រពៃណីវៀតណាម

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម-រុស្ស៊ីផ្លាស់ប្តូរលិខិតអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី ៧៥ ទិវា បង្កើតទំនាក់ទំនងការទូត

វៀតណាម-រុស្ស៊ីផ្លាស់ប្តូរលិខិតអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី ៧៥ ទិវា បង្កើតទំនាក់ទំនងការទូត

ក្នុងលិខិតអបអរសាទរ ថ្នាក់ដឹកនាំវៀតណាមបានអះអាងថា មនោសញ្ចេតនា ភាពជិតស្និទ្ធ និងសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃប្រទេស ទាំងពីរ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលភាគីទាំងពីរមានទំនួលខុស ត្រូវក្នុងការថែរក្សា ពង្រីក ហើយនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-រុស្ស៊ី ឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។

Top