ចម្ងាយពីមជ្ឈមណ្ឌលទីក្រុង Pleiku ប្រហែល២គីឡូម៉ែត្រ ស្ថិតនៅលើកំពូលខ្ពង់រាបមួយ តែតោលកណ្តាលទីក្រុងព្រៃភ្នំប្រកបដោយសន្សើមចុះអព្ទ វត្តមិញថាញ (Minh Thanh) រំលេចដោយប្រជុំស្ថាបត្យកម្មពិសេស មានសម្រស់អាថ៌កំបាំង និង បុរាណ ទាញអារម្មណ៍ភ្ញៀវទេសចរគ្រប់រូប។ កសាងនៅឆ្នាំ១៩៦៤ ឆ្លងកាត់សម័យកាសអួរអាប់រុងរឿងនៃប្រវត្តិសាស្រ្ត ធ្វើឱ្យចំណែកភាគច្រើនត្រូវខូចខាត មកដល់ឆ្នាំ១៩៩៧ វត្តបានជួសជុល និង កសាងថ្មី។ បន្ទាប់ពីដំណើរជួសជុល និង កសាងបន្ថែម ពេលវេលាអូសបន្លាយជាង១០ឆ្នាំ វត្តមិញថាញ (Minh Thanh) ដូចជាបានបំពាក់ទៅដោយសម្លៀកបំពាក់ថ្មីទាំងស្រុង ជាមួយនឹងសម្រស់ស្រស់ស្អាត នៃលោកខាងកើតពិសេសដាច់ដោយឡែក មានការឥទ្ធិពលស្ថាបត្យកម្មរបស់ ជប៉ុន ចិន តៃវ៉ាន។ មកដល់សព្វថ្ងៃ វត្តមិនត្រឹមជាទីកន្លែងសម្រាប់ពុទ្ធបរិសទអញ្ជើញមកទស្សនា និង បូជាព្រះអង្គ នៅទាំងទាក់ទាញភ្ញៀវទេសចរ អញ្ជើញមកទស្សនា គយគន់ទេសភាពទៀតផង។
សំណង់ស្ថាបត្យកម្មពិសេស និង ស្កឹមស្កៃ របស់វត្តមិញថាញ (Minh Thanh) ដូចជា៖ ព្រះវិហារកម្ពស់១៦ម៉ែត្រ ពិតានធ្វើដោយឈើផើមូ (ប្រភេទឈើល្បីឈ្មោះ នាព្រៃភ្នំតីង្វៀន- Tay Nguyen)។ ជាពិសេស ទ្វារវិហារមួយឈុត ធ្វើអំពីឈើកកោះ ជាមួយនឹងក្បាច់ចម្លាក់លយ រូបព្រះអាទិទេព sa. catur-mahārāja បួនព្រះអង្គយ៉ាងប្រណីត។ ជាមួយកម្ពស់៦ម៉ែត្រ កម្រាស់៤ដេស៊ីម៉ែត្រ នេះបានចាត់ទុកជាទ្វារធំលេខមួយលេខពីរនៅវៀតណាម។
ទេសភាពវត្តមិញថាញ (Minh Thanh) នៅទីក្រុង Pleiku ខេត្តយ៉ាឡាយ (Gia Lai) សំឡឹងពីខ្ពស់។ ស្ថិតនៅលេខ១៤អេ ផ្លូវ ង្វៀន វៀតស្វឹន (Nguyen Viet Xuan) សង្កាត់ហូយភូ (Hoi Phu) ចម្ងាយពីទីក្រុង២គីឡូវម៉ែត្រ ទៅទិសខាងនិរតី វត្តមិញថាញ (Minh Thanh) ជាការប្រគំស្ថាបត្យកម្មពុទ្ធសាសនាមួយធំ នៅលើកំពូលខ្ពង់រាប នៅទិសនិរតីនៃទីក្រុង Pleiku ខេត្តយ៉ាឡាយ Gia Lai ។. ព្រះវិហារវត្តមិញថាញ (Minh Thanh)។ គយមើលសម្រស់ប្រាង្គតម្កល់អដ្ឋិធាតុអ្នកបួស (ខាងឆ្វេង) ប្រាំបួនជាន់ កម្ពស់៧០ម៉ែត្រ ជាមួយនឹងកំពូលត្រីសូល៍ខ្ពស់ត្រដែតហាក់ដូចទៅប៉ះផ្ទៃមេឃខៀវស្រងាត់។ ទិដ្ឋភាពផ្ទាល់នៃស្លាកស្នាមស្ថាបត្យកម្ម នៃប្រាង្គតម្កល់អដ្ឋិធាតុអ្នកបួស ប្រាំបួនជាន់ កម្ពស់៧០ ម៉ែត្រ នៅវត្តមិញថាញ (Minh Thanh)។ ពិសេសនៅវត្តមានទ្វារមួយឈុតធ្វើអំពីឈើកកោះ ក្បាច់ចម្លាក់លយ រូបព្រះអាទិទេព sa. catur-mahārāja យ៉ាងប្រណីត និង ជក់ចិត្ត។ កម្ពស់៦ម៉ែត្រ កម្រាស់៤ដេស៊ីម៉ែត្រ ធំលំដាប់លេខមួយលេខពីរនៅវៀតណាម។ គ្រឹះធាខាងក្នុងព្រះវិហារវត្តមិញថាញ (Minh Thanh) គឺរូបសំណាកព្រះ អរហន្ត សាងអំពីថ្មធំ។ ស្នាដៃសិល្បៈចម្លាក់រូបសំណាកនៅទីនេះ ផ្អែកលើមូលដ្ឋានទ្រឹស្តី Vajrayana Buddhism។ វាក្តោបទាំងពីរជ្រុងជ្រោយ អក្សរសិល្ប៍ និង ទ្រឹស្តី ហាក់ដូចជាភាពប្រណីតនៃសតិអារម្មណ៍ និង អក្សរសាស្រ្តពុទ្ធសាស្រ្តមហាយាន Vajrayana ប្រមូលផ្តុំនៅទីនេះ។ វត្តមិញថាញ (Minh Thanh) បានភ្ញៀវទេសចរដឹងស្គាល់ដោយសារលំនាំស្ថាបត្យកម្មដូចជា ទីសក្ការបូជានៅជប៉ុន ជាមួយនឹងដំបូលកោងជាគំរូ។ |
វត្តមិញថាញ (Minh Thanh) ដឹកនាំដោយព្រះចៅអធិការ ថិតតឹមម៉ាន (Thich Tam Man)។ ព្រះអង្គសាងផ្នួស និង ប្រណិបត្តិន៍ធម៌តាំងពីនៅអាយុ៦ឆ្នាំ នៅទីក្រុង Pleiku ខេត្តយ៉ាឡាយ (Gia Lai) ឆ្នាំ១៩៨៧ចូលទៅគង់នៅវត្តបរិនិព្វានភ្នំធីវ៉ាយ (Thi Vai) ឆ្នាំ១៩៨៩ទៅគង់នៅវត្តឡុងប៊ូវ (Long Buu) ខាញហូយ (Khanh Hoi) ខណ្ឌ៤ ទីក្រុងហូជីមិញ។ ព្រះអង្គ ថិតតឹមម៉ាន (Thich Tam Man) ធ្លាប់បានទៅសិក្សានៅតៃវាន់ ហើយបញ្ចប់ការសិក្សាជាប់លេខខ្ពស់បំផុត ខាងផ្នែកសិក្សាវិចិត្រសិល្បៈ សិក្សាពុទ្ធសាសនា ស្ថាបត្យកម្មប្រាង្គប្រាសាទពុទ្ធសាសនា សិល្បៈពុទ្ធសាសនា ជាអ្នកបួសដំបូងបង្អស់នៅវៀតណាម បញ្ចប់សិក្សាផ្នែកទាំងនេះ។
ស្ថាបត្យកម្មរបស់វត្តជាការប្រគំភាពប្រណីតនៃសតិអារម្មណ៍ និង អក្សរសាស្រ្តពុទ្ធសាសនា មហាយាន Vajrayana។ ព្រះវិហារមានពីរជាន់ វិមានដាយហុងប៊ូវ (Dai Hung Buu) និង វិមានដាយបី (Dai Bi)។ ព្រះវិហារបានរៀបចំទៅតាមបែបធម្មតា របស់ maṇḍal។ នោះជារង្វង់មូល តំណាងដូចជាផ្កាឈូករីកក្រពំ វដ្តនេះជាមូលដ្ឋាននៃចក្រវាឡវដ្ត របស់ Vajrayana។ ធម្មតាមានកម្រសៀវភៅ maṇḍala ពីរ។ កម្រងសៀវភៅ vajradhātu-maṇḍala តំណាងឱ្យបញ្ញាត្រាស់ដឹងរបស់ព្រះពុទ្ធ។ កម្រងសៀវភៅ garbhadhātu-maṇḍala តំណាងឱ្យមធ្យោបាយប្រោសសត្វរបស់ព្រះពុទ្ធ។ កម្រងសៀវភៅ maṇḍala នីមួយៗ សុទ្ធតែផ្អែកលើគន្លឹះសតិអារម្មណ៍មួយចំនួន របស់ពុទ្ធសាសនាមហាយាន។
ក្នុងវិហារមានតម្កល់បូជាព្រះពុទ្ធបដិមា មានប្រវែង៦ម៉ែត្រ និង កម្ពស់១,២ម៉ែត្រ។ រូបសំណាកព្រះម៉ែគង់ស៊ីអិនដៃពាន់ភ្នែកពាន់បួនព្រះអង្គ មានកម្ពស់៨ម៉ែត្រ ទទឹង៣,៥ម៉ែត្រ បានដាក់តម្កល់នៅជ្រុងទាំងបួននៃព្រះវិហារ។ រូបសំណាកបានរៀបចំប្រដិតជាប់នឹងជញ្ជាំង ដោយមានរូបសំណាកជាង៣០០០ព្រះអង្គ។ ជាពិសេស រូបសំណាកព្រះអរហន្ត សាងដោយឈើខ្នុរ រូបសំណាកនីមួយៗមានខ្ពស់១,៣ម៉ែត្រ ទម្ងន់ជិត៣០០គីឡូក្រាម ទាំងអស់សុទ្ធតែបានលាបពណ៌មាសសមស្រប់ និង ជក់ចិត្ត។
វត្តបានកសាងចាប់ពីឆ្នាំ១៩៦៤ ដោយព្រះឧបជ្ឈាយ៍ ថិតយ៉ាកដាវ (Thich Giac Dao) មានផ្ទៃដីប្រហែល២០.០០០ម៉ែត្រការេ ជាទីកន្លែងបូជា អុជធូបរបស់ពុទ្ធបរិសទក្នុងស្រុក។ ព្រះសង្ឃធ្វើពិធីកិច្ចក្នុងព្រះវិហារវត្តមិញថាញ (Minh Thanh)។ រូបសំណាកព្រះអរហន្តសាងដោយថ្មសដ៏ធំ តម្កល់នៅក្នុងបរិវេណវត្ត។ ជួងខ្យល់លាបពណ៌ពេលវេលា នៅវត្តមិញថាញ (Minh Thanh)។ ទោះបីឆ្លងកាត់ការជួសជុលច្រើនដង ប៉ុន្តែវត្តនៅតែរក្សាបានសម្រស់បុរាណអាថ៌កំបាំង ធ្វើឱ្យរណ្តំចិត្តភ្ញៀវទេសចរគ្រប់គ្នា។ បរិវេណវត្តជាមួយនឹងអនុទិដ្ឋភាពបឹងទឹក រុក្ខជាតិ សម្រប់គ្នា។ |
នៅខាងមុខព្រះវិហារ ដេកសងខាងស្តាំឆ្វេង គឺប្រាង្គពីរ៖ ប្រាង្គជួង និង ប្រាង្គអ្នកកកើត។ ខាងមុខទីលានវត្ត គឺរូបសំណាក Amitābha សាងមកពីថ្ម កម្ពស់៧,៥ម៉ែត្រ និង ទម្ងន់៤០តោន បានដាក់តម្កល់នៅកណ្តាលបឹង ឡៀនទ្រី (Lien Tri) ជុំវិញប្រកបដោយដើមឈូកខៀវស្រស់។ ខាងមុខឡៀនទ្រី (Lien Tri) ផើងជើងធូបធ្វើដោយស្ពាន់ខ្ពស់៤ម៉ែត្រ ទម្ងន់៤តោន នេះចាត់ទុកជាផើងជើងធូបធំបំផុតនៅវៀតណាម។ នៅខាងឆ្វេងវត្ត មានប្រាង្គតម្កល់អដ្ឋិធាតុអ្នកបួស ប្រាំបួនជាន់ ខ្ពស់៧០ម៉ែត្រ កំពូលត្រីសូល៍ខ្ពស់ត្រដែតទៅកាន់លំហអាកាស។
ស្នាដៃសិល្បៈចម្លាក់រូបសំណាកនៅទីនេះ ផ្អែកលើមូលដ្ឋាននៃទ្រឹស្តីVajrayana។ វាមានរួមទាំងពីរ អក្សរសិល្ប៍ និង ទ្រឹស្តី ហាក់ដូចជាប្រគំភាពប្រណីតទាំងអស់នៃសតិអារម្មណ៍ និង អក្សរសាស្រ្តពុទ្ធសាសនា មហាយានVajrayana នៅទីនេះ។
ខាងក្រៅបរិវេណវត្ត បានរៀបចំចម្រុះដោយអនុទិដ្ឋភាពដូចជា បឹងទឹក រុក្ខជាតិ បង្កើតជាទេសភាពធម្មជាតិខៀវស្រស់ ត្រជាក់ សម្រប់នឹងភាពស្កឹមស្កៃរបស់វត្តអារាម។ អញ្ជើញមកដល់វត្តមិញថាញ (Minh Thanh) ពុទ្ធបរិសទក៏ដូចជាភ្ញៀវទេសចរ ហាក់ដូចជាដាក់ចុះនូវកង្វល់ទុក្ខព្រួយនៅខាងក្រោយ សម្រប់ខ្លួននឹងធម្មជាតិ បរិយាកាសស្ងប់ស្ងាត់៕
អត្ថបទ និង រូបថត៖ កុងដាត