• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីសម្រេចចិត្តលេខ ៦៨ គឺជារបកគំហើញទីបីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

បន្ទាប់ពីរបកគំហើញចំនួនពីរនៃការទទួលស្គាល់វិស័យសេដ្ឋកិច្ចឯកជន និងការផ្តល់សិទ្ធិអាជីវកម្ម សេចក្តីសម្រេចចិត្តមជ្ឈឹម លេខ ៦៨ របស់ការិយាល័យនយោបាយ ចេញនៅថ្ងៃទី ៤ ឧសភា គឺជារបកគំហើញទីបីដើម្បីជួយដល់ការផ្លាស់ប្តូរវិស័យសេដ្ឋកិច្ចឯកជនប្រកបដោយគុណភាព។
លោក Phan Duc Hieu អ្នកជំនាញសេដ្ឋកិច្ច ប្រតិភូរដ្ឋសភាខេត្ត Thai Binh (រូបថត៖ រូបថត៖ Nhat Bac/VGP)

ថ្លែងក្នុងកិច្ចពិភាក្សា “ដើម្បីឱ្យសេដ្ឋកិច្ចឯកជនមានជំហានទម្លុះទម្លាយតាមសេចក្តីសម្រេចចិត្តលេខ ៦៨ - អ្វីដែលត្រូវធ្វើភ្លាមៗ” ដែលរៀបចំដោយគេហទំព័រព័ត៌មានអេឡិចត្រូនិករបស់រដ្ឋាភិបាល នារសៀលថ្ងៃទី ៩ ឧសភា នៅទីក្រុងហាណូយ លោក Phan Duc Hieu ប្រតិភូរដ្ឋសភាខេត្ត Thai Binh បានមានប្រសាសន៍ថា ការចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជនគឺចាំបាច់ណាស់។ សារក្នុងសេចក្តីសម្រេចចិត្តមានភាពច្បាស់លាស់និងរឹងមាំ ឆ្ពោះទៅរកបញ្ហានៃវិស័យសេដ្ឋកិច្ចឯកជន ដោះស្រាយឧបសគ្គដែលសេសសល្យបច្ចុប្បន្ននេះ៖

“តាមរយៈការសិក្សាស្រាវជ្រាវសេចក្តីសម្រេចចិត្តលេខ ៦៨ ខ្ញុំឃើញពាក្យមួយចំនួនដែលមិនមែនជា "សាមញ្ញ" ឬ  មិនមែនជាការ "កែប្រែ" ប៉ុន្តែនៅត្រង់នេះពាក្យ "លុបចោល" និង "កាត់បន្ថយ" មានន័យថា បទប្បញ្ញត្តិមិនល្អនឹងត្រូវលុបចោល។ ស្មារតីនេះមានលក្ខណៈខុសប្លែកពីមុន និងស្រដៀងនឹងបទពិសោធន៍នៃការកែទម្រង់ស្ថាប័នក្នុងប្រទេសដទៃ។ យើងត្រូវតែយល់ថា វាមិនមែនគ្រាន់តែជានីតិវិធីរដ្ឋបាលទេ ប្រសិនបើច្បាប់ ឬក្រឹត្យណាមួយលែងចាំបាច់ នោះច្បាប់ ឬក្រឹត្យទាំងមូលត្រូវតែលុបចោល ហើយច្បាប់ត្រូវតែសម្រួល...។

មតិក្នុងកិច្ចពិភាក្សាក៏បាន ផ្តល់ជូននូវដំណោះស្រាយឥណទានជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍន៍អាជីវកម្ម មានគោលនយោបាយសម្រាប់សហគ្រាស ធុនតូច និងមធ្យម ជួលផ្ទះ និងដីដែលជាទ្រព្យសម្បត្តិសាធារណៈដែលមិនប្រើប្រាស់ ឬមិនបានប្រើប្រាស់នៅក្នុងមូលដ្ឋាន... នេះជាដំណោះស្រាយជាបន្តបន្ទាប់ដែលកើតចេញពីការអនុវត្ត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីចូលកាន់ដំណែងរបស់សម្តេចប៉ាបថ្មី ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅទីលានព្រះ Peter's ដោយមានការចូលរួមពីមេដឹកនាំពិភព លោកជាច្រើនរូប។

Top