• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ហាងរ៉ាយ ស្នាដៃឯកនៅឧទ្យានជាតិ នូយចួ

ចំណុះដែនដីឃុំ វិញហាយ (ខេត្ត ខាញ់ហ្វា) ហាងរ៉ាយ ជាគោលដៅដ៏លេចធ្លោរបស់ឧទ្យានជាតិ នូយចួ។ ហាងរ៉ាយ រួមមានជួរភ្នំទាំងឡាយដោយមានផែនថ្មមាន រូបសណ្ឋានចម្លែកៗ ជាច្រើនរៀបតម្រួតលើគ្នានិងប្រព័ន្ធអេកូឡូស៊ីព្រៃរាំងរឹះជាប់មាត់សមុទ្រ។ រលកសមុទ្របោកចូលច្រាំងថ្មបង្កើតបានជាក្រហូងធំៗ ធ្លាប់ជាកន្លែងជម្រករបស់ប្រភេទសត្វភេ។

សម្រស់ដ៏ល្អឯករបស់ ហាងរ៉ាយ ជាឆ្នេរផ្កាថ្មហ្វូស៊ីលបុរាណនៅពីលើនោះគឺកំពូលថ្មរាប់ពាន់កម្ពស់ពី ២០ ទៅ ៣០ សង់ទីម៉ែត្រ។ ពេលទឹកជំនោរឡើងម្តងៗ រលកសមុទ្របោកហូរឡើងឆ្នេរថ្ម ក្រោយពីនោះស្រកចុះប្រៀបដូចលំហូរល្បាក់ទឹកធ្លាក់ បែកពពុះសស្គុសផ្លេកៗ ក្រោមពន្លឺថ្ងៃ។

ការឆ្លងកាត់បទពិសោធមួយក្នុងចំណោមបទពិសោធដ៏គួរឱ្យចាប់អារម្មណ៍នៅ ហាងរ៉ាយ គឺដើរកំសាន្តលើស្ពានឈើលាបពណ៌ក្រហមសសៀរតាមចង្កេះភ្នំ នូយចួ គយគន់សម្រស់នៃធម្មជាតិព្រៃភ្នំនិងសមុទ្រពណ៌ខៀវ ទាំងមូល។ ផែនថ្មទាំងឡាយរាប់ម៉ឺនរូបសណ្ឋានលេចឡើងហាក់ដូចជា "សារមន្ទីរកណ្ដាលវាល" មួយរក្សាទុកស្លាកស្នាមនៃប្រវតិ្តសាស្ត្រផែនដី។

ភ្ញៀវទេសចរក៏អាចអញ្ជើញទស្សនាឧទ្យានជាតិ នូយចួ ឈូងសមុទ្រ វិញហ៊ី - ឧទ្យានថ្ម - ភូមិទំពាំងបាយជូ ថៃអាន ជម្នះកំពូលថ្ម ដ (ក្រហម) ស្រាវជ្រាវរាវរកថ្ម ហាង - ល្បាក់ទឹកធ្លាក់ ៥ ជាន់ឬក៏ដើរកម្សាន្តបែប trekking តាមដងផ្លូវជាប់មាត់សមុទ្រ វិញហ៊ី - ប៊ិញតៀន ជាដើម៕

តាម​ https://km-dantocmiennui.baotintuc.vn


Top