• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីប្រកាសជើងហោះហើរត្រង់ហាណូយ-ម៉ូស្គូ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី និងចូលរួមអបអរសាទរ ខួបលើកទី ៨០ នៃជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា នាថ្ងៃទី ៩ ឧសភា (ម៉ោងក្នុងស្រុក) នៅទីក្រុងម៉ូស្គូ ក្រោមការធ្វើជាសាក្សីរបស់អគ្គលេខាបក្ស លោក តូ ឡឹម ក្រុមហ៊ុនអាកាសចរ ណ៍វៀតណាមបានប្រារព្ធពិធីប្រកាសផ្លូវហោះហើរត្រង់រវាងទីក្រុងហាណូយ និងទីក្រុងម៉ូស្គូ។

អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូអញ្ជើញចុចប៊ូតុងដើម្បីចាប់ផ្តើមជើងហោះហើរត្រង់ហាណូយ - ម៉ូស្គូ (រូបថត៖ Van Hieu/VOV)

នេះគឺជាជំហានថ្មីឆ្ពោះទៅមុខក្នុងបរិបទដែលវៀតណាម និងសហព័ន្ធរុស្ស៊ីពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ   ជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជ កម្ម វប្បធម៌ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ការបន្តជើងហោះហើរត្រង់រវាងទីក្រុងហាណូយនិងទីក្រុងម៉ូស្គូ មិនត្រឹមតែរួមចំណែកជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងអភិវឌ្ឍន៍ទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងក្នុងការពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរផងដែរ។ មុននោះ នាថ្ងៃទី ៨ ឧសភា ជើងហោះហើរដំបូងលេខ VN63 បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ហាណូយ) ហើយបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Sheremetyevo (ម៉ូស្គូ) ដោយដឹកអ្នកដំណើរចំនួន ២៥៤នាក់។

បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានដំណើរការជើងហោះហើរហាណូយ-ម៉ូស្គូ ជាមួយនឹងប្រេកង់ ២ ជើងក្នុងមួយសប្តាហ៍នៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ហើយត្រូវបានរំពឹងថា នឹងបង្កើនប្រេកង់ដល់ ៣ ជើងក្នុងមួយសប្តាហ៍ ចាប់ពីខែកក្កដា ឆ្នាំ ២០២៦។

ក្នុងក្របខ័ណ្ឌនៃវេទិកាធុរកិច្ចវៀតណាម - រុស្ស៊ី ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូនៅថ្ងៃស្អែក (១១ ឧសភា) ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាមួយដៃគូទេសចរណ៍ឈានមុខគេចំនួន ៤ របស់រុស្ស៊ី រួមមាន៖ Ammarus Tour, Mosturflot, AZIMUT Hotels và Union of Fairs and Congress។ សកម្មភាពនេះរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ និងប្រើប្រាស់ផ្លូវហោះហើរត្រង់នេះប្រកបដោយប្រសិទ្ធ ភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីចូលកាន់ដំណែងរបស់សម្តេចប៉ាបថ្មី ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅទីលានព្រះ Peter's ដោយមានការចូលរួមពីមេដឹកនាំពិភព លោកជាច្រើនរូប។

Top