• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំប្រទេសនានានៅរុស្ស៊ី

នាយប់ថ្ងៃទី ៩ ឧសភា នៅទីក្រុងម៉ូស្គូ ក្នុងឱកាសចូលរួមពិធីជប់លៀងយ៉ាងឱឡារិករៀបចំឡើង ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាឱកាសទិវាមហាជ័យជំនះ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំចិន គុយបា និងអ៊ូសបេគីស្ថាន។

ក្នុងជំនួបជាមួយអគ្គលេខា

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីន ពីង (រូបថត៖ VOV)

បក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីន ពីង អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេច រួមជាមួយចិន ដើម្បីជំរុញធ្វើឲ្យស៊ីជម្រៅនៃទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគតវៀត ណាម-ចិន ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ក្នុងទិសដៅ “៦ បន្ថែមទៀត”។

លោកអគ្គលេខាបក្ស តូ ឡឹមបានស្នើឲ្យភាគីទាំងពីរ បន្តបង្កើនការផ្លាស់ប្តូរកម្រិតខ្ពស់ជាប្រចាំក្នុងលក្ខណៈបត់បែន; ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង លើគ្រប់វិស័យ ជាពិសេសការតភ្ជាប់ផ្លូវដែក ពង្រីកយ៉ាងសកម្មទៅក្នុងវិស័យថ្មី នាំកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលជាចំណុចភ្លឺថ្មី និងជាកម្លាំងជំរុញកំណើនថ្មីនៃទំនាក់ទំនងវៀត ណាម-ចិន។

លោកអគ្គលេខាបក្ស តូ ឡឹម មានបំណងចង់ឲ្យចិន ពង្រឹងបន្ថែមទៀតការនាំចូលផលិតផលកសិកម្ម អាហារសមុទ្រ និងទំនិញផ្សេងៗទៀតពីវៀត ណាម; ស្នើឱ្យភាគីទាំងពីរគ្រប់គ្រង និងដោះស្រាយបញ្ហាដែនសមុទ្រកាន់តែប្រសើរឡើង បង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ និងទំនាក់ទំនងទ្វេភាគីក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ។

រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីន ពីង បានអះអាង ថា ទីក្រុងប៉េកាំងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែក រំលែកអនាគត ដែលមានអត្ថន័យយុទ្ធសាស្ត្រជាមួយវៀតណាម ដោយចាត់ទុកនេះជាទិសដៅអាទិភាពក្នុងទំនាក់ទំនងការទូតអ្នកជិតខាងរបស់ចិន ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ភាគីទាំងពីរត្រូវជំរុញខ្លាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងការយល់ឃើញរួម លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយនាំទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនស៊ីជម្រៅ ជាក់ស្តែងប្រកបដោយនិរន្តរភាព។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel (រូបថត៖ VOV)

 

ក្នុងជំនួបជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel អគ្គលេខាបក្ស លោកតូ ឡឹមបានអះអាងថា វៀតណាមជានិច្ចកាលគោរព ថែរក្សា និងប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងគុយបា ប្រកៀកស្មារជាមួយគ្នាក្នុងការគាំទ្របុព្វហេតុបដិវត្តន៍យុត្តិធម៌របស់ប្រជាជនគុយបា...។ លោកអគ្គលេខាបក្សក៏បានអះអាង សារជាថ្មីនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀត ណាម ដែលមិនគាំទ្រវិធានការហ៊ុមព័ទ្ធជាឯកតោភាគីប្រឆាំងនឹងគុយបា។

រីឯប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel បានថ្លែងអំណរគុណចំពោះ វៀតណាមដែលតែងតែជាមិត្តជាទីទុកចិត្ត ជានិច្ចកាលគាំទ្រ និង ជួយគុយបាជំនះការលំបាកក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសក្នុងអំឡុងពេលដែលរងផលប៉ះពាល់ដោយការឡោមព័ទ្ធ។ លោកប្រធានរដ្ឋ Miguel Díaz-Canel បានអះអាងថា លោកនឹងដឹកនាំក្រសួង វិស័យនានាសម្របសម្រួលកាន់តែជិតស្និទ្ធជាមួយវៀតណាមក្នុងការអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស លោកតូ ឡឹម ទៅកាន់គុយបាក្នុងខែកញ្ញា ឆ្នាំ២០២៤ ជាពិសេសជំរុញទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតទៅលើកិច្ចសហប្រតិបត្តិការកសិកម្ម ធានាសន្តិសុខស្បៀង។

ជាមួយប្រធានាធិបតីអ៊ូសបេគីស្ថានលោក Shavkat Mirziyoyev អគ្គលេខាបក្ស លោកតូ ឡឹមបានសម្តែងការត្រៀមខ្លួនរបស់វៀតណាមក្នុងការដើរតួជាស្ពានជំរុញកិច្ចសហប្រតិបត្តិការរវាងអ៊ូសបេគីស្ថាន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍; ស្នើឱ្យអ៊ូសបេគីស្ថាន គាំទ្រវៀតណាមក្នុងការបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីកណ្តាល និងជំរុញការតភ្ជាប់អន្តរតំបន់។

ដោយយល់ស្របនឹងសំណើរបស់អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានា ធិបតីអ៊ូសបេគីស្ថាន បានស្នើឱ្យភាគីទាំងពីររៀបចំយ៉ាងឆាប់ៗប្រកប ដោយជោគជ័យនូវកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៅឆ្នាំនេះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យប្រេង ឧស្ម័ន អប់រំ និងការដឹកជញ្ជូន បើកជើងហោះហើរត្រង់ច្រើនថែមទៀត និងបើកទូលាយការដឹកជញ្ជូនទំនិញពហុមុខងារ។

ក្នុងក្របខ័ណ្ឌនៃការចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាមហាជ័យជំនះ (៩ ឧសភា ១៩៤៥ - ៩ ឧសភា ២០២៥) នៅសហព័ន្ធរុស្ស៊ី អគ្គលេខាបក្ស លោក តូ ឡឹម ក៏មានជំនួបទ្វេភាគីជាមួយប្រធានាធិបតីប្រេស៊ីល វេណេស៊ុយអេឡា និងម៉ុងហ្គោលី នាយករដ្ឋមន្ត្រីអាមេនី និងស្លូវ៉ាគីផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីចូលកាន់ដំណែងរបស់សម្តេចប៉ាបថ្មី ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅទីលានព្រះ Peter's ដោយមានការចូលរួមពីមេដឹកនាំពិភព លោកជាច្រើនរូប។

Top