• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបជាមួយប្រធានាធិបតីស្រីលង្កា

នារសៀលថ្ងៃទី ៤ ឧសភា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃរដ្ឋធានីហាណូយ) អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញទទួលជួបជាមួយប្រធានាធិបតីស្រី លង្កាលោក Anura Kumara Dissanayaka - ថ្នាក់ដឹកនាំរណសិរ្សរំដោះប្រជាជនស្រីលង្កា (JVP) ក្នុងឱកាស ដែលលោកមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម និងចូលរួមមហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ឆ្នាំ ២០២៥។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayaka (រូបថត៖ Thong Nhat/TTXVN)

នៅក្នុងជំនួបនេះ អគ្គលេខាបក្សលោក តូ ឡឹម និងប្រធានាធិបតី លោក Anura Kumara Dissanayaka បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍប្រកប ដោយចីរភាពនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាមនិងស្រីលង្កាក្នុងរយៈពេល ៥៥ ឆ្នាំកន្លងមក; ដោយសង្កត់ធ្ងន់ថា ចំណង់មិត្តភាពយូរអង្វែង ទំនុកចិត្តនិងការយោគយល់គ្នា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ភាគីទាំងពីរបន្តទាញយកប្រសិទ្ធភាពសក្តានុពលនិងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយដើម្បីនាំទំនាក់ទំនងឡើងកម្ពស់ថ្មី។

លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានាធិបតី Anura បានឯកភាពបន្តពង្រឹងទំនុកចិត្តនិងភាពស្អិតរមួតរវាងប្រទេសទាំងពីរ និងបក្សកាន់អំណាចទាំងពីរ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់ និងនាំកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខក្លាយជាសសរ ស្តម្ភថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ ទន្ទឹមនឹងនោះត្រូវបង្កើតនូវរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា ជាមួយនឹងប្រៀបខ្លាំងរបស់ខ្លួន  វៀតណាមមានបំណងរួមដំណើរ និងសហប្រតិបត្តិការជាមួយស្រីលង្កាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកប្រធានាធិបតីស្រីលង្កាបានស្វាគមន៍និងអះអាងថា នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមមកបណ្តាក់ទុនលើវិស័យសំខាន់ៗ និងយុទ្ធសាស្ត្រនៅស្រីលង្កា។ ភាគីទាំងពីរក៏បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម អប់រំ វប្បធម៌ ការផ្លាស់ប្តូរប្រជាជន ទេសចរណ៍ និងសាសនា ព្រមទាំងជំរុញការបើកជើងហោះហើរត្រង់ឱ្យបានឆាប់ ដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការនិងតភ្ជាប់រវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរក៏បានសន្យាសហការយ៉ាងជិតស្និទ្ធថែមទៀត និងបង្កើនការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសអង្គការ សហប្រជាជាតិនិងកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម៖ ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានឈានចូល សម័យកាលមាស

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម៖ “ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានឈានចូល “សម័យកាលមាស”

“ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានបានឈានចូល “ដំណាក់កាលមាស” ដោយមានសក្ដានុពលកិច្ចសហប្រតិបត្តិការបើក ចំហ និងមានទំនុកចិត្តក្នុងការសម្រេចបានសមិទ្ធិផលជាច្រើនក្នុងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។

Top