គ្រឿងសេរ៉ាមិចគុណភាពខ្ពស់ ប៊ិញយឿង (Binh Duong) ជាមួយម៉ាកសេរ៉ាមិច មិញឡុង (Minh Long I)ត្រូវបានជ្រើសរើសជាផលិតផលជាតិ ក្នុងដំណើរបំពេញទស្សនកិច្ចរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ហើយជាកាដូជូនប្រមុខរដ្ឋជាង ៤០ ប្រទេសជុំវិញពិភពលោក។
គ្រឿងសេរ៉ាមិចដែលមានដើមកំណើតមកពីខេត្ត ប៊ិញយឿង (Binh Duong) ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះបានតភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍បរទេសនិងកិច្ចការសំខាន់ៗ ជាច្រើនរបស់ប្រទេស ដូចជាធ្វើជាអំណោយក្នុងឱកាសមហាសន្និបាតទូទាំងប្រទេសរបស់បក្ស APEC ឆ្នាំ ២០០៦ និងឆ្នាំ ២០១៧ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ (Ha Noi) ពិធីបុណ្យអបអរសាទរខួប ១០០០ ឆ្នាំ នៃទិវាបង្កើត ថាំងឡុង - ហាណូយ (Thang Long – Ha Noi) សន្និសីទអាស៊ានលើកទី ១៧ ... គ្រឿងសេរ៉ាមិចគុណភាពខ្ពស់ ប៊ិញយឿង (Binh Duong) ជាមួយម៉ាកសេរ៉ាមិច មិញឡុង (Minh Long I) ត្រូវបានជ្រើសរើសជាផលិតផលជាតិ ក្នុងដំណើរបំពេញទស្សនកិច្ចរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ហើយជាកាដូជូនប្រមុខរដ្ឋជាង ៤០ ប្រទេសជុំវិញពិភពលោក។ យើងខ្ញុំបានធ្វើដំណើរទៅកាន់ខេត្ត ប៊ិញយឿង (Binh Duong) បន្ទាប់ពីជំងឺរាតត្បាត Covid លើកទី ៤ ដើម្បីស្វែងយល់អំពីវិជ្ជាជីវៈគ្រឿងស្មូនដ៏ល្បីល្បាញនៅលើ "ផែនទីសេរ៉ាមិចពិភពលោក" នៅតំបន់នេះ។
ខេត្ត ប៊ិញយឿង (Binh Duong) គឺជាស្រុកកំណើតនៃមុខរបរធ្វើគ្រឿងសេរ៉ាមិច
គេបានឲ្យដឹងថា ការធ្វើគ្រឿងសេរ៉ាមិចនៅខេត្តប៊ិញយឿង (Binh Duong) បានលេចឡើង នៅចុងសតវត្សទី ១៨ និងដើមសតវត្សទី ១៩ ដោយសារជនជាតិចិនបានមកនិងរកស៊ី នៅក្នុងតំបន់នេះ។ នៅខេត្ត ប៊ីញយឿង ( Binh Duong) មានភូមិធ្វើគ្រឿងសេរ៉ាមិចដ៏ល្បីឈ្មោះចំនួនបីគឺ តឹនភឿកខាញ (Tan Phuoc Khanh) ឡាយធៀវ (Lai Thieu) និង ចាញងៀ (Chanh Nghia)។ លក្ខណៈទូទៅនៃគ្រឿងសេរ៉ាមិចខេត្ត ប៊ិញយឿង (Binh Duong) គឺការប្រើប្រាស់វត្ថុធាតុដើមពីដីឥដ្ឋដែលយកនៅតាមដងទន្លេក្នុងតំបន់ មានភាពទន់ និងអាចជាប់គ្នា ហើយរួមជាមួយនឹងបច្ចេកទេសធ្វើគ្រឿងស្មូនបុរាណនៅខេត្តប៊ិញយឿង (Binh Duong) របស់សិប្បករដើមកំណើតចិន និងប្រការអាថ៌កំបាំងនៃការដុតគ្រឿងស្មូន ដើម្បីផលិតចេញគ្រឿងសេរ៉ាមិចដ៏ល្អឥតខ្ចោះ។
ក្នុងកំឡុងឆ្នាំ ១៩១០-១៩៣០ នៅខេត្តប៊ិញយឿង (Binh Duong) មានឡដុតស្មូនប្រមាណ ៤០ ប៉ុណ្ណោះ ដែលមានពលករប្រមាណ ១.០០០ នាក់ ហើយនៅឆ្នាំ ១៩៨៥ មានរោងជាងចំនួន ២៧៣ ដែល ទាក់ទាញកម្មករចំនួន ៦.៧០០ នាក់។ រហូតមកដល់ពេលនេះ មានរោងជាងផលិតសេរ៉ាមិចជិតចំនួន ៣០០ ដែលមាននឹងឡដុតប្រមាណ ៥០០ ដែលទាក់ទាញពលករជាង ១៥០០០០នាក់ ដោយផ្គត់ផ្គង់ផលិតផលសេរ៉ាមិច ចំនួន ១៣០-១៥0 លានក្នុងមួយឆ្នាំ។ |
គេបានឲ្យដឹងថា ការធ្វើគ្រឿងសេរ៉ាមិចនៅខេត្តប៊ិញយឿង (Binh Duong) បានលេចឡើង នៅចុងសតវត្សទី ១៨ និងដើមសតវត្សទី ១៩ ដោយសារជនជាតិចិនបានមកនិងរកស៊ី នៅក្នុងតំបន់នេះ។ នៅខេត្ត ប៊ីញយឿង ( Binh Duong) មានភូមិធ្វើគ្រឿងសេរ៉ាមិចដ៏ល្បីឈ្មោះចំនួនបីគឺ តឹនភឿកខាញ (Tan Phuoc Khanh) ឡាយធៀវ (Lai Thieu) និង ចាញងៀ (Chanh Nghia) ។ លក្ខណៈទូទៅនៃគ្រឿងសេរ៉ាមិចខេត្ត ប៊ិញយឿង (Binh Duong) គឺការប្រើប្រាស់វត្ថុធាតុដើមពីដីឥដ្ឋដែលយកនៅតាមដងទន្លេក្នុងតំបន់ មានភាពទន់ និងអាចជាប់គ្នា ហើយរួមជាមួយនឹងបច្ចេកទេសធ្វើគ្រឿងស្មូនបុរាណនៅខេត្ត ប៊ិញយឿង (Binh Duong) របស់សិប្បករដើមកំណើតចិន និងប្រការអាថ៌កំបាំងនៃការដុតគ្រឿងស្មូន ដើម្បីផលិតចេញគ្រឿងសេរ៉ាមិចដ៏ល្អឥតខ្ចោះ។
មុខរបរនេះតែប្រៀបធៀបទៅនឹងការងារ "លេង" ជាមួយដីឥដ្ឋ តាំងពីដំណាក់កាលនៃការយកដី ការជ្រើសរើស ការលាយ និងការសូន ... ដៃទាំងពីរតែងតែប្រឡាក់ដីឥដ្ឋ។
បច្ចុប្បន្ននេះ រោងចក្ររបស់លោក គ្វាចហ៊ឹវ (Quach Huu) បានផលិតផើងសេរ៉ាមិចដែលលក់ក្នុងស្រុក និងក្រុមហ៊ុនខ្លះបញ្ជាទិញសម្រាប់នាំចេញ។ លោកក៏បានបន្ថែមថា មុខរបរធ្វើគ្រឿងសេរ៉ាមិចដោយដៃទាមទារឲ្យកម្មករមានភាពហ្មត់ចត់និងនិងជំនាញ។ នៅដំណាក់កាលកកើតរូបរាងនិងលាបថ្នាំសេរ៉ាមិច ត្រូវការមានភាពហ្មត់ចាត់បន្ថែមទៀត។ រីឯដំណាក់កាលដុតគ្រឿងសេរ៉ាមិចមានប្រមាណ ២០០ គ្រឿង ដែលដុតដោយអុស នៅរោងជាងរបស់លោក ហ៊ឹវ (Huu) បានចំណាយរយៈពេល ៣ ថ្ងៃ ដែលតម្រូវឱ្យជាងស្មូនមានបទពិសោធន៍ច្រើន ដើម្បីគ្រប់គ្រងអណ្តាតភ្លើងឲ្យបានត្រឹមត្រូវ ហើយគ្រឿងស្មូននឹងទុំស្មើៗ គ្នា និងស្រស់ស្អាត។ ..
សិប្បករ ហូវ៉ាន់ឡើយ (Ho Van Lon) ដាក់ដីចូលទៅក្នុងពុម្ភ នៅឡដុត ដាយហ៊ឹង ( Dai Hung)។ រូបថត៖ ឡេមិញ/VNP សិប្បករមានជំនាញ ដែលអាចបង្កើតស្នាដៃសេរ៉ាមិកដ៏ស្រស់ស្អាត នៅក្នុងភូមិធ្វើគ្រឿងសេរ៉ាមិច តឹនភឿកខាញ់ (Tan Phuoc Khanh)។ រូបថត៖ ថុងហៃ/VNP ចាក់វត្ថុធាតុដើមចូលទៅក្នុងពុម្ភ ដើម្បីកកើតរូបរាងដំបូងសម្រាប់គ្រឿងសេរ៉ាមិចនៅភូមិធ្វើគ្រឿងសេរ៉ាមិច តឹនភឿកខាញ (Tan Phuoc Khanh) ។ រូបថត៖ថុងហៃ/VNP យកផលិតផលចេញពីពុម្ភ ហើយទុកឲ្យសម្ងួត មុនពេលដែលយកទៅដុតនៅភូមិធ្វើគ្រឿងសេរ៉ាមិច តឹនភឿកខាញ (Tan Phuoc Khanh)។ រូបថត៖ថុងហៃ/VNP ហាលឲ្យសម្ងួតផលិតផល មុនពេលដែលយកទៅដុត នៅភូមិធ្វើគ្រឿងសេរ៉ាមិច តឹនភឿកខាញ់ (Tan Phuoc Khanh)។ រូបថត៖ថុងហៃ/VNP នៅក្នុងឡដុតផលិតផលសេរ៉ាមិចធ្វើដោយដៃ នៅឡដុត ដាយហ៊ឹង (Dai Hung)។ រូបថត៖ ឡេមិញ/VNP ការកកើតរូបរាងនៃគ្រឿងសេរ៉ាមិចសិល្បៈនៅរោងជាងផលិតមួយ នៅសង្កាត់ឡាយធៀវ ( Lai Thieu)។ រូបថត៖ ថុងហៃ/VNP ផលិតផលប្លែកៗ មានក្បួនរចនាដ៏ល្អមើល ដែលអនុវត្តដោយជាងស្មួន នៅសង្កាត់ឡាយធៀវ ( Lai Thieu)។ រូបថត៖ ថុងហៃ/VNP |
ប្រសិនបើកាលពីអតីតកាល ផលិតផលសេរ៉ាមិចនៅខេត្តប៊ិញយឿង (Binh Duong) ជាវត្ថុបានប្រើប្រាស់ក្នុងផ្ទះ ដូចជា៖ ចាន ពែង ចានតូច ផើងផ្កា រូបសំណាក ផើងផ្កា ជាដើម ឥឡូវនេះបានស្វែងយល់នូវតម្រូវការរបស់អ្នកប្រើប្រាស់ ក៏ដូចជាឧស្សាហូបនីយកម្មនៃដំណាក់កាលផលិតមួយចំនួនបានផលិតចេញបរិមាណគ្រឿងសេរ៉ាមិចនិងផលិតផលដែលមានគុណភាពមធ្យមដល់គុណភាពខ្ពស់ដែលឆ្លើយតបនឹងតម្រូវការផ្សេងៗក្នុងជីវិត។…
នៅឆ្នាំ ២០២១ ខេត្ត ប៊ិញយឿង (Binh Duong) មានកិត្តិយសដែលមានបេតិកភណ្ឌវប្បធម៌អរូបីកថ្នាក់ជាតិចំនួនពីរបន្ថែមទៀត រួមមាន “សិប្បកម្មប្រពៃណីរបស់មុខរបរធ្វើគ្រឿងសេរ៉ាមិច ប៊ិញយឿង (Binh Duong)” និង “ចំណេះដឹងប្រជាប្រិយ និងសិល្បៈសម្តែងដ៏ប្រជាប្រិយសម្រាប់ក្បាច់គុន តឹនខាញ់បាត្រា (Tan Khanh Ba Tra)” តាមការគ្រោង ពិធីប្រកាសនិងប្រគល់លិខិតទទួលស្គាល់នឹងប្រព្រឹត្តទៅ នៅសារមន្ទីរខេត្ត ប៊ិញយឿង ( Binh Duong) ក្នុងឱកាសទិវាបេតិកភណ្ឌវប្បធម៌វៀតណាម (ថ្ងៃទី២៣ ខែវិច្ឆិកា) នាពេលខាងមុខ។ |
ក្រៅពីនេះ មុខរបរធ្វើជ្រូកដីនៅសង្កាត់ ឡាយធៀវ ( Lai Thieu) ជាមួយផលិតផលសត្វជ្រូកដីនិងពាងទឹក នៅក្នុងឡដុត ដាយហ៊ឹង (Dai Hung) (ទីក្រុង ធូយូវម៉ុត (Thu Dau Mot)) គឺជាទិសដៅអភិវឌ្ឍន៍ដ៏វិសេសវិសាលនៃមុខរបរធ្វើគ្រឿងសេរ៉ាមិចដោយដៃ នៅខេត្ត ប៊ិញយឿង (Binh Duong) ដែលបានបញ្ជាក់ម៉ាក់យីហោនិងត្រូវអ្នកប្រើប្រាស់ស្គាល់។
លក្ខណៈពិសេសនៃសេរ៉ាមិចខេត្តប៊ិញយឿង ( Binh Duong) គឺអាចប្រើប្រាស់ក្នុងរយៈពេលច្រើនឆ្នាំ ថ្នាំលាបសេរ៉ាមិចនិងការតុបតែងដ៏សម្បូរបែប ប៉ុន្តែមានភាពជិតស្និទ្ធ ដូចជាទេសភាពធម្មជាតិនៃជនបទភាគខាងត្បូង កេរ្តិ៍ដំណែលដ៏ល្បីល្បាញ និងទេសភាពនៃប្រទេស។ ជាងនេះទៅទៀត ផលិតផលសេរ៉ាមិច ប៊ិញយឿង (Binh Duong) ឥឡូវនេះមានការរួមផ្សំរវាងប្រពៃណីវៀតណាម និងទំនើបនៃលោកខាងលិច ដូច្នេះហើយផលិតផលទាំងនោះមានប្រជាប្រិយភាព នៅក្នុងទីផ្សារអឺរ៉ុប ដោយនាំមកនូវប្រភពសេដ្ឋកិច្ចដែលមានស្ថិរភាព និងការអភិវឌ្ឍន៍ជាវិជ្ជមានសម្រាប់មុខរបរធ្វើគ្រឿងសេរ៉ាមិច។ ជាពិសេស ជាពិសេស ផលិតផលសេរ៉ាមិច មិញឡុង (Minh Long 1) បានគេចាត់ទុកថាជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតផលិតផលសេរ៉ាមិច ដែលមានគុណភាពខ្ពស់ដែលនាំចេញទៅកាន់ពិភពលោក។
ផលិតផលជាតិនៃសេរ៉ាមិច មីញឡុង (Minh Long I)
ដើម្បីកសាងម៉ាកយីហោសេរ៉ាមិច ប៊ិញយឿង (Binh Duong) ឱ្យមានទីតាំងដ៏រឹងមាំក្នុងទីផ្សារសេរ៉ាមិចបច្ចុប្បន្ន គឺជាដំណើរការសិក្សា និងកែលម្អ រួមទាំងការរួមចំណែកជាច្រើនជំនាន់សិប្បករដ៏ប៉ិនប្រសប់ បានលះបង់ពេញមួយជីវិតរបស់ពួកគេ ដើម្បីលើកកម្ពស់មុខរបរធ្វើគ្រឿងសេរ៉ាមិចប្រពៃណី នៅស្រុកកំណើតរបស់ពួកគេ។ ជាគំរូគឺសិប្បករ លីង៉ុកមិញ (Ly Ngoc Minh) អគ្គនាយកក្រុមហ៊ុនទទួលខុសត្រូវមានកំរិក មិញឡុង ១ ( Minh Long I) ជាមួយម៉ាក់យីហោសេរ៉ាមិច មិញឡុង ១ ( Minh Long I) ដ៏ល្បីល្បាញ នៅក្នុងប្រទេសនិងនៅលើពិភពលោក។
សិល្បករប្រជាជន លីង៉ុកមីញ (Ly Ngoc Minh) បានរដ្ឋប្រគល់កិត្តនាមជាវីរៈបុរសពលកម្ម ក្នុងឆ្នាំ ២០០៧។ |
បន្តយកទំនៀមទម្លាប់នូវការធ្វើគ្រឿងសេរ៉ាមិចដោយដៃរបស់គ្រួសារមួយ មាន ៤ ជំនាន់ នៅតំបន់តឹនភឿកខាញ់ ខេត្តប៊ិញយឿង (Tan Phuoc Khanh – Binh Duong)។ លោក លីង៉ុកមីញ (Ly Ngoc Minh) ទទួលនូវបច្ចេកទេសផលិតគ្រឿងសេរ៉ាមិចយ៉ាងប៉ិនប្រសប់ និង "អាថ៌កំបាំង" ក្នុងការធ្វើគ្រឿងសេរ៉ាមិចដែលមានតែមួយគត់ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺការប្រាថ្នាចង់កសាងម៉ាកយីហោសេរ៉ាមិចវៀតណាមដ៏មានកិត្យានុភាពនិងគុណភាពខ្ពស់ បញ្ជាក់ទីតាំងរបស់សេរ៉ាមិកវៀតណាមនៅលើទីផ្សារអន្តរជាតិ។
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត មិញឡុង ១ ( Minh Long I) អនុវត្តបច្ចេកវិទ្យាទំនើប ក្នុងការផលិតសេរ៉ាមិច។ រូបថត៖ ឯកសាររបស់ក្រុមហ៊ុន មិញឡុង ១ ( Minh Long I) សិល្បករប្រជាជន លីង៉ុកមិញ (Ly Ngoc Minh) ផ្តល់ការណែនាំដ៏លំអិតដល់សិប្បករ ដើម្បីបញ្ចប់ការងារសេរ៉ាមិច។ រូបថត៖ ឯកសាររបស់ក្រុមហ៊ុន មិញឡុង ១ ( Minh Long I) ដំណាក់កាលនៃការគូរក្បាច់រចនា ដើម្បីបញ្ចប់ផលិតផលសេរ៉ាមិច មិញឡុង ១ ( Minh Long I)។ រូបថត៖ ឯកសាររបស់ក្រុមហ៊ុនមិញឡុង ១ ( Minh Long I) ពែងពេជ្រ APEC គឺជាអំណោយផ្លូវការដែលជូនថ្នាក់ដឹកនាំនៃសេដ្ឋកិច្ចចំនួន ២១ ក្នុងព្រឹត្តិការណ៍ APEC ២០១៧ ដែលរៀបចំដោយវៀតណាម។ រូបថត៖ ឯកសាររបស់ក្រុមហ៊ុនមិញឡុង ( Minh Long I) ឈុតពែងតែដែលមានក្បួនរចនាដែលគូរដោយពណ៌មាសនិងប្រើប្រាស់ក្នុងពិធីជប់លៀងរបស់ថ្នាក់ដឹកនាំនៃសេដ្ឋកិច្ចចំនួន ២១ រូប។ ក្នុងព្រឹត្តិការណ៍ APEC ២០១៧ ដែលប្រព្រឹត្តទៅនៅប្រទេសវៀតណាម។ រូបថត៖ ឯកសាររបស់ក្រុមហ៊ុនមិញឡុង ( Minh Long I) កម្រងថូផ្កាបានគូរយ៉ាងប្រណិតនៃម៉ាកសេរ៉ាមិច មិញឡុង ( Minh Long I) ។ រូបថត៖ ឯកសាររបស់ក្រុមហ៊ុន មិញឡុង ( Minh Long I) ឈុតពែងតែរាជវង្សានុវង្សជាផលិតផលដែលមានគុណភាពខ្ពស់របស់សិល្បករនៃក្រុមហ៊ុន មិញឡុង ( Minh Long I)។ រូបថត៖ ឯកសាររបស់ក្រុមហ៊ុន មិញឡុង ( Minh Long I) |
ក្នុងនាមជាអ្នកឧបត្ថម្ភពិសេសនៃព្រឹត្តិការណ៍ APEC វៀតណាម ឆ្នាំ ២០១៧ ឈុតផលិតផល ហ័ងលៀន (Hoang Lien) របស់ក្រុមហ៊ុន មិញឡុង (Minh Long) មានកិត្តិយសបានជ្រើសរើសនិងប្រើប្រាស់ក្នុងពិធីជប់លៀងរបស់រដ្ឋនិងឈុតផលិតផល "ពែងពេជ្រ" គឺជាអំណោយដែលជូនថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ចចំនួន ២១ អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។ |
ក្រុមហ៊ុន មិញឡុង ១ (Minh Long I) មានភាពច្នៃប្រឌិតថ្មី ក្នុងការរចនាតុបតែងនិងរូបរាង ក្បួនរចនាដ៏សម្បូរបែបដែលអាស្រ័យទៅលើប្រភេទផលិតផល ដូចជា៖ ផលិតផលសម្រាប់ការប្រើប្រាស់ក្នុងផ្ទះ ផលិតផលសម្រាប់ប្រើប្រាស់ក្នុងភោជនីយដ្ឋាន សណ្ឋាគារ ផលិតផលថែទាំសុខភាព វត្ថុអនុស្សាវរីយ៍ សិល្បៈ គ្រឿងសេរ៉ាមិចតុបតែង កម្រងប្រមូលសត្វពិសិដ្ឋ... ផលិតផល មិញឡុង ១ (Minh Long I) មិនត្រឹមតែនាំមកនូវផលិតផលដែលមានសម្រស់ធម្មជាតិពិតប្រាកដនិងមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជំហានថ្មីក្នុងវិស័យផលិតសេរ៉ាមិច តាមបែបឧស្សាហកម្មទំនើប ក្នុងប្រទេសវៀតណាមផងដែរ។
ប្រភេទផលិតផលដែលមានគុណភាពខ្ពស់របស់ក្រុមហ៊ុន មិញឡុង ១ ( Minh Long I) ឥឡូវនេះមានវត្តមាននៅក្នុងទីផ្សារអន្តរជាតិដែលទាមទារគុណភាពខ្ពស់ ដូចជា ប្រទេសអាល្លឺម៉ង់ បារាំង ហូឡង់ សហរដ្ឋអាមេរិក ជប៉ុន។ល។ រីឯនៅប្រទេសវៀតណាម ក្រុមហ៊ុន មិញឡុង ១ (Minh Long I) បានគេស្គាល់ថាជា ម៉ាកសេរ៉ាមិចឈានមុខគេ នៅក្នុងប្រទេសវៀតណាមដែលមានកិត្យានុភាព និងគុណភាពផលិតផលពិសេស រួមជាមួយនឹងប្រព័ន្ធហាង អ្នកចែកចាយ និងសាខា នៅទូទាំងប្រទេស។
ជាពិសេស ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ម៉ាកយីហោសេរ៉មិច មិញឡុង ១ ( Minh Long I) ដែលមានកិត្យានុភាព លក្ខណៈពិសេសនូវគុណភាព និងផលិតផលដែលទទួលបានភាពជឿជាក់ និងតំណាងឱ្យផលិតផលឈានមុខគេរបស់វៀតណាម ទាក់ទិននឹងព្រឹត្តិការណ៍សំខាន់ៗ ជាច្រើន ដូចជា មហាសន្និបាតទូទាំងប្រទេសរបស់បក្ស APEC ២០០៦ - ២០១៧ ខួបលើកទី ១០០០ ឆ្នាំ នៃទិវាបង្កើតថាំងឡុង ហាណូយ ( Thang Long – Ha Noi) កិច្ចប្រជុំអាស៊ានលើកទី ១៧... ជាពិសេស ផលិតផលសេរ៉ាមិចដែលមានគុណភាពខ្ពស់ដែលជ្រើសរើសជាផលិតផលជាតិ ក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេស ប្រមុខរដ្ឋ និងបានប្រគល់ជូនដល់ថ្នាក់ដឹកនាំប្រទេសជាង ៤០ ជុំវិញពិភពលោក៕
អត្ថបទ៖ សើនងា ថាវវី កុងដាត ង្វៀនយ៉ាង រីកើង