បន្ទាប់ពីប៉ុន្មានខែធ្លាក់ក្នុងបរិបទដន់ដាប់ដោយសារជំងឺរាតត្បាត់ - ១៩ អូសបន្លាយ ជិតនឹងដល់ថ្ងៃចូលឆ្នាំឆ្លូវ ឆ្នាំថ្មីវៀតណាម ទីប្រជុំជនបុរាណហូយអាន កំពុងសន្សឹមៗធ្វើដំណើរចូលគន្លងផ្លូវដែលធ្លាប់ដើរ ជាមួយនឹងសម្រស់បុរាណវ័យចំណាស់ពាន់ឆ្នាំ ចាស់តែពោរពេញទៅដោយក្តីនឹករលឹកនៅក្នុងសន្តានចិត្ត នៃភ្ញៀវទេសចរគ្រប់ៗគ្នា ពេលមានឱកាសអញ្ជើញមកទស្សនាកំពង់ផែបុរាណបំផុត នៅភូមិភាគកណ្តាលនេះ។
ជំងឺរាតត្បាតពាសពេញ ហូយអានទីប្រជុំជនស្ងាត់ រាត្រីកំសត់ អូសបន្លាយជាយូរ អវត្តមានភ្ញៀវទេសចរ។ រាត្រីនៃទីប្រជុំជនតូច ស្ងាត់ជ្រងំគ្មានសូរដានជើងអ្នកដំណើរទៅវិញទៅមក។ ល្វែងផ្ទះបុរាណដែលកាន់ទៅដោយស្លែ មិនស្រអាប់ដោយពន្លឺចែងចាងពណ៌ក្រហមនៃចង្កៀងគោមព្យួរខ្ពស់ៗ និងក្លិនចន្ទន៍ក្រអូបរសាត់ភាយតាមជំនោរខ្យល់នៃព្រែកហ្វាយ (Hoai) នៅរាត្រីពេញបូរណ៌មី ពន្លឺព្រះចន្ទចែងចាំងបំភ្លឺលោកិយ៍ ...។
គិតថាភាពអាប់អួរនេះ នឹងជាប់តាមទីប្រជុំជនហូយអាន មិនដឹងពេលណាទើបបញ្ចប់ តែភព្វសំណាងជំងឺរាតត្បាត ថយចុះជាបណ្តោះអាសន្ន ទុកឱ្យរាត្រីនៃទីប្រជុំជនមានពន្លឺសាឡើងវិញ ហាងក៏បើកសាឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរអញ្ជើញមកពិសា ក្រេបយកនូវរសជាតិនៃស្រុកក្វាងណាម (Quang Nam)។

យុវតីទីប្រជុំជនហូយអាន ចូលរួមរាត្រីដង្ហែប្រទីប អបអរសាទរទីប្រជុំជនបុរាណមានភាពសុខស្ងប់ឡើងវិញ បន្ទាប់ពីរងទទួលជំងឺរាតត្បាត។ រូបថត៖ ថាញហ្វ័រ
|
អ្នកស្រុកហូយអាន កំពុងធ្វើអ្វីគ្រប់យ៉ាង ដើម្បីរក្សាកេរដំណែលរបស់ខ្លួន បានសុខសន្តិភាពឆ្លងកាត់រដូវជំងឺរាតត្បាត ទុកឱ្យវារស់ឡើងវិញជាមួយនឹងរាត្រីភ្លឺផ្លេកនៃចង្កៀងពណ៌ ជាទីកន្លែងរក្សាកំណត់ត្រាពេលវេលា។ ដោយសារហេតុនោះ ប៉ុន្មានថ្ងៃជិតដល់ចូលឆ្នាំឆ្លូវ ចូលឆ្នាំថ្មីវៀតណាមនេះ ភ្ញៀវទេសចរបង្ហាញពីទំនុកចិត្តឡើងវិញជាមួយនឹងទីប្រជុំជនបុរាណ ដើម្បីទទួលយកបរិយាកាសពិធីបុណ្យទាន បន្ទាប់ពីប៉ុន្មានខែអាប់អួរ។ ទីប្រជុំជនស្ងប់ស្ងាត់ ឥឡូវបែរជាអុជពន្លឺ ល្វែងផ្ទះកក់ក្តៅជាមួយនឹងក្លិនក្រអូបនៃខ្លឹមចន្ទន៍ ហាងបាយសាយក្លិនម្ហូបឈ្ងុយឆ្ងាញ់ ដែលមានលក្ខណៈអត្តសញ្ញាណនៃស្រុកក្វាងណាម (Quang Nam) ដូចជា៖ ម្លូបកាវឡូវ (Cao Lau) នំដំ (Banh Dap) មីក្វាង (Mi Quang) ជាដើម។ ជាពិសេស គឺកម្មវិធីសិល្បៈតាមដងវិថី សន្យានឹងទាក់ទាញនាំមកភាពគាប់ចិត្តជូនភ្ញៀវទេសចរ នៅអំឡុងទីប្រជុំជនហូយអានរស់ឡើងវិញ - ទីកន្លែងរក្សាកំណត់ត្រាពេលវេលា៕
អត្ថបទនិងរូបថត៖ ថាញហ្វ័រ
ប្រែសម្រួល៖ រីកើង