ព័ត៌មាន អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស 12/05/2025 បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។ អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយាអញ្ជើញមកដល់ទីក្រុង Minsk ដោយចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបេឡារុស្ស (រូបថត៖ VNA)អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋាន Minsk ប្រទេសបេឡារុស្សនាថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) មានឧបនាយករដ្ឋមន្ត្រី Anatoly Sivak; រដ្ឋមន្ត្រីក្រសួងការបរទេស Maxim Ryzhenkov; ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារុសប្រចាំនៅវៀតណាម Uladzimir Baravikou; ខាងភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបេឡារុស Nguyen Van Ngu; កម្មាភិបាល បុគ្គលិកស្ថានទូត និងសហគមន៍ ជនវៀតណាមនៅប្រទេសបេឡារុស្ស។ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា នៅអាកាសយានដ្ឋាន (រូបថត៖ VNA)នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសបេឡារុស្សរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ក្រោយរយៈពេល១១ឆ្នាំកន្លងមក។ ដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំណែកបង្កើតកម្លាំងជំរុញសម្រាប់ទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងបេឡារុស្ស ឱ្យមានការអភិវឌ្ឍជាក់ស្តែង ជំរុញសក្កានុពលរបស់ភាគីទាំងពីរ ដើម្បីនាំមកនូវលទ្ធផលសហប្រតិបត្តិការជាក់លាក់បន្ថែមទៀតនាពេលខាងមុខ៕

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។ អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយាអញ្ជើញមកដល់ទីក្រុង Minsk ដោយចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបេឡារុស្ស (រូបថត៖ VNA)អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋាន Minsk ប្រទេសបេឡារុស្សនាថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) មានឧបនាយករដ្ឋមន្ត្រី Anatoly Sivak; រដ្ឋមន្ត្រីក្រសួងការបរទេស Maxim Ryzhenkov; ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារុសប្រចាំនៅវៀតណាម Uladzimir Baravikou; ខាងភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបេឡារុស Nguyen Van Ngu; កម្មាភិបាល បុគ្គលិកស្ថានទូត និងសហគមន៍ ជនវៀតណាមនៅប្រទេសបេឡារុស្ស។ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា នៅអាកាសយានដ្ឋាន (រូបថត៖ VNA)នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសបេឡារុស្សរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ក្រោយរយៈពេល១១ឆ្នាំកន្លងមក។ ដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំណែកបង្កើតកម្លាំងជំរុញសម្រាប់ទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងបេឡារុស្ស ឱ្យមានការអភិវឌ្ឍជាក់ស្តែង ជំរុញសក្កានុពលរបស់ភាគីទាំងពីរ ដើម្បីនាំមកនូវលទ្ធផលសហប្រតិបត្តិការជាក់លាក់បន្ថែមទៀតនាពេលខាងមុខ៕