• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពីសេចក្តីសម្រេច ទៅសកម្មភាពជាក់ស្តែង

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម៖ ប្រែក្លាយសេចក្តីសម្រេចចិត្តទៅជាកម្លាំង ចលករសម្រាប់ការអភិវឌ្ឍសង្គមទាំងមូល

នៅព្រឹកថ្ងៃទី១៣ ខែមេសា នៅទីក្រុងហាណូយ ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានរៀបចំសន្និសីទទូទាំងប្រទេស ដើម្បីសិក្សាស្រាវជ្រាវ ជ្រួតជ្រាប និងអនុវត្តន៍សេចក្តីសម្រេចចិត្តនៃសន្និបាតលើកទីពីរ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៤។

ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VNA)

សន្និសីទនេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅសាលប្រជុំ Dien Hong ក្នុងអគាររដ្ឋសភា ហើយផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតទៅកាន់ទីតាំងចំនួនជាង ៣៦ ពាន់ នៅថ្នាក់មជ្ឈិម ខេត្ត ស្ថាប័ន អង្គភាព យោធភូមិភាគ និងកងពលទូទាំងប្រទេស ដោយមានប្រតិភូចូលរួមជិត ២,២ លាននាក់។ សន្និសីទនេះត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍វៀតណាម និងវិទ្យុសំឡេងវៀតណាម ចាក់ផ្សាយតាមវេទិកាឌីជីថល និងខេត្តក្រុងទាំង ៣៤ ដើម្បីបម្រើកម្មាភិបាលនិងសាធារណជន។

ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម អញ្ជើញចូលរួមសន្និសីទ។ (រូបថត៖ VNA)

អញ្ជើញថ្លែងសុន្ទរកថាដឹកនាំនៅក្នុងសន្និសីទ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានមានប្រសាសន៍ថា គោលដៅកំណើនពីរខ្ទង់គឺជាគោលដៅដ៏ធំមួយ ដែលទាមទារការប្ដេជ្ញាចិត្តខ្ពស់ វិធីសាស្ត្រច្នៃប្រឌិត ហើយត្រូវធានាភាពត្រឹមត្រូវចំពោះទាំងកម្រិតម៉ាក្រូនិងមីក្រូផងដែរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសំណូមពរឱ្យផ្តោតលើដោះសោរកម្លាំងផលិតកម្មនិងធនធាននៅក្នុងប្រជាជន ដោយធានាថា ប្រជាជនម្នាក់ៗ គ្រួសារនីមួយៗ អាជីវកម្មនីមួយៗ និងសហគ្រាសនីមួយៗ ក្លាយជាកម្មវត្ថុនៃកំណើន៖

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ថ្លែងនៅសន្និសីទ។ រូបថត៖ VNA

"កំណើនពិតប្រាកដត្រូវតែបង្កើតឡើងក្នុងទិសដៅទាំងពីរ ពីលើចុះក្រោម និងពីក្រោមឡើងលើ នៅក្នុងគ្រប់តំណភ្ជាប់នៃសេដ្ឋកិច្ច ពីគ្រួសារនីមួយៗ អាជីវកម្មនីមួយៗ គ្រឹះស្ថានផលិតនីមួយៗ និងសហគ្រាសនីមួយៗ។ នៅពេលដែលកម្លាំងផ្ទៃក្នុងរបស់ប្រជាជនត្រូវបានដោះសោរនិងតភ្ជាប់ជាមួយនឹងធនធានរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារ បច្ចេកវិទ្យា ការបណ្តុះបណ្តាល ឥណទាន និងផែនការមេអភិវឌ្ឍន៍នោះ គឺសេដ្ឋកិច្ចនឹងមានមូលដ្ឋានគ្រឹះផ្ទៃក្នុងដ៏រឹងមាំសម្រាប់កំណើនប្រកបដោយចីរភាព។ ដូច្នេះ ត្រូវតែបង្កើតបរិយាកាសអភិវឌ្ឍន៍មួយ ដើម្បីឱ្យប្រជាជនរាប់លាននាក់អាចមើលឃើញឱកាសពិតប្រាកដ ដើម្បីឱ្យគ្រួសារនីមួយៗ អាជីវកម្មនីមួយៗមានលក្ខខណ្ឌអំណោយផលក្នុងការវិនិយោគ ពង្រីកផលិតកម្ម និងអាជីវកម្មដោយស្របច្បាប់ និងយូរអង្វេង។យន្តការ គោលនយោបាយ គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងលំហូរមូលធននីមួយៗ ត្រូវតែឆ្ពោះទៅរកការដោះសោរសមត្ថភាព និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់ប្រជាជន ដោយប្រែក្លាយឱកាសសក្តានុពលទៅជាកំណើនជាក់ស្តែង និងប្រែក្លាយជំនឿជាក់ទៅជាកម្លាំងចលកររយៈពេលវែងសម្រាប់ការអភិវឌ្ឍប្រទេសជាតិផងដែរ”។

នៅសន្និសីទ ប្រតិភូបានស្តាប់បទបង្ហាញលើប្រធានបទដូចជា៖ “បទប្បញ្ញត្តិស្ដីពីការអនុវត្តលក្ខ័ន្តិកៈបក្ស” “សេចក្តីសម្រេចចិត្តស្តីពីការបង្កើនការងារត្រួតពិនិត្យ ឃ្លាំមើល និងបទប្បញ្ញត្តិស្តីពីការត្រួតពិនិត្យ ឃ្លាំមើល និងវិន័យរបស់បក្ស” “បទប្បញ្ញត្តិស្តីពីការងារនយោបាយ និងមនោគមវិជ្ជាក្នុងបក្ស” “សេចក្តីសម្រេចចិត្តស្តីពីការបន្តពង្រឹងការដឹកនាំរបស់បក្សលើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមានក្នុងដំណាក់កាលថ្មី” និង “សេចក្តីសន្និដ្ឋាននៃសន្និបាតមជ្ឈិមលើកទីពីរ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហិរញ្ញវត្ថុ ការវិនិយោគសាធារណៈ ការខ្ចីនិងការសងបំណុលសាធារណៈរយៈពេល ៥ ឆ្នាំ ដំណាក់កាល ២០២៦-២០៣០”៕

តាម vovworld.vn/km-KH

បងប្អូនជនជាតិ ខ្មែរ អបអរសាទរបុណ្យចូលឆ្នាំថ្មី រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច - សង្គម

បងប្អូនជនជាតិ ខ្មែរ អបអរសាទរបុណ្យចូលឆ្នាំថ្មី រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច - សង្គម

នាវេលាថ្ងៃត្រង់នៃថ្ងៃទី ១០ ខែ មេសា ក្រុមការងាររបស់ក្រសួងជនជាតិនិងសាសនាដឹកនាំដោយសមមិត្ត អ៊ីថុង អនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនាបានអញ្ជើញទៅសួរសុខទុក្ខ ប្រគេននិងជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្ត កាម៉ៅ។

Top