ព័ត៌មាន អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា អញ្ជើញមកដល់ទីក្រុងម៉ានីល ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋហ្វីលីពីន 31/05/2026 ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមមកកាន់ប្រទេសហ្វីលីពីនលើកនេះគឺមានអត្ថន័យពិសេស។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយា នៅអាកាសយានដ្ឋាន Villamor ប្រទេសហ្វីលីពីន (រូបថត៖ VNA)នារសៀលថ្ងៃទី៣១ ខែឧសភា យន្តហោះពិសេសដែលដឹកលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងម៉ានីល ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា តាមការអញ្ជើញរបស់ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ រ៉ូម៉ាល់ដេស ម៉ាកូស ជូនៀរ (Ferdinand Romualdez Marcos Jr.) និងភរិយា។ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមមកកាន់ប្រទេស ហ្វីលីពីនលើកនេះគឺមានអត្ថន័យពិសេស។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម មកកាន់ប្រទេសហ្វីលីពីន ដែលធ្វើឡើងខណៈដែលប្រទេសទាំងពីរកំពុងទន្ទឹងរង់ចាំការប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងប្រទេសហ្វីលីពីនកំពុងធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ២០២៦។ដំណើរទស្សនកិច្ចនេះបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់របស់វៀតណាម ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសហ្វីលីពីន ក៏ដូចជាជាមួយអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍។ នេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ធ្វើការពិភាក្សាស៊ីជម្រៅលើទិសដៅសំខាន់ៗ ដើម្បីអភិវឌ្ឍបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម-ហ្វីលីពីន ឲ្យកាន់តែខ្លាំងក្លា ជាក់ស្តែង និងមានប្រសិទ្ធភាពជាងនៅក្នុងដំណាក់កាលថ្មី៕ តាម vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ដៃគូយុទ្ធសាស្ត្រ

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមមកកាន់ប្រទេសហ្វីលីពីនលើកនេះគឺមានអត្ថន័យពិសេស។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយា នៅអាកាសយានដ្ឋាន Villamor ប្រទេសហ្វីលីពីន (រូបថត៖ VNA)នារសៀលថ្ងៃទី៣១ ខែឧសភា យន្តហោះពិសេសដែលដឹកលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងម៉ានីល ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា តាមការអញ្ជើញរបស់ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ រ៉ូម៉ាល់ដេស ម៉ាកូស ជូនៀរ (Ferdinand Romualdez Marcos Jr.) និងភរិយា។ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមមកកាន់ប្រទេស ហ្វីលីពីនលើកនេះគឺមានអត្ថន័យពិសេស។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម មកកាន់ប្រទេសហ្វីលីពីន ដែលធ្វើឡើងខណៈដែលប្រទេសទាំងពីរកំពុងទន្ទឹងរង់ចាំការប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងប្រទេសហ្វីលីពីនកំពុងធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ២០២៦។ដំណើរទស្សនកិច្ចនេះបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់របស់វៀតណាម ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសហ្វីលីពីន ក៏ដូចជាជាមួយអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍។ នេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ធ្វើការពិភាក្សាស៊ីជម្រៅលើទិសដៅសំខាន់ៗ ដើម្បីអភិវឌ្ឍបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម-ហ្វីលីពីន ឲ្យកាន់តែខ្លាំងក្លា ជាក់ស្តែង និងមានប្រសិទ្ធភាពជាងនៅក្នុងដំណាក់កាលថ្មី៕
អត្ថបទផ្សេងទៀត វៀតណាម-ហ្វីលីពីន – “ទីបង្អែករឹងមាំ” សម្រាប់គ្នាទៅវិញទៅមក ក្នុងបញ្ហាប្រឈមសន្តិសុខស្បៀងអាហារប្រកបដោយចីរភាព31/05/2026ព័ត៌មានពាណិជ្ជកម្មអង្ករនៅតែជាចំណុចភ្លឺមួយនៅក្នុងទំនាក់ទំនងរវាងវៀតណាម និងហ្វីលីពីននាពេលថ្មីៗនេះ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបជាមួយសហគមន៍ អាជីវកម្ម និងអ្នកជំនាញវៀតណាមនៅហ្វីលីពីន31/05/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ចាកចេញពីសិង្ហបុរី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅហ្វីលីពីន31/05/2026ព័ត៌មានថ្នាក់ដឹកនាំវៀតណាមនិងសិង្ហបុរី បញ្ជាក់ពីកិច្ចសហប្រតិបត្តិការជាគំរូនៅក្នុងអាស៊ាន31/05/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅសិង្ហបុរី31/05/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មនិងស្ថាប័នហិរញ្ញវត្ថុធំៗ របស់សិង្ហបុរី31/05/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញទៅទស្សនរោងចក្របច្ចេកវិទ្យានៅសិង្ហបុរី30/05/2026ព័ត៌មាន អត្ថបទផ្សេងទៀត