ព័ត៌មាន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រដាណឺម៉ាក ទស្សនកិច្ចផ្លូវការនៅសហភាពអឺរ៉ុប និងព្រះរាជាណាចក្របែលហ្ស៊ិក 19/10/2026 នៅព្រឹកថ្ងៃទី១៩ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម រួមជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រដាណឺម៉ាក ទស្សនកិច្ចផ្លូវការនៅសហភាពអឺរ៉ុប និងព្រះរាជាណាចក្របែលហ្ស៊ិក ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២៤ ខែតុលា។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រដាណឺម៉ាក ទស្សនកិច្ចផ្លូវការនៅសហភាពអឺរ៉ុប និងព្រះរាជាណាចក្របែលហ្ស៊ិក។ (រូបថត៖ TTXVN)ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ព្រះមហាក្សត្រ Frederik X និងព្រះមហាក្សត្រី នៃព្រះរាជាណាចក្រដាណឺម៉ាក ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក António Costa និងនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Bart De Wever។ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសដាណឺម៉ាករបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ប្រព្រឹត្តទៅស្របពេលជាមួយនឹងខួប ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងភាគីទាំងពីរ ដែលជាឱកាសសម្រាប់ភាគីទាំងពីរកំណត់ទិសដៅយុទ្ធសាស្ត្រ លើកកម្ពស់ទំនាក់ទំនងក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ជំរុញកិច្ចសហប្រតិបត្តិការជាមួយដាណឺម៉ាក ដើម្បីក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងវៀតណាមជាមួយដៃគូមួយនៅអឺរ៉ុបខាងជើង។នៅក្នុងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប ជាពិសេសនៅក្នុងបរិបទដែលភាគីទាំងពីរទើបតែបានលើកកំពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីខែមករាឆ្នាំនេះ ដំណើរទស្សនកិច្ចលើកនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោកតូ ឡឹម បន្តបញ្ជាក់អំពីតួនាទីត្រួសត្រាយផ្លូវរបស់វៀតណាម ដែលធ្វើជាស្ពានរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប។ ដំណើរទស្សនកិច្ចនេះក៏ផ្តល់ឱកាសសម្រាប់ភាគីទាំងពីរដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវសសរស្តម្ភសំខាន់ៗនៃកិច្ចសហប្រតិបត្តិការផងដែរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។សម្រាប់ប្រទេសបែលហ្ស៊ិក ដំណើរទស្សនកិច្ចលើកនេះធ្វើឡើងបន្ទាប់ពីព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រ Philippe មកកាន់វៀតណាមក្នុងខែមេសា ឆ្នាំ២០២៥ ដែលបានបង្កើតការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យនានាដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្ទះឈីប semiconductor ថាមពលកកើតឡើងវិញ កសិកម្មបៃតង និងនវានុវត្តន៍ ភស្តុភារកម្ម និងកំពង់ផែឆ្លាតវៃ៕ តាម vovworld.vn/km-KH/ Tags:អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អាស៊ាន បន្ទះឈីប semiconductor

នៅព្រឹកថ្ងៃទី១៩ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម រួមជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រដាណឺម៉ាក ទស្សនកិច្ចផ្លូវការនៅសហភាពអឺរ៉ុប និងព្រះរាជាណាចក្របែលហ្ស៊ិក ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២៤ ខែតុលា។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រដាណឺម៉ាក ទស្សនកិច្ចផ្លូវការនៅសហភាពអឺរ៉ុប និងព្រះរាជាណាចក្របែលហ្ស៊ិក។ (រូបថត៖ TTXVN)ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ព្រះមហាក្សត្រ Frederik X និងព្រះមហាក្សត្រី នៃព្រះរាជាណាចក្រដាណឺម៉ាក ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក António Costa និងនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Bart De Wever។ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសដាណឺម៉ាករបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ប្រព្រឹត្តទៅស្របពេលជាមួយនឹងខួប ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងភាគីទាំងពីរ ដែលជាឱកាសសម្រាប់ភាគីទាំងពីរកំណត់ទិសដៅយុទ្ធសាស្ត្រ លើកកម្ពស់ទំនាក់ទំនងក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ជំរុញកិច្ចសហប្រតិបត្តិការជាមួយដាណឺម៉ាក ដើម្បីក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងវៀតណាមជាមួយដៃគូមួយនៅអឺរ៉ុបខាងជើង។នៅក្នុងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប ជាពិសេសនៅក្នុងបរិបទដែលភាគីទាំងពីរទើបតែបានលើកកំពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីខែមករាឆ្នាំនេះ ដំណើរទស្សនកិច្ចលើកនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោកតូ ឡឹម បន្តបញ្ជាក់អំពីតួនាទីត្រួសត្រាយផ្លូវរបស់វៀតណាម ដែលធ្វើជាស្ពានរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប។ ដំណើរទស្សនកិច្ចនេះក៏ផ្តល់ឱកាសសម្រាប់ភាគីទាំងពីរដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវសសរស្តម្ភសំខាន់ៗនៃកិច្ចសហប្រតិបត្តិការផងដែរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។សម្រាប់ប្រទេសបែលហ្ស៊ិក ដំណើរទស្សនកិច្ចលើកនេះធ្វើឡើងបន្ទាប់ពីព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រ Philippe មកកាន់វៀតណាមក្នុងខែមេសា ឆ្នាំ២០២៥ ដែលបានបង្កើតការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យនានាដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្ទះឈីប semiconductor ថាមពលកកើតឡើងវិញ កសិកម្មបៃតង និងនវានុវត្តន៍ ភស្តុភារកម្ម និងកំពង់ផែឆ្លាតវៃ៕
អត្ថបទផ្សេងទៀត ពង្រីកតួនាទីនិងកិច្ចសហប្រតិបត្តិការសភាក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងវៀតណាមនិងស្វីស19/10/2026ព័ត៌មានរដ្ឋសភាវៀតណាមគាំទ្រការពង្រីកតួនាទី និងកិច្ចសហប្រតិបត្តិការសភា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងវៀតណាមនិងស្វីសប្រកបដោយប្រសិទ្ធភាព។ រកឃើញបន្ថែមទៀតនូវអដ្ឋិធាតុយុទ្ធជនពលីចំនួន ៣៣ ឈុត នៅឧទ្យានឡេធីរៀង19/10/2026ព័ត៌មានហិរញ្ញវត្ថុអាចក្លាយជាសសរស្តម្ភថ្មីនៃទំនាក់ទំនងវៀតណាម-លិចតិនស្តាញ18/10/2026ព័ត៌មានរួមគ្នាដើម្បីសុខភាពសហគមន៍នៅកម្ពុជា18/10/2026ព័ត៌មានលោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋ អញ្ជើញជាអធិបតីនៃពិធីលៀងសាយភោជន៍ជាផ្លូវការ ជូនលោក Guy Parmelin ប្រធានាធិបតីស្វីស18/10/2026ព័ត៌មានតភ្ជាប់ជ្រលងភ្នំគ្រីបតូរបស់ស្វិសជាមួយប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់វៀតណាម18/10/2026ព័ត៌មានជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ស្វីស ស្របតាមក្របខ័ណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយ18/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត