មិត្តភក្តិជាមួយនឹងវៀតណាម សំណង់វិហារកាតូលិកធ្វើពីឈើ នៅទីក្រុង កូនទុំ (Kon Tum) 04/02/2022 នៅលើផែនទីទេសចរណ៍នៃបណ្តាខេត្ត នៅតំបន់តីង្វៀន (Tay Nguyen) មានអាសយដ្ឋានមួយដែលទទួលការយកចិត្តទុកដាក់ គ្មានអ្នកទេសចរមិនរំលងទេដែលគឺ វិហាកាតូលិក កូនទុំ (Kon Tum) (លេខ ១៣ ផ្លូវ ង្វៀនហ្វេ (Nguyen Hue) ទីក្រុង កូនទុំ ( Kon Tum)) ដែលជាវិហារកាតូលិកបុរាណធ្វើពីឈើមានអាយុកាលជាង ១០០ ឆ្នាំ ដែលបានសាងសង់ឡើងយ៉ាងស្រស់ស្អាត។ វាពិតជាសមស្របនឹងការចាត់ចំណាត់ថ្នាក់ជាស្នាដៃស្ថាបត្យកម្មកាតូលិកឈើនៅវៀតណាម និងអាស៊ីអាគ្នេយ៍។ ដំណើរការកសាងវិហារនេះឆ្លងកាត់ការលំបាកជាច្រើន ជួនកាលសូម្បីតែផ្អាក ដោយសារសង្គ្រាមពិភពលោកលើកទីមួយបានកើតឡើង។ ដូច្នេះ ការងារត្រៀមរៀបចំត្រូវចំណាយពេល ៣ ឆ្នាំ ដោយចាប់ផ្តើមពីការជួលជាងឈើល្អ ចូលព្រៃកាប់ឈើ រួចប្រើដំរីទាញឈើមកវិញ បន្ទាប់មកបញ្ជូនមនុស្សត្រឡប់ទៅតំបន់មួយចំនួន ដូចជា ខេត្ត ក្វាងណាម (Quang Nam) ខេត្ត ក្វាងង៉ាយ (Quang Ngai) និង ខេត្ត ប៊ិញឌីញ (Binh Dinh) .... ស្វែងរកជាងល្អ ដើម្បីសាងសង់។ ភាពស្រស់ស្អាតនៃប្រាសាទឈើដែលអាយុជាងមួយរយឆ្នាំ នៅខេត្តកូនទុំ (Kon Tum) ។ រូបថត៖ ថាញហ័រ ភាពស្រស់ស្អាតនៃប្រាសាទឈើដែលអាយុជាងមួយរយឆ្នាំ នៅខេត្តកូនទុំ (Kon Tum) ។ រូបថត៖ ថាញហ័រ ទិដ្ឋភាពស្ងប់ស្ងាត់ក្នុងបរិវេណវិហារកាតូលិកធ្វើពីឈើ កូនទុំ (Kon Tum)។ រូបថត៖ ថាញហ័រ របៀងធំទូលាយនិងវែងដែលមើលទៅកាន់បរិវេណនៃវិហារកាតូលិក។ រូបថត៖ ថាញហ័រ ដំបូលប្រក់ក្បឿងនៃវិហារកាតូលិកដែលមានរូបរាងដូចផ្ទះប្រពៃណីរបស់ជនជាតិបាណា (Ba Na) ។ រូបថត៖ ថាញហ័រ បន្ទាប់ពីភ្លៀងនិងខ្យល់ជាងមួយរយឆ្នាំមក វិហារកាតូលិកធ្វើពីឈើនេះនៅតែស្ថិតស្ថេរ និងមានភាពស្រស់ស្អាតពីសម័យបុរាណ។ រូបថត៖ ថាញហ័រ ចម្លាក់ដ៏ប្រណិតតុបតែងលើទ្វារធំវិហារកាតូលិក។ រូបថត៖ ថាញហ័រ ភ្ញៀវទេសចរណ៍ទស្សនា និងថតរូបអនុស្សាវរីយ៍នៅវិហារកាតូលិកឈើកូនទុំ (Kon Tum)។ រូបថត៖ ថាញហ័រ ទិដ្ឋភាពវិហារកាតូលិក មើលពីខាងលើ។ រូបថត៖ ខ័រចឿង មូលហេតុដែលគេហៅថា វិហារឈើ ព្រោះសម្ភារៈសំខាន់សម្រាប់សាងសង់វិហារនេះ គឺឈើក្រញូង (ឈើប្រណិតក្រហម) ជាឈើដ៏មានតម្លៃនិងមានច្រើននៅតំបន់ភ្នំព្រៃ ក្នុងតំបន់ Tay Nguyen។ រចនាសម្ព័ន្ធទាំងអស់ ចាប់ពីសរសរ ផ្ទោង រហូតដល់ជាន់ ផ្ទាល់ដីគឺធ្វើពីឈើ ហើយបានស្អិតជាប់គ្នាដោយឈើស្នូលមិនប្រើដែកគោល។ ពិដាន ជញ្ជាំងបានប៉ាតបាយដោយដីលាយចំបើង តាមរចនាបថផ្ទះប្រពៃណីរបស់ប្រជាជនវៀតណាមនៅភាគកណ្តាល ដោយគ្មានបេតុង ឬដែកថែបទេ។ ពីខាងក្រៅ សំណង់នេះជាអគារខ្ពស់និងលេចធ្លោគឺពណ៌ខ្មៅងងឹត ដោយសារតែឈើនិងក្បឿងដែលមានអាយុកាលច្រើនឆ្នាំហើយ។ ខាងមុខវិហារកាតូលិកមានប៉មជួងដែលមាន ៤ ជាន់កម្ពស់២៤ ម៉ែត្រនៅកណ្តាលដែលបង្កើតភាពសុខដុមនិងតុល្យភាពសម្រាប់សំណង់ទាំងមូល។ ច្រករបៀងសង្ខាងធំទូលាយ និងវែង ដំបូលខ្ពស់ និងចំណោត ដូចដំបូលនៃផ្ទះខ្ពស់ផុតពីដីសម្រាប់សកម្មភាពជួបជុំរបស់ជនជាតិ បាណា (Ba Na) ដែលទ្រដោយសសរឈើមូល។ នៅខាងក្នុងវិហារកាតូលិកនេះហាក់បីដូចជាពិភពលោកខុសពីគេ រចនាសម្ព័នដំបូលដ៏វែងនិងខ្ពស់ មានខ្យល់ចេញចូល និងពោរពេញដោយពន្លឺ ដែលធ្វើឲ្យភ្ញៀវទេសចរពិតជាធេងធោង ដោយភាពស្រស់ស្អាត និងភាពអស្ចារ្យរបស់វិហារកាតូលិកនេះ។ សោភណ្ឌភាពឆើតឆាយនិងប្រណើនៃវិហារកាតូលិចធ្វើពីឈើកូនទុំ (Kon Tum) ។ រូបថត៖ ថាញហ័រ ការតភ្ជាប់យ៉ាងជិតស្និទ្ធនិងតុល្យភាពរវាងប្រព័ន្ធសរសរទ្រនិង បង្អួចនិងខ្លោងទ្វារ នៃវិហារកាតូលិកឈើ កូនទុំ (Kon Tum) ។ រូបថត៖ ថាញហ័រ ការរួមបញ្ចូលគ្នាប្រកបដោយការចុះសម្រុងគ្នានិងល្អិតល្អន់នៃប្រព័ន្ធនៃសរសរទ្រទ្រង់ និងទ្វារដែលមានរាងកោង។ រូបថត៖ ថាញហ័រ រូបភាពស្រស់ស្អាតនិងពិសេសនៃជំនឿកាតូលិកបានតុបតែងលើកញ្ចក់ចម្រុះពណ៌ដ៏អស្ចារ្យ។ រូបថត៖ ថាញហ័រ ភាពស្រស់ស្អាតដ៏អស្ចារ្យនៃកញ្ចក់បង្អួចបង្ហាញពីទិដ្ឋភាពជីវិតនៅសម័យចាស់នៃតំបន់ តីង្វៀន (Tay Nguyen) ។ រូបថត៖ ថាញហ័រ វិហារបានរចនាយ៉ាងអស្ចារ្យនិងថ្លៃថ្នូរ។ រូបថត៖ ថាញហ័រ រូបសំណាកព្រះនាងម៉ារី និងព្រះយេស៊ូវនៅក្នុងវិហារ។ រូបថត៖ ថាញហ័រ រូបសំណាកព្រះ បានដាក់តាំងនៅក្នុងវិហារ។ រូបថត៖ ៖ ថាញហ័រ រូបថតរបស់ប៊ីស្សព Etienne-Théodore Cuénot (១៨០២ -១៨៦១) ជាសង្ឈរាជជនជាតិបារាំង ដែលស្ថានិកតំបន់កាន់សាសនាកាតូលិក នៅខេត្ត Kon Tum។ រូបថត៖ ថាញហ័រ ផ្ទោងធ្វើពីឈើដែលរចនាយ៉ាងពិសេស និងទ្រដំបូលវិហារ។ រូបថត៖ ថាញហ័រ វិហារកាតូលិកជាអាស័យដ្ឋានសាសនាដ៏សំខាន់មួយរបស់អ្នកកាន់សាសនាកាតូលិកនៅខេត្តកូនទុំ (Kon Tum)។ រូបថត៖ ថាញហ័រ គងនៃវិហារឈើកូនទុំ (Kon Tum) ។ រូបថត៖ ថាញហ័រ និយាយអំពីភាពស្រស់ស្អាតនៃវិហារនេះ សង្ឃរាជ Jeanningros ដែលជាអ្នកសម្ពោធវិហារឈើកូនទុំ (Kon Tum) សរសេរនៅក្នុងសំបុត្ររបស់គាក់ផ្ញើទៅកាន់សមាគមឃោសនាសាសនាប៉ារីសនៅឆ្នាំ ១៩១៨ ថា “នេះគឺជាអគារដ៏ធំទូលាយ និងមានតម្លៃដែលត្រូវបានសាងសង់ដោយឈើដ៏ប្រណិត (ឈើដ៏មានតម្លៃ។ ) ... ជំនួសវិហារចាស់ដែលបានកសាងដោយឫស្សី ហើយបានឆេះកាលពី ៧ ឆ្នាំមុន ដោយវិហារដ៏ស្រស់ស្អាតនេះ” ។ បន្ទាប់ពីភ្លៀង និងខ្យល់ជាងក្នុងអំឡុងពេល ១០០ ឆ្នាំមក វិហារឈើកូនទុំ (Kon Tum) នៅតែស្ថិតស្ថេរជាមួយនឹងពេលវេលា ហើយហាក់បីដូចជាកាន់តែមានភាពស្រស់ស្អាតឡើងៗ ដោយសារតែភាពរុងរឿងបុរាណ និងកម្ររបស់វា។ ថ្ងៃនេះមកទីក្រុង កូនទុំ (Kon Tum) ទស្សនាវិហារឈើនេះ ភ្ញៀវមិនត្រឹមតែស្វែងយល់បន្ថែមអំពីប្រវត្តិនៃវិហាររបស់ខេត្ត កូនទុំ (Kon Tum) ដែលជាតំបន់កាន់សាសនាកាតូលិកមួយក្នុងចំណោមតំបន់កាន់សាសនាកាតូ Romaចំនួន ២៧ នៅវៀតណាម និងជាតំបន់កាន់សាសនាកាតូលិកចំណាស់ជាងគេនៅ តីងៀន (Tay Nguyen) ។ ថែមទាងគយគន់ស្នាដៃឈើមួយនៃស្ថាបត្យកម្មកាតូលិកនៅវៀតណាម ក៏ដូចជានៅអាស៊ីអាគ្នេយ៍ផងដែរ៕ អត្ថបទនិងរូបថត៖ថាញហ័រ បកប្រែដោយង្វៀនយ៉ាង

នៅលើផែនទីទេសចរណ៍នៃបណ្តាខេត្ត នៅតំបន់តីង្វៀន (Tay Nguyen) មានអាសយដ្ឋានមួយដែលទទួលការយកចិត្តទុកដាក់ គ្មានអ្នកទេសចរមិនរំលងទេដែលគឺ វិហាកាតូលិក កូនទុំ (Kon Tum) (លេខ ១៣ ផ្លូវ ង្វៀនហ្វេ (Nguyen Hue) ទីក្រុង កូនទុំ ( Kon Tum)) ដែលជាវិហារកាតូលិកបុរាណធ្វើពីឈើមានអាយុកាលជាង ១០០ ឆ្នាំ ដែលបានសាងសង់ឡើងយ៉ាងស្រស់ស្អាត។ វាពិតជាសមស្របនឹងការចាត់ចំណាត់ថ្នាក់ជាស្នាដៃស្ថាបត្យកម្មកាតូលិកឈើនៅវៀតណាម និងអាស៊ីអាគ្នេយ៍។ ដំណើរការកសាងវិហារនេះឆ្លងកាត់ការលំបាកជាច្រើន ជួនកាលសូម្បីតែផ្អាក ដោយសារសង្គ្រាមពិភពលោកលើកទីមួយបានកើតឡើង។ ដូច្នេះ ការងារត្រៀមរៀបចំត្រូវចំណាយពេល ៣ ឆ្នាំ ដោយចាប់ផ្តើមពីការជួលជាងឈើល្អ ចូលព្រៃកាប់ឈើ រួចប្រើដំរីទាញឈើមកវិញ បន្ទាប់មកបញ្ជូនមនុស្សត្រឡប់ទៅតំបន់មួយចំនួន ដូចជា ខេត្ត ក្វាងណាម (Quang Nam) ខេត្ត ក្វាងង៉ាយ (Quang Ngai) និង ខេត្ត ប៊ិញឌីញ (Binh Dinh) .... ស្វែងរកជាងល្អ ដើម្បីសាងសង់។ ភាពស្រស់ស្អាតនៃប្រាសាទឈើដែលអាយុជាងមួយរយឆ្នាំ នៅខេត្តកូនទុំ (Kon Tum) ។ រូបថត៖ ថាញហ័រ ភាពស្រស់ស្អាតនៃប្រាសាទឈើដែលអាយុជាងមួយរយឆ្នាំ នៅខេត្តកូនទុំ (Kon Tum) ។ រូបថត៖ ថាញហ័រ ទិដ្ឋភាពស្ងប់ស្ងាត់ក្នុងបរិវេណវិហារកាតូលិកធ្វើពីឈើ កូនទុំ (Kon Tum)។ រូបថត៖ ថាញហ័រ របៀងធំទូលាយនិងវែងដែលមើលទៅកាន់បរិវេណនៃវិហារកាតូលិក។ រូបថត៖ ថាញហ័រ ដំបូលប្រក់ក្បឿងនៃវិហារកាតូលិកដែលមានរូបរាងដូចផ្ទះប្រពៃណីរបស់ជនជាតិបាណា (Ba Na) ។ រូបថត៖ ថាញហ័រ បន្ទាប់ពីភ្លៀងនិងខ្យល់ជាងមួយរយឆ្នាំមក វិហារកាតូលិកធ្វើពីឈើនេះនៅតែស្ថិតស្ថេរ និងមានភាពស្រស់ស្អាតពីសម័យបុរាណ។ រូបថត៖ ថាញហ័រ ចម្លាក់ដ៏ប្រណិតតុបតែងលើទ្វារធំវិហារកាតូលិក។ រូបថត៖ ថាញហ័រ ភ្ញៀវទេសចរណ៍ទស្សនា និងថតរូបអនុស្សាវរីយ៍នៅវិហារកាតូលិកឈើកូនទុំ (Kon Tum)។ រូបថត៖ ថាញហ័រ ទិដ្ឋភាពវិហារកាតូលិក មើលពីខាងលើ។ រូបថត៖ ខ័រចឿង មូលហេតុដែលគេហៅថា វិហារឈើ ព្រោះសម្ភារៈសំខាន់សម្រាប់សាងសង់វិហារនេះ គឺឈើក្រញូង (ឈើប្រណិតក្រហម) ជាឈើដ៏មានតម្លៃនិងមានច្រើននៅតំបន់ភ្នំព្រៃ ក្នុងតំបន់ Tay Nguyen។ រចនាសម្ព័ន្ធទាំងអស់ ចាប់ពីសរសរ ផ្ទោង រហូតដល់ជាន់ ផ្ទាល់ដីគឺធ្វើពីឈើ ហើយបានស្អិតជាប់គ្នាដោយឈើស្នូលមិនប្រើដែកគោល។ ពិដាន ជញ្ជាំងបានប៉ាតបាយដោយដីលាយចំបើង តាមរចនាបថផ្ទះប្រពៃណីរបស់ប្រជាជនវៀតណាមនៅភាគកណ្តាល ដោយគ្មានបេតុង ឬដែកថែបទេ។ ពីខាងក្រៅ សំណង់នេះជាអគារខ្ពស់និងលេចធ្លោគឺពណ៌ខ្មៅងងឹត ដោយសារតែឈើនិងក្បឿងដែលមានអាយុកាលច្រើនឆ្នាំហើយ។ ខាងមុខវិហារកាតូលិកមានប៉មជួងដែលមាន ៤ ជាន់កម្ពស់២៤ ម៉ែត្រនៅកណ្តាលដែលបង្កើតភាពសុខដុមនិងតុល្យភាពសម្រាប់សំណង់ទាំងមូល។ ច្រករបៀងសង្ខាងធំទូលាយ និងវែង ដំបូលខ្ពស់ និងចំណោត ដូចដំបូលនៃផ្ទះខ្ពស់ផុតពីដីសម្រាប់សកម្មភាពជួបជុំរបស់ជនជាតិ បាណា (Ba Na) ដែលទ្រដោយសសរឈើមូល។ នៅខាងក្នុងវិហារកាតូលិកនេះហាក់បីដូចជាពិភពលោកខុសពីគេ រចនាសម្ព័នដំបូលដ៏វែងនិងខ្ពស់ មានខ្យល់ចេញចូល និងពោរពេញដោយពន្លឺ ដែលធ្វើឲ្យភ្ញៀវទេសចរពិតជាធេងធោង ដោយភាពស្រស់ស្អាត និងភាពអស្ចារ្យរបស់វិហារកាតូលិកនេះ។ សោភណ្ឌភាពឆើតឆាយនិងប្រណើនៃវិហារកាតូលិចធ្វើពីឈើកូនទុំ (Kon Tum) ។ រូបថត៖ ថាញហ័រ ការតភ្ជាប់យ៉ាងជិតស្និទ្ធនិងតុល្យភាពរវាងប្រព័ន្ធសរសរទ្រនិង បង្អួចនិងខ្លោងទ្វារ នៃវិហារកាតូលិកឈើ កូនទុំ (Kon Tum) ។ រូបថត៖ ថាញហ័រ ការរួមបញ្ចូលគ្នាប្រកបដោយការចុះសម្រុងគ្នានិងល្អិតល្អន់នៃប្រព័ន្ធនៃសរសរទ្រទ្រង់ និងទ្វារដែលមានរាងកោង។ រូបថត៖ ថាញហ័រ រូបភាពស្រស់ស្អាតនិងពិសេសនៃជំនឿកាតូលិកបានតុបតែងលើកញ្ចក់ចម្រុះពណ៌ដ៏អស្ចារ្យ។ រូបថត៖ ថាញហ័រ ភាពស្រស់ស្អាតដ៏អស្ចារ្យនៃកញ្ចក់បង្អួចបង្ហាញពីទិដ្ឋភាពជីវិតនៅសម័យចាស់នៃតំបន់ តីង្វៀន (Tay Nguyen) ។ រូបថត៖ ថាញហ័រ វិហារបានរចនាយ៉ាងអស្ចារ្យនិងថ្លៃថ្នូរ។ រូបថត៖ ថាញហ័រ រូបសំណាកព្រះនាងម៉ារី និងព្រះយេស៊ូវនៅក្នុងវិហារ។ រូបថត៖ ថាញហ័រ រូបសំណាកព្រះ បានដាក់តាំងនៅក្នុងវិហារ។ រូបថត៖ ៖ ថាញហ័រ រូបថតរបស់ប៊ីស្សព Etienne-Théodore Cuénot (១៨០២ -១៨៦១) ជាសង្ឈរាជជនជាតិបារាំង ដែលស្ថានិកតំបន់កាន់សាសនាកាតូលិក នៅខេត្ត Kon Tum។ រូបថត៖ ថាញហ័រ ផ្ទោងធ្វើពីឈើដែលរចនាយ៉ាងពិសេស និងទ្រដំបូលវិហារ។ រូបថត៖ ថាញហ័រ វិហារកាតូលិកជាអាស័យដ្ឋានសាសនាដ៏សំខាន់មួយរបស់អ្នកកាន់សាសនាកាតូលិកនៅខេត្តកូនទុំ (Kon Tum)។ រូបថត៖ ថាញហ័រ គងនៃវិហារឈើកូនទុំ (Kon Tum) ។ រូបថត៖ ថាញហ័រ និយាយអំពីភាពស្រស់ស្អាតនៃវិហារនេះ សង្ឃរាជ Jeanningros ដែលជាអ្នកសម្ពោធវិហារឈើកូនទុំ (Kon Tum) សរសេរនៅក្នុងសំបុត្ររបស់គាក់ផ្ញើទៅកាន់សមាគមឃោសនាសាសនាប៉ារីសនៅឆ្នាំ ១៩១៨ ថា “នេះគឺជាអគារដ៏ធំទូលាយ និងមានតម្លៃដែលត្រូវបានសាងសង់ដោយឈើដ៏ប្រណិត (ឈើដ៏មានតម្លៃ។ ) ... ជំនួសវិហារចាស់ដែលបានកសាងដោយឫស្សី ហើយបានឆេះកាលពី ៧ ឆ្នាំមុន ដោយវិហារដ៏ស្រស់ស្អាតនេះ” ។ បន្ទាប់ពីភ្លៀង និងខ្យល់ជាងក្នុងអំឡុងពេល ១០០ ឆ្នាំមក វិហារឈើកូនទុំ (Kon Tum) នៅតែស្ថិតស្ថេរជាមួយនឹងពេលវេលា ហើយហាក់បីដូចជាកាន់តែមានភាពស្រស់ស្អាតឡើងៗ ដោយសារតែភាពរុងរឿងបុរាណ និងកម្ររបស់វា។ ថ្ងៃនេះមកទីក្រុង កូនទុំ (Kon Tum) ទស្សនាវិហារឈើនេះ ភ្ញៀវមិនត្រឹមតែស្វែងយល់បន្ថែមអំពីប្រវត្តិនៃវិហាររបស់ខេត្ត កូនទុំ (Kon Tum) ដែលជាតំបន់កាន់សាសនាកាតូលិកមួយក្នុងចំណោមតំបន់កាន់សាសនាកាតូ Romaចំនួន ២៧ នៅវៀតណាម និងជាតំបន់កាន់សាសនាកាតូលិកចំណាស់ជាងគេនៅ តីងៀន (Tay Nguyen) ។ ថែមទាងគយគន់ស្នាដៃឈើមួយនៃស្ថាបត្យកម្មកាតូលិកនៅវៀតណាម ក៏ដូចជានៅអាស៊ីអាគ្នេយ៍ផងដែរ៕ អត្ថបទនិងរូបថត៖ថាញហ័រ បកប្រែដោយង្វៀនយ៉ាង
អត្ថបទផ្សេងទៀត មិត្តភក្តិអន្តរជាតិស្វែងយល់ពី “បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅភូមិវៀតណាម”10/03/2023មិត្តភក្តិជាមួយនឹងវៀតណាមនាពេលថ្មីៗនេះ នៅភូមិបុរាណ ដឿងឡឹម (Duong Lam) (ទីរួមខេត្ត សើនតី (Son Tay) រដ្ឋធានីហាណូយ (Ha Noi) មជ្ឈមណ្ដលជំរុញវិនិយោគ ពាណិជ្ជកម្មនិងទេសចរ ទីក្រុងហាណូយ (Ha Noi) បានសហការជាមួយគណៈកម្មាធិការប្រជាជនទីរួមខេត្ត សើនតី (Son Tay) លោក David Lapetina និងការស្រឡាញ់ប្រទេសវៀតណាម14/02/2023មិត្តភក្តិជាមួយនឹងវៀតណាមអង្គការ Facing the World ៖ ដំណើរឆ្ពោះទៅរកស្នាមញញឹមសម្រាប់កុមារក្រីក្រ30/12/2022មិត្តភក្តិជាមួយនឹងវៀតណាមលោក Thierry Vergon រួមនឹងវិទ្យាស្ថានបារាំងនៅហាណូយ ផ្សព្វផ្សាយវប្បធម៌ច្នៃប្រឌិតទៅដល់មហាជន25/11/2022មិត្តភក្តិជាមួយនឹងវៀតណាមHervé Rodriguez ពណ៌នាអំពីវប្បធម៌ម្ហូបអាហារ19/09/2022មិត្តភក្តិជាមួយនឹងវៀតណាមបង្រៀនសិល្បៈឆុងតែវៀតណាមដល់ជនបរទេស22/08/2022មិត្តភក្តិជាមួយនឹងវៀតណាមHarold Browning ចូលរួមអភិរក្សប្រព័ន្ធអេកូឡូស៊ីវៀតណាម10/07/2022មិត្តភក្តិជាមួយនឹងវៀតណាម អត្ថបទផ្សេងទៀត