ក្នុងបរិយាកាសសប្បាយរីករាយអបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២៥) ស្ថានទូតវៀតណាមនិងតំណាងទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅបរទេសក៏បានប្រារព្ធពិធីអបអរសាទរ និងជួបសំណេះសំណាលនាឱកាសនេះ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិន Pham Thanh Binh ជូនពរដល់ថ្ថាប័នតំណាងទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងប៉េកាំង ប្រទេសចិន (រូបថត៖ VOV-Beijing)
ក្នុងពិធីដោយស្ថានទូតវៀតណាមប្រចាំនៅចិនរៀបចំឡើង លោកឯកអគ្គរដ្ឋទូត Pham Thanh Binh បានរំលឹកឡើងវិញនូវដំណើរដ៏រុងរឿងរបស់សារព័ត៌មានបដិវត្តន៍វៀតណាម ដោយចាប់ផ្តើមពីការបង្កើតកាសែត Thanh Nien ក្នុងឆ្នាំ ១៩២៥ ដែលលោកប្រធានហូជីមិញជាស្ថាបនិក; បញ្ជាក់ថា អ្នកសារព័ត៌មានមិនត្រឹមតែជាអ្នកផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេ ថែមទាំងជា "យុទ្ធជនលើសមរភូមិមនោគមវិជ្ជា" ទៀតផង ដែលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Pham Thanh Binh បានថ្លែងអំណរគុណចំពោះការរួមវិភាគទានរបស់ស្ថាប័នសារព័ត៌មានវៀតណាមទាំងអស់ ប្រចាំនៅ ចិន ដែលតែងតែរួមដំណើរជាមួយស្ថានទូតក្នុងការផ្សព្វផ្សាយរូបភាព វៀតណាមដល់មិត្តចិន រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពវៀតណាម-ចិន។
នៅប្រទេសបារាំង ស្ថាប័នតំណាងនៃវិទ្យុសម្លេងវៀតណាម កាសែតប្រជាជន ទីភ្នាក់ងារសារព័ត៌មានវៀតណាម និងទូរទស្សន៍វៀតណាមប្រចាំប្រទេសបារាំង បានសម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំប្រទេស បារាំង ដើម្បីរៀបចំពិធីអបអរសាទរ។ នៅក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់សារព័ត៌មានក្នុងការអភិវឌ្ឍប្រទេសជាតិនិងសមាហរណកម្មអន្តរជាតិ។
ក្នុងឱកាសនេះ បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានជួបសំណេះ សំណាលជាមួយតំណាងស្ថាប័នសារព័ត៌មាននានានៅប្រទេសស្វីស។ អញ្ជើញចូលរួមកិច្ចប្រជុំនេះ លោក Alain Jourdan និពន្ធនាយកទស្សនាវដ្តី La Tribune des Nations និងជាសមាជិកនៃសមាគមអ្នកយកព័ត៌មានអង្គការសហប្រជាជាតិ (ACANU) និងលោក Jean Musy ប្រធានសមាគមអ្នកកាសែតបរទេសនៅប្រទេសស្វីស និង Liechtenstein (APES) បានសម្តែងនូវកិត្តិយសដែលបានចូលរួមក្នុងពិធីនាឱកាសរំលឹក ខួបលើកទី ១០០ នៃទិវាសារព័ត៌មាន និងចែករំលែកនូវមនោសញ្ជេតនាយ៉ាងល្អប្រសើរសម្រាប់ប្រទេសជាតិនិងប្រជាជនវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម