លោកអគ្គលេខាបក្ស នៅឯជំនួបធ្វើការ (រូបថត៖ VNA)
ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានឲ្យដឹងថា វៀតណាមបាននិងកំពុងបន្តជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់ ផ្តោតលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សេដ្ឋកិច្ចបៃតង ការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍ ព្រមទាំងពង្រីកទីផ្សារជាមួយដៃគូអន្តរជាតិ; កែលម្អដោយឥតឈប់ឈរនូវបរិយាកាសវិនិយោគ និងការពារសិទ្ធិស្របច្បាប់របស់អ្នកវិនិយោគបរទេស រួមទាំងវិនិយោគិនកូរ៉េខាងត្បូងផងដែរ។ ជាពិសេស ជំរុញយ៉ាងខ្លាំងក្លានូវរបកគំហើញ គោលនយោបាយលេចធ្លោនិងបត់បែន បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់សហគមន៍ធុរកិច្ចអន្តរជាតិ។
ឆ្លើយតបនឹងសំណើរបស់វិនិយោគិន និងថ្នាក់ដឹកនាំកំពូលរបស់កូរ៉េខាងត្បូងលើគំនិតនៃកិច្ចសហប្រតិបត្តិការលើវិស័យ ថាមពលនុយក្លេអ៊ែរ ថាមពលឧស្ម័នធម្មជាតិរាវ (LNG) កំពង់ផែ LNG ផ្លូវរថភ្លើងល្បឿនលឿន ក៏ដូចជាដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់ថាមពលនិងបណ្តាញអគ្គិសនីនោះ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមតែងតែស្វាគមន៍សហគ្រាសកូរ៉េខាងត្បូង ដែលមានបទពិសោធន៍និងបច្ចេកវិទ្យាជឿនលឿន ចូលរួមយ៉ាងជ្រាលជ្រៅក្នុងដំណើរការការផ្លាស់ប្តូរថាមពល និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធជាតិរបស់វៀតណាមនាពេលខាងមុខ៕