ព័ត៌មាន អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស 12/05/2025 បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។ អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយាអញ្ជើញមកដល់ទីក្រុង Minsk ដោយចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបេឡារុស្ស (រូបថត៖ VNA)អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋាន Minsk ប្រទេសបេឡារុស្សនាថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) មានឧបនាយករដ្ឋមន្ត្រី Anatoly Sivak; រដ្ឋមន្ត្រីក្រសួងការបរទេស Maxim Ryzhenkov; ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារុសប្រចាំនៅវៀតណាម Uladzimir Baravikou; ខាងភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបេឡារុស Nguyen Van Ngu; កម្មាភិបាល បុគ្គលិកស្ថានទូត និងសហគមន៍ ជនវៀតណាមនៅប្រទេសបេឡារុស្ស។ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា នៅអាកាសយានដ្ឋាន (រូបថត៖ VNA)នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសបេឡារុស្សរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ក្រោយរយៈពេល១១ឆ្នាំកន្លងមក។ ដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំណែកបង្កើតកម្លាំងជំរុញសម្រាប់ទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងបេឡារុស្ស ឱ្យមានការអភិវឌ្ឍជាក់ស្តែង ជំរុញសក្កានុពលរបស់ភាគីទាំងពីរ ដើម្បីនាំមកនូវលទ្ធផលសហប្រតិបត្តិការជាក់លាក់បន្ថែមទៀតនាពេលខាងមុខ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាមo

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។ អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយាអញ្ជើញមកដល់ទីក្រុង Minsk ដោយចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបេឡារុស្ស (រូបថត៖ VNA)អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋាន Minsk ប្រទេសបេឡារុស្សនាថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) មានឧបនាយករដ្ឋមន្ត្រី Anatoly Sivak; រដ្ឋមន្ត្រីក្រសួងការបរទេស Maxim Ryzhenkov; ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារុសប្រចាំនៅវៀតណាម Uladzimir Baravikou; ខាងភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបេឡារុស Nguyen Van Ngu; កម្មាភិបាល បុគ្គលិកស្ថានទូត និងសហគមន៍ ជនវៀតណាមនៅប្រទេសបេឡារុស្ស។ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា នៅអាកាសយានដ្ឋាន (រូបថត៖ VNA)នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសបេឡារុស្សរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ក្រោយរយៈពេល១១ឆ្នាំកន្លងមក។ ដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំណែកបង្កើតកម្លាំងជំរុញសម្រាប់ទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងបេឡារុស្ស ឱ្យមានការអភិវឌ្ឍជាក់ស្តែង ជំរុញសក្កានុពលរបស់ភាគីទាំងពីរ ដើម្បីនាំមកនូវលទ្ធផលសហប្រតិបត្តិការជាក់លាក់បន្ថែមទៀតនាពេលខាងមុខ៕
អត្ថបទផ្សេងទៀត ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម13/12/2025ព័ត៌មាននាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។ វៀតណាមនិងម៉ាឡេស៊ី ខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ13/12/2025ព័ត៌មានព័ត៌មានកិច្ចការបរទេសគឺជាសមាសធាតុយុទ្ធសាស្ត្រនៅក្នុងអំណាចទន់ទាំងមូលរបស់ប្រទេសជាតិ13/12/2025ព័ត៌មានវៀតណាមក្លាយជាគោលដៅដ៏ទាក់ទាញនៃចរន្តទុនបច្ចេកវិទ្យានៅក្នុងតំបន់13/12/2025ព័ត៌មានប្រតិភូប្រមាណ ២.០០០នាក់ នឹងចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិលើកទី១១13/12/2025ព័ត៌មានបើកពិធីបុណ្យភូមិសិប្បកម្មប្រពៃណីហាណូយ ម្ហូបអាហារ និងទេសចរណ៍តាមដងផ្លូវ ឆ្នាំ ២០២៥13/12/2025ព័ត៌មានពាណិជ្ជកម្មព្រំដែនវៀតណាម-កម្ពុជាសម្រេចបានជាង ៦ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥13/12/2025ព័ត៌មាន អត្ថបទផ្សេងទៀត