អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin (រូបថត៖ VNA)
បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការនៅអាកាសយានដ្ឋាន Vnukovo ២ ក្នុងទីក្រុងមូស្គូ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin នៅទីស្តីការនាយករដ្ឋមន្ត្រី។ នៅទីនេះ អគ្គលេខាបក្ស លោកតូ ឡឹមបានសង្កត់ធ្ងន់ថា វៀតណាមតែង តែផ្តោតការយកចិត្តទុកដាក់ពិសេស លើទំនាក់ទំនងមិត្តភាពប្រពៃណី ហើយត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយសហព័ន្ធរុស្ស៊ី ក្នុងគោលបំណងលើកកំពស់ទំនាក់ទំនង។ លោកអគ្គលេខាបក្សបានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin (រូបថត៖ VNA)ទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម នាយករដ្ឋមន្ត្រី លោក Mikhail Mishustin បានអះអាងថា រុស្ស៊ីតែងតែចាត់ទុកវៀតណាមជាដៃគូអាទិភាពកំពូល ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក; សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងសហព័ន្ធរុស្ស៊ីនិងវៀតណាម។ នាយករដ្ឋមន្ត្រី លោក Mikhail Mishustin បានអះអាងថា រដ្ឋាភិបាលរុស្ស៊ីនឹងសម្របសម្រួលជាមួយរដ្ឋាភិ បាលវៀតណាម ដើម្បីអនុវត្តសេចក្តីសម្រេចដែលបានអនុម័តក្នុងកម្រិតខ្ពស់បំផុត៕