ទឹកថ្លាយង់ពណ៌ខៀវនៃកេរដំណែលធម្មជាតិ ពិភពលោកឈូងសមុទ្រហាឡុង (Ha Long) ជាមួយកំពស់ភ្នំមានឈ្មោះ ឆ្កែថ្ម មាន់ជល់ និងឌិញហឿង (Dinh Huong) ...។ល។ ធ្លាប់តែស្គាល់ទៅហើយ បានបណ្តែតស្រមោលលើផ្ទៃទឹក តែលើកនេះ យើងខ្ញុំបែរជាមានទស្សនវិស័យថ្មីមួយ ពេលរសាត់ខ្លួនជាមួយនាវាកម្សាន្ត។
នាវាកម្សាន្ត “អានណាម - An Nam” ឈប់សម្រាក់នៅចំណត់ដំបូង គឺកោះ TiTop។ រសៀលនៃរដូវស្លឹកឈើជ្រុះ ពន្លឺសូរសែងរែងលើផ្ទៃទឹកសមុទ្រពណ៌ខៀវ។ ជំនោលខ្យល់សមុទ្រត្រជាក់បក់បោកមកលើកាយា ធ្វើឲ្យយើងខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំង។ ភ្ញៀវទេសចរណ៍នៅលើនាវាកម្សាន្ត អ្នកខ្លះជ្រើសយកមធ្យោបាយឡើងកំពូលភ្នំ ដើម្បីគយគន់មើលទេសភាពឈូងសមុទ្រហាឡុង (Ha Long) នៅគ្រប់ទិសានុទិស។ អ្នកខ្លះជ្រើសទៅប្រលែងជាមួយគង្កាដ៏ត្រជាក់នៅឆ្នេរងូតទឹកក្រោមជើងភ្នំ។
កំពង់ផែអន្តរជាតិតឹ្វនចូវ (Tuan Chau) ជាកំពង់ផែសុបនិមិត្តដ៏ធំបំផុតនៅវៀតណាម ជាមួយហេដ្ឋារចនាសម្ពន្ធស្រប់គ្នា ទាន់សម័យ ចាប់ពីពេលដាក់ឲ្យដំណើរការមកដល់សព្វថ្ងៃ បង្កើតបានផលិតផលទាក់ទាញទេសចរណ៍ ជាចំណុចប្រពៃសម្រាប់គយគន់ទេសភាព ក្បែរឆ្នេរ កេរដំណែលពិភពលោកឈូងសមុទ្រហាឡុង (Ha Long)។ រូបថត៖ ត្រឹនហីវ ![]() នាវាកម្សាន្តអានណាម - An Nam នាំភ្ញៀវទៅទស្សនាឈុងសមុទ្រហាឡុង (Ha Long)។ រូបថត៖ តឹតសើន ![]() នាវាកម្សាន្តដូចជាផ្ទះបីជាន់ នៅកណ្តាលលំហសមុទ្រ ជាទីកន្លែងសម្រាប់ភ្ញៀវទេសចរណ៍អាចឡើងទៅលើដំបូលនាវាហាលក្តៅ ឬគយគន់សមុទ្រតាមតែចិត្ត។ រូបថត៖ ត្រុងចិញ ![]() នាវាកម្សាន្តអានណាម - An Nam បានរចនាឆើតឆាយស៊ីវិល័យដោយឈើ តាមបែបបុរាណរបស់វៀតណាម។ នាវាមានបីជាន់ ទទឹង២៦ម៉ែត្រ ដោយមានបន្ទប់ Suite មួយ និងបន្ទប់ Deluxe ប្រាំ មានបង្អូតសំឡឹងចេញទៅលំហសមុទ្រ។ រូបថត៖ តឹតសើន ភ្ញៀវទេសចរណ៍ជនជាតិបារាំងពីរនាក់ សំឡឹងមើលទេសភាពនៃឈូងសមុទ្រហាឡុង (Ha Long) នៅលើនាវាកម្សាន្តអានណាម - An Nam ។ រូបថត៖ ដាំងតៀន ![]() គណៈកម្មាធិការខេត្តក្វាងនិញ - Quang Ninh បានអនុញ្ញាតឲ្យនាវាកម្សាន្តជាង៦០០គ្រឿង ដែលគ្រប់ស្តង់ដារ ចាប់ពី៣ដល់៥ផ្កាយ នាំភ្ញៀវទេសចរណ៍ទៅទស្សនាឈូងសមុទ្រហាឡុង (Ha Long)។ រូបថត៖ តឹនសើន |
ធ្វើដំណើរត្រឡប់ឡើងទៅកាន់កំពូលកោះ TiTop នៅកម្ពស់ជាង១០០ម៉េត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រ នៅសងខាងជណ្តើរគឺព្រំរុក្ខជាតិពិសេសដាច់ដោយឡែក នៃប្រព័ន្ធជីវចម្រុះព្រៃឈើត្រូពិច របស់ឈូងសមុទ្រហាឡុង (Ha Long)។ ផ្លូវដើរឡើងស្ថានីយ៍សម្រាកនៅលើកំពូលភ្នំ ជាទីកន្លែងសម្រាប់គយគន់មើលទេសភាព តែងបានរៀបចំនៅគ្រប់កន្លែង ហើយនេះក៏ជាឱកាសសម្រាប់យើងខ្ញុំសំឡឹងមើលលំហអាកាលឈូងសមុទ្រហាឡុង (Ha Long) នៅកម្ពស់ផ្សេងគ្នា។
ឈូងសមុទ្រហាឡុង (Ha Long) មានផ្ទៃដី១.៥៥៣គីឡូម៉ែត្រការេ រួមមានឈូងសមុទ្រពីរដ៏ល្បី គឺឈូងសមុទ្របាយទឺឡុង (Bai Tu Long) នៅទិសខាងកើត និងឈូងសមុទ្រឡានហា (Lan Ha) (ទីកន្លែងមានកោះកាតបា - Cat Ba) នៅទិសខាងត្បូង មានកោះធំតូចចំនួន១.៩៦៩ មានព្រំរុក្ខជាតិនិងប្រភេទសត្វសម្បូរបែប។ |
ស្ថានីយសម្រាកនៅលើកំពូលភ្នំខ្ពស់បំផុត។ ពីទីនេះ យើងខ្ញុំទទួលបានអារម្មណ៍ល្វឹងល្វើយ អស្ចារ្យ នៃឈូងសមុទ្រហាឡុង (Ha Long)។ នៅទិសខាងជើង ទីក្រុងហាឡុង (Ha Long) ជាមួយភ្នំបាយធើ (Bai Tho) និងស្ពានបាយចាយ (Bai Chay) ឆោងឆ្លងកាត់ឈូងសមុទ្រកឿឡុក (Cua Luc) ជាទីកន្លែងដែលមានខ្សែកាប់ព្យួររាជនីនិង Sun wheel ដូចជាកង់រទេះធំសម្បើមខ្ពស់កប់ពពក។ នៅទិសខាងត្បូងនិងទិសអាគ្នេយ៍ ជួរកោះបូហន (Bo Hon) ដូចជាជញ្ជាំងកំផែងឈរខ្ពស់ស្កឹមស្កៃ។ នៅទិសខាងលិចនិងទិសនិរតី កោះ ភ្នំអណ្តែតលឹមលពាសពេញផ្ទៃសមុទ្រដោយមានកោះសយស៊ីម (Soi Sim) យឹមណាម (Dam Nam) ដាយថាញ (Dai Thanh)... នៅក្រោមជើងកោះ TiTop មានឆ្នេរខ្សាច់ពណ៌លឿងអណ្តែតលើផ្ទៃទឹកពណ៌ខៀវ ដូចជាវង្វង់អឌ្ឍចន្ទមួយអញ្ចឹង។ សំឡឹងឆ្ងាយៗ ទូកល្បឿនលឿននាំភ្ញៀវទេសចរណ៍ពីនាវាកម្សាន្តទៅទស្សនាកោះ TiTop រលូនលើផ្ទៃទឹកបន្សល់ទុកពពុះសស្គុស។
នារសៀល នាវាកម្សាន្ត “អានណាម - An Nam” ទម្លាក់យុថ្កាចតនាវានៅក្បែរកោះស្គរ ដើម្បីភ្ញៀវទេសចរណ៍អាចអុំទូក Kayak។ តាមការឧទ្ទេសនាមរបស់បងទ្រឿង (Truong) អ្នកគ្រប់គ្រងនាវាកម្សាន្ត កោះស្គរបានអ្នកភូមិនេសាទលើឈូងសមុទ្រហាឡុង (Ha Long) ដាក់ឈ្មោះថាកោះស្គរ ពីព្រោះពេលមានខ្សល់បក់បោកមកលើកោះនេះ បង្កើតបានជាសូរដូចជាសម្លេងស្គរ។ នៅចម្ងាយពីនាវាកម្សាន្តយើងខ្ញុំ ដែលចតឈប់សម្រាកក្នុងរាត្រី គឺជាបរិបទនៃភាពយន្តខ្នាតធំ "Kong - កោះក្បាលខ្មោច” របស់អ្នកដឹងនាំរឿង Jordan Vogt-Roberts។
ចំណាប់អារម្មណ៍បំផុត ចំពោះយើងខ្ញុំក្នុងខណៈពេលនេះ គឺគយគន់សំឡឹងមើលព្រះអាទិត្យចរយុត្តចុះខាងក្រោយដងភ្នំដ៏មហស្ចារ្យនេះ។ ឆ្ងាយៗ នាវាកម្សាន្តនីមួយៗបើកកំពូលភ្លើងក្រោមស្បែរាត្រី និងទឹកសមុទ្រថ្លាយង់សម្រប់គ្នាក្លាយជាធ្លុងមួយ បង្កើតអារម្មណ៍អណ្តែតអណ្តូងនៅកណ្តាលលំហអាកាសដ៏រ៉ូមែនទិកនេះ។
កោះ TiTop ជាមួយផ្ទៃទឹកខៀវ ឆ្នេរខ្សាច់សរូបរង្វង់ធ្នូរ ចាត់ទុកជាបេះដូងនៃកេរដំណែលពិភពលោកឈូងសមុទ្រហាឡុង (Ha Long)។ រូបថត៖ តឹតសើន ![]() ឆ្នេរងូតទឹកក្រោមជើងកោះ TiTop មានគុណសម្បត្តិ គឺទឹកសមុទ្រថ្លាយង់ គ្មានរលក ស្ងប់ស្ងាត់ជាទីកន្លែងសម្រាប់ភ្ញៀវទេសចរណ៍មាន នាទីសម្រាកកាយដ៏ល្អប្រពៃ ក្នុងដំណើរស្វែងយល់ឈូងសមុទ្រហាឡុង (Ha Long) លើនាវាកម្សាន្ត។ រូបថត៖ ទ្រិញបូ ![]() ស្ថិតនៅលើកោះបូហង (Bo Hon) គុហាភ្ញាក់ផ្អើលមានសម្រស់សោភណអស្ចារ្យ។ ឆ្នាំ២០១២ សហសមាគមការិយាល័យនិងអន្តរការី ទេសចរណ៍សាធារណរដ្ឋ Czech បានជ្រើសគុហាមួយក្នុងចំណោមទាំង១០គុហាស្អាតបំផុតលើពិភពលោក។ រូបថត៖ ថុងធៀន ![]() ភ្ញៀវទេសចរណ៍ស្រីជនជាតិអង់គ្លេសពីរនាក់ Kelly Williams និង Morgan Liebling ចែវទូក Kayak នៅលើតំបន់សមុទ្រកោះស្គរ ជាទីកន្លែងដែលនាវាកម្សាន្ត “អានណាម - An Nam” ទម្លាក់យុថ្កាឈប់ចត់សម្រាកក្នុងរាត្រី។ រូបថត៖ ត្រុងចិញ ![]() ភ្ញៀវទេសចរណ៍ហាត់ yoga នៅលើនាវាកម្សាន្តអានណាម - An Nam នៅពេលព្រឹក។ រូបថត៖ ថុងធៀន ![]() បុគ្គលិកនាវាកម្សាន្តអានណាម - An Nam ណែនាំភ្ញៀវទេសចរណ៍របៀបច្នៃណែម។ រូបថត៖ ថុងធៀន |
ក្រោយមួយរាត្រីអណ្តែតរសាត់នៅលើនាវាកម្សាន្ត យើងខ្ញុំមានវត្តមានក្នុងគុហាភ្ញាក់ផ្អើល។ ផ្លូវឡើងគុហាភ្ញាក់ផ្អើល គឺធ្វើដំណើរតាមកាំជណ្តើរថ្មច្រោត ជ្រែកក្រោមមែករុក្ខជាតិសាខាត្រឈឹងត្រឈៃពណ៌បៃតង។ ស្ថិតនៅកណ្តាលនៃកេរដំណែលពិភពលោកឈូងសមុទ្រហាឡុង (Ha Long) នៅខាងក្នុងកោះបូហន (Bo Hon) គុហាសក្តិសមនឹងឈ្មោះពិត កាន់តែធ្វើដំណើរចូលជ្រៅកាន់តែភ្ញាក់ផ្អើល ដោយសម្រស់ស្រស់ស្អាតនៃអាចុតសិលា។
គុហាភ្ញាក់ផ្អើលរួមមានពីរល្វែងជាមួយផ្ទៃដីជាង១០.០០០ម៉ែត្រការេ បានប្រៀបដូចជាសាលចម្រៀង Opera នៅលើឈូងសមុទ្រហាឡុង (Ha Long)។ ល្វែងដំបូងស្វាគមន៍យើងខ្ញុំ គឺអាចុតសិលាដែលមានរូបសណ្ឋានផ្សេងគ្នា តាមការស្រមើប្រមៃហាក់ដូចជាសត្វស្វា នាំគ្នាទៅស្វែងរកចំណី ខ្លាឃ្មុំ ប្រើស...។ល។
ល្វែងទីពីរមានកម្លាំងទាក់ទាញចិត្តមនុស្ស ដោយសារមានបឹងទឹកតូច ទីកន្លែងនេះយើងខ្ញុំបានស្តាប់រឿងព្រេងបរិយាយពីវីរបុរស នៃជនជាតិគឺថាញយង (Thanh Giong)។ ខឿនគុហាបន្សល់នៅស្នាមដានជើង បង្កើតជាស្រះតូចៗពន្លឺផ្លេកៗដូចជាស្ថានទេវលោក។ អាចុតសិលាដុះសំយាកចុះធ្វើឲ្យយើងខ្ញុំស្រមៃឃើញដល់ដាវនិងសត្វសេះ ដែលវីរបុរសថាញយង (Thanh Giong) បញ្ញើជូនទុកមកដើម្បីការពារភូមិស្រុក ឲ្យមានសភាពសុខសាន្ត និងសុខដុមរមនា។
មួយយប់ ពីរថ្ងៃ អណ្តែតរសាត់លើនាវាកម្សាន្ត ដូចជាមិនគ្រប់គ្រាន់ទាល់តែសោះសម្រាប់យើងខ្ញុំ ក្នុងការស្វែងយល់ពីកេរដំណែលពិភពលោកឈូងសមុទ្រហាឡុង(Ha Long)។ មែនតែវិលត្រឡប់មកជីវភាពប្រចាំថ្ងៃវិញ ហើយលួងលោមចិត្តថានឹងសន្យាវិលមកជួបរម្មណីយដ្ឋាននេះ ក្នុងការធ្វើដំណើរស្វែងយល់លើកក្រោយម្តងទៀត៕
អនុវត្ត៖ ក្លឹបថតរូបកាលៈទេសៈមាស