និយាយអំពី ឧបនិស្ស័យជាមួយនឹងក្បាច់គុនបុរាណវៀតណាម គ្រូគុន Stephane Lesoil ឱ្យដឹងថា បងចូលចិត្តរៀនក្បាច់គុន ម្លោះហើយកាលនៅវ័យកុមារបានទៅរៀនក្បាច់គុនការ៉ាតេ និង យូដូ។ រហូតដល់ពេលចេញទៅធ្វើការ បងបានស្គាល់គ្រូគុនឈ្មោះមី (Mi) ជាជនជាតិវៀតណាម ធ្វើរួមក្រុមហ៊ុន ឃើញគ្រូគុនម្នាក់នេះ បញ្ចេញក្បាច់គុនបុរាណដ៏ទន់ភ្លន់ស្ទាត់ជំនាញ ជក់ចិត្ត និង សែនមានប្រសិទ្ធភាព បានធ្វើឱ្យ Stephane Lesoil ចូលចិត្ត ហើយសុំរៀនក្បាច់គុនពីអ្នករួមការងាររបស់ខ្លួន។
សាលាគុនតេវឡុង (Tieu Long) ដឹកនាំដោយគ្រូគុនមី (Mi) បង្កើតនៅបារាំងនាទស្សវត្សរ៍ទី៨០ នៃសតវត្សរ៍មុន ជាមួយគោលបំណងរក្សា និង ឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិដឹងស្គាល់ក្បាច់គុន របស់ជនជាតិវៀតណាម។ បន្ទាប់ពីលោកគ្រួចែកឋាន លោកជំនួសគ្រួបន្តវេនពង្រីក និង បើកទូលាយទ្វារទទួលមនុស្សទាំងអស់គ្នា ដែលចូលចិត្តស្រឡាញ់ក្បាច់គុនបុរាណអញ្ជើញមកហាត់រៀន។ បច្ចុប្បន្ន សាលាគុនតេវឡុង (Tieu Long) មានសិស្សគណជាង៤០០នាក់ ជាជនជាតិបារាំង ជនជាតិវៀតណាម ដែលកំពុងរស់នៅបារាំង តាមរៀននៅសាលាគុនទាំង៥ បានបើកទូទាំងប្រទេសបារាំង។ ក្រៅពីនោះ គ្រូគុនជនជាតិបារាំង បានអញ្ជើញមកប្រទេសវៀតណាមជាច្រើនលើកច្រើនសា ដើម្បីក្រេបយកខ្លឹមសារ និង ហាត់រៀនបន្ថែមអំពីគ្រូគុននៅទីក្រុងហូជីមិញ ដើម្បីបំពេញបន្ថែម និង សុក្រិតជាង សម្រាប់បក្សគុនរបស់ខ្លួន។
លោក Stephane Lesoil ប្រធានបក្សគុន នៃសាលាគុនតេវឡុង (Tieu Long) សព្វថ្ងៃ។ រូបថត៖ សើនងៀ បក្សគុនតេវឡុង (Tieu Long) ក្បាច់គុនបុរាណវៀតណាម កំពុងរីកចម្រើនខ្លាំងនៅប្រទេសបារាំង ទាក់ទាញសិស្សគណគ្រប់យុវវ័យ។ រូបថត៖ ឯកសារ សិស្សគុណសាលាគុនតេវឡុង (Tieu Long) ហាត់រៀននៅខណ្ឌ៩ ទីក្រុងហូជីមិញ។ រូបថត៖ សើនងៀ សិស្សសាលាគុនតេវឡុង (Tieu Long) ប្រើប្រាស់សម្លៀកបំពាក់តាមការកំណត់នៃសហសម្ពន្ធក្បាច់គុនបុរាណវៀតណាម។ រូបថត៖ សើនងៀ គ្រូគុន Stephane Lesoil ណែនាំស្នៀតខ្ទាស់ដៃចំពោះដៃគូ។ រូបថត៖ សើនងៀ គ្រូគុន Stephane Lesoil ចូលចិត្តក្បាច់គុនបុរាណវៀតណាម តែងណែនាំសិស្សគុណដោយអស់ពីចិត្ត។ រូបថត៖ សើនងៀ សិស្សគុណសកម្មហាត់ នូវក្បាច់តទល់។ រូបថត៖ សើនងៀ ស្នៀតខ្លាំងពូកែរបស់សាលាគុនតេវឡុង (Tieu Long) នៅមានក្បាច់ប្រើអាវុធគ្រប់បែប គ្រប់ប្រភេទដូចជា៖ កាំបិតធំ ដាវ កាំបិតស្នៀត ផ្លិត ដំបងជាដើម។រូបថត៖ សើនងៀ សិស្សគុណសាលាគុនតេវឡុង (Tieu Long) ហាត់បែបជាដៃគូនូវក្បាច់ផ្លិត ក្នុងសាលាគុននៅបារាំង។ រូបថត៖ ឯកសារ សព្វថ្ងៃ សាលាគុនតេវឡុង (Tieu Long) ទាក់ទាញសិស្សគណជាង១០០នាក់ អញ្ជើញមកតាមរៀនក្បាច់គុន បើកពង្រីកបានសាលាគុនចំនួន៥ នៅទូទាំងប្រទេសបារាំង។ រូបថត៖ ឯកសារ ហាត់ក្បាច់ក្រញាំ។ រូបថត៖ សើនងៀ នារីគ្រូគុន ង្វៀនម៉ាយទ្រិញ (Nguyen Mai Trinh) (កាន់គូកាំបិតខ្លី) ជាប្រពន្ធរបស់គ្រូគុន Stephane Lesoil ជាកីឡាករ នៃសហសម្ពន្ធក្បាច់គុនបុរាណទីក្រុងហូជីមិញ ទទួលបានចំណាត់ថ្នាក់ខ្ពស់ ជាមួយនឹងក្បាច់គុនចំណាប់អារម្មណ៍ខ្លាំង។ រូបថត៖ សើនងៀ នារីគ្រូគុន Janny មាន១៦ឆ្នាំ តាមរៀនក្បាច់គុនតេវឡុង (Tieu Long) អ្នកនាងបញ្ចេញក្បាច់ផ្លិតជំនាញរបស់ខ្លួន។ រូបថត៖ សើនងៀ |
សាលាគុនតេវឡុង (Tieu Long) ក៏ណែនាំសិស្សគុណហាត់ផ្អែកទៅលើក្បាច់គុនដែលបានកំណត់ របស់សហសម្ពន្ធក្បាច់គុនបុរាណវៀតណាម ប៉ុន្តែបក្សគុននៅមានក្បាច់កែប្រែបំបែក ដើម្បីសមស្របនឹងរាងកាយ និង កម្ពស់មាឌធំនៃមនុស្សលោកខាងលិច។
គ្រូគុន Stephane Lesoil វិភាគនូវមេក្បាច់ដំបូងនៃសាលាគុនតេវឡុង (Tieu Long) តែងតែហាត់បំប៉នសុខភាព កម្លាំងមាំមួន កម្លាំងទ្រាំ។ ប្រសិនបើ ក្បាច់គុនបុរាណជនជាតិវៀតណាមហាត់ មានលក្ខណៈទន់ភ្លន់ ល្វាសល្វន់ រីឯជនជាតិបារាំងនឹងហាត់ជាមួយល្បឿនលឿនជាង ឆ្ពោះទៅរកការវាយចំមុខ។ បក្សគុនក៏យកចិត្តទុកដាក់ហាត់ក្បាច់តួខ្លួន ក្បាច់រង ក្បាច់ក្រញាំ ក្បាច់ជើង បង្តើតជំហររឹងមាំ រហ័សនៅក្នុងមេក្បាច់តទល់ជាច្រើន។ សិស្សគុណបារាំងតាមរៀនសាលាតេវឡុង តែងលាយចម្រុះរវាងលក្ខណៈទន់ភ្នន់ រហ័ស បំបែកស្នៀត នៃក្បាច់គុនបុរាណវៀតណាម មានភាពរឹងមាំដូចនាគជាមួយនឹងស្នៀតវាយប្រហារខ្លាំងពូកែ ហ្មឹងម៉ាត់ នាំមកប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនោះ សាលាគុនតេវឡុង (Tieu Long) មានអាវុធពិសេស ក្លាយជាក្បាច់គុនពិសេសដោយឡែករបស់បក្សគុន អាចនិយាយដល់ដូចជា៖ ក្បាច់គុនផ្លិត កាំបិតស្នៀត ដំបង គូកាំបិតខ្លី ជាដើម។
សិស្សគុណ Janny Perigois ស្ត្រីជនជាតិបារាំង តាមរៀនបក្សគុនតេវឡុង (Tieu Long) បាន១៦ឆ្នាំ មានចំណាប់អារម្មណ៍ថា៖ “រៀនគុនជួយឱ្យខ្ញុំមានសុខភាពល្អ ស្មារតីល្អ និង គ្រប់គ្រងបានអវិយវៈសកម្មភាពរបស់ខ្លួន ក្រៅពីនោះ តាមរយៈការហាត់រៀនក្បាច់គុនបុរាណ នៅទាំងជួយខ្ញុំស្វែងយល់បន្ថែមអំពីវប្បធម៌វៀតណាម ពីនោះកាន់តែស្រឡាញ់ទឹកដី ប្រជាជនវៀតណាម។”
សិស្សគុណរបស់សាលាគុនតេវឡុង (Tieu Long) សកម្មចូលរួមសកម្មភាពប្រឡង បញ្ចេញក្បាច់គុន សម្តែងម៉ុងសាយ ក្នុងថ្ងៃបុណ្យទាន ពិធីបើកមហាសន្និបាតក្បាច់គុន ឬសម្តែងនារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម បានរៀបចំនៅប្រទេសបារាំង។
សិស្សគណសាលាគុនតេវឡុង (Tieu Long) នៅប្រទេសបារាំង សកម្មចូលរួមសកម្មភាពសម្តែងក្បាច់គុន ម៉ុងសាយ ចូលរួមការប្រឡងដែលបានបារាំងរៀបចំឡើង។ រូបថត៖ ឯកសារ បក្សគុនសាលាគុនតេវឡុង (Tieu Long) អញ្ជើញមកវៀតណាម ចូលរួមមហោស្រពអន្តរជាតិក្បាច់គុនបុរាណទីក្រុងហូជីមិញ បើទូលាយលើកទី៥នាខែកក្កដា ឆ្នាំ២០១៨។ រូបថត៖ សើនងៀ សិស្សគុណនៃសាលាគុនតេវឡុង (Tieu Long) បានទទួលបានរង្វាន់ខ្ពស់នៅមហោស្រពអន្តរជាតិក្បាច់គុនបុរាណទីក្រុងហូជីមិញ បើកទូលាយលើកទី៥ ឆ្នាំ២០១៨ កន្លែងហើយ។ រូបថត៖ សើនងៀ សិស្សគុណនៃសាលាតេវឡុង (Tieu Long) ថតរូបអនុស្សាវរីយ៍ នឹងសិស្សគុណក្បាច់គុនបុរាណនៅទីក្រុងហូជីមិញ។ រូបថត៖ សើនងៀ |
ប៉ុន្មានឆ្នាំថ្មីនេះ គ្រូគុន Stephane Lesoil តែងណែនាំសិស្សគុណធ្វើដំណើរមកកាន់ប្រទេសវៀតណាម ចូលរួមសកម្មភាពប្រឡងប្រណាំង សម្តែងនៅលើដែនដីកំណើតនៃក្បាច់គុនបុរាណ។ ក្នុងឆ្នាំ២០១៨ ក្រុមសាលាគុនតេវឡុង (Tieu Long) ចូលរួមមហោស្រពអន្តរជាតិទីក្រុងហូជីមិញ បើកទូលាយលើកទី៥ ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ ទទួលបានលំដាប់ថ្នាក់ខ្ពស់៕
អត្ថបទ៖ សើនងៀ រូបថត៖ សើនងៀ និង ឯកសារ