ព័ត៌មាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម៖ វៀតណាមនិងបង់ក្លាដែស ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម 06/09/2026 ក្រោយពីការបង្កើតទំនាក់ទំនងការទូតជាង ៥០ ឆ្នាំមក ទំនាក់ទំនងវៀតណាម-បង់ក្លាដែស បន្តអភិវឌ្ឍន៍យ៉ាងរឹងមាំ ជាមួយនឹងការជឿទុកចិត្តនយោបាយខ្ពស់ និងការគាំទ្រគ្នាទៅវិញទៅមកជាប្រចាំនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំនៅវៀតណាម លោក Mohammad Lutfor Rahman។ រូបថត៖ VNAអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានបញ្ជាក់យ៉ាងដូច្នេះ កាលពីរសៀលថ្ងៃទី ៥ ខែកញ្ញា នៅទីក្រុងហាណូយ នៅពេលទទួលជួបឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំនៅវៀតណាម លោក Mohammad Lutfor Rahman ដែលបានមកជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ប្រទេសទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ រក្សាយន្តការសន្ទនាទ្វេភាគី ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មហាឡាល់ បច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការអប់រំ និងបណ្តុះបណ្តាល ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Mohammad Lutfor Rahman បានបញ្ជាក់ថា លោកនឹងបន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើគោលបំណងរបស់ប្រទេសបង់ក្លាដែសក្នុងការពង្រឹងថែមទៀតនូវទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយបញ្ជាក់ថា បង់ក្លាដែសជានិច្ចកាលចែករំលែកទស្សនៈរបស់អាស៊ាន និងវៀតណាមលើបញ្ហានានាក្នុងតំបន់៕ តាម vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំនៅវៀតណាម លោក Mohammad Lutfor Rahman ប្រទេសបង់ក្លាដែស

ក្រោយពីការបង្កើតទំនាក់ទំនងការទូតជាង ៥០ ឆ្នាំមក ទំនាក់ទំនងវៀតណាម-បង់ក្លាដែស បន្តអភិវឌ្ឍន៍យ៉ាងរឹងមាំ ជាមួយនឹងការជឿទុកចិត្តនយោបាយខ្ពស់ និងការគាំទ្រគ្នាទៅវិញទៅមកជាប្រចាំនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំនៅវៀតណាម លោក Mohammad Lutfor Rahman។ រូបថត៖ VNAអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានបញ្ជាក់យ៉ាងដូច្នេះ កាលពីរសៀលថ្ងៃទី ៥ ខែកញ្ញា នៅទីក្រុងហាណូយ នៅពេលទទួលជួបឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំនៅវៀតណាម លោក Mohammad Lutfor Rahman ដែលបានមកជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ប្រទេសទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ រក្សាយន្តការសន្ទនាទ្វេភាគី ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មហាឡាល់ បច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការអប់រំ និងបណ្តុះបណ្តាល ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Mohammad Lutfor Rahman បានបញ្ជាក់ថា លោកនឹងបន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើគោលបំណងរបស់ប្រទេសបង់ក្លាដែសក្នុងការពង្រឹងថែមទៀតនូវទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយបញ្ជាក់ថា បង់ក្លាដែសជានិច្ចកាលចែករំលែកទស្សនៈរបស់អាស៊ាន និងវៀតណាមលើបញ្ហានានាក្នុងតំបន់៕
អត្ថបទផ្សេងទៀត ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយសង្គ្រោះបុគ្គលម្នាក់ដែលរស់រានមានជីវិតបន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ06/09/2026ព័ត៌មានកាលពីថ្ងៃទី ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋចិនម្នាក់ដែលនៅរស់រានមានជីវិត ក្រោយរយ់ពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់។ បវរកញ្ញានៃសាធារណរដ្ឋដូមីនីកែន ក្លាយជាម្ចាស់មកុដបវរកញ្ញាពិភពលោកឆ្នាំ២០២៦06/09/2026ព័ត៌មានវៀតណាម - មីយ៉ាន់ម៉ា៖ ធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្លាយជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទ្វេភាគី06/09/2026ព័ត៌មានប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងភរិយា ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង06/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម៖ កិច្ចសហប្រតិបត្តិការវៀតណាម-មីយ៉ាន់ម៉ានឹងសម្រេចបានជំហានអភិវឌ្ឍន៍ថ្មីនិងជាក់ស្ដែងជាងមុន06/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ជួបពិភាក្សាការងារជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង06/09/2026ព័ត៌មានបារាំង - វៀតណាម ជំរុញ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»05/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត