• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

សិល្បៈរាំរបាំស្គរឆៃយ៉ាំដ៏វិសេសអស្ចារ្យរបស់ជនជាតិខ្មែរ

ផ្សារភ្ជាប់គ្នាស្អិតល្មួតជាមួយនឹងជីវភាពវប្បធម៌ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) រាំរបាំស្គរឆៃយ៉ាំជាធម្មតាលេចឡើងនៅក្នុងពិធីបុណ្យ និងបុណ្យចូលឆ្នាំប្រពៃណីដូចជាចូលឆ្នាំថ្មី សែនដូនតា អកអំបុក។

ផ្សារភ្ជាប់គ្នាស្អិតល្មួតជាមួយនឹងជីវភាពវប្បធម៌ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) រាំរបាំស្គរឆៃយ៉ាំជាធម្មតាលេចឡើងនៅក្នុងពិធីបុណ្យ និងបុណ្យចូលឆ្នាំប្រពៃណីដូចជាចូលឆ្នាំថ្មី សែនដូនតា អកអំបុក។

 

 
img-9355.jpg

យុវជនតរុណវ័យ ខ្មែរ នៅខេត្ត អានយ៉ាង តែងតែរំភើបចិត្តដោយសារបានចូលរួមក្នុងក្រុមស្គរឆៃយ៉ាំ។

ស្គរឆៃយ៉ាំមានរូបរាងដូចជើងដំរី ប្រវែងប្រហែលមួយម៉ែត្រ ទទឹង ៣០ សង់ទីម៉ែត្រ ត្រូវបានធ្វើពីឈើខ្នុរឬឈើគគីរ ចោះប្រហោងដើម្បីបង្កើត សំឡេងលាន់ខ្ទររំពងដ៏ខ្លាំងក្លា។ ផ្ទៃស្គរធ្វើពីស្បែកក្របីឬស្បែកគោ តួស្គរមានក្បូរក្បាច់ រចនាពណ៌លឿង ក្រហម ខៀវមានអត្ថន័យមនោវិញ្ញាណ។ ពេលសម្តែង ស្គរត្រូវបានរុំដោយក្រណាត់ចម្រុះពណ៌ ស្រស់ឆើតឆាយ និងរស់រវើក។

3-8149.jpg

ចំណុចពិសេសនៅកន្លែងសម្ដែងស្គរឆៃយ៉ាំមិនត្រឹមតែនៅបច្ចេកទេសវាយស្គរប៉ុននោះទេ ថែមទាំងនៅផ្នែកសម្ដែងកាយវិការទៀតផង។

9-1.jpg

យុវជនតរុណវ័យខ្មែរ សម្តែងរបាំឆៃយ៉ាំជុំវិញវត្ត ពោធិវង្ស (ត្រាស់) សង្កាត់ ទិញបៀន (ខេត្ត អានយ៉ាង)។

ក្រុមស្គរឆៃយ៉ាំមួយជាធម្មតាមានមនុស្សពី ៥ ទៅ ៧ នាក់ ជាទូទៅគឺ យុវជនតរុណវ័យ ត្រូវបានហ្វឹកហាត់ក្នុងរយៈពេលជាច្រើនខែ ជួនកាល ស៊ឹងតែច្រើនឆ្នាំ។ អ្នកវាយស្គរដើរបណ្តើរ រាំបណ្តើរ គួបផ្សំបត់ខ្លួនបង្វិលប្រាណ ទាត់ជើង ញាក់ស្មា បង្កើតបានជាចង្វាក់ផ្ទួនៗ ខ្លាំងក្លា។ ចង្វាក់ ស្គរចាប់ផ្តើមយឺតៗ រួចហើយកាន់តែផ្ទួនឡើងបន្តិចម្តងៗ ហើយកម្រិតកំពូលគឺពេលក្រុមទាំងមូលបង្វិលជុំ ដំត្រឡប់ បង្កើតបរិយាកាសដ៏ទាក់ទាញ។

សព្វថ្ងៃនេះ រាំរបាំស្គរឆៃយ៉ាំនៅតែត្រូវបានរក្សាជាប្រចាំនៅតាមភូមិ ស្រុក និងវត្តអារាម ខ្មែរ ណាមបូ ជាពិសេសនៅខេត្ត អានយ៉ាង។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានដាក់បញ្ចូល "សិល្បៈប្រគំសម្តែងស្គរឆៃយ៉ាំរបស់ជនជាតិ ខ្មែរ ខេត្ត អានយ៉ាង" ក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីជាតិ៕

តាម km-dantocmiennui.baotintuc.vn

រូបភាពសត្វសេះក្នុងគំនូរ និងការច្នៃប្រឌិតរបស់អ្នករចនាម៉ូដសម្លៀកបំពាក់  ត្រឹន ឡេហ៊្វៀន (Tran Le Huyen)

រូបភាពសត្វសេះក្នុងគំនូរ និងការច្នៃប្រឌិតរបស់អ្នករចនាម៉ូដសម្លៀកបំពាក់ ត្រឹន ឡេហ៊្វៀន (Tran Le Huyen)

ក្នុងឆ្នាំ ”មមើ” នៅពេលដែលរូបភាពសត្វសេះបានក្លាយជានិមិត្តរូបនៃចលនា សំណាង និងថាមពលថ្មី វិចិត្រការិនី ត្រឹន ឡេហ៊្វៀន (Tran Le Huyen) បានជ្រើសរើសរៀបរាប់អំពី រឿងរ៉ាវវប្បធម៌ តាមរយៈស្នាដៃសិល្បៈ "សេះរត់លឿនដូចហោះ" មានពណ៌ចម្រុះ  ទីដែលប្រពៃណីប្រជាប្រិយត្រូវបានកម្លាយជាស្នាដៃសហសម័យ​។

Top